jump to navigation

ដល់​វេន សភា​អឺរ៉ុប ធ្វើ​អន្តរាគមន៍​វិញ​ម្ដង 29/10/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , , , ,
trackback

លោក សម រង្ស៊ី ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ អស់​មួយ​រយៈ​ពេល​យ៉ាង​វែង​ហើយ ហើយ​លោក សម រង្ស៊ី ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ ពី​ប្រទេស​មាន​អំណាច​មួយ​ចំនួន​ដូច​ជា ប្រទេស​អាមេរិក ចិន យួន និង ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​សហគមន៍​អឺរ៉ុប ដើម្បី​អោយ​គេ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ខ្មែរ តែ​វា​ហាក់​មិន​ឃើញ​មាន​ឥទ្ធិពល​ដល់​កំរិត​មួយ​ ជំរុញ​អោយ​មាន​ការ​សម្របសម្រួល​នោះ​ទេ។​ លោក​ សម រង្ស៊ី មិន​បាន​ទាក់ទង​ចរចា​ជាមួយ​នឹង​លោក ហ៊ុន សែន នោះ​ទេ ដោយ​លោក​លើក​ឡើង​ថា​ លោក​មិន​និយាយ​ជាមួយ​នឹង​លោក ហ៊ុន សែន ទេ តែ​លោក​និយាយ​ជាមួយ​នឹង​មេ​លោក ហ៊ុន សែន វិញ​នោះ​គឺ​ប្រទេស​វៀតណាម។ 

រហូត​ដល់​ពេល​ថ្មី​ៗ​នេះ ពេល​ដែល​សម្ដេច​ព្រះ​នរោត្ដម​ សីហនុ ទ្រង់​យាង​ចូល​ចូល​ព្រះ​ទិវង្គត​ ទើប​លោក​ សម រង្ស៊ី សរសេរ​លិខិត​មក​លោក ហ៊ុន សែន មក​ព្រះមហាក្សត្រ​ខ្មែរ មក​រដ្ឋសភា ដើម្បី​ធ្វើ​កិច្ច​អន្តរាគមន៍​ អោយ​ខ្លួន​លោក​​បាន​ចូល​មក​ប្រទេស​កម្ពុជា​បាន ដោយ​លើក​ហេតុផល​មួយ​ថា ចូល​មក​មើល​ព្រះភ័ក្ត្រ​​សម្ដេច​ឪ​ជា​លើក​ចុង​ក្រោយ។ តែ​ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន ទទួល​បាន​សំបុត្រ​នោះ​ហើយ លោក​ ហ៊ុន សែន មិន​បាន​បង្ហាញ​ភ្លើង​ខៀវ​ណាមួយ​ថា​លោក សម រង្ស៊ី អាច​ចូល​មក​ក្នុង​ប្រទេស​វិញ​បាន​ទេ ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ លើក​ហេតុផល​ថា​លោក សម រង្ស៊ី ធ្លាប់​ហៅ​ខ្លួន​លោក​ថា “អាយ៉ង” ហើយ​ក្នុង​ពេល​កន្លង​មក​ ក្នុង​ស្រទាប់​អ្នក​នយោបាយ​ទាំង​អស់​សុទ្ធ​តែ​បាន​លឺ ពាក្យ​មួយ​ឃ្លា​របស់​លោក សម រង្ស៊ី​ ដែរ​គឺ “បើ​មាន​ស៊ី​ត្រូវ​អត់​សែន បើ​មាន​សែន​ត្រូវ​អត់​ស៊ី”។

ការ​កំចាត់​អ្នក​នយោបាយ​ប្រឆាំង​នឹង​ខ្លួន ​តាម​ផ្លូវ​តុលាការ យើង​មើល​ឃើញ​ថា​​​លោក ហ៊ុន សែន ធ្វើ​វា​បាន​យ៉ាង​ជោគ​ជ័យ មាន​ករណី​ពីរ​​ដែល​លោក ហ៊ុន សែន ធ្វើ​វា​ឡើង​​ហើយ​ទទួល​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ (១) កាត់​ទោស​លោក សម រង្ស៊ី អោយ​ជាប់​គុក​ជាង​ ១០ ឆ្នាំ (២) កាត់​ទោស​លោក ម៉ម សូណង់ដូ អោយ​ជាប់​គុក​ចំនួន ២០ ឆ្នាំ។

ករណី​ពីរ​ខាង​លើ មើល​ឃើញ​ថា​​អង្គការ សមាគម ក្នុង​ស្រុក និង ក្រៅ​ស្រុក​ ប្រទេស​ម្ចាស់​ជំនួយ​មួយ​ចំនួន បាន​ស្វះស្វែង​ដើម្បី​អោយ​អ្នក​ទាំង​ពីរ អាច​គេច​ផុត​ពី​ក្រញាំ​តុលាការ ដែល​ស្ថិត​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន ដោយ​ត្រូវ​អោយ​មាន​ការ​សម្របសម្រួល​តាម​ផ្លូវ​នយោបាយ​​​​នោះ​ទើប​ប្រសើរ​ជាង តែ​រហូត​មក​ដល់​ពេល​នេះ ករណី​ទាំង​ពីរ​មិន​ទាន់​ឃើញ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ សើរើ​យក​មក​ពិចារណា​ឡើង​វិញ​នោះ​ទេ។

ចំណែក​ពេល​ថ្មី​ៗ​ យោង​តាម​កាសែត The Cambodia Daily បាន​អោយ​ដឹង​ថា សភា​អឺរ៉ុប ដែល​មាន​ទីតាំង​ក្នុង​ប្រទេស ប៊ែលហ្ស៊ិក បាន​ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា​​​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ​ ហើយ​បាន​ហៅ​អោយ​ គណៈកម្មការ​អឺរ៉ុប អោយ​ស៊ើបអង្កេត​លើ​សម្បទាន​ដី​ ដែល​មាន​ភាព​ចម្រូង​ចម្រាស់​ក្នុង​ប្រទេស​នេះ។ ហើយ​តាមរយៈ​​សេចក្ដី​សំរេច​មួយ​ របស់​សភា​អឺរ៉ុប​​កាល​ពី​ថ្ងៃ​ សុក្រ សប្ដាហ៍​មុន​ក៏​បាន​ថ្កោលទោស​នឹង​ការ​សំលាប់​មនុស្ស​សំខាន់​ពីរ​នាក់​ថ្មី​ៗ​នេះ (ឈុត វុទ្ធី និង ហេង​ ចន្ថា) និង ករណី​តុលាការ​​មិន​ត្រឹមត្រូវ​ផ្សេង​ទៀត​ ហើយ​ជំរុញ​អោយ​រដ្ឋាភិបាល​កែប្រែ​ឡើង​វិញ​ នូវ​គុណវិបត្តិ​ធំ​ៗ​ ក្នុង​ដំណើរ​ការ​​បោះឆ្នោត​។

សេចក្ដី​សំរេច​នោះ​​ ក៏​បាន​ស្ដី​បន្ទោស​យ៉ាង​ខ្លាំង ដល់​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​​ក្នុង​ឆ្នាំ​ថ្មី​ៗ ដែល​កត់ត្រា​ដោយ​ សហគមន៍​អឺរ៉ុប ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​បំផុត​ របស់​ប្រទេស​កម្ពុជា។ សភា​នេះ​ក៏​បាន​អំពាវនាវ​ អោយ​មាន​ការ​ដោះលែង​លោក ម៉ម សូណង់ដូ និង លោក សម រង្ស៊ី ដែល​គេ​ជឿ​ថា​ជា​កាត់ទោស​ក្នុង​ហេតុផល​នយោបាយ។

1. Condemns all politically motivated sentences and convictions against political critics, parliamentary opposition politicians, notably Sam Rainsy, human rights defenders and land activists, and deplores the deaths of Chut Wutty and Heng Chantha, both killed while exercising their right to peaceful protest;

2. Calls for an immediate and unconditional release of Mom Sonando and other government critics and land rights activists who are being held for political reasons only;

3. Stresses that all those responsible for human rights violations should be identified and held accountable for their actions;

4. Underlines the importance of the UN Special Rapporteur’s conclusion that the serious and widespread human rights violations associated with land concessions need to be addressed and remedied;

5. Urges the Cambodian Government to cease all forced evictions, review the May 2012 directive and introduce and enforce a moratorium on evictions in Cambodia until a transparent and accountable legal framework and relevant policies are in place to ensure that future economic land concessions are granted in accordance with international human rights law and to ensure that all those forcibly evicted are guaranteed adequate compensation and suitable alternative accommodation;

6. Calls on the Commission to investigate the escalation of human rights abuses in Cambodia as a result of economic land concessions being granted for agro-industrial development linked to the export of agricultural goods to the European Union, and to temporarily suspend EBA preferences on agricultural products from Cambodia in cases where human rights abuses are identified; notes the decision of the Prime Minister of Cambodia to halt new economic land concessions and his pledge to review existing concessions;

7. Urges the Cambodian Government, the National Election Committee and the provincial election committee to implement the recent UN recommendations on reforming the electoral system to ensure it conforms with international standards before, during and after the casting of votes; calls on the Commission closely to monitor the implementation of the UN recommendations by the Cambodian authorities;

8. Is concerned about the situation of Sam Rainsy, the leader of the Sam Rainsy Party, who has been convicted on charges that are allegedly politically motivated; urges the Cambodian Government and opposition parties to work towards reconciliation in order to enable the opposition to play a full role in Cambodian politics and in the forthcoming elections, in order to provide credibility to the electoral process;

9. Encourages the Cambodian Government to strengthen democracy, the rule of law, respect for human rights and fundamental freedoms – in particular media freedom and freedom of expression and assembly – as these values constitute an essential element of the EU-Cambodia Cooperation Agreement, as defined in Article 1 of that Agreement;

10. Instructs its President to forward this resolution to the Government and National Assembly of the Kingdom of Cambodia, the Vice-President of the Commission / High Representative of the Union for Foreign Affairs and Security Policy, the EU Special Representative for Human Rights, the governments and parliaments of the EU Member States, the governments of the ASEAN Member States, the UN Secretary-General and the UN High Commissioner for Human Rights.

យើង​ឃើញ​ថា​នេះ​ជា​កិច្ច​អន្តរាគមន៍​ក្រោយ​គេ​មួយ ដែល​ធ្វើ​ឡើង​ដោយ​សភា​អឺរ៉ុប ហើយ​យើង​ពិត​ជា​ចង់​ឃើញ​ថា តើ​នឹង​មាន​ការ​ពិចារណា​លើ​រឿង​ ដែល​គេ​លើក​ឡើង​ទាំង​ប៉ុន្មាន​នេះ​ទេ ហើយ​ពិសេស​គឺ​ករណី​លោក ម៉ម សូណង់ដូ និង សម រង្ស៊ី​ នេះ​តែ​ម្ដង។ តែ​បើ​តាម​ការ​ឆ្លើយ​តប​របស់​លោក ផៃ ស៊ីផាន ដែល​ជា​អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​រដ្ឋ​មន្ត្រី ឃើញ​ថា​​គាត់​ ហាក់​ប្រឹងប្រែង​ការពារ​រដ្ឋាភិបាល​នេះ​ណាស់ ទាក់ទង​នឹង​រឿង​ដី​ធ្លី រឿង​សិទ្ធិ​មនុស្ស​ រឿង​តុលាការ ដែល​រឿង​ទាំង​អស់​នេះ​លោក ផៃ ស៊ីផាន ថា​អ្វី​ៗ​ទៅ​តាម​ច្បាប់​ត្រឹមត្រូវ ហើយ​បាន​បញ្ច្រាស​អោយ​ទៅ​ សេចក្ដី​សំរេច​របស់​សភា​អឺរ៉ុប​ ថា​ជា​រឿង​អយុត្តិធម៌ ហើយ​អោយ​គេ​ឈប់​រិះ​គន់​រដ្ឋាភិបាល​នេះ​ទៀត​ទៅ តែ​ត្រូវ​ផ្ដល់​ជា​ជំនួយ​បាន​ហើយ។

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: