jump to navigation

ខ្សែ​អាត់​របស់​លោក​សូណង់ដូ បង្ហាញ​ថា​លោក​គ្មាន​ពាក់ព័ន្ធ​នឹង​លោក​សួនសេរីរដ្ឋា 24/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , ,
trackback

លោក សួន សេរីរដ្ឋា ក៏​បាន​និយាយ​រួច​ដែរ​ហើយ ដែល​​ថា​លោក ម៉ម សូណង់ដូ មិន​មាន​ទាក់ទង​នឹង​ខ្លួន ក្នុង​ពេល​ថ្មី​ៗ​នេះ។ វា​មិនមែន​មាន​តែ​លោក ម៉ម សូណង់ដូ តែ​ម្នាក់​ឯណា​ ដែល​បាន​ជួប​លោក សួន សេរីរដ្ឋា មាន​មនុស្ស​គាំទ្រ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដូច​ជា​អ្នក​ដែល​នៅ​អាមេរិក បារាំង កាណាដា និង មនុស្ស​ជា​ច្រើន​ទៀត​ ដែល​តែងតែ​ឧបត្ថម្ភ​ប្រាក់​ ដល់​ក្រុម​លោក សួន សេរីរដ្ឋា ក្នុង​ការ​ដំណើរការ​ចលនា​ និង វិទ្យុ​។ អញ្ចឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​មាន​គម្រោងការ​ក្នុង​ការ​ចាប់​ខ្លួន​ ពួក​គេ​ទាំង​នោះ​ដែរ​មែន​ទេ?

លោក សួន សេរីរដ្ឋា និង លោក ម៉ម សូណង់ដូ បាន​និយាយ​ដូច​គ្នា​ថា​លោក ម៉ម សូណង់ដូ ជួប​លោក​ សួន សេរីរដ្ឋា ក្នុង​នាម​ជា​អ្នក​កាសែត ជា​ប្រធាន​វិទ្យុ​មួយ​តែ​ប៉ុណ្ណោះ មិន​មាន​បាន​គាំទ្រ​ចលនា​លោក សួន សេរីរដ្ឋា ក្នុង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន តាម​ផ្លូវ​កាត់​បែប​នោះ​ទេ។ បើ​លោក ហ៊ុន សែន ជា​អ្នក​លេង​ពេញ​ដោយ​សមត្ថភាព​គួរ​តែ​ “កុំ​ខឹង​គោ វាយ​រទេះ” ទើប​ត្រូវ គួរ​តែ​ទៅ​តតាំង​គ្នា​ បាញ់​ព្រួញ​តម្រង់​អោយ​ចំ​សត្វ​ ដែល​ខ្លួន​ចង់​បាន​ទៅ។

លោក សួន សេរីរដ្ឋា ក៏​បាន​ពន្យុះ​លោក ហ៊ុន សែន ដោយ​អញ្ជើញ​ប្ដឹង​ខ្លួន​លោក សួន សេរីរដ្ឋា ទៅ​តុលាការ​សហរដ្ឋ​អាមេរិក ដូច​ករណី​លោក ឈុន យ៉ាសិទ្ធិ ទៀត​ផង​ នោះ​ទើប​លោក​ ហ៊ុន សែន ជា​បុរស​ខ្លាំង​ពិត​ប្រាកដ​។ ចង់​រក​ខុស​ត្រូវ រក​ឃើញ​អាក្រក់​ល្អ រក​ឃើញ​​ស​​ខ្មៅ វា​ជា​ការ​ពិបាក​មួយ​ ក្នុង​ការ​ធ្វើ​វា​ក្នុង​ប្រទេស​ប្រទេស​កម្ពុជា ដែល​តុលាការ​មិន​ឯករាជ្យ​ មិន​ឈរ​លើ​គោលការណ៍​យុត្តិធម៌ សរុប​សេចក្ដី​ទៅ​លោក ហ៊ុន សែន​ ជា​ក្អាត់​​នៅ​ក្នុង​ក្អម ព្យុះ​នៅ​ក្នុង​ដប។

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: