jump to navigation

ស្នេហា៖ រីករាយ​ថ្ងៃ​នៃ​ក្តីស្រលាញ់ ២០១៣! 26/01/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន, រឿង​ពិត, សុភមង្គល, ស្នេហា.
Tags: , , ,
trackback

អត្ថបទ​មួយ​​សំរាប់​ Valentine’s Day ខ្ញុំ​ធ្លាប់​សរសេរ​ម្ដង​រួច​មក​ហើយ ដែល​ដាក់​ចំណងជើង​ថា “រីករាយ​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់” ចុះ​ផ្សាយ​ក្នុង​ថ្ងៃ​ទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១១។ គិត​ទៅ​រយៈពេល​​ពីរ​ឆ្នាំ ដូចជា​លឿន​ដល់​ហើយ តែ​មួយ​ពព្រិច​ភ្នែក​សោះ។ អត្ថបទ​បែប​ៗ​នេះ​បើ​អោយ​សរសេរ​ចុះ​ផ្សាយ​​ពេល​អីឡូវ​ទៀត​​ មាន​អារម្មណ៍​ថា​ដូច​ជា ​រឹង​ខ្លួន​យ៉ាង​ម៉េច​ទេ​ ព្រោះ​វា​ជា​អត្ថបទ​បែប​យុវវ័យ ជោគជាំ​ដោយ​មនោសញ្ចេតនា​ រវើរវាយ​សម្ដែង​ចេញ​ខ្លួន​តែ​មួយ​ពព្រិច​ភ្នែក ហើយ​ក៏​រលាយ​ទៅ​វិញ​បាត់ ដូច​ជា​ពពុះ​ស្រា​បៀរ​ហ៊ែននីគែន។ ក្នុង​វ័យ​ ៣៣ ឆ្នាំ ក្នុង​ដួងចិត្ត​នៃ​បុរស​ម្នាក់​នេះ តែលតោល​រក​កំពង់ផែ​ចត​មិន​ទាន់​ឃើញ ភាព​ស្មុគស្មាញ​​កើន​ឡើង​ទ្វេ​ដង​រក​ស្មាន​មិន​ត្រូវ វា​ស្ថិត​នៅ​ចន្លោះ​មួយ​ ដែល​ស្ទើរ​ចាស់ ស្ទើរ​ក្មេង បើ​នឹក​ដល់​ឃ្លា​មួយ​ឃ្លា​របស់​កវី​ដ៏​មហា​សំបូរ​មនោសញ្ចេតនា​ផ្អែម​ល្ហែម មិន​ចេះ​រីង​ស្ងួត “នូ ហាច” គាត់​សរសេរ​មួយ​ឃ្លា​ក្នុង​រឿង​ “មាលា​ដួងចិត្ត” ថា ៖ “អាត្ម័ន​ជរា ព្រលឹង​រេចរឹល​ អាច​រត់​ចូល​ជ្រក​បាន​នៅ​ក្នុង​សាសនា​ ប៉ុន្តែ​អាត្ម័ន​ក្មេង​ យុវ​ចិន្ដា​​ នឹង​រក​កំពង់ផែ​ចូល​សម្រាក​បានតែ​ក្នុង​កាមារម្មណ៍”។ ចុះ​ចំពោះ​បុរស​វ័យ​ ៣៣ ឆ្នាំ​ម្នាក់​នេះ មិនមែន​ក្មេង ហើយ​ក៏​មិនមែន​ចាស់​ តើ​អាត្ម័ន​មួយ​នេះ​ នឹង​អាច​ចូល​ជ្រក​បាន​នៅ​ទីកន្លែង​ណា? ចូល​ក្លិប​រាត្រី​​រាំ​កំសាន្ត​​រឹង​ដៃ​រឹង​ជើង​កំរើក​លែង​រស់​រវើក តែ​បើ​អោយ​ទៅ​​នៅ​វត្ត​អារាម​ សូត្រ​ព្រះធម៌​មិន​ទាន់​ត្រូវ បើ​ដូច្នេះ​តើ​មាន​ទីកន្លែង​ណា​សំរាប់​រូប​ខ្ញុំ?

“ថ្ងៃ​ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១ ​ថ្ងៃ​នៃ​ក្តី​ស្រលាញ់”

អស់ រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ដែល​ថ្ងៃ​នេះ​​បង​មិន​ដែល​ទទួល​បាន​អ្វី និង ទិញ​អ្វី​អោយ​​អ្នកណា​ម្នាក់​ ព្រោះ​តែ​ក្នុង​ដំណើរ​ជីវិត​ដ៏​វែង​ឆ្ងាយ​របស់​បង​នេះ មិន​ដែល​គិត​ថា​មាន​អ្នកណា​ម្នាក់​ដែល​គួរ​បង​ទិញ​អោយ​ក្រៅ​អំពី​រូប​អូន។ គ្មាន​អូន​បង​ពិត​ជា​មិន​ដឹង​ថា​ “ស្នេហា” គឺ​ជា​អ្វី​នោះ​ទេ? ហើយ​ក៏​មិន​ដឹង​ថា​វា​មាន​​រសជាតិ​យ៉ាង​ណា​នោះ​ដែរ? ដូច​ពាក្យ​អូន​និយាយ​ថា​ “វា​មិន​ទាន់​ជា​ទី​បញ្ចប់​នៃ​ពិភពលោក​នៅ​ឡើយ​ទេ វា​ទើប​តែ​ជា​ចំនុច​ចាប់​ផ្ដើម” ពួក​យើង​បាន​ផ្ដើម​វា​យ៉ាង​ល្អ​​ប្រសើរ ហើយ​បង​ក៏​មិន​ចង់​បោះបង់​វា​ចោល​​ដោយ​ងាយ​បែប​ នោះ​ដែរ បង​នឹង​កំដរ​អូន ​បន្ត​សាច់រឿង​របស់​យើង​តទៅ​ទៀត បង​ពិត​ជា​ចង់​ដឹង​ខ្លាំង​ណាស់​អូន​ដឹង​ទេ?​​ ចង់​ដឹង​ថា​ទី​បញ្ចប់​នៃ​រឿង​នេះ​វា​យ៉ាង​ដូចម្តេច។

រដូវ​ផ្ការីក​មួយ​ឆ្នាំ​ហើយ​ មួយ​ឆ្នាំ​ទៀត​អស់​ជាច្រើន​ឆ្នាំ បង​បាន​ត្រឹម​តែ​ដើរ​តាម​សួនច្បារ មើល​ផ្កា​គ្រប់​ជំពូក​រីក​ស្គុះស្គាយ បង​ចងចាំ​កាល​ពី​​១០ ឆ្នាំ​មុន​ថា​អូន​រំភើប​ចិត្ត​ខ្លាំង​ណាស់​ គ្រប់​ពេល​​ដែល​បាន​ឃើញ​ផ្កា​ម្តង​ៗ អូន​រត់​លេង​ដូច​កូនក្មេង​ដែល​មិន​ចេះ​ខ្វាយខ្វល់ មិន​ចេះ​កើត​ទុក្ខ ទោះបី​នោះ​គ្រាន់​តែ​ជា​វាល​ផ្កា​ស្មៅ​ធម្មតា​មួយ​ប៉ុណ្ណោះ។ បង​ក៏​ចាំ​ទៀត​ថា​អូន​រត់​ដួល ហើយ​គ្រិច​ជើង បង​ត្រូវ​អៀវ​អូន​ដាក់​លើ​ខ្នង​ពី​ទីវាល​នោះ​រហូត​ដល់​ផ្ទះ អូន​ដឹង​ទេ​អូន​ពិត​ជា​ធ្ងន់ខ្លាំង​​ណាស់​ បង​បែក​ញើស​ឡើង​ជោគ​​ប្រាណ​ដូច​ទទឹក​ទឹក​ភ្លៀង ​ដែល​ពេល​ដែល​បង​មក​ដល់​ផ្ទះ​ម៉ាក់​របស់​បង​សួរ​បង​ថា​ ហេតុអ្វី​បាន​ជា​បង​ងូត​ទឹក​ទាំង​ខោអាវ​ វា​ពិត​ជា​គួរ​ អោយ​ចង់​សើច​មែន​ទែន ​ដែល​គាត់​គិត​ដូច្នោះ ត្បិត​អី​កូនប្រុស​របស់​គាត់​ម្នាក់​នេះ​ធំ​ពេញ​កំលោះ​ទៅ​ហើយ។

បង​សង្ឃឹម​ ថា​ “ថ្ងៃ​នៃ​ក្តី​ស្រលាញ់” ឆ្នាំ​នេះ​អូន​នឹង​មិន​ឈរ​អើត​តាម​បង្អួច​ លួច​សម្រក់​ទឹកភ្នែក​តែ​ម្នាក់​ឯង​កណ្ដាល​រាត្រី​ដូច​ប៉ុន្មាន​ឆ្នាំ​មក​នេះ ​ទេ។ អូន​ស្គម​ជាង​មុន​ឆ្ងាយ ណាស់ ទឹកមុខ​អូន​ បង្កប់​ដោយ​ភាព​ទុក្ខ​ព្រួយ​ម៉្យាង​ ដែល​បង​ដឹង​ថា​ទុក្ខ​ព្រួយ​នោះ​បណ្ដាល​មក​ពី​អ្វី។ ម្តង​នេះ​បង​នៅ​តែ​ត្រូវ​និយាយ​ថា​ “សុំទោស​អូន”​ ម្តង​ហើយ​ម្តង​ទៀត សុំ​ទោស​ដែល​អោយ​អូន​លំបាក​ច្រើន​ឆ្នាំ​មក​នេះ។  សូម​ធ្វើ​ជា​មនុស្ស​ជា​ទី​ស្រលាញ់ របស់​បង​សារ​ជា​ថ្មី​ចាប់​ពី​ពេល​នេះ​ណា៎! បង​នឹក​អូន​ បង​ត្រូវការ​អូន បង​ស្រលាញ់​អូន!!!!

Related Articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: