jump to navigation

សូម​បង​ប្អូន​ប្រយ័ត្ន​ទិញ​ប៉ះ​ចំ​ស្ករ​ស​មាន​លាយ​ឈាម 01/11/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , , ,
trackback

ជម្លោះ​រ៉ាំរ៉ៃ​អស់​ជាច្រើន​ឆ្នាំ តាំង​ពី​ឆ្នាំ ២០០៦ មក​ម្លេះ នៅ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង​ ដែល​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​របស់​លោក លីយ៉ុងផាត់ មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ ដោយ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ប្រជាកសិករ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​នេះ រំលោភ​យក​ដី​បាន​ពឹង​អោយ​ស្ថាប័ន​រដ្ឋ​ ជួយ​ដោះស្រាយ​តែ​មិន​បាន​លទ្ធផល​​អ្វី​នោះ​ទេ ទើប​រហូត​ដល់​ពេល​នេះ​ប្រជាជន​មាន​ជាង​ ២០០ គ្រួសារ​សំរេចចិត្ត​ប្ដឹង​ទៅ​​ស្ថាប័ន​បរទេស​វិញ ដើម្បី​អោយ​គេ​ជួយ​ដោះស្រាយ នោះ​គឺ​ប្រទេស​អាមេរិក ដែល​ក្រុមហ៊ុន​មក​ពី ប្រទេស​នេះ​ ទិញ​ស្ករស​​ពី​ក្រុមហ៊ុន​របស់​លោក លីយ៉ុងផាត់ ធំ​ជាង​គេ។

យើង​សង្ឃឹម​ថា​តាម​រយៈ​ពាក្យ​បណ្ដឹង​នេះ អាច​​ជា​សារ​មួយ​ប្រាប់​ដល់​ ក្រុមហ៊ុន​បរទេស​នោះ​ ដែល​ទិញ​ និង ប្រជាជន​អាមេរិក​ ដែល​ជា​អ្នក​ញ៉ាំ​ស្ករ​ ដែល​ប្រជាជន​នៅ​កោះកុង​ដាក់​ឈ្មោះ​អោយ​ថា “ស្ករ​ឈាម  – Blood Sugar” នេះ នឹង​ដាក់​សម្ពាធ​ដល់​ក្រុមហ៊ុន​របស់​លោក លីយ៉ុងផាត់ ដោយ​ធ្វើ​ពហិការ​ឈប់​​ទិញ​ស្ករ​ពី​ក្រុមហ៊ុន​នេះ​តទៅ​ទៀត​។ ​

ឃើញ​ថា​ស្ទើរ​តែ​គ្រប់​ក្រុមហ៊ុន ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល តែងតែ​ធ្វើ​អោយ​ប្រជាជន​ដែល​ជា​ម្ចាស់​ដី ម្ចាស់​ប្រទេស​រង​ទុក្ខ​ ហើយ​ប្រសិន​ជា​ពួក​គេ​​ហ៊ាន​តវ៉ា ច្រើន​តែ​ត្រូវ​បាន​ក្រុមហ៊ុន ប្រើ​កង​កំលាំង​របស់​រដ្ឋ​ដើម្បី វាយ​ធ្វើបាប​ប្រជាជន​ខ្លួន​​ឯង​ទៅ​វិញ បើ​មិន​ដូច្នេះ​ទេ​ ក៏​នឹង​ត្រូវ​បាន​ក្រុមហ៊ុន​ប្ដឹង​ទៅ​តុលាការ​ ចាប់​ពួក​គេ​ដាក់​គុក​ដែរ។

មិន​ដឹង​ថា​ប្រជាជន​ខ្មែរ​ក្រីក្រ​របស់​យើង មាន​ផ្លូវ​ណា​មួយ​ អាច​រស់នៅ​ផុត​ពី​គ្រោះ​ភ័យ​ទាំង​នេះ​ទេ បើ​អស់​ដី​ទៅ​ហើយ​នៅ​ស្ងៀម​នឹង​ដាច់​បាយ​ស្លាប់ បើ​ប្ដឹង​គេ គេ​​វាយ​ រឺ គេ​ចាប់​យើង​ដាក់​គុក បើ​ពឹង​អាជ្ញាធរ​​គេ​ធ្វើ​ព្រងើយ រុញ​ចុះ​រុញ​ឡើង បង្វិល​ចុះ​បង្វិល​ឡើង​ជិត​ដប់​ឆ្នាំ។ វា​ជា​ការ​ពិបាក​មួយ​ ដើម្បី​តវ៉ា​រក​ខុស​ត្រូវ នៅ​ពេល​​ម្ចាស់​ក្រុមហ៊ុន​ទាំង​នោះ ជា​មិត្ត​ស្និទ្ធស្នាល​នឹង​អ្នក​មាន​អំណាច ចិញ្ចឹម​អ្នក​មាន​អំណាច ដល់​បែប​នោះ​ទៅ​ពួក​គេ​លែង​ខ្លាច​ច្បាប់ លែង​ខ្លាច​នឹង​ប្លន់​ធ្វើ​បាប​ប្រជាជន។

Related articles

មតិ»

1. Nataro - 02/11/2012

អាពាក្យចុងក្រោយគេប៉ុន្មានម៉ាត់ ត្រូវឥតខ្ចោះ!

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 02/11/2012

ភូមិ​វើតប្រែស​ស្ងាត់​អី​ក័​ស្ងាត់​យ៉ាង​នេះ​ហ្ន៎ 😦 ប្លក់​ច្រើន​ជាង​មុន ប្រកាស​ច្រើន​ស្អេកស្កះ តែ​អត់​មាន​មនុស្ស​ពិភាក្សា និយាយ​គ្នា​លេង​ច្រើន​ដូច​មុន​ទេ នឹក​គ្រា​ដំបូង។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: