jump to navigation

រឿង​ពិត៖ ផ្កា​​រាត្រី – Night Flower 22/12/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ពិត, ស្នេហា.
Tags: , , , , , ,
trackback

យប់​មួយ​ដ៏​សែន​ស្ងាត់ មនុស្ស​ម្នា​កំពុង​តែ​កេង​លក់​ស្កប់ស្កល់ បន្ទប់​កេង​របស់​ខ្ញុំ​ដែល​មាន​ប្រហោង​ឥដ្ឋ​​សំរាប់​អោយ​ខ្យល់​ចេញ​ចូល ភ្លាម​នោះ​ស្រាប់​តែ​លឺ​សំលេង​មនុស្ស​ប្រុស​ស្រែក​យំ កង​រំពង​លឺ​ស្លុង​ទៅ​ក្នុង​អាកាស សម្រែក​ស្ទើរ​ផ្ទុះ​បែក​បំពង់​ក។ ក្នុង​ពេល​នោះ​ដែរ ក៏​មាន​សំលេង​មនុស្ស​ស្រី​ស្រែក​យំ​ខ្សឹកខ្សួល​ជាមួយ​គ្នា។ ​​រាត្រី​នោះ​ភ្លើង​ដាច់ ជា​ហេតុ​ធ្វើ​អោយ​ខ្ញុំ​ដុត​ចង្កៀង​ប្រេងកាត ដាក់​នៅ​ក្បាល​ដំណេក ខ្ញុំ​បាន​ដើរ​លប​ៗ​តាម​ចំហៀង​ផ្ទះ កៀន​របង​ដែល​មាន​ដើម​ត្រែង​បក់​ត្រសៀក ត្រជាក់​ស្លឹក​ត្រចៀក ព្រឺ​ក្បាល​ខ្ញាក​ៗ​ដល់​ចុង​ជើង។

នោះ​គឺ​នារី​ដើរ​លក់​ផ្កា​កណ្ដាល​រាត្រី តាម​ហាង​នានា នៅ​ត្រើយ​ម្ខាង​នៅ​ “ព្រែក​លាភ​” នេះ​ឯង ដែល​មាន​ប្ដី​ថ្មី​ថ្មោង ដែល​ទើប​តែ​ផ្លាស់​មក​ពី​ខេត្ត​​ទើប​តែ​ប៉ុន្មាន​ខែ។ ខ្ញុំ​ក្រាប​ពួន​សំងំ​នៅ​កៀន​ក្បែរ​គុម្ព​ផ្កា​ម្លិះ​ លួច​មើល​នាង​ដោយ​មិន​ដឹង​ខ្លួន។ ឈាម​ក្រហម​ច្រាល​នៅ​បន្ត​ហូរ​នៅ​ឡើយ ចេញ​តាម​ជើង​សំពត់​ខ្លី​របស់​នាង សស្រាក់​ដល់​ចុង​ជើង ខ្លួន​ញ័រ​ចំប្រប់ ដៃ​នៅ​សំពះ​អង្វរ អង្រួន​ជើង​ប្ដី​របស់​នាង ដែល​កំពុង​តែ​ស្រែក​យំ​គក់​ដើមទ្រូង​ សំលឹង​ទៅ​ក្នុង​មេឃ​ដូច​ជា​ឆ្កែ​ចចក​មួយ​ក្បាល។

រឿង​នេះ​នឹង​ចាប់ផ្ដើម​ដូច​តទៅ៖

បុប្ផា​ និង សត្យា ជា​សង្សារ​នឹង​គ្នា​នៅ​សាលា​នេត​យ៉ង់ នៃ​ក្រុង​បាត់​ដំបង ពួក​គេ​ជា​គូ​ស្នេហ៍​ដ៏​សមសួន និង ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ពី​សំណាក់​មិត្ត​រួម​សាលា និង គ្រូ​ៗ។ នៅ​ទីក្រុង​បាត់​ដំបង​ទាំង​មូល ស្ទើរ​តែ​គ្រប់​ទី​កន្លែង​មាន​ស្នាម​ជើង​ពួក​គេ​ទាំង​ពីរ​នាក់។ វា​ជា​ពេល​វេលា​ជិត​ចូល​ដល់​ប្រលង​បាក់ឌុប​ទៅ​ហើយ ស្រាប់​តែ​ឪពុក​ម្ដាយ​របស់​ បុប្ផា បាន​ដឹង​រឿង​ស្នេហា​មួយ​នេះ ហើយ​ក៏​លែង​អោយ​នាង​មក​រៀន​បន្ត​ទៀត។ ការ​មិន​បាន​ជួប​មុខ​គ្នា​ញឹកញាប់ បណ្ដើរ​កាន់​ដៃ​គ្នា​តាម​ដង​ស្ទឹង​សង្កែ​ ជា​ទារុណកម្ម​ដួង​ចិត្ត​មួយ។

រាត្រី​​​ខែពេញវង់​​ អម​ដោយ​ដួង​ព្រះ​ចន្ទ្រា​ដេរដាស​ពេញ​មេឃ ស្រមោល​មនុស្ស​ពីរ​នាក់​កាន់​បង្វេច​ខោអាវ កាន់​ដៃ​គ្នា​រត់​កាត់​តាម​វាលស្រែ​ក្រោយ​​ភូមិ នោះ​គឺ បុប្ផា និង សត្យា។ ពួក​គេ​ទាំង​ពីរ​នាក់​សំរេចចិត្ត​​រត់​ចេញ​ពី​ផ្ទះ ទាំង​វ័យ​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ ចោល​ការ​សិក្សា​ដែល​ជិត​ដល់​ថ្ងៃ​ប្រលង​ទៅ​ហើយ។ តើ​ពួក​គេ​ទៅ​ណា​ហ្ន៎ ទាំង​ក្មេង​ខ្ចី វ័យ​មិន​ទាន់​ចេះ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​នៅ​ឡើយ?

“ភ្នំពេញ” ទីក្រុង​នៃ​ក្ដី​រំភើប​ រំជើបរំជួល មាន​ភ្លើង​ពណ៌​ចម្រុះ មនុស្ស​ណែនណាន់​តាន់តាប់ ម៉ូតូ ស៊ីក្លូ ឡាន ហាង​ទំនិញ ហាង​ម្ហូប​អាហារ ភោជនីយដ្ឋាន​ទំនើប​ៗ ក្មេង​សិស្ស​សាលា​មហា​វិទ្យាល័យ​ស្លៀកពាក់​ស៊ិចស៊ី បែប​ទំនើប​ប្លែក​ភ្នែក។ តើ​​ក្នុង​ទីក្រុង​ធំ​បែប​នេះ បុប្ផា និង សត្យា អាច​រស់នៅ​ដោយ​របៀប​ណា បើ​ខ្លួន​មិន​ទាំង​មាន​លុយ​កាក់​ច្រើន​ក្រាស់ និង ចំណេះដឹង​ខ្ពស់​សំរាប់​ប្រច្រៀត​​ខ្លួន ចូល​ទៅ​ក្នុង​ពិភព​នៃ​ការ​ប្រជែង​គ្នា​ដើម្បី​រស់​នេះ?

ពួក​គេ​ទាំង​ពីរ​នាក់​បាន​សំរេចចិត្ត​ ជួល​បន្ទប់​មួយ​ស្នាក់នៅ​ នៅ​ត្រើយ​ខាង​កើត​នៃ​ទីក្រុង​គឺ “ម្ដុំ​ព្រែក​លាភ” ដែល​តំលៃ​ផ្ទះ​ជួល​ទាប​ និង កៀន​ផ្ទះ​អាច​ដាំ​ដុះ​ខ្លះ​ៗ ដើម្បី​ចិញ្ចឹម​ជីវិត…

—-សូម​រង់ចាំ​អាន​នៅ​ភាគ​បន្ត……

Related articles

មតិ»

1. lavorn (ឡាវ័ន​) - 22/12/2012

oh oh… ok will wait 😉

2. seakhmer - 23/12/2012

នៅពេលដែលអ្នកសរសេរ អត្ថបទនេះធ្វើអោយ ខ្ញុំនឹកឃើញស្នេហាខ្ញុំកាលនៅវិទ្យាល័យ តែអីឡូវខ្ញុំលាញគឹតថា ក្រៅពីនាងក្នុងលោកនេះគ្មានអ្នកយលចិត្តខ្ញុំ ទៀតហើយ ព្រោះregular myself. ha….ha very nice like lady-young forever.

3. ម៉ាក់ស្រីតូចបីនាក់ - 26/12/2012

កាលណាបានដាក់ភាគបន្តទៀត?

4. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 26/12/2012

ចាំ​ចូល​ឆ្នាំ​ហើយ​ កំពុង​តែ​រវល់​បន្តិច។

5. លី កល្យាណ - 31/12/2012

បងវ៉ារី ម៉េចបានជាមានលីងសហគមន៍ ខ្ញុំខំតែដាក់ជាស្ប៉ាម សុំទោស។
😀

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 31/12/2012

ខ្ញុំ​អត់​ទាន់​យល់​ថា​ កល្យាណ ចង់​ថា​ម៉េច? សុំទោស 😆

លី កល្យាណ - 31/12/2012

សុំទោសបង ខ្ញុំឃើញលីង វល្លិ៍គុយ ដែលបងដាក់ ខ្ញុំអត់បានមើលស្មានតែជាស្ប៉ាម ក៏ដាក់ជាស្ប៉ាមទៅ ទើបមើលម្តងទៀត គឺលីងពីប្លក់បង។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 31/12/2012

អូ យល់​ហើយ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: