jump to navigation

សួង សោភ័ណ្ឌ មាន​វាសនា​ដូច​លោកស្រី មួរ សុខហួរ? 02/12/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , ,
trackback

ក្រោយ​ពី អូបាម៉ា ពិភាក្សា​គ្នា​តែ​ពីរ​នាក់​ ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ អ្នកទោស​នយោបាយ បញ្ហា​ការ​រំលោភ​យក​ដី​ធ្លី​ ការ​បោះឆ្នោត​ដោយ​សេរី និង យុត្តិធម៌ យើង​ឃើញ​ថា​លោក ហ៊ុន សែន មិន​ទទួល​យក​តាម​ការ​ស្នើសុំ​នោះ​ឡើយ ដោយ​រុញច្រាន​ថា​ “ប្រទេស​កម្ពុជា​គ្មាន​​អ្នកទោស​នយោបាយ មាន​តែ​អ្នក​នយោបាយ​ជាប់ទោស​ព្រហ្មទណ្ឌ” ហើយ​បញ្ហា​សិទ្ធិមនុស្ស​ថា “បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា មាន​ស្ថានភាព​ល្អ​ប្រសើរ​ជាង​ប្រទេស​ក្នុង​តំបន់” ជាដើម។

ក្រោយ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន ត្រូវ​បាន​បញ្ចប់ អីឡូវ​ចូល​ដល់​បញ្ហា​មួយ​ទៀត​ ទាក់ទង​នឹង​បុណ្យ​អុំទូក​ឆ្នាំ ២០១០ ដែល​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​នោះ មាន​ការ​ចលាចល​រត់​ជាន់​គ្នា​លើ​ស្ពាន​កោះ​ពេជ្រ​ ដែល​បណ្ដាល​អោយ​មនុស្ស​ជាង ៣០០ នាក់​បាត់បង់​ជីវិត​នោះ អីឡូវ​ក្រុម​យុវជន​​ប្រឆាំង​របស់​គណបក្ស សម រង្ស៊ី បាន​ដាក់​ពាក្យ​បណ្ដឹង​លោក ហ៊ុន សែន ទៅ​តុលាការ​ ទាក់ទង​នឹង​ការ​ស្លាប់​បាត់បង់​ប្រជាជន​ទាំង​នោះ។

ឆ្លើយ​តប​នឹង​បណ្ដឹង​នេះ នៅ​ក្នុង​ពិធី ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ជូន ប្រជាពលរដ្ឋ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃ​ទី ២ ខែ ធ្នូ នេះ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​នឹង​ប្តឹង​បក​ទៅ​ប្រធាន ចលនា​យុវជន គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ ក្នុង​ករណី​ដែល​តុលាការ​រក​មិន​ឃើញ កំហុស របស់​លោក​ ដែល​ប្រធាន ចលនា​យុវជន គណបក្ស សម រង្ស៊ី រូប​នេះ​បាន​ប្ដឹង លោក​ទាក់ទិន​នឹង​រឿង​ខាង​លើ។

តើ​មូលហេតុ​អ្វី​បាន​ជា​ពួក​គេ ត្រូវ​ប្ដឹង​លោក ហ៊ុន សែន ក្នុង​ពេល​នេះ ក្រោយ​ពេល​ហេតុការណ៍​បាន​កើត​ឡើង​ដល់​ទៅ ២ ឆ្នាំ? ហេតុអ្វី​បាន​ជា​ពួក​គេ​ត្រូវ​ប្ដឹង​លោក ហ៊ុន សែន តែ​មិន​ប្ដឹង​លោក កែវ ជុតិម៉ា រឺ លោក ទូច ណារ៉ុថ? តើ​ជា​ការ​ត្រឹមត្រូវ​ទេ ក្នុង​ការ​ប្ដឹង​លោក ហ៊ុន សែន ទាក់ទង​នឹង​បញ្ហា​នេះ? តើ សួង សោភ័ណ្ឌ នឹង​មាន​ជោគវាសនា ដូច​នឹង​លោក​ស្រី មួ សុខហួរ ដូច​កាល​ពី​លោក​ស្រី ប្ដឹង​លោក​ ហ៊ុន សែន កាល​ពី​មុន?

បើ​មើល​តាម​ហេតុការណ៍ ឃើញ​ថា​ការ​រត់​ជាន់​គ្នា​ស្លាប់​នោះ វា​ជា​រឿង​ចៃដន្យ​មួយ មិន​មាន​អ្នក​ណា​រៀប​គម្រោង ដើម្បី​បង្កើត​អោយ​មាន​ការ​រត់​ជាន់​គ្នា​ស្លាប់​នោះ​ទេ រឿង​កើត​ឡើង​នោះ​គេ​អាច​ប្រើ​ពាក្យ​មួយ​ថា “យថាហេតុ”។ ជា​សំណួរ​ អញ្ចឹង​​​ប្រសិន​ជា​កាល​ពេល​នោះ​លោក សម រង្ស៊ី ជា​អ្នក​ដឹក​នាំ​វិញ តើ​លោក សម រង្ស៊ី នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច? ចុះ បើ​ពេល​នោះ​លោក កឹម សុខា ជា​អ្នក​ដឹកនាំ​វិញ​ តើ​លោក​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច? ចុះ​បើ​ពេល​នោះ​លោក បារ៉ាក់ អូបាម៉ា ជា​អ្នក​ដឹក​នាំ​វិញ​ តើ​លោក​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច? ចូល​​ទៅ​សម្រាក​ក្នុង​គុក? លាលែង​ពី​ដំណែង​នាយក​រដ្ឋមន្ត្រី?

តើ​លោក សួង សោភ័ណ្ឌ ប្ដឹង​នេះ​ចង់​​ចោទ​ថា​លោក ហ៊ុន សែន ជា​អ្នក​សំលាប់​មនុស្ស​ចំនួន​ជាង ៣០០ នាក់​នោះ? តើ​​លោក សួង សោភ័ណ្ឌ ចង់​ប្ដឹង​អោយ​​លោក ហ៊ុន សែន ចូល​ទៅ​ដេក​គុក រឺ សង​ជា​ប្រាក់ រឺ អោយ​សុំទោស រឺ ចង់​បាន​អ្វី​ផ្សេង​ពី​នេះ នៅ​ពេល​ដឹង​ថា​ ខ្លួន​នឹង​ចាញ់​លោក ហ៊ុន សែន ១០០%? ព្រោះ​អ្នកណា​ក៏​ដឹង​ដែរ​ថា តុលាការ​ស្ថិត​ក្រោម​អំណាច​បញ្ជា​របស់​លោក ហ៊ុន សែន “ច្បាប់​តូច​ជាង​មនុស្ស”។

Related articles

មតិ»

1. dara - 04/12/2012

យថាហេតុ អ្វី​ក៏​កើត​ឡើង​ដោយ​យថាហេតុ​ដែរ។ អញ្ចឹង​ឲ្យ​តែ​រឿង​ដែល​កើតឡើង​ដោយ​យថាហេតុ​ ត្រូវ​បំភ្លេច​វា​ចោល​ ឬ​បណ្តោយ​ឲ្យ​វា​កើត​ឡើង​ដោយ​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ។ អញ្ចឹង​ពេល​រឿង​គុណ​សម្បត្តិ​ម្តេច​ចាំ​បាច់​អ្នក​ឡើង​តំណែង អ្នក​ទទួល​លាភសក្ការៈ? យថាហេតុ​កើតឡើង​ដោយសារ​កង្វះ​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង។ អ្នក​ទទួល​បន្ទុក​ត្រូវ​ទទួល​ខុស​ត្រូវ​​ជា​ការ​សម​ស្រប។ ឩទាហរណ៍ គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ក៏​ជា​រឿង​យថាហេតុ​ដែរ ហេតុ​អ្វី​ច្បាប់​តម្រូវ​ឲ្យ​អ្នក​បង្ក​ហេតុ​ត្រូវ​ជាប់​គុក? នោះ​ក៏​ដោយ​សារ​ទំនួល​ខុសត្រូវ​ដូច​គ្នា។ បើ​ជា​គ្រោះ​ធម្មជាតិ​នោះ​ទើប​មិន​អាច​បន្ទោស​បាន​ តែ​ព្រឹត្តិការណ៍​ថ្ងៃ​នោះ​ មិន​មែន​ជា​គ្រោះ​ធម្មជាតិ គឺ​បង្ក​ដោយ​មនុស្ស​សុទ្ធសាធ។ តាម​ខ្ញុំ​គិត​ មនុស្ស​ជា​ច្រើន​ដែល​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ថ្ងៃ​នោះ តែ​ស្រុក​ខ្មែរ​កាន់​បក្សពួក អ្នក​ធំ​អង្គុយ​លើ​ច្បាប់។ បើ​ថ្ងៃ​នោះ​កូន​លោក​ហ៊ុនសែន​ស្ថិត​ក្នុង​វ៉ូង​មនុស្ស​នោះ​ដែរ ខ្ញុំ​ជឿ​ថា​គាត់​មិន​ព្រងើយ​កន្តើយ​ដូច​នេះ​ទេ​ ច្បាស់​ជា​ស៊ើប​ដល់​ឬស​គល់​ ទម្លាក់​អស់​អ្នក​ជា​បន្ទុក​និង​អ្នក​ជាប់​ពាក់​ព័ន្ធ​មិន​ខាន។ ខ្ញុំ​ហ៊ាន​ភ្នាល់!!!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/12/2012

គ្រោះថ្នាក់​ចរាចរ​​ដល់​មនុស្ស​ស្លាប់ អាច​ជាប់​គុក គេ​ត្រូវ​ពិនិត្យ​លើ​ល្បឿន បើក​ត្រូវ​ច្បាប់ បើក​ខុស​ច្បាប់ បើកបរ​ដោយ​មាន​ជាតិ​ស្រវឹង​ក្នង​ខ្លួន…..

យថាហេតុ​នៅ​កោះពេជ្រ​កើត​ឡើង​ដោយសារ​ការ​ធ្វេសប្រហែល​របស់​អជ្ញាធរ ហើយ​ពួក​គេ​ត្រូវ​ទទួល​ខុសត្រូវ។

ចំណែក​បណ្ដឹង​របស់ សួង សោភ័ណ្ឌ គាត់​ចោទ​លោក ហ៊ុន សែន ក្នុង​បទ​មនុស្ស​ឃាត​ដោយ​ចេតនា នេះ​ជា​រឿង​ខុស​នឹង​យថាហេតុ​ទាំង​ស្រុង។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: