jump to navigation

ទស្សនៈ “ផ្កា​មួយ​ទង និង និទាឃៈរដូវ” 12/10/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , , , , ,
trackback

មនុស្ស​មួយ​ចំនួន​ស្នេហា​ជាតិ​ ស្នេហា​ប្រជាជន​ នៅ​​ក្នុង​ចិត្ត មនុស្ស​មួយ​ចំនួន​ ដោយ​ការ​បញ្ចេញមតិ​​យោបល់​ ពាក្យ​សម្ដី មនុស្ស​មួយ​ចំនួន​​ទៀត​ ដោយ​​សកម្មភាព។ ឃើញ​ថា​គ្រប់​អ្នក​ស្នេហា​ជាតិ​ទាំង​បី​ខាង​លើ​សុទ្ធ​តែ​មាន​គុណប្រយោជន៍ សំរាប់​សង្គម​មនុស្ស​​ទូទៅ តែ​ការ​ស្នេហា​ជាតិ​ដោយ​​សកម្មភាព ឃើញ​ថា​មាន​ប្រសិទ្ធិភាព និង គុណប្រយោជន៍​លើស​លុប តែ​ទន្ទឹម​នឹង​សារប្រយោជន៍​នេះ អ្នក​ស្នេហាជាតិ​​នេះ​ក៏​អាច​ជួប​ប្រទះ​នូវ ​គ្រោះថ្នាក់​​ដល់​ខ្លួន​ច្រើន​ដែរ។ តាម​រយៈ​វីដេអូ​ខាង​ក្រោម បាន​រំលឹក​អោយ​នឹក​ឃើញ​ដល់​ ឃ្លា​ភាសា​អង់គ្លេស​មួយ​ឃ្លា “One step of a man giant leap to mankind” មិន​នឹក​ស្មាន​ថា​មនុស្ស​ម្នាក់​តែ​ឯក​ឯង​ អាច​ធ្វើ​រឿង​ដ៏​អស្ចារ្យ​បែប​នេះ​បាន ពិត​ជា​គួរ​អោយ​កោត​សរសើរ​ពន់ពេក ព្រោះ​ធ្លាប់​បាន​គិត​ថា​ពូជពង្ស​ខ្មែរ​ បាត់បង់​អស់​សារជាតិ​ “ស្នេហា​ជាតិ” នេះ​អស់​ទៅ​ហើយ។ ពាក្យ​មួយ​ឃ្លា​ទៀត​គេ​និយាយ​ថា “ផ្កា​តែ​មួយ​ទង​ទោះ​ខំ​រីក​ស្គុសស្គាយ​យ៉ាង​ណា ក៏​មិន​អាច​បង្កើត​អោយ​មាន​និទាឃៈរដូវ​បាន​ដែរ​” វា​ដូច​គ្នា​នឹង​សង្គម​ស្រុក​ដ៏​តូច​ កម្សត់​យើង​មួយ​នេះ តើ​អាច​ពឹង​លើ​មនុស្ស​តែ​ម្នាក់ រឺ បួន​ ប្រាំ​ នាក់​ ដើម្បី​បង្កើត​អោយ​មាន​ ប្រជាធិបតេយ្យ​​​ពិតប្រាកដ​ ដើម្បី​អោយ​ប្រជាជន​រស់នៅ​សុខសាន្ត​បាន​ទេ ដោយ​អ្នក​​ទាំង​អស់​គ្នា នៅ​សំងំ​ស្ងៀម ដេក​ចាំ​ទទួល​ផល? អាវុធ​នុយក្លេអ៊ែរ​ នឹង​មិន​បំផ្លាញ​សកលលោក​​ទាំង​មូល​នេះ​ទេ​​ តែ​អត្តទត្ថភាព​​តែ​មួយ​គត់ មាន​ថាមពល​គ្រប់គ្រាន់ នឹង​បំបែក​ផែនដី​មួយ​នេះ ​អោយ​ហ្មត់​ល្អិត​ប៉ុន​ៗ​គ្រាប់​ខ្សាច់។

(អត្តទត្ថភាព  = ភាព​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន)

បញ្ជាក់៖ បទ “ពង្សសាវតា​ខ្មែរ” និពន្ធ​ដោយ​សាស្ត្រាចារ្យ នួន កន មិនមែន សម្ដេច ជួន ណាត នោះ​ទេ។

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: