jump to navigation

ក្រមុំ​កម្ពុជា 25/11/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , , , , ,
trackback

ពេល​ដែល​នយោបាយ​ស្រុក​ថៃ ចូល​ដល់​ភាព​វឹកវរ​ ដូច​ករណី​លើក​ទី​មួយ ដូច​កាល​ពី​ក្រុម​ពួក​អាវ​លឿង ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក ថាក់ស៊ីន ពួក​ក្រុម​ងើប​បះបោរ​ក៏​បាន​បង្ក​ជម្លោះ​ ជាមួយ​នឹង​ប្រទេស​កម្ពុជា “ដណ្ដើម​ប្រាសាទ​ព្រះវិហារ​ដោយ​ប្រើ​កំលាំង​ទ័ព” ហើយ​មិន​តែ​ប៉ុណ្ណោះ ការ​ដោះស្រាយ​ជម្លោះ​ ជាមួយ​ភាគី​កម្ពុជា​កាលនោះ​ ឃើញ​ថា​ក្រុម​ពួក​ងើប​បះបោរ​ ជា​មនុស្ស​​ក្រឡេចក្រឡុច​ពិបាក​ធ្វើការ​ជាមួយ​បំផុត។

ពេល​នេះ​ក៏​មាន​ក្រុម​ងើប​ឡើង​បះបោរ ក្នុង​គោលបំណង​ទម្លាក់​លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ពី​តំណែង​នាយករដ្ឋមន្ត្រី​ដែរ នៅ​កណ្ដាល​ទីក្រុង​បាងកក ហើយ​ពួក​គេ​ចាប់ផ្ដើម​គឺ​ចង់​ចូល​ទៅ​កាន់កាប់​កន្លែង​ស្នូល​តែ​ម្ដង​គឺ​វិមាន​រដ្ឋាភិបាល។ ហើយ​ក្រុម​ពួក​បះបោរ​ក៏​មិន​ភ្លេច​ភ្ជាប់​រឿង​មក​ប្រទេស​កម្ពុជា​ដែរ ដែល​ទូរទស្សន៍ ASTV Manager Online បាន​ផ្សាយ​ថា​លោក ថាន់ស៊ីន ត្រៀម​កំលាំង​ខ្មែរ ប្រាំ​ពាន់​នាក់ ក្លែងធ្វើជា ពួក​អាវ​ក្រហម​ដើម្បី​ទៅ​បង្ក​ចលាចល នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ប្រទេស​ថៃ ហើយ​ពួក​គេ​ទទួល​ថវិកា​ពី​​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​គឺ​លោក ហ៊ុន សែន ១០០ លាន​បាត តែ​ខាង​រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​រឿង​នេះ​ហើយ។

ប្រទេស​កម្ពុជា​ធ្លាប់​តែ​ធ្វើ​នយោបាយ​​ ប្រកួតប្រជែង​គ្នា​ក្នុង​ផ្ទះ (ខ្មែរ​នឹង​ខ្មែរ) អស់​រយៈ​ជាច្រើន​ទសវត្ស​មក​ហើយ ទើប​តែ​រយៈពេល​ចុងក្រោយ​នេះ ឃើញ​ថា​ប្រទេស​កម្ពុជា​ធ្វើការ​ផ្ទាល់​ជាមួយ​នឹង​ប្រទេស​ផ្សេង​ៗ​ជាច្រើន ប្រទេស​ក្នុង​តំបន់ “អាស៊ាន” ដែល​ថ្មី​ៗ​នេះ​មេ​ដឹកនាំ​ក្នុង​អាស៊ី​ និង ទ្វីប​ផ្សេង​ទៀត បាន​មក​ដល់​ប្រទេស​កម្ពុជា​ផ្ទាល់ ជួប​ជាមួយ​អ្នក​ដឹកនាំ​ខ្មែរ​ដល់​ផ្ទះ។ ហើយ​ពិសេស​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​គឺ ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ក៏​មក​ដល់​ប្រទេស​ខ្មែរ​ដ៏​តូច​ ក្រីក្រ គុក​​ឥត​ជញ្ជាំង ទីក្រុង​ខ្មោច​មួយ​នេះ​ដែរ។

ប្រទេស​កម្ពុជា​ចាប់ផ្ដើម​ចេញ​មុខ​សារ​ជាថ្មី​ ចូល​ទៅ​ក្នុង​ពិភពលោក សន្សឹម​ៗ ហើយ​ក្នុង​ពេល​ថ្មី​ៗ​នេះ ដោយសារ​តែ​ទស្សនកិច្ច​របស់ អូបាម៉ា ប្រទេស​ទាំង​អស់​ក្នុង​សកល បាន​​ស្គាល់​ប្រទេស​កម្ពុជា​គ្រប់​គ្នា ព្រោះ​តែ​គ្រប់​ប្រទេស​ក្នុង​សកលលោក​​ តែងតែ​តាមដាន​គ្រប់​ជំហាន​មេដឹកនាំ​ប្រទេស​មហា​អំណាច​មួយ​នេះ​គឺ សហរដ្ឋ​អាមេរិក។

សង្ឃឹម​ថា​ការ​បង្ហាញ​មុខ​មាត់​ជា​ថ្មី​ លើ​ឆាក​អន្តរជាតិ​ម្ដង​នេះ មិនមែន​​ឡើង​កំដរ​ឆាក​មួយ​ភ្លែត ហើយ​ចូល​ទៅ​កេង​វិញ​​ស្ងៀម​​ឈឹង​ ដូច​ចូល​កេង​កាល​សម័យ​ ប៉ុល ពត ចូល​កាន់កាប់​ស្រុក​នោះ​ដែរ។ ចិន​ក៏​ចង់​បាន​ខ្មែរ យួន​ក៏​ចង់​បាន​ខ្មែរ ថៃ​ក៏​ចង់​បាន​ខ្មែរ អាមេរិក​អីឡូវ​ក៏​ចង់​បាន​ខ្មែរ​ដែរ តើ​វា​អាច​ជា​គ្រោះ​អាក្រក់​ទេ ដែល​ស្រី​ក្រមុំ​ម្នាក់​នេះ ត្រូវ​បាន​ប្រុស​ច្រើន​ចោម​រោម​ចង់​បាន?

រឿង​មួយ​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ដែរ គឺ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​​នៅ​ឆ្នាំ​ ២០១៥​ ខាង​មុខ​នេះ នៅ​ពេល​នោះ​ហើយ​យើង​នឹង​ចូល​ប្រកួត​ជាមួយ​នឹង​ប្រទេស​ក្នុង​តំបន់​ដោយ​ផ្ទាល់ តើ​យើង​នឹង​មាន​សមត្ថភាព​គ្រប់គ្រាន់​ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ពួក​គេ​ទេ? ហ្អេ…..ក្រុម​និស្សិត​ស្រុក​ខ្មែរ ត្រៀម​ខ្លួន​រួចរាល់ឬ​​នៅ​? រឺ​មួយ​កំពុង​តែ​ស្រវឹង​ស្រា​កណ្ដាល​រាត្រី តាម​បា តាម​បន តាម​ក្លឹប រឺ​ កំពុង​ស្រវឹង​ថ្នាំ កញ្ឆា ម៉ា អេស្ដាស៊ី ហេរ៉ូរីន? កុំ​អោយ​ឱកាស​កន្លង​ហួស​ទៅ ត្រៀម​សមត្ថភាព​ពី​ពេល​នេះ​​គឺ​ល្អ​បំផុត។

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: