jump to navigation

ចំណេះដឹង​ទូទៅ៖ តើ​អ្នក​ដឹង​ទេ? 13/02/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?.
Tags: , , ,
trackback

-នៅ​ពេល​ចិញ្ច្រាំ​ខ្ទឹម​បារាំង អ្នក​អាច​ខាំ​ដុំ​នំប៉ុង (Bread) មួយ​ចំរៀក ដាក់​ចន្លោះ​បបូរ​មាត់​របស់​អ្នក ដើម្បី​ការពារ​កុំ​អោយ​អ្នក​ផ្សា​ភ្នែក។​

-ពាក្យ​អង់គ្លេស Howdy មិនមែន​ជា​ពាក្យ​សំរាប់​និយាយ​មាន​ន័យ​ដូច​ពាក្យ Hello នោះ​ទេ វា​ជា​ពាក្យ​ដែល​គេ​និយាយ​លឿន ចេញ​ពី​ពាក្យ How do you do?

-កោសិកា​ក្នុង​ខ្លួន​មនុស្ស​ ដែល​មាន​ទំហំ​ធំ​ជាង​គេ​គឺ “មេ​ជីវិត​ញី” ហើយ​កោសិកា​ ដែល​មាន​ទំហំ​តូច​ជាង​គេ​បំផុត​ ក្នុង​ខ្លួន​មនុស្ស​គឺ “មេ​ជីវិត​ឈ្មោល”។

-មុខ​របរ​ពេស្យាចារ​ នៅ​​ប្រទេស​ថៃ​មាន​ចំណែក​​នៅ​ក្នុង GDP នៃ​ប្រទេស​នេះ​ពី​ចំនួន ១០ ទៅ ១៤%។

-កំណត់ត្រា​ពិភពលោក​នៃ​សៀវភៅ​ហ្គ្រីនែស [The Guinness Book of World Records] បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ ១៩៥៥ ជា​សៀវភៅ​ធម្មតា សំរាប់​ចែកចាយ​នៅ​ហាង​ផ្សេង​ៗ នៅ​ប្រទេស​អង់គ្លេស​ សំរាប់​ផ្សព្វផ្សាយ​ពី​ស្រាបៀ​រ Guinness តែ​ប៉ុណ្ណោះ។

-បើ​អ្នក​ចាក់​ស្រា​តែ​បន្តិច​លើ​ពពួក​សត្វ​ដូច​ជា​ “ខ្យាដំរី” នឹង​ធ្វើ​អោយ​ពួក​វា​ ស្រវឹង​ឆ្កួត​លីលា ហើយ​ទិច​ខ្លួន​ឯង​រហូត​ដល់​ស្លាប់។

-អ្នក​មិន​អាច​សម្លាប់​ខ្លួន​ឯង ដោយ​ការ​ប្រឹង​អត់​ដង្ហើម​នោះ​ទេ អញ្ចឹង​​ពាក្យ​ខ្មែរ​យើង​តែងតែ​និយាយ​លេង​ថា​ “អត់​ដង្ហើម​អោយ​ស្លាប់” មិន​អាច​ធ្វើ​ទៅ​កើត​នោះ​ទេ។

 -Stewardesses ជា​ពាក្យ​​អង់គ្លេស​វែង​បំផុត​ ដែល​អ្នក​វាយ​តែ​ដៃ​ខាង​ឆ្វេង លើ​ក្ដារចុច​នៃ​កុំព្យូទ័រ [Keyboard]។

-តើ​អ្នក​ដឹង​ទេ Albert Einstein មិន​ដែល​ពាក់​ស្រោមជើង​ទាល់​តែ​សោះ​ក្នុង​មួយ​ជីវិត​របស់​គាត់។

-បាន​ជា​គេ​និយាយ​ថា “Bless you” ពេល​ដែល​អ្នក​កណ្ដាស់​ ព្រោះ​ពេល​នោះ​បេះដូង​របស់​អ្នក​​ឈប់​ដំណើរការ​ចំនួន​ មួយ​មីលី​វិនាទី។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: