jump to navigation

រងគ្រោះ​ព្រោះ​ហ្វេសប៊ុក 25/10/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , , ,
trackback

រឿង​មួយ​នេះ​ចាត់​ទុក​ជា​បទពិសោធន៍​មួយ សំរាប់​មនុស្ស​គ្រប់គ្នា​ ដែល​កំពុង​តែ​និយម​ប្រើប្រាស់ ហ្វេសប៊ុក អាច​នាំ​គ្រោះថ្នាក់​ដល់​ខ្លួន រហូត​ដល់​បាត់បង់​ជីវិត​បែប​នេះ។ នេះ​មិនមែន​ជា​ការ​ណែនាំ​អោយ​មនុស្ស​មិន​ទុកចិត្ត​គ្នា​នោះ​ទេ​ តែ​មនុស្ស​មួយ​ចំនួន​មិន​ល្អ​ ដូច​​ជា​ចិត្ត​ថ្លើម​ពួក​យើង​នោះ​ទេ ហើយ​ពេល​ខ្លះ​មនុស្ស​ដែល​ធ្លាប់​ល្អ​មួយ​ចំនួន អាច​ក្លាយ​ទៅ​ជា​ប្រព្រឹត្ត​រឿង​អាក្រក់ តែ​មួយ​ពព្រិច​ភ្នែក ដោយ​យើង​ស្មាន​មិន​ដល់។

ជា​ការ​ការពារ​ខ្លួន​ ក្នុង​ការ​កំសាន្ដ​សប្បាយ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ផ្សេង​ៗ ពិសេស​ហ្វេសប៊ុក​នេះ អ្នក​ទាំង​អស់​គ្នា​គួរ​ដក​យក​ការ​ទុក​ចិត្ត​លើ​ អ្នក​ស្គាល់​តាម ហ្វេសប៊ុក ត្រឹម​កំរិត​មួយ​បាន​ហើយ។ មិត្តភ័ក្ដិ​តាម​ហ្វេសប៊ុក បង​ប្អូន​តាម​ហ្វេសប៊ុក សង្សារ​តាម​ហ្វេសប៊ុក កំរិត​នៃ​ការ​បោកប្រាស់​មាន​កំរិត​ខ្ពស់​ជាង​ខាង​ក្រៅ ដូច្នេះ​នៅ​ពេល​ដែល​បាន​ស្គាល់ ទំនាក់ទំនង​គ្នា​រហូត​ដល់​ឈាន​ដល់​ការ​ណាត់​ជួប​គ្នា​ខាង​ក្រៅ អ្នក​គប្បី​ទៅ​ជួប​នៅ​ទីណា​ ដែល​ជា​​ទីប្រជុំជន ​​កុំ​ទៅ​ជួប​ផ្ទាល់​នៅ​ផ្ទះ​ស្ងាត់​ៗ ទីកន្លែង​ស្ងាត់​កំបាំង ពី​មនុស្ស​ទូទៅ​មើល​ឃើញ។

ការ​ធ្វើ​ជំនួញ​ក្នុង​ប្រព័ន្ធ​ហ្វេសប៊ុក​នេះ​ក្ដី អ្នក​មិន​គួរ​ទុកចិត្ត​ទិញ​របស់​ប្រើប្រាស់​ផ្សេង​ៗ ខោអាវ គ្រឿង​ប្រើប្រាស់ គ្រឿង​អលង្ការ​ ទូរស័ព្ទ​ថ្លៃ​ៗ ដែល​ពួក​គេ​ដាក់​លក់​ផ្សាយ​តាម​អ៊ីនធឺណិត ដែល​អ្នក​មិន​ស្គាល់​ក្រុមហ៊ុន​ច្បាស់​លាស់ គ្មាន​អាសយដ្ឋាន​ពិត​ប្រាកដ​ រឺ អាសយដ្ឋាន​ក្លែងក្លាយ។ ដូច្នេះ​ការ​ទិញ​ដូរ​មិន​គួរ​បង់​លុយ​មុន​ដោយ​ងាយ តាម​ប័ណ្ណ​ឥណទាន​ផ្សេង​ៗ ​នោះ​ទេ ហើយ​ប្រសើរ​បំផុត​គឺ​ មិន​ត្រូវ​ទិញ​ពី​គេហទំព័រ​ដែល​​មិន​ល្បីល្បាញ​ ច្បាស់លាស់​ដាច់​ខាត​តែ​ម្ដង គួរ​តែ​ទៅ ទិញ​ផ្ទាល់​ដល់​កន្លែង រឺ បើ​ចង់​ទិញ​ពី​បរទេស​គួរ​តែ​ពឹង​ពាក់​បងប្អូន មិត្តភ័ក្ដិ អោយ​ទិញ​អោយ​ជា​ការ​ប្រសើរ​បំផុត។

អីឡូវ​យើង​មិន​និយាយ​វែងឆ្ងាយ​ទេ យើង​លើក​យក​រឿង​ពិត​ដែល​កើត​ឡើង​ថ្មី​ៗ​នេះ នៅ​ក្រុង​ភ្នំពេញ​លើ​​បវរ​កញ្ញា​ស្រា​ស៉្ពាយ៍​ លឹម ស្រីពេជ្រ អ្នក​ទាំង​អស់​គ្នា​ប្រហែល​បាន​ដឹង​រឿង​នេះ​រួច​ហើយ ដោយ​សារ​តែ​ហ្វេសប៊ុក ជឿ​ទុក​ចិត្ត ទំនាក់ទំនង​ប៉ះ​មនុស្ស​អាក្រក់​ ទើប​បណ្ដាល​អោយ​​នាង​រងគ្រោះ​ដល់​ជីវិត ទាំង​វ័យ​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ។ ដូច្នេះ​សូម​អ្នក​ទាំង​អស់​យក​រឿង​មួយ​នេះ​ ទុក​ជា​បទ​ពិសោធន៍​ ដើម្បី​ការពារ​ខ្លួន ប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព​ នៃ​ការ​កំសាន្ដ​ និង ទំនាក់ទំនង​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត អោយ​ខ្ពស់​ផង​ដែរ។ ហ៊ឺ….ថា​ក្រីក្រ​ទៅ ក្រែង​អត់​លុយ​ទិញ​បាយ​ញ៉ាំ​​ដាច់​ពោះ​ស្លាប់ តែ​នេះ​មាន​ទ្រព្យ​ធន​ក្រាស់ក្រែល​ហើយ នៅ​តែ​រងគ្រោះ​ដោយសារ​តែ​រឿង​លុយ​ដដែល។

-ហ្វេសប៊ុក​របស់​អ្នក​នាង Lim Yurimey

Related articles

មតិ»

1. khmereye - 27/10/2012

ខ្មុំអានរួចហើយ ខ្មុំយល់ពីបំណងរបស់អ្នក។ តែខ្មុំមិនយល់ពីសាច់រឿង ថាតើនាងនោះ ត្រូវគេបោកប្រាស់​របៀបណា។ សូមជួយពន្យល់៕

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 27/10/2012

មាន​តំណរ​ភ្ជាប់​ខាង​លើ​ភ្ជាប់​ទៅ​គេហទំព័រ​មួយ​ទៀត ដែល​និយាយ​លំអិត​អំពី​រឿង​នេះ ហើយ​មាន​ទាំង​វីដេអូ​ទៀត ដែល​អាន​ និង មើល​ហើយ​នឹង​យល់​ច្បាស់​អំពី​រឿង​នេះ​ជា​មិន​ខាន។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: