អត្ថបទចំរៀង ១០០ បទថ្មីបញ្ជាក់ថាគាត់ជា វ៉ោយ ហូរ? 27/12/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: រស់ សេរីសុទ្ធា, វ៉ោយ ហូរ, ស៊ិន ស៊ីសាមុត, Cambodia, Phnom Penh
trackback
ភ្នំពេញ៖ ដើម្បីកុំឲ្យគេគិតថាលោកគឺជា តាព្រលិតជួសជុលម៉ាញ៉េទៀត កវីដៅមុខមួយចំហៀងលោក វ៉ោយ ហូរ បានលើកឡើងថា៖«ពេលនេះខ្ញុំមានបទចម្រៀងសរសេរប៉ារ៉ូលថ្មីចំនួន១០០បទទុកជាចំណងដៃបញ្ជាក់ថា ខ្ញុំនេះពិតជាកវីប្រភពវោហា វ៉ោយ ហូរ ពិតមែននោះ»។
គេនៅចាំបានថា កវីនិពន្ធជំនាន់ចន្លោះទសវត្សរ៍ឆ្នាំ ១៩៦០-១៩៧០ រូបនេះសម្បូរទៅដោយមនោសញ្ចេតនាលន្លង់លន្លោច ស្រមើស្រមៃទៅតាមធម្មជាតិ។ កវីនិពន្ធជំនាន់នោះគេបានស្គាល់ដូចជាលោក គង់ ប៊ុនឈឿន ដែលមានរហ័សនាមថា កវីម្ចាស់ស្ទឹងសង្កែ លោកម៉ាឡាពី លោក ស្វាយ សំអឿ និងកវីប្រភពវោហា វ៉ោយ ហូរ ជាដើម។ ក្នុងចំណោមអ្នកនិពន្ធទាំងនោះអ្នកនិពន្ធដែលសម្បូរគំនិត បែបមនោសញ្ចេតនានិយម ជាប់រណ្តំពាក្យពេចន៍ហូរដូចទឹកនោះមានតែលោក វ៉ោយ ហូរ ម្នាក់គត់ ដែលទទួលបានងារជាកវីប្រភពវោហារសាស្ត្រមិនចេះរីងស្ងួត និង សរសេរបទចម្រៀងបានច្រើនជាងគេបង្អស់ហើយបទចម្រៀងរបស់គាត់ភាគច្រើនច្រៀង ដោយអធិរាជសំឡេងមាសលោក ស៊ីន ស៊ីសាមុត និង អ្នកស្រី រស់ សេរីសុទ្ធា។
—-អានព័ត៌មានទាំងស្រុង ចុចទីនេះ
Related articles
- Lesbian Life Sharing fro Udor Meanchey…! (rockhmerlgbt.wordpress.com)
- So embarrased (monyrinataro.wordpress.com)
- Cambodia – We Will Not Be Moved – Foreign Correspondent – ABC (varychin.com)
មតិ»
No comments yet — be the first.