jump to navigation

សុខភាព៖ នៅ​កម្ពុជា​ថ្នាំ​មិន​អាច​សំលាប់​មេរោគ​គ្រុន​ចាញ់​ 01/05/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ព័ត៌មាន​ជាតិ, សុខភាព.
Tags: , , , ,
trackback

BJC1NkECUAESox6

តើ​អ្នក​ទាំងអស់​គ្នា​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ទេ? ការ​សិក្សា​ថ្មី​នេះ​​ ដែល​បាន​បោះផ្សាយ​ក្នុង Nature Genetics [ចុច​ទីនេះ] បាន​រក​ឃើញ​ថា​បរាសិត​ ដែល​បង្ក​​រ​អោយ​កើត​ជំងឺ​គ្រុន​ចាញ់​ គឺ​ស៊ាំ​នឹង​ថ្នាំ​​គ្រុន​ចាញ់​ [Artemisinin] ប្រភេទ​ថ្មី​នេះ​ទៀត​ហើយ [ថ្នាំ​នោះ​មិន​អាច​សំលាប់​បរាសិត​នោះ​ទៀត​ទេ]។ វា​ជា​ដំណឹង​ដ៏​គួរ​អោយ​តក់ស្លុត​មួយ សំរាប់​ប្រទេស​កម្ពុជា​យើង ដែល​ជា​ប្រទេស​មួយ​​ ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ជា​ច្រើន​ លើ​សកលលោក​ដែល​រងគ្រោះដោយសារ​តែ​ជំងឺ​នេះ។ តំបន់​ដែល​គេ​រក​ឃើញ​បរាសិត ដែល​អាច​តតាំង​នឹង​ថ្នាំ​គ្រុនចាញ់​នេះ​បាន​គឺ តំបន់​នៅ​តាម​ព្រំដែន ខ្មែរ-ថៃ។ ដូច្នេះ​ក្នុង​ពេល​នេះ​​សូម​អ្នក​ទាំង​អស់​គ្នា​ ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់​បំផុត​ចំពោះ​ខ្លួន​របស់​អ្នក​ កូន​ចៅ​របស់​អ្នក​ព្រោះ​នេះ​រដូវ​វស្សា​ ដែល​ជំងឺ​នេះ​អាច​រាតត្បាត​ចំលង​បាន​ តាម​រយៈ​មូស​ដែក​គោល​ញី ដែល​ជំងឺ​នេះ​សំលាប់​មនុស្ស​មួយ​ឆ្នាំ​ ៦៥០ ០០០ (ប្រាំមួយ​សែន ប្រាំ​ម៉ឺន) នាក់​ទូទាំង​សកលលោក ក្នុង​មួយ​ឆ្នាំ​ៗ។

Related articles

មតិ»

1. Nataro - 02/05/2013

កាប់ព្រៃចោលឲ្យអស់ទៅ នឹងអស់គ្រុនចាញ់ហើយ នៅតែគ្រុនឈ្នះ 🙂

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 02/05/2013

នេះជាគម្រោងរបស់រដ្ឋាភិបាល ហ៊ុន សែន កំចាត់ជំងឺគ្រុនចាញ់ 😳


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: