jump to navigation

លោក​ចោរ​ឈាម​ទឹកកក 19/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ប្រទេស​ស៊ុយអែត, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
trackback

ប៉ុន្មាន​ថ្ងៃ​នេះ​ព័ត៌មាន​ធ្វើ​អោយ​កក្រើក​ប្រទេស ស៊ុយអែត ទាក់ទង​នឹង​ “លោក​ចោរ​ឈាម​ទឹកកក” ឃើញ​ចុះ​ផ្សាយ​តាម​​កាសែត ផ្សាយ​តាម​ទូរទស្សន៍ តាម​វិទ្យុ គ្រប់​ប៉ុស្តិ៍។ លោក​ចោរ​ម្នាក់​នោះ​អាយុ ២៨ ឆ្នាំ ដែល​តែងតែ​ដើរ​លួច​របស់​ទ្រព្យ លូក​ហោប៉ៅ ដែល​បុរស​ម្នាក់​នោះ​​មិនមែន​ជា​ជនជាតិ​ស៊ុយអែត​នោះ​ទេ​ ​ជា​មនុស្ស​រត់​មក​ពី​ប្រទេស​ផ្សេង មក​រស់នៅ​​ផ្ញើ​ប្រាណ​នៅ​ប្រទេស​នេះ។

នៅ​យប់​ថ្ងៃ​មួយ​ម៉ោង​ប្រហែល​ជា ៣ ទៀប​ភ្លឺ​បុរស​ម្នាក់​ ជនជាតិ​ស៊ុយអែត ស្រវឹង​ធ្លាក់​ភ្នែក​ខ្លាំង រហូត​ដល់​សន្លប់​ហើយ​ធ្លាក់​ចូល​ក្នុង​ផ្លូវ​រថភ្លើង​ក្នុង​ក្រុង ជួនជា​ពេល​នោះ​លោក​ចោរ​ឈាម​ទឹកកក​នៅ​ទីនោះ​ឃើញ​បែប​នោះ បាន​ស្ទុះ​ចុះ​ទៅ​ផ្លូវ​រថភ្លើង​តាម តែ​រឿង​ដែល​មិន​នឹក​ស្មាន​នោះ​គឺ​លោក​ចោរ​ឈាម​ទឹកកក​ មិនមែន​លោត​ចុះ​ ទៅ​ជួយ​លើក​បុរស​ស្រវឹង​សន្លប់​យក​ឡើង​ចេញ​ពី​ផ្លូវ​រថភ្លើង​នោះ​ទេ គឺ​លោក​ចោរ​ឈាម​ទឹកកក​នោះ​ គ្រាន់​តែ​លោត​ចុះ​ទៅ​ស្ទាប​ហោប៉ៅ ​ស្ទាប​យក​លុយ​តែ​ប៉ុណ្ណោះ ហើយ​ក៏​លោត​ឡើង​មក​វិញ ដោយ​ទុក​អោយ​បុរស​ស្រវឹង​ដេក​សន្លប់​លើ​ផ្លូវ​រថភ្លើង អោយ​រថភ្លើង​កិន​​​ទៅ​វិញ។

តាម​ការ​អោយ​ដឹង​បុរស​ស្រវឹង ​មិន​ត្រូវ​បាន​រថភ្លើង​កិន​រហូត​ដល់​ស្លាប់​នោះ​ទេ ដោយសារ​តែ​រថភ្លើង​មិន​កិន​ចំ​កន្លែង​ស្លាប់ កិន​ដាច់​ជើង​ម្ខាង។ អីឡូវ​នេះ​លោក​ចោរ​ឈាម​ទឹកកក​ត្រូវ​បាន​គេ​ចាប់​ខ្លួន​បាន​ហើយ ព្រោះ​តែ​លោក​ចោរ​ឈាម​ទឹកកក​ម្នាក់​នោះ ​មិន​បាន​គិត​ថា គ្រប់​ស្ថានីយ​រថភ្លើង​មាន​បំពាក់​ម៉ាស៊ីន​ថត​ ហើយ​តាម​រយៈ​​ម៉ាស៊ីន​ថត​នេះ​ហើយ ដែល​នាំ​អោយ​គេ​អាច​តាម​ចាប់​លោក​ចោរ​ម្នាក់​នោះ។

ប្រទេស​ស៊ុយអែត ពិត​ជា​មិន​រីករាយ​នឹង​ទទួល​យក​ជន​អន្តោប្រវេសន៍​បែប​​​នេះ​ ប៉ុន្មាន​នោះ​ទេ ដែល​រត់​ចោល​ស្រុក មក​សុំ​សិទ្ធិ​ជ្រក​កោន​ក្នុង​​ប្រទេស​របស់​គេ ដែល​ជា​មនុស្ស​មាន​ឈាម​ទឹកកក​ត្រជាក់​ស្រឹម​បែប​នេះ​នោះ។

ទាក់ទង​នឹង​រឿង​នេះ​ក៏​នឹក​ឃើញ​ដល់​ មនុស្ស​ឈាម​ត្រជាក់​នៅ​ប្រទេស​កម្ពុជា​ដែរ មាន​សន្ធឹក​សន្ធាប់ នៅ​ទីក្រុង​ក៏​មាន នៅ​ស្រុក​ស្រែ​ក៏​មាន។ លឺ​ថា​បើ​នៅ​ប្រទេស​កម្ពុជា​យើង បើ​យើង​មាន​គ្រោះថ្នាក់​ចរាចរ​ដួល​របួស​ធ្ងន់ធ្ងរ រឺ សន្លប់​បាត់បង់​ស្មារតី នឹង​មាន​មនុស្ស​រត់​មក​ឆោឡោ​ច្រើន​ណាស់ មក​ស្ទាប​ហោប៉ៅ​ខោ ហោប៉ៅ​អា​វ ជួយ​ដោះ​ចិញ្ចៀន ដោះ​ខ្សែ​ក ដោះ​នាឡិកា​ យក​ទូរស័ព្ទ និង ជួនកាល​ស៊ី​ដល់​ដោះ​ខ្សែ​ក្រវាត់​បាត់​ទៀត​ផង។

Related articles

មតិ»

1. Nataro - 19/09/2012

ប៉ុន្មានឃ្លាចុងក្រោយ ត្រូវ ៩៩ភាគរយ… ១ភាគរយទៀត គឺប៉ូលីសជាអ្នកយក 😀


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: