jump to navigation

ទីក្រុង​អាស 29/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , ,
trackback

កាល​ពី​មុន​លិច​ល្មម​ៗ​ទេ ត្រឹម​ជង្គង់​អី​ហ្នឹង តែ​អីឡូវ​ឆ្នាំ ២០១២ លិច​ដល់​គល់​ភ្លៅ ហើយ​លឺ​ថា​ឆ្នាំ ២០២០ នឹង​លិច​ទាំង​ដើម​ទ្រូង​ទៀត​ផង បើ​អញ្ចឹង​មែន​នឹង​ល្អ​ភ្នែក​មើល​ហើយ ទីក្រុង​ភ្នំពេញ​នឹង​ក្លាយ​ទៅ​ជា​ “ទីក្រុង​អាស” លិច​ទាំង​ខាង​លើ លិច​ទាំង​ខាង​ក្រោម នេះ​ប្រហែល​ឃើញ​ខាង​ថៃ​គេ​លិច ប្រុង​លិច​តាម​គេ​ដែរ​ហើយ​មើល​ទៅ? តែ​ខាង​ខ្មែរ​លិច​ទាំង​កណ្ដាល​ថ្ងៃ រក​តែ ព្រលប់​មិន​ទាន់ លិច​គ្រាន់​តែ​ភ្លៀង​មួយ​មេ​អី​ហ្នឹង​ក៏​ចាប់​លិច​ទៅ​ហើយ​។

ភ្លៀង​ស្រក់​តក់​ៗ​ធ្លាក់​លើ​ទរ​ ភ្លៀង​ស្រក់​លើ​ទរ​​សូរ​តក់​ៗ កង្កែប​អូក​ៗ​ក្នុង​បឹង​កក់ ខ្យល់​បក់​វូ​ៗ​តាម​បង្អួច – បក់​ប៉ះ​ធាង​ដូង​លាន់​សូរ​ប្រាវ រត់​រ៉ាវ​ទៅ​ឆ្ងាយ​សូរ​គ្រលួច បក់​​តាម​ប្រហោង​ហាក់​ដូច​លួច បក់​កួច​សក់​នាង​ញ័រ​រញ្ជួយ។ 

អ្នក​ទាំង​អស់​គ្នា​ធ្លាប់​លឺ​អត្ថបទ​កំណាព្យ​មួយ​នេះ​ទេ? អត្ថបទ​ដ៏​ចំណាស់​មួយ​នេះ​ ប្រហែល​មនុស្ស​ជំនាន់​មុន​ៗ​ ធ្លាប់​បាន​អាន​ហើយ​មើល​ទៅ ដែល​អត្ថបទ​នេះ​ឧទ្ទិស​ដល់​បឹង​កក់ បឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​មួយ​នេះ។ “កង្កែប​អូក​ៗ​ក្នុង​បឹង​កក់” អីឡូវ​កង្កែប​អត់​ទៅ​​អូកៗ​​នៅ​ក្នុង​បឹង​កក់​ទេ ពួក​គេ​មក​​អែប​ៗ​នៅ​មុខ​វាំង នៅ​ផ្សារ​ទួល​ទំពូង ផ្សារ​កណ្ដាល​អី​វិញ ព្រោះ​បឹង​កក់​ចាក់​ដី ចាក់​ខ្សាច់​ឡើង​ណែន អត់​លិច​ទឹក​ដូច​មុន​។

ហ៊ឺ….ស្រុក​យើង​អីឡូវ​អញ្ចឹង​ឯង អោយ​បាន​តែ​ប្រយោជន៍​ដល់​ខ្លួន អោយ​តែ​បាន​លុយ​ដាក់​ហោប៉ៅ ចង់​អ្នក​ណា​លិច​ទឹក​ស្លាប់​ក៏​អស់​លោក​មិន​ខ្វល់ ឆាប់​ៗ​នេះ​គេ​នឹង​ចាក់​ដី​លុប លុប​គ្រប់​បឹង អោយ​លិច​វាំង​ទាំង​មូល ​លង់​ស្លាប់​ទាំង​ស្ដេច​ផង​ក៏​មិន​ដឹង។ លុយ​កម្ចី លុយ​គេ​អោយ​សំរាប់​អភិវឌ្ឍន៍​ទីក្រុង អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ​​ ដូច​មាន​ច្រើន​ក្រាស់​ក្រែល និង ច្រើន​ដង​មក​ហើយ តែ​បញ្ហា​រឿង​ភ្លៀង​លិច​ទីក្រុង​នេះ ឃើញ​ដូច​កាន់​តែ​ដុនដាប​ទៅ​ៗ។

Related articles

មតិ»

1. លឿង ចន្ថា Loeurng Chantha - 03/10/2012

ទ្រាំទ្រាំទៅ មិនដឹងធ្វើមេចទេ នេះគឺកម្មរាស្ត្រ​។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/10/2012

មិនមែន​កម្ម​ពៀរ​របស់​រាស្ត្រ​នោះ​ទេ ជា​សំណាង​អាក្រក់​ ដែល​ជួប​មនុស្ស​អាក្រក់។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: