jump to navigation

សម្ភាស​លោក សួនសេរីរដ្ឋា ករណី​លោក សូណង់ដូ និង​ការ​ប្រើ​វេទិកា​ទូរទស្សន៍​ថៃ 21/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , ,
trackback

មាន​ក្រុម​ពីរ​ដែល​សារព័ត៌មាន​ទូទៅ ពិសេស​ខាង​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ មិន​ដែល​យក​ភ្នែក​មើល (១) ក្រុម​លោក ខឹម វាសនា (២) ក្រុម​លោក​ សួន សេរីរដ្ឋា តែ​អីឡូវ​ក្រោយ​ពេល​ដែល​តុលាការ​ខ្មែរ​ចាប់​លោក ម៉ម សូណង់ដូរ មក​ អីឡូវ​ក្រុម​របស់​លោក សួន សេរីរដ្ឋា ឃើញ​មាន​ឈ្មោះ​ មាន​សំលេង​ ក្នុង​សារព័ត៌មាន​ធំ​​ខ្លះ​។ ក្នុង​ចំណោម​ក្រុម​ទាំង​ពីរ​ខាង​លើ ឃើញ​ថា​ពួក​គេ​ហាក់​ប្រឹងប្រែង​ខ្លាំងក្លា​ ក្នុង​ការ​កញ្ជ្រោក​បោកបោះ ក្នុង​​​ពិភព​នយោបាយ ហើយ​តាម​ការ​អង្កេត​ឃើញ​ថា​ក្រុម​លោក ខឹម វាសនា ប្រឹង​កាន់​តែ​ខ្លាំង​​កាន់​តែ​ស្ងាត់ ដែល​វា​ហាក់​ខុស​គ្នា​នឹង​ក្រុម​លោក សួន សេរីរដ្ឋា ដែល​សំលេង និង ឥទ្ធិពល​ហាក់​កាន់​តែ​រីក​ដុះដាល ​ដែល​យ៉ាង​ហោច​ណាស់​ ក៏​បាន​អង្រួន​រដ្ឋាភិបាល​លោក ហ៊ុន សែន អោយ​រង្គើ​មួយ​ចំណែក​ណា​មួយ​ដែរ។

មនុស្ស​ជាច្រើន​គេ​និយាយ​ថា​បុគ្គល​លោក សួន សេរីរដ្ឋា ជា​បុគ្គល​ពិបាក​ទុក​ចិត្ត​បាន ហើយ​ក៏​គេ​ថា​បុគ្គល​នេះ ​ជា​មនុស្ស​របស់​លោក ហ៊ុន សែន ដែរ រឿង​ពិត​យ៉ាង​ណា​ក៏​មិន​ទាន់​អាច​និយាយ​បាន​ដែរ តែ​មើល​ទៅ​ដូច​ជា​មិនមែន​ជា​មនុស្ស​របស់​លោក ហ៊ុន សែន ទេ​មើល​ទៅ ព្រោះ​បើ​សិន​ជា​លោក សួន សេរីរដ្ឋា ជា​មនុស្ស​របស់​លោក ហ៊ុន សែន មែន​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​អាច​អោយ​លោក សួន សេរីរដ្ឋា ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC – Inernational Criminal Court) នោះ​ទេ ព្រោះ​ក្បាច់​នេះ​វា​ហាក់​ដូច​ជា​ “កាំបិត​ចិត​ដង​ឯង” រឺ “យក​ក​ល​នឹង​អន្ទាក់”។

​លើ​ដង​វិថី​សំដៅ​ទៅ​កំចាត់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឃើញ​ថា​​លោក សួន សេរីរដ្ឋា ហាក់​រង​ព្យុះ​បក់​បោក​ជា​រឿយ​ៗ រង​ពី​សំណាក់​មនុស្ស​ ដែល​ធ្លាប់​ស្និត​នឹង​ខ្លួន​គាត់​កាល​ពី​មុន រង​ពី​សំណាក់​គណបក្ស​ប្រឆាំង​ផង​ រង​ពី​សំណាក់​រដ្ឋាភិបាល​ផង អញ្ចឹង​តើ​លោក សួន សេរីរដ្ឋា នឹង​អាច​ដើរ​ទៅ​មុខ​បាន​យូរ​ប៉ុណ្ណា ហើយ​អាច​មាន​សក្ដានុពល​អាច​ទៅ​កំចាត់​រដ្ឋាភិបាល​​ភ្នំពេញ​បាន​ទេ​ក្នុង​ថ្ងៃ​អនាគត?

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: