jump to navigation

តើ​គួរ​ចាប់​កំណើត​នៅ​ទីណា​ឆ្នាំ ២០១៣? 29/11/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​ជាតិ, ព័ត៌មាន​ភាសា​អង់គ្លេស, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , , ,
trackback

បើ​តាម​អង្គភាព The Economist’s Intelligence Unit បាន​អោយ​ដឹង​សំរាប់​ឆ្នាំ ២០១៣ អំពី​ប្រទេស​ដែល​អ្នក​គួរ​ តែ​ចាប់​កំណើត ឃើញ​ថា​រាប់​ពី ១ ដល់ ១០ ឃើញ​មាន​ប្រទេស​ ក្នុង​ទ្វីប​អឺរ៉ុប មាន​ចំនួន​ដល់​ទៅ​ ៥ ឯណោះ​ ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ ហើយ​សំរាប់​ទ្វីប​អាស៊ី​ មាន​ប្រទេស​ពីរ​ ដែល​ជាប់​ចំណាត់​ថ្នាក់​ ជាប់​លេខ ៦ ​គឺ​ប្រទេស សិង្ហបុរី និង ជាប់​លេខ ១០ គឺ​ទីក្រុង​ហុងកុង។ ប្រទេស​ចិន​ជាប់​ចំណាត់​ថ្នាក់​លេខ ៤៩ ប្រទេស​ថៃ​លេខ ៥០ ប្រទេស​វៀតណាម​លេខ ៦៨។

តាម​ការ​ពិត​ប្រសិន​ជា​យើង​គិត​ដល់ ប្រទេស​ក្រីក្រ​ដូចជា​ប្រទេស​កម្ពុជា មិន​មាន​ក្នុង​បញ្ជី​ពី​លេខ ១ ដល់ ៨០ ផង​ទេ ការ​វាយ​តំលៃ​នេះ​ ធ្វើ​ឡើង​ជា​ទូទៅ​តែ​ប៉ុណ្ណោះ​ តែ​យើង​ក៏​ត្រូវ​ដឹង​​ថា​សំរាប់​អ្នក​រកស៊ី​មាន​បាន “អ្នក​មាន​ទ្រព្យ” ដែល​មាន​ភាគរយ​តូច​ប៉ុណ្ណោះ​ ក្នុង​ប្រទេស​កម្ពុជា​ ពួក​គេ​សប្បាយ​រីករាយ​ ជាង​អ្នក​​ដែល​រស់នៅ​ក្នុង​ ប្រទេស​ជាប់​ចំណាត់​ថ្នាក់​ខ្ពស់ ក្នុង​បញ្ជី​ទៀត​ផង “អ្នក​មាន​ស្រុក​ខ្មែរ រស់នៅ​ដូច​ជា​ស្ដេច”។

តែ​ក្នុង​ពេល​តែ​មួយ ក្រៅ​ពី​ចំនួន​មួយ​ភាគ​តូច​នេះ មនុស្ស​ភាគច្រើន​​ក្នុង​ប្រទេស​កម្ពុជា ​ជា​អ្នក​ក្រីក្រ។ បើ​និយាយ​អំពី “អ្នក​​ក្រីក្រ” ក្នុង​ប្រទេស​កម្ពុជា ស្ថានភាព​របស់​ពួក​គេ​យ៉ាង​ណា ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​ចាំបាច់​អត្ថាធិប្បាយ​បន្ថែម​នោះ​ទេ អ្នក​ទាំង​អស់​ដឹង​​ដោយ​ខ្លួន​ឯង​។

“ទ្រព្យ​ធន​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​ជា​​គ្រោះអាសន្ន”

ការ​មាន​ទ្រព្យធន​ច្រើន អាច​​ជួយ​សម្រាល​ដល់​​​ជីវិត​​​ អោយ​ធូរ​ស្បើយ​មួយ​ផ្នែក​យ៉ាង​ធំ ទោះ​អ្នក​រស់នៅ​ទី​ណា​ក្ដី ក្នុង​ប្រទេស​​​អ្នក​មាន​ ក្នុង​ប្រទេស​អ្នក​ក្រ គឺ​ដូច​តែ​គ្នា។ តែ​បើ​យើង​បង្វែរ​និយាយ​អំពី​បញ្ហា​សន្តិសុខ​សង្គម​ ឧក្រិដ្ឋកម្ម គ្រោះថ្នាក់​ ជំនឿ​ទុកចិត្ត​នៅ​ទី​សាធារណ​ វិស័យ​អប់រំ ទំនួល​ខុសត្រូវ​ពី​សង្គម សុខាភិបាល អយុត្តិធម៌​សង្គម ប្រសិទ្ធិភាព​នៃ​ច្បាប់ សិទ្ធិ​សេរីភាព ភាព​ស្មើភាព​គ្នា​ក្នុង​សង្គម​មិន​សំខាន់​ស្រី​ រឺ ប្រុស……ដោយ​សំអាង​លើ​បញ្ហា​អស់​ទាំង​នេះ​ហើយ ដែល​អ្នក​ទាំង​អស់​គ្នា លែង​មាន​ចម្ងល់​ថា​ ហេតុអ្វី​បាន​ប្រទេស​មួយ​ចំនួន និង ប្រទេស​កម្ពុជា មិន​ជាប់​ចំណាត់​ថ្នាក់​​ល្អ​ក្នុង​បញ្ជី​ ទាំង​នេះ​​ហើយ​ជា​ចំលើយ​។

—-អាន​​ព័ត៌មាន​លំអិត ចុច​ទីនេះ

Related articles

មតិ»

1. seakhmer - 03/12/2012

ប្រទេសកម្ពុជា heaven របស់ អ្នក មាន ព្រោះកម្ពុជានៅពេលដែលមាន លុយ ចង់ ប្រើខ្មោច អោយរកចៃរោយក៏បានដែរ។ អ្នកទាំងនោះមិនដែល ចង់ទៅកើននៅ កន្លែងផ្សេងទេ ព្រោះកម្ពុជាជាប្រទេស ដែលមានឈ្នោះ Cambodia Kingdom of Wonder តើនៅលើពិភពលោកនេះមាន ប្រទេសណា ជាប់ឈ្នោះល្អជាងកម្ពុជា ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: