jump to navigation

សំណួរ​នៅ​តែ​ត្រូវ​បាន​គេ​ចោទ​ទាក់ទង​នឹង “កោះត្រល់” 20/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , , ,
trackback

និយាយ​រឿង​ “កោះត្រល់” ​ដែល​មាន​ផ្ទៃ​ដី​​ដល់​ទៅ ៥៤០ គីឡូម៉ែត្រ​ក្រឡា ដែល​ជិត​ប៉ុន​ទំហំ​ប្រទេស​សិង្ហបុរី​ទាំង​មូល​នោះ ​ដែល​បាត់បង់​ទៅ​ប្រទេស​វៀតណាម ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន បាន​ឡើង​មក​អះអាង​ក្នុង​រដ្ឋសភា កាល​ពី​កន្លង​ទៅ ដោយ​រុញ​ការ​​ទទួល​ខុស​ត្រូវ​ទៅ​ដាក់​លើ អតីត​ព្រះមហាក្សត្រ​ខ្មែរ​គឺ សម្ដេច​ សីហនុ នោះ ដែល​ព្រះអង្គ​ជា​អ្នក​យក​ផែនទី​ប្រទេស​កម្ពុជា ដែល​មាន​ទំហំ ១៨១ ០៣៥ គីឡូម៉ែត្រ​ក្រឡា​នោះ ទៅ​តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ គឺ​មិន​មាន​រាប់​បញ្ចូល កោះត្រល់​ ចូល​ក្នុង​​ទំហំ​ដី​ខាង​លើ​ឡើយ។

បញ្ហា​ព្រំដែន ​និង កោះត្រល់ នេះ​ត្រូវ​បាន​គេ​យក​ជា​ប្រធានបទ​មួយ សំរាប់​ជជែក​គ្នា ចោទ​គ្នា​ថា​ជា​អ្នក​ស្នេហា​ជាតិ អ្នក​ក្បត់​ជាតិ​ជាដើម ហើយ​ពេល​កន្លង​ទៅ​គេ​តែងតែ​ចោទ​លោក ហ៊ុន សែន តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​រឿង​នេះ​ជា​បន្ទុក​លើ សម្ដេច សីហនុ ទៅ​វិញ។ ឆ្ងល់​មែនទែន​ សម្ដេច​ សីហនុ នៅ​រស់រាន​មាន​ជីវិត​នៅ​ឡើយ ម្ដេច​ក៏​មិន​ចេញ​មក​បកស្រាយ​អោយ​បាន​ច្បាស់​យ៉ាង​ដូច​ម្ដេច​ទៅ? ហើយ​មួយ​វិញ​ទៀត​ម្ដេច​ក៏​លោក ហ៊ុន សែន មិន​យាង​សម្ដេច​ សីហនុ ចេញ​មក​បកស្រាយ​ជាមួយ​ផង​ទៅ? ហើយ​ថែម​មួយ​ទៀត​ខាង​គណបក្ស សម រង្ស៊ី ដែល​ចោទ​សំណួរ​នោះ ម្ដេច​ក៏​មិន​រុញ​សំណួរ​ដដែល នោះ​ទៅ​អោយ​សម្ដេច សហនុ បំភ្លឺ​ដែរ​ផង​ទៅ? ហើយ​កាន់​តែ​ពិសេស​ទៅ​ទៀត ខ្ញុំ​គិត​ថា​សម្ដេច សីហនុ ប្រាកដ​ជា​បាន​លឺ​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បកស្រាយ​ហើយ ក្នុង​ពេល​កន្លង​ទៅ ម្ដេច​ក៏​ព្រះអង្គ​មិន​យាង​ចេញ​មក​បកស្រាយ អោយ​ប្រជាជន​ខ្មែរ ដែល​កំពុង​ចង្អុល​មុខ​គ្នា ដាក់​កំហុស​​អោយ​គ្នា អោយ​បាន​ដឹង​ច្បាស់​ថា​រឿង​ពិត​វា​យ៉ាង​ម៉េច​ផង​ទៅ?

Related articles

មតិ»

1. Nataro - 20/09/2012

អាប៉ោងកំពុងតែវិល មិនទាន់អាចបើកគ្របបានទេ 🙂

2. Samady KS - 21/09/2012

ខ្ញុំ​ក៏​កំពុង​តែ​ចាំ​អ៊ុត​មើល​ដែរ ថា​តើ​នឹង​កុហក​បាន​ដល់​ពេល​ណា​ទៀត?

Chheng Khaing - 21/09/2012

181 035 Km² not 182 035 te

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 21/09/2012

អរគុណ​ច្រើន ក្នុង​ចិត្ត​គិត ១៨១ ០៣៥ គីឡូម៉ែត្រ​ក្រឡា តែ​ម្រាម​ដៃ​ចុច​លេខ ២ 😳

3. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 21/09/2012

ឃើញ​តែ​បំណុល​តែ​ម្ចាស់​កំពុង​ពួន​សំងំ លាក់​មុខ​ស្ងាត់​ច្រៀប។

4. wealsrae - 23/09/2012

រីករាយនឹងលាតត្រដាងការពិតដែលយើងបាត់កោះត្រល់ ។ តែអំណាចមិនបាត់ទេ ។

5. ជនជាតិខ្មែរ - 02/10/2012

ខ្ញុំសុំសួរមួយ!​ បើដូចនេះតើនរណាជាអ្នកទទួលខុសត្រូវចំពោះបញ្ហា?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 02/10/2012

អ្នក​ធ្វើ​អោយ​បាត់បង់​ជា​អ្នក​ទទួល​ខុស​ត្រូវ តែ​តើ​អ្នកណា​ជា​អ្នក​ធ្វើ​អោយ​បាត់បង់​ពិត​ប្រាកដ? ចំលើយ​កំពុង​តែ​គេ​ឆ្លើយ​ដាក់​គ្នា ប្រវត្តិសាស្ត្រ​មួយ​នេះ​ មនុស្ស​ច្រើន​គ្នា​និយាយ​ខុស​គ្នា លោក ហ៊ុន សែន និយាយ​ផ្សេង លោក សេង ប៉េងសែ និយាយ​ផ្សេង ហើយ​សល់​មនុស្ស​ដែល​និយាយ​សុទ្ធ​តែ​មនុស្ស​ដឹង​មិន​ច្បាស់ លឺ​តាម​គេ​ថា​តាម​គេ លើកលែង​តែ​សម្ដេច​ សីហនុ ខ្លួន​ព្រះអង្គ ដឹង​ច្បាស់​ដូច​ថ្ងៃ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: