jump to navigation

ទេព វន្នី ទទួល​បាន​​រង្វាន់ Global Leadership Award 03/11/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , ,
trackback

អ្នក​ទាំង​អស់​គ្នា​ស្គាល់​បឹកកក់​ទេ? អ្នក​ទាំង​អស់​គ្នា​ដឹង​ថា​ មាន​រឿង​​អ្វី​កើត​ឡើង​ទេ នៅ​បឹង​កក់​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ? អ្នក​ទាំង​អស់​គ្នា​ដឹង​ថា​ មនុស្ស​ប៉ុន្មាន​នាក់​ដែល​រងគ្រោះ​ គ្មាន​បាយ​ គ្មាន​ទឹក គ្មាន​ជម្រក​រស់នៅ ដោយសារ​តែ​ការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ស៊ូកាគូ ទេ? អ្នក​ទាំង​អស់​គ្នា​ដឹង​ថា​ ប្រជាជន​រងគ្រោះ​ទាំង​នោះ បាន​តស៊ូ​រើ​បម្រាស់ ប្រឆាំង​ចំពោះ​ការ​បណ្ដេញ​ចេញ​យ៉ាង​អយុត្តិធម៌ គ្មាន​សំណង​សមរម្យ​ អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទេ? អ្នក​ទាំង​អស់​គ្នា​ដឹង​ថា​ ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ វាយ​ធ្វើ​បាប ចាប់​ដាក់​គុក​ប៉ុន្មាន​ដង​ហើយ​ទេ? ​អ្នក​ទាំង​អស់​គ្នា​ស្គាល់​អ្នកស្រី ទេព វន្នី ទេ? តើ​អ្នក​ទាំង​អស់​គ្នា​ក្លាហាន ហ៊ាន​ប្រឆាំង តស៊ូ​នឹង​ឆាក​ជីវិត​ដូច​គាត់​ទេ?

អ្នក​ទាំង​អស់​គ្នា​ដឹង​ទេ​ថា អ្នកស្រី​នឹង​ធ្វើ​ដំណើរ​ទៅ​ វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក? ពិត​មែន​ហើយ អ្នក​ស្រី​នឹង​ធ្វើ​ដំណើរ​ទៅ​ វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​ដើម្បី​ទទួល​រង្វាន់​ Global Leadership Award ពី Vital Voices នៅ​ថ្ងៃ​ទី ០២ ខែ មេសា ឆ្នាំ ២០១៣ ខាង​មុខ​នេះ។ Vital Voices ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នកស្រី ហ៊ីឡារី គ្លីនតុន សំរាប់​ជា​ការ​ផ្ដល់​កិត្តិយស ដល់​ស្ត្រី​ដ៏​ពិសេស​ចំនួន​ប្រាំ​នាក់ រៀងរាល់​ឆ្នាំ​  ស្ត្រី​ដែល​បាន​ការពារ​សិទ្ធិមនុស្ស សិទ្ធិ​ស្ត្រី​។

ការ​ផ្ដល់​រង្វាន់​កិត្តិយស​នេះ​ដល់​អ្នកស្រី ទេព វន្នី ប្រៀប​បាន​នឹង​ការ​ទះ​កំផ្លៀង​មួយ ដល់​រដ្ឋាភិបាល​ភ្នំពេញ​ ដែល​តែងតែ​ប្រើ​គ្រប់​វិធី​ដើម្បី​កំចាត់​ វាយ​ ទាត់​ ធាក់ ចាប់​ដាក់​គុក​ពួក​គេ ក្នុង​ពេល​កន្លង​មក។ សង្ឃឹម​ថា​ស្មារតី​ដ៏​មោះមុត​​​ ក្លាហាន ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព ការពារ​សិទ្ធិ​​សេរីភាព​របស់​មនុស្ស នឹង​រីក​ដុះដាល​ ដល់​ស្ត្រី​ខ្មែរ​ទាំង​ឡាយ​ ជា​ច្រើន​ទៀត។

Related articles

មតិ»

1. Ratanapisey - 06/11/2012

អត់ទោសខ្ញុំសុំសួរមួយ តើការដាក់រូបភាពនៅក្នុងកណ្តាលអត្ថបទរបៀបនឹង គេប្រើ code HTML របៀបម៉េច? អរគុណ

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 06/11/2012

ពេល​សរសេរ​ប្រកាស​ យើង​អាច​ប្រើ​ព្រួញ​នៃ​កូន​កណ្ដុល​ ទាញ​រូប​ភាព​ចុះ​ឡើង​បាន​។ ងាយ​ស្រួល​ជាង​នេះ​គ្រាន់​តែ​ដាក់​ព្រួញ​ទៅ​ផ្នែក​ណាមួយ​នៃ​អត្ថបទ ពេល​​បញ្ចូល​រូបភាព​ វា​នឹង​ចូល​ទៅ​កន្លែង​ ដែល​យើង​ចុច​ព្រួញ​នោះ។ ចំណែក​រូបភាព​ទៅ​ខាង​ឆ្វេង ទៅ​ខាង​ស្ដាំ នៅ​កណ្ដាល យើង​អាច​កំណត់​ពេក​ដែល​យើង​បម្រុង​ទំលាក់​រូបភាព​ចូល​ក្នុង​អត្ថបទ​បាន។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: