jump to navigation

បារ៉ាក់ អូបាម៉ា និង អ្នក​ដឹក​នាំ​ដុះ​ស្លែ ជួប​គ្នា 14/11/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , , , , ,
trackback

បារ៉ាក់ អូបាម៉ា នឹង​មក​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ក្នុង កិច្ចប្រជុំ​កំពូល​អាស៊ាន (East Asia summit) ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១៥ ដល់ ២០ ខែ វិច្ឆិកា ឆ្នាំ ២០១២ នេះ នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ ហើយ​ទន្ទឹម​គ្នា​នេះ សារព័ត៌មាន​បរទេស​ជាច្រើន និង Human Right Watch កំពុង​តែ​វាយប្រហារ​យ៉ាង​ខ្លាំង ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​នេះ។ ការ​វាយប្រហារ​នេះ​ សំដៅ​សុំ​អោយ​ អូបាម៉ា ធ្វើ​អ្វី​ម៉្យាង​ដើម្បី​ អោយ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ នូវ​ស្ថានភាព​ក្នុង​ប្រទេស​កម្ពុជា ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស ការ​កាប់​សំលាប់​មនុស្ស ការ​​កំចាត់​អ្នក​ប្រឆាំង សកម្មជន​ប្រឆាំង​ និង អ្នក​កាសែត​ប្រឆាំង​។

តាម​រយៈ​របាយការណ៍​ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ដែល​មាន​ទីតាំង​នៅ​ ញូយ៉ក បាន​បញ្ចេញ​របាយ​ការណ៍​នៅ​ថ្ងៃ​ អង្គារ ខែ វិច្ឆិកា ឆ្នាំ ២០១២ នេះ​ថា ក្រោម​ការ​ដឹកនាំ​​ដុះស្លែ គ្រប់គ្រង​ប្រទេស​តែ​ម្នាក់​ឯង​ជិត ៣០ ឆ្នាំ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មនុស្សច្រើន​​ជាង​ ៣០០ នាក់​ត្រូវ​បាន​គេ​សំលាប់ ទាក់ទង​នឹង​នយោបាយ ក្នុង​រយៈពេល​ពីរ​ទសវត្ស​​ចុង​ក្រោយ​នេះ ហើយ​ឃាតករ​មិន​បាន​ចាប់​មក​កាត់ទោស តែ​បែរ​ទៅ​ជា​បំពាក់បំប៉ន​អោយ​ឡើង​បុណ្យ​សក្ក​ទៅ​វិញ។

ហើយ​ចំណែក​ប្រជាជន​ខ្មែរ ដែល​រងគ្រោះ​​ដោយ​របប​ដឹកនាំ​សព្វ​ថ្ងៃ​នេះ ក៏​បាន​ត្រៀម​ខ្លួន​ទទួល​លោក អូបាម៉ា នូវ​បណ្ដឹង​ក្នុង​ដៃ​អំពី​​ បញ្ហា​ដី​ធ្លី បញ្ហា​លំនៅឋាន​ បញ្ហា​សិទ្ធិមនុស្ស បញ្ហា​ការងារ បញ្ហា​ព្រៃឈើ ជាដើម។ អញ្ចឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក បារ៉ាក់ អូបាម៉ា ម្ដង​នេះ ជា​លើក​ដំបូង​មក​ប្រទេស​កម្ពុជា​នេះ​គឺ “​បាយ​ចត់” រឺ ពាក្យ​មួយ​ទៀត​ថា “លេប​ស្រា​សំប៉ាញ​យ៉ាង​លំបាក”។

Related articles

មតិ»

1. Samady KS - 15/11/2012

ខ្ញុំ​ក៏​កំពុង​រង​ចាំ​អ៊ុត​មើល​លទ្ធផល​ដែរ តើ​វា​នឹង​មេច​វិញ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 15/11/2012

នយោបាយ​ស្រុក​ខ្មែរ​ដល់​កន្លែង​នេះ គួរ​អោយ​ចាប់​អារម្មណ៍ ចាំ​មើល​ទាំង​អស់​គ្នា។

2. seakhmer - 17/11/2012

តាមពិតទៅអាមេរិច ជាមនុស្ស មួយដែលគឹតតែប្រយោជ ជាតិខ្លួន ហើយជិៈជាន់ជាតិដ៏ទៃ តើមេអាមេរិច បើកភ្នែកបើកត្រចៀកមើល និងស្តាប់ លឺ សង្គមស៊ីវិលខ្មែរយំ ទេ?​ អ្វីដែលមិនមាន​ប្រយោជដល់ ជាតិអាមេរិច អាមេវិចមិនយកភ្នែកមើលទេ តើជនជាតិ ខ្មែរមានប្រយោជ ដល់សង្គមអាមេរិចទេណ៎ ? ។ អ្នកខ្លាំង ជាគ្នា និងមិត្ត សំលាញ់អាមេរិច នៅពេលដែល ដែល សង្គម ស៊ីវិល ខ្លាំង មុខជា អាមេវិច ជួយ ប៉ុន្តែ បើសិនជារដ្ឋ លោកហ៊ុនសែន ខ្លាំង ប្រហែល សំដី លោក ហ៊ុនសែន ត្រូវបាន អាមេរិច ស្តាប់ហើយ ។ដូចពាក្យ ស្លោក ពោលថា ( ចង់អោយព្រះជួយយើង គឺយើងត្រូវជួយខ្លួនឯងសិន ទើបព្រះជួយយើង ត្រាម ក្រោយ )។អាមេរិច ជាព្រះជួយតែអ្នក ឈ្នះតែប៉ុន្តោះ …….ha ..ha..

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 17/11/2012

ចូរ​ចាំ​ថា​អាមេរិក​ជា​ប្រទេស​មួយ មិនមែន​ជា​អង្គការ​មនុស្ស​ធម៌​នោះ​ទេ
អញ្ចឹង​បើ​រដ្ឋាភិបាល​នេះ ធ្វើ​ការ​ដោយ​មិន​គិត​ពី​ផល​ចំណេញ​ត្រលប់​មក​វិញ អញ្ចឹង​រដ្ឋាភិបាល​ហ្នឹង​ធ្វើ​ម្ដេច​អាច​ចិញ្ចឹម​បុគ្គលិក​រដ្ឋ​របស់​គេ ដែល​រស់​ដោយសារ​ប្រាក់ខែ​នោះ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: