jump to navigation

យុទ្ធសាស្ត្រ​ថ្មី​របស់​ គណបក្ស សង្គ្រោះ​ជាតិ 26/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , , ,
trackback

យុទ្ធសាស្ត្រ​ថ្មី​មួយ​របស់​គណបក្ស​ថ្មី​គឺ គណបក្ស សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ទើប​តែ​ច្របាច់​បញ្ចូល​គ្នា​រ​វាង​​ គណបក្ស សិទ្ធិ​មនុស្ស និង គណបក្ស សម រង្ស៊ី បាន​បង្ហាញ​អោយ​ឃើញ​ ក្នុង​ពេល​ថ្មី​ៗ​នេះ​គឺ “ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះឆ្នោត​រើស​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣”។ យុទ្ធសាស្ត្រ​ថ្មី​នេះ​​ត្រូវ​បាន​គណបក្ស​ថ្មី​នេះ ប្រុង​នឹង​ប្រើ​ ប្រសិន​ណា​ជា​មិន​មាន​កំណែទម្រង់​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ចេញ​ទេ តាម​រយៈ​យុទ្ធសាស្ត្រ​ថ្មី​នេះ គណបក្ស​ សង្គ្រោះ​ជាតិ សង្ឃឹម​ថា​អាច​ជា​ការ​បំភិតបំភ័យ​មួយ ដល់​គណបក្ស​កាន់​អំណាច​បាន ព្រោះ​ថា​ការ​មិន​មាន​គណបក្ស​ប្រឆាំង ចូលរួម​ការ​បោះឆ្នោត ជា​ការ​គំរាម​កំហែង​យ៉ាង​សម្បើម​ ដល់​ទៅ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។

យើង​មិន​ដឹង​ថា​តើ​ការ​បំភិតបំភ័យ​ របស់​គណបក្ស​ សង្គ្រោះ​ជាតិ អាច​ធ្វើ​​អោយ​មាន​ការ​ភិតភ័យ​មែន​រឺ​យ៉ាង​ណា​នោះ​ទេ ព្រោះ​ថ្ងៃ​មុន​នេះ​លោក ហ៊ុន សែន បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​​នឹង​ការ​បោះឆ្នោត ដោយ​អោយ​សមាជិក​របស់​ខ្លួន ត្រៀម​ខ្លួន​ដើម្បី​ទទួល​យក​កៅអី​ ដែល​គណបក្ស សង្គ្រោះ​ជាតិ បោះបង់​ចោល។

បើ​សិន​ជា​គណបក្ស សង្គ្រោះ​ជាតិ មិន​ចូល​រួម​​ការ​បោះឆ្នោត​មែន ចុះ​គណបក្ស​ផ្សេង​ទៀត​​ តើ​ពួក​គេ​នឹង​មិន​ចូល​រួម​ដែរ? តាម​មើល​ទៅ​មិន​ដូច្នេះ​ទេ​ដូច​ជា​ គណបក្ស ហ៊្វុនស៊ីនប៉ិច គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស ខ្មែរ​ឈប់​ក្រ…ល…។ អញ្ចឹង​បើ​សិន​ជា​គណបក្ស​ទាំង​នោះ​ នៅតែ​ចូលរួម​អញ្ចឹង​ការ​ធ្វើ​ពហិការ​របស់​ គណបក្ស សង្គ្រោះ​ជាតិ ហាក់​មិន​គំរាម​កំហែង​ដល់​ គណបក្ស ប្រជាជន​កម្ពុជា ខ្លាំង​ណាស់​នោះ​ទេ ព្រោះ​ការ​បោះឆ្នោត​នៅ​តែ​ជា​ការ​បោះឆ្នោត​ពហុបក្ស។

កាល​ពី​ពេល​កន្លង​ទៅ​លោក សួន សេរីរដ្ឋា ប្រធាន​អំណាច​ពលរដ្ឋ​ខ្មែរ តែងតែ​អំពាវ​នាវ​ អោយ​ប្រជាជន​កម្ពុជា ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះឆ្នោត តែ​​លោក សម រង្ស៊ី បាន​អំពាវនាវ​ដល់​ប្រជាជន​ខ្មែរ​ទាំង​អស់ កុំ​អោយ​ជឿ​តាម​ការ​ឃោសនា ​របស់​អ្នក​នយោបាយ​​ឡប់ឡិន​ផ្សេង មិន​អោយ​ពួក​គេ​ចូល​រួម​ការ​បោះឆ្នោត តែ​ពេល​នេះ​លោក សម រង្ស៊ី​ ខ្លួន​ឯង​ជា​អ្នក​មាន​គំនិត ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះឆ្នោត​ ដោយ​ខ្លួន​លោក​ទៅ​វិញ។ អញ្ចឹង​យើង​មើល​ឃើញ​ថា ជំហាន​ដើរ​មួយ​នេះ ជា​ជំហាន​ដើរ​បោះ​​តាម​ក្រោយ​លោក សួន សេរីរដ្ឋា រឺ ជា​ជំហាន​ដែល​លោក សម រង្ស៊ី បោះ​ជំហាន លើ​ជំហាន​ដែល​លោក​ហាម​ប្រជាជន​មិន​អោយ​បោះ​ដើរ​កាល​ពី​ពេល​កន្លង​មក។

គិត​ថា​ប្រសិន​ជា​ការ​ធ្វើ​ពហិការ​ មិន​ចូល​រួម​ការ​បោះឆ្នោត ក្លាយ​ជា​រឿង​ពិត នឹង​មាន​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​ អន្តរជាតិ ប្រទេស​ជា​ម្ចាស់​អំណោយ អង្គការ​​ជាតិ និង អង្គការ​អន្តរជាតិ​ ជា​មិន​ខាន​ទៅ​លើ​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ ខាង​មុខ​នេះ។ អញ្ចឹង​តើ​ គណបក្ស សង្គ្រោះ​ជាតិ ពិត​ជា​ហ៊ាន​ធ្វើ​ពហិការ​មែន​ទេ ប្រសិន​ជា​ គ-ជ-ប មិន​មាន​ការ​កែ​ទម្រង់? ហើយ​ប្រសិន​ជា​ គណបក្ស សង្គ្រោះ​ជាតិ មិន​ចូល​រួម​ការ​បោះឆ្នោត​មែន​តើ គណបក្ស ប្រជាជន​កម្ពុជា ហ៊ាន​បោះឆ្នោត​ដោយ​គ្មាន​ គណបក្ស សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ ដែល​ធំ​ជាង​គេ​បំផុត​ក្នុង​ប្រទេស​មួយ​នេះ​ទេ?

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: