jump to navigation

ព័ត៌មាន​ដកស្រង់៖ អត្ថន័យ​នៃ​ពាក្យ អបគមន៍ 04/10/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , ,
trackback

សព្វថ្ងៃ ជម្លោះ​ដីធ្លី​នៅ​កម្ពុជា ផ្ដើម​ចេញ​ពី​ទំនាស់​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋ ឬ​ទំនាស់​រវាង​ប្រជាពលរដ្ឋ និង​អ្នក​មាន​អំណាច។

ជួន​កាល​ទំនាស់​ដី​ បាន​ក្លាយ​ទៅ​ជា​រឿង​នយោបាយ ដែល​ឈាន​ទៅ​ដល់​ការ​ចោទ​ប្រកាន់​ថា បង្កើត​តំបន់​អបគមន៍​ក៏​មាន។ ឧទាហរណ៍ ដូច​ជា​ករណី​ទំនាស់​នៅ​ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត និង​ថ្មីៗ​នេះ​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ជាដើម។ ប្រជាពលរដ្ឋ​ជាច្រើន​មិន​យល់​ពាក្យ​ថា អបគមន៍​នេះ​ទេ។

  • តើ​អត្ថន័យ​ពិត​នៃ​តំបន់​អបគមន៍ មាន​លក្ខណៈ និង​រូបភាព​យ៉ាង​ណា​ខ្លះ?

ក្នុង​វចនានុក្រម​ខ្មែរ​សម្ដេច ជួន ណាត ពាក្យ​ថា “អបគមន៍” មាន​អត្ថន័យ​ថា ជា​សេចក្តី​ព្រាត់ប្រាស​គ្នា ឬ​ជា​ការ​បែក​ចេញ​ពី​គ្នា។

លោក សុខ ទូច អ្នក​វិភាគ​នយោបាយ ក៏​បាន​ពន្យល់​អត្ថន័យ​នៃ​ពាក្យ​អបគមន៍​នេះ​ដែរ។ លោក​បក​ស្រាយ​ថា តំបន់​អបគមន៍ គឺ​មាន​ន័យ​ថា ជា​តំបន់​មួយ​ស្វយ័ត មាន​ទាំង​កងទ័ព ទាំង​សេដ្ឋកិច្ច ដើម្បី​ផ្តាច់​រដ្ឋ ឬ​ហៅ​ឲ្យ​ស្រួល​ស្តាប់ គឺ​ផ្តាច់​រដ្ឋ​ក្នុង​រដ្ឋ។ ការ​បង្កើត​តំបន់​អបគមន៍ គឺ​ជា​ការ​បង្កើត​រដ្ឋ​មួយ មាន​រដ្ឋាភិបាល ទោះ​ជា​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់ ឬ​ជា​រដ្ឋាភិបាល​ស្រមោល​ក៏ដោយ។ ការ​បង្កើត​តំបន់​អបគមន៍​នោះ​សោត ជា​ការ​ចង់​បង្កើត​បដិវត្ត​កន្លែង​រដ្ឋ​ប្រហារ ទៅ​លើ​របប​មួយ​ដែល​កើត​ឡើង ដោយ​ខ្លួន​មិន​ពេញ​ចិត្ត។

—–អាន​អត្ថបទ​ទាំង​ស្រុង ចុច​ទីនេះ

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: