និទាន៖ បុរសតោកយ៉ាក និង ក្មេងប្រុសម្នាក់ 15/11/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទានបែបកំសាន្ត, និទានបែបអប់រំ.Tags: ញញឹម, សាលារៀន, សិស្សសាលា, Simle
trackback
មានពេលមួយមានបុរសចំណាស់ ក្រលំបាក ក្នុងសំលៀកបំពាក់មិនស្អាតស្អំម្នាក់ បានដើរតាមផ្លូវលំមួយ ជាផ្លូវដែលសិស្សសាលាអនុវិទ្យាល័យ ធ្វើដំណើររៀងរាល់ថ្ងៃ ដើម្បីសិក្សា។ នៅល្ងាចថ្ងៃនោះគាត់បានដើរតាមផ្លូវនោះ គាត់សប្បាយរីករាយនឹងឃើញសិស្សសាលា ទាំងអស់ធ្វើដំណើរសប្បាយក្អាកក្អាយ ប្រលែងគ្នាលេង ត្រលប់ពីសាលារៀនវិញ។ ក្នុងចំណោមសិស្សសាលាទាំងអស់ បុរសចំណាស់សង្កេតឃើញពួកគេ មិនមានអោបសៀវភៅច្រើនក្រាស់ក្រែលនៅក្នុងដៃ ដូចក្មេងប្រុសម្នាក់ ដែលមានសណ្ឋានជាកូនអ្នកមានស្ដុកស្ដម្ភម្នាក់នេះទេ គាត់នឹកហួសចិត្ត ព្រោះតែក្មេងសិស្សសាលាទាំងអស់ ពួកគេផ្ញើសៀវភៅពួកគេនៅសាលារៀន ពួកគេមិនចាំបាច់អោបសៀវភៅទៅមក នាំលំបាក។
បុរសចំណាស់ញញឹមពព្រាយដាក់ក្មេងប្រុស ហើយដើរទៅកាន់ក្មេងប្រុសនោះ ហើយសួរសំណួរនូវការឆ្ងល់ដោយសំលេងសើចរលាក់ យ៉ាងសប្បាយចិត្ត។ ក្មេងប្រុសនោះជាក្មេងស្រគត់ស្រគំ មិនបានឆ្លើយតបនឹងបុរសចំណាស់ ក្រតោកយ៉ាកនោះទេ បុរសចំណាស់នោះបានបបួលក្មេងប្រុសនោះទៅស្ទូចត្រីលេង ក្បែរបឹងនៅក្បែរនោះ ដោយបុរសនោះជួយរំលែកកាន់សៀវភៅខ្លះ។ ពួកគេទាំងពីរនាក់ បានស្ទូចត្រីយ៉ាងសប្បាយរីករាយជាមួយគ្នា ក្រោយពេលស្ទូចត្រីហើយ បុរសចំណាស់បានជូនក្មេងប្រុសនោះទៅផ្ទះវិញ ហើយគាត់បានដោតត្រីដែលស្ទូចបាន ជាពីរត្រណោតដើម្បីចែកគ្នាពាក់កណ្ដាលម្នាក់ តែក្មេងប្រុសនោះមិនព្រមទទួលនោះទេ។
ពេលជូនក្មេងប្រុសនោះទៅដល់គេហដ្ឋាន នៅមាត់របងផ្ទះទើបបុរសនោះត្រលប់មកវិញ ហើយគាត់ដឹងថា ក្មេងនោះជាកូនអ្នកមានម្នាក់ ហេតុនេះហើយបានជាក្មេងប្រុសមិនព្រមទទួលយកចំណែកត្រីពីគាត់។ រវាងបុរសចំណាស់ក្រតោកយ៉ាក និង ក្មេងប្រុសអ្នកមាននោះ ពួកគេឧស្សាហ៍ជួបគ្នាស្ទូចត្រី នឹង ដើរលេងកំសាន្ដកន្លែងធម្មជាតិផ្សេងៗ ពួកគេរាប់អានគ្នា ទំនាក់ទំនងគ្នារហូតដល់ក្មេងប្រុសនោះរៀនបញ្ចប់សាលមហាវិទ្យាល័យ។ នៅថ្ងៃទទួលសញ្ញាប័ត្រ ក្មេងប្រុសអ្នកមាននោះ បានអញ្ជើញឪពុកម្ដាយ និង បុរសចំណាស់នោះចូលរួមផងដែរ។ ក្នុងពិធីទទួលសញ្ញាប័ត្រនោះ ក្មេងប្រុសអ្នកមានបានឡើងថ្លែង និង អំណរគុណដល់លោកគ្រូ អ្នកគ្រូ និង មិត្តរួមថ្នាក់របស់ខ្លួន ដោយមានមនុស្សអឺងកងទះដៃអបអរ។
នៅនាទីចុងក្រោយនៃការថ្លែងនោះ ក្មេងប្រុសអ្នកមាន ដែលទើបតែទទួលបានជោគជ័យបានថ្លែងថា “គ្រប់យ៉ាងដែលខ្ញុំទទួលបាន គ្រប់យ៉ាងដែលអ្នកទាំងអស់គ្នាមានឱកាស បណ្ដុះបណ្ដាល អប់រំខ្ញុំ គ្រប់យ៉ាងដែលអ្នកទាំងអស់គ្នាឃើញខ្ញុំទទួលបានជោគជ័យ គ្រប់យ៉ាងដែលខ្ញុំមានពេលវេលាហាត់ពត់លត់ដំខ្លួន រហូតបានក្លាយជានិស្សិតពេទ្យ ចំណាត់ថ្នាក់លេខមួយម្នាក់ តាមការពិតកើតឡើងដោយសារការសង្គ្រោះ ការសង្គ្រោះដ៏មានតំលៃមហិមា ការសង្គ្រោះជីវិត ជីវិតត្រូវបានសង្គ្រោះដោយស្នាមញញឹម ដោយបុរសដែលពោរពេញដោយក្ដីសង្ឃឹម និង ញញឹមមិនចេះរីងស្ងួត”។ ក្រោយពេលថ្លែងចប់ និស្សិតពេទ្យម្នាក់នេះ បានរត់មកអោបបុរសចំណាស់តោកយ៉ាក ទាំងទឹកភ្នែកហូរសស្រាក់លើផែនថ្ពាល់។
អស់រយៈពេល ១៥ ឆ្នាំមកនេះទីបំផុត ចម្ងល់ដែលមានក្នុងចិត្ត បុរសចំណាស់ ទាក់ទងនឹងក្មេងប្រុសម្នាក់នេះ អោបសៀវភៅច្រើនក្រាស់ក្រែលនៅក្នុងដៃ ត្រលប់មកផ្ទះវិញនៅល្ងាចមួយនោះត្រូវបានស្រាយ តាមពិតក្មេងប្រុសនេះ លែងមានបំណងទៅរៀនទៀតហើយ ហើយមិនចង់អោយឪពុកម្ដាយលំបាក ក្នុងការ ទៅយកសៀវភៅពីសាលារៀនមកវិញ ព្រោះខ្លួនមានបំណងសំលាប់ខ្លួនឯងនៅពេលទៅដល់ផ្ទះនៅល្ងាចនោះ ព្រោះតែឪពុកម្ដាយដ៏មានទ្រព្យនោះ តែងតែបង្កជម្លោះ និង ហិង្សាជាមួយគ្នារៀងរាល់ថ្ងៃ។
Related articles
- The Benefit Of A Smile (sunnyukkk.wordpress.com)
- What Your Facial Expression Says (thewritelife2.wordpress.com)
- Everyday Kindness – Smile (thekindnesswave.wordpress.com)
អ៊ូ ស្រលាញ់រូបព្រហ្មហ្នឹងម្លេះ ខ្ញុំយកហើយពូ 😀
អត់ចាប់អារម្មណ៍រឿងគេខំដាក់អោយមើលទេ បែរជាសុំរូបព្រហ្មអីណាណីវិញ 😆
😆
បាទ សូមអញ្ជើញតាមសប្បាយអ្នក 🙄