jump to navigation

គុក​ដាក់​មនុស្ស​ល្អ 14/06/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , ,
trackback

ទីកន្លែង​​សំរាប់​យក​មនុស្ស​​អាក្រក់​ ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​យក​ទៅ​ដាក់​ទោស យក​ទៅ​កែប្រែ តែ​នៅ​ស្រុក​ខ្មែរ​វិញ​ពន្ធនាគារ​ដាក់​សុទ្ធ​តែ​មនុស្ស​ល្អ អ្នក​ស្នេហា​ជាតិ អ្នក​ការពារ​ប្រជាជន​ ការពារ​ទឹកដី​​ ការពារ​ផ្ទះសម្បែង ស្រែ​ ចំការ​ ដែល​ត្រូវ​គេ​ប្លន់​ទាំង​កណ្ដាល​ថ្ងៃ ហើយ​ទោស​ទាំង​នេះ​សោត​មិន​ដែល​ឃើញ​មាន​ការ​លើកលែង​ដោយ​ព្រះ​មហាក្សត្រ​អី​នោះ​ទេ។

ជាប់​ទោស​ចូល​ទៅ​ពន្ធនាគារ​ នៅ​ប្រទេស​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​ គឺ​ជា​រឿង​ដ៏​មហា “អាម៉ាស់” តែ​​សំរាប់​ព្រះរាជាណាចក្រ​​អច្ឆរិយ​មួយ​នេះ ជាប់​ទោស​គឺ​​ជា​រឿង​ដ៏​​គួរ​អោយ​ស្ញប់ស្ញែង​​មួយ ដែល​​បញ្ជាក់​ថា​ពួក​គេ​​ជា​អ្នក​ក្លាហាន ហ៊ាន​តតាំង​នឹង​មនុស្ស​ថ្លើម​សត្វ​តិរច្ឆាន ដែល​បំពាន​រំលោភ​យក​ដី​ លំនៅឋាន​ ​ហើយ​ក៏​បញ្ជាក់​ថា​ពួក​គេ​អង់អាច​ហ៊ាន​និយាយ​រិះ​គន់ ហ៊ាន​ការពារ​ប្រជាជន ហ៊ាន​រើ​បម្រាស់។ ​​

បើ​និយាយ​ពី​រឿង​ពួក​មនុស្ស​អាក្រក់ ដែល​រក​ចំណូល​តាម​ផ្លូវ​អាក្រក់ ប្រព្រឹត្ត​អាក្រក់​មួយ​លាន​ដង ជួនកាល​ជាប់​ទោស​បាន​តែ​ម្ដង ព្រោះ​បង់​លុយ​ទៅ​ថ្នាក់​លើ​មិន​គ្រប់ ទោះ​ជា​ជាប់​ទោស​មែន​​តែ​យក​លុយ​​មក​បន្ថែម​អោយ​ទៅ​មេ​​​ ដូច្នេះ​ទោស​ទោះ​ក្លាយ​ទៅ​ជា​ “ទោស​ចូល​ផ្លូវ​មុខ​ ចេញ​ផ្លូវ​ក្រោយ”។

“ចោរ​ចិញ្ចឹម​ប៉ូលិស ប៉ូលិស​ការពារ​ចោរ” ពាក្យ​នេះ​មនុស្ស​ក្នុង​ស្រុក​ខ្មែរ​ចំនួន​ ១៤ លាន​នាក់​សុទ្ធ​តែ​ដឹង​គ្រប់​គ្នា ហើយ​អ្នក​ដែល​ដឹង​ច្បាស់​ជាង​គេ​គឺ​ពួក​​មេ​ប៉ូលិស​ ទាហាន​ខ្លួន​ឯង​ហ្នឹង ពួក​មេ​ៗ​ទាំង​នោះ​ថា “កុំ​ទៅ​ភ័យ​បើ​គេ​ចាប់​ ទុក​អោយ​មេ​ជា​អ្នក​ដោះ តែ​បើ​បាញ់​បោះ​ប្រយ័ត្ន​ប៉ះ​ចំ​​កូន​​អញ និង កូន​អ្នក​ធំ​ចាប់​ពី​ផ្កាយ​បួន ដល់​ផ្កាយ​ប្រាំ ព្រោះ​ពួក​ហ្នឹង​សុទ្ធ​តែ​ខ្សែ​សម្ដេច​”។

Related articles

មតិ»

1. រ៉េន - 17/06/2013

យ៉ាប់ស្រុខ្មែរ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: