jump to navigation

ទំនប់​បណ្ដាសា សូម​និយាយ​ថា “No Xayaburi” 07/11/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , , , ,
trackback

នៅ​ថ្ងៃ​ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១២​ នេះ​ ប្រទេស​ឡាវ​បាន​ធ្វើ​ពិធី​សម្ពោធ​បុក​គ្រឹះ​​ ដើម្បី​សាងសង់​ទំនប់​​វារីអគ្គិសនី​ សាយ៉ាបូរី ហើយ ដែល​ទំនប់​នេះ​ដឹកនាំ​គម្រោង​កសាង​ដោយ​ក្រុមហ៊ុន​របស់​ប្រទេស​ថៃ ហើយ​គម្រោង​​នឹង​ចំណាយ​ទឹកប្រាក់​រហូត​ដល់ទៅ ៣.៨ ពាន់​លាន​ដុល្លារ។

បើ​តាម​វែបសាយ៍​ Business Insider អោយ​ដឹង​ថា​ទំនប់​នេះ នឹង​នាំ​គ្រោះភ័យ​ដល់​មនុស្ស​ ដល់​ទៅ​ចំនួន ៦០ លាន​នាក់​ឯណោះ។ តាម​ចំនួន​នេះ​យើង​មើល​ឃើញ​ថា​ នឹង​មាន​មនុស្ស​រងគ្រោះ​ច្រើន​មែន​ទែន ជា​ពិសេស​ប្រទេស​ ដែល​នៅ​ក្រោម​ទំនប់​នេះ​តែ​ម្ដង មាន​ប្រទេស​កម្ពុជា និង វៀតណាម។ គម្រោង​សាងសង់​នេះ​ បាន​ផ្អាក​មិន​ទាន់​អោយ​ចាប់ផ្ដើម​សាងសង់ អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​តែ​មាន​បញ្ហា​ចម្រូងចម្រាស និង ការ​រិះគន់ យ៉ាង​ខ្លាំង​ពី​សំណាក់ ប្រទេស​ផ្សេង​ៗ រួម​ទាំង​អន្តរជាតិ​ផង​ដែរ។

តែ​ស្រាប់​តែ​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ឡាវ​ បាន​យល់ព្រម​អោយ​មាន​ការ​សាងសង់​នេះ​ឡើង ដោយ​មិន​ខ្វល់​ពី​ផល​គ្រោះ​អាក្រក់ ដល់​ប្រទេស​ជិត​ខាង។ ទំនប់​នេះ​វា​នឹង​នាំ​គ្រោះ​អាក្រក់​យ៉ាង​ខ្លាំង​ ដល់​ប្រជាជន​ក្រីក្រ ដែល​រស់​អាស្រ័យ​លើ​ ការ​ទាញ​យក​ផល​លើ​ទន្លេ​មេគង្គ​នេះ ដូច​ជា​ការ​នេសាទ និង ការ​ធ្វើ​កសិកម្ម។

ប្រទេស​កម្ពុជា​តាំង​ពី​ដើម​រៀង​មក សេដ្ឋកិច្ច​ទាំង​មូល​ពឹង​លើ​វិស័យ​កសិកម្ម ដូច្នេះ​ប្រសិន​ជា​វិស័យ​មួយ​នេះ ដួល​រលំ​ តើ​ប្រជាជន​ក្រីក្រ​នឹង​ត្រដរ​រស់​ដោយ​វិធី​ណា? រឿង​នេះ​គួរ​តែ​មាន​ការ​ពិចារណា​អោយ​បាន​ល្អិតល្អន់ ជាជាង​ពេល​ក្រោយ​ពេល​អ្វី​ៗ​វា​ហួស​ពេល។ ហើយ​ប្រទេស​កម្ពុជា​អីឡូវ​ជា​ម្ចាស់​អាស៊ាន​នោះ​ផង គួរ​តែ​លើក​យក​បញ្ហា​ចម្បង​មួយ​ បញ្ហា​ស្លាប់រស់​​ បញ្ហា​ក្រពះ​របស់​ប្រជាជន​នេះ ទៅ​ដាក់​ក្នុង​ប្រធានបទ​ក្នុង​កិច្ច​ប្រជុំ​ផង​ដែរ ជាជាង​រឿង​សមុទ្រ​ចិន សមុទ្រ​យួន “រឿង​សំខាន់​គួរ​តែ​ត្រូវ​បាន​ដោះស្រាយ​មុន” បើ​មិន​អញ្ចឹង​ទេ​ទំនប់​នេះ​នឹង​ក្លាយ​ជា​ “ទំនប់​បណ្ដាសា”​ ជា​មិន​ខាន។

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: