jump to navigation

ទីប្រឹក្សា​មេម៉ាយ 12/11/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , ,
trackback

ចំពោះ​ខ្ញុំ​មិន​មាន​យោបល់​អ្វី​ច្រើន​ទេ ការ​ផ្ដល់​ជា​សំណង​ ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​​ ដល់​អ្នក​រងគ្រោះ​ក្នុង​គ្រោះថ្នាក់​បំពេញ​កាតព្វកិច្ច​ជូន​ជាតិ សុទ្ធ​តែ​ខ្ញុំ​គាំទ្រ​ទាំង​អស់។ ការ​ទទួល​បាន​ប្រាក់​សំរាប់​ចិញ្ចឹម​ជីវិត ក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ ដោយ​ពិការ​ភាព កំព្រា ដោយ​ចាស់​ជរា​គ្មាន​អ្នក​ទីពឹង ដោយ​មាន​ជំងឺ​ប្រចាំ​កាយ​ជាដើម សុទ្ធ​តែ​ជា​ទំនួល​ខុស​ត្រូវ​របស់​សង្គម ប្រទេស​ជាតិ​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អោយ​បាន​ខ្ពស់។ ប៉ុន្តែ​ការ​លើក​ស្ត្រី​មេផ្ទះ​ម្នាក់ ដែល​ចំណេះដឹង​នៅ​មាន​កំរិត អោយ​ឡើង​ធ្វើ​ជា​ “ទីប្រឹក្សា​របស់​លោក​នាយករដ្ឋមន្ត្រី” ដោយសារ​តែ​កូនប្រុស​របស់​គាត់​ស្ម័គ្រចិត្ត ទៅ​ចូលរួម​ការ​វាស់​ដី​ជូន​ប្រជា​ពលរដ្ឋ​ ​ហើយ​មាន​គ្រោះថ្នាក់​ដល់​បាត់បង់​ជីវិត វា​ហាក់​ដូចជា​មិន​សម​ទំនង​យ៉ាង​ម៉េច​ទេ​ ក្នុង​ការ​យល់​ឃើញ​របស់​ខ្ញុំ។ និយាយ​នេះ​មិន​មែន​ប្រឆាំង​នឹង​ការ​ជួយ​គ្នា​ ការ​អាណិតអាសូរ​គ្នា​ទេ ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន ក្នុង​ពេល​កន្លង​មក​ ដែល​ទទួល​គ្រោះ​ដល់​បាត់បង់​ជីវិត ក្នុង​បុព្វហេតុ​ជាតិ តែ​ហេតុ​​ម្ដេច​​ក៏​ម្ដាយ​ពួក​គេ មិន​ទទួល​បាន​ការ​តែង​តែង​ជា​ជំទាវ​ គ្រប់​គ្នា​ផង​ទៅ?​ ចុះ​បើ​មាន​រឿង​ដដែល​ កើត​ឡើង​ចំពោះ​យុវជន​ស្ម័គ្រចិត្ត​ទាំង​នោះ តើ​នឹង​មាន​តែងតាំង​នេះ​ឡើង​ណែនណាន់​តាន់​តាប់? នេះ​ក៏​មិនមែន​ជា​ការ​ប្រមាថ​ជីវិត​របស់​ពួក​គេ​ដែរ ខ្ញុំ​ជូន​ពរ​អោយ​កូន​ខ្មែរ​គ្រប់រូប រួម​ទាំង​កូន​ខ្មែរ​ ដែល​ចុះ​ទៅ​វាស់វែង​ដី ជូន​ប្រជាពលរដ្ឋ​ សូម​អោយ​ជួប​ប្រទះ​តែ​សេចក្ដី​សុខ​ចម្រើន​គ្រប់​ៗ​គ្នា!​

Related articles

មតិ»

1. Samady KS - 13/11/2012

ខ្ញុំ​អត់​យល់​ដែរ យុវជន​នោះ​បាត់​បង​ជីវិត ខ្ញុំ​ជឿ​ថា​សម្ដេច អាច​មាន​យុត្តិសាស្ត្រ​ផ្សេង​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង លើក​ទឹក​ចិត្ត តែ​មិន​គួរ​ជួយ​តាម​របៀប​នេះ​ទេ ធ្វើ​បែប​នេះ​វា​ហាក់​បី​ដូច​ជា នាយក​រដ្ឋ​មន្ត្រី​មួយ​ទាំង​មូល មិន​មាន​ចំណេះ​ដឹង​ទេ បាន​ជា​យក​ស្ត្រី​ម៉េម៉ាយ​ម្នាក់​មក​ធ្វើ​ជា​ទី​ប្រឹក្សា​បែប​នេះ

តា ម៉ាប់ - 13/11/2012

គេមិនដែល​ធ្វើ​អី​ឥត​ឃើញ​ប្រយោជន៍ទេ​ 😀 ប៉ុណ្នេះ ឈ្នះ​ឆ្នោត​២០១៣ មិនដឹង​ប៉ុន្មាន​ពាន់​សន្លឹកទៀតទេ​។

2. Nataro - 13/11/2012

ក្រុមយុវជន​ស្មគ្រចិត្តចុះវាស់​ដីទាំងនោះ សុទ្ធតែជាទីសំណព្វរបស់លោកនាយករដ្ឋមន្ត្រី។

3. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 13/11/2012

ស្រេច​តែ​លោក​ម្ចាស់​ជា​អ្នក​សំរេច​ទេ លោក​ម្ចាស់​ថា ១០ ខ្ញុំ​ម្ចាស់​មិន​ហ៊ាន​ថា​ ២០ នោះ​ទេ “ផោម​លោក​ម្ចាស់​ក្រអូប”។

4. លឿង ចន្ថា Loeurng Chantha - 14/11/2012

«ទីប្រឹក្សានាយករដ្ឋមន្ត្រី» បើតាមស្តាប់ពាក្យមួយឃ្លានេះ គឺជាអ្នកចេះដឹងជ្រៅជ្រះណាស់។ តែដល់ពេលគាត់លើកស្រ្តីមេផ្ទះម្នាក់មកជាទីប្រឹក្សាចឹង ដូចជា ឥតអីនិយាយប៉ាដោយ។ 😐


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: