jump to navigation

លោក ហ៊ុន សែន កាន់​តែ​វង្វេងវង្វាន់ 05/10/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , , ,
trackback

ហេតុអ្វីបាន​ជា​លោក ហ៊ុន សែន ត្រូវ​ដៀលត្មះ​លោក Surya Subedi ជា​ប្រេសិត​សិទ្ធិ​មនុស្ស​តំណាង​​ អង្គការ​សហប្រជាជាតិ ទាក់ទង​នឹង​ការ​សរសេរ​របាយការណ៍​ អំពី​ស្ថានភាព​ សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា ដោយ​ពាក្យ​សម្ដី និយាយ​​​មាក់ងាយ​បែប​នោះ អោយ​លោក Surya Subedi ដោយ​​ពន្យុះ​អោយ​លោក​ទៅ​ ប្រទេស​នេប៉ាល់ (បញ្ជាក់៖ លោក Surya Subedi កើត​នៅ ប្រទេស​នេប៉ាល់) ដើម្បី​ស្រោចស្រង់​ស្ថានភាព​ប្រទេស​របស់​លោក ជា​ជាង​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា? លោក ហ៊ុន សែន មិន​ដឹង​ទេ​ថា​លោក Surya Subedi មិនមែន​ជា​មនុស្ស​របស់​ខ្លួន ដែល​លោក ហ៊ុន សែន ​អាច​បញ្ជា​ទៅ​ឆ្វេង​ទៅ​ស្ដាំ ដូច​ពួក​ក្រុម​អោប​ជើង អោប​ដៃ​របស់​លោក? តើ​លោក ហ៊ុន សែន មិន​ដឹង​ទេ​ថា​លោក Surya Subedi ជា​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ហើយ​ចូល​មក​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា​ តំណាង​អោយ​អង្គការ​សហប្រជាជាតិ មិនមែន​តំណាង​អោយ​ប្រទេស​ នេប៉ាល់? ប្រហែល​លោក ហ៊ុន សែន ធ្វើការ​យូរ​ពេក​ទៅ ចាស់​វង្វេងវង្វាន់ សរសៃប្រសាទ​ហើយ​មើល​ទៅ បាន​ជា​ធ្វើការ​តាម​តែ​ចិត្ត​នឹក​ឃើញ តាម​តែ​កំហឹង ​ចាប់​អ្នក​នេះ​ ចាប់​អ្នក​នោះ​ដាក់​គុក ជេរ​ប្រទេច​អ្នក​នេះ ជេរ​ប្រទេច​អ្នក​នោះ ប្រើ​មនុស្ស​របស់​ខ្លួន​ប្លន់​ដី ប្លន់​ផ្ទះ វាយ​កម្ទេច​ប្រជាជន​ខ្មែរ​​ក្នុង​ប្រទេស​ ដែល​ហ៊ាន​ស្រែក​តវ៉ា​ជាមួយ​ខ្លួន។

ទំនាក់ទំនង​ប្រទេស​ខ្មែរ​ ជាមួយ​អន្តរជាតិ ជាមួយ​ប្រទេស​ដែល​គោរព​ច្បាប់ ការពារ​សិទ្ធិ​មនុស្ស កាន់​តែ​អាក្រក់​ទៅ​ៗ ហើយ​ត្រូវ​ការ​ការ​​ជួសជុល​ឡើង​វិញ តែ​លោក ហ៊ុន សែន គិត​តែ​ពី​វាយ​កម្ទេច បំបែក​អោយ​កាន់​តែ​ប្រេះស្រាំ ពិត​ជា​មិន​យល់​បុគ្គល​ដូច​លោក ហ៊ុន សែន មែន​ទែន អំពី​សកម្មភាព​ឃោរឃៅ​បន្ត​បន្ទាប់ ច្រើន​ឡើង​ៗ​បែប​នេះ តើ​នេះ​នឹង​ជា​ “ឈាម​ស្រែក ស្បែក​ហៅ”? វាយ​កំចាត់​គេ​គ្រប់​គ្នា រហូត​ដល់​គេ​គ្រប់​គ្នា​ងើប​ឡើង​តតាំង​ជាមួយ​ខ្លួន កំចាត់​ខ្លួន​រហូត​ដល់​មរណា​ដូច ហ្ក្រដាហ៊្វី ទើប​ស្ងាត់ស្ងៀម ហើយ​អស់​ចិត្ត? ​

Related articles

មតិ»

1. Nataro - 05/10/2012

ពាក្យចុងក្រោយ ព្រឺសម្បុរខ្ញាកហ្មង


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: