jump to navigation

ផ្ទាល់​ខ្លួន៖ ពីរ​សប្ដាហ៍​នៅ​ប្រទេស​ថៃ 01/11/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន, រឿង​ពិត, ស្នេហា.
Tags: , , , ,
trackback

ខ្ញុំ​ចង់​ជួប​នាង​ម្ដង​ទៀត មុន​ថ្ងៃ​ខាន​ស្អែក មុន​នឹង​នាង​សំរេចចិត្ត​ទៅ​ប្រទេស​ថៃ ចំនួន​ពីរ​សប្ដាហ៍។ ក្រោយ​ពីរ​សប្ដាហ៍​នោះ​នាង​នឹង​ក្លាយ​ជា​មនុស្ស​ថ្មី នាង​ត្រូវ​យំ​រៀងរាល់​យប់ ព្រោះ​តែ​នាង​សោកស្ដាយ​ នាង​ពិបាក​នឹង​ទទួល​យក​ការ​បាត់បង់​មួយ។ សំណួរ​មួយ​ទាំង​កណ្ដាល​យប់​និយាយ​ដាក់​ត្រចៀក​ខ្ញុំ​ “តើ​បង​នៅ​ទទួល​យក​ញុំ​ទេ?” ខ្ញុំ​មិន​ឆ្លើយ​អ្វី​ទាំង​អស់ តែ​ខ្ញុំ​និយាយ​ថា​ “កុំ​ទៅ​ថៃ​អី” តែ​នាង​នៅ​តែ​និយាយ​ដដែល​ៗ​ថា ​គ្មាន​ជម្រើស​នោះ​ទេ។ “គ្រួសារ​ខ្ញុំ​នឹង​ចប់​មិន​ខាន ប្រសិន​បើ​ខ្ញុំ​កើត​មក​ជា​ស្រី​ដែល​មាន​រូបរាង​អាក្រក់” នាង​និយាយ​បែប​នេះ​ទាំង​យំ​ខ្សិកខ្សួល។ ខ្ញុំ​បាន​យក​រូបថត​របស់​នាង​ទាំង​អស់​ មក​ដាក់​មួយ​កន្លែង ខ្ញុំ​ក៏​រំជួលចិត្ត​ដែរ ព្រោះ​នាង​នឹង​មិនមែន​ជា​នាង​ដូច​មុន​ទៀត ក្នុង​រយៈពេល​មួយ​យ៉ាង​ខ្លី ហើយ​ក៏​មិន​ដឹង​ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង។ ខ្ញុំ​គ្រុន​ផ្ដាសាយ​ចំនួន​ជិត​មួយ​សប្ដាហ៍​ទៅ​ហើយ ឈឺ​បំពង់​ក ក្អក តែ​ខ្ញុំ​នៅ​តែ​ព្យាយាម​និយា​ជាមួយ​នាង។ ខ្ញុំ​សួរ​នាង​ថាហេតុអ្វី​ក៏​មិន​ព្រម​កេង​ទៀត យប់​ជ្រៅ​ណាស់​ទៅ​ហើយ​ នាង​ថា​ថ្ងៃ​នេះ​រវល់​ណាស់ ព្រោះ​ទៅដើរ​ម៉ូដ ព្រោះ​ជា​ថ្ងៃ​ហាឡូវីន (Halloween)។

ខ្ញុំ​កេង​មិន​លក់​ទាល់​តែសោះ ព្រោះ​តែ​រឿង​របស់​នាង ខ្ញុំ​គិត​ស្រមៃ​ដល់​មុខ​របស់​នាង ច្រើន​ជាង​សព្វ​ដង ខ្ញុំ​ស្រមៃ​ឃើញ​ទឹកភ្នែក​របស់​នាង​ ដែល​ហូរ​ជោគ​ថ្ពាល់ នៅ​ថ្ងៃ​ស្អែក​ខ្ញុំ​នឹង​និយាយ​ជាមួយ​នឹង​នាង​ម្ដង​ទៀត សង្ឃឹម​ថា​នឹង​មាន​ជម្រើស​ល្អ​សំរាប់​នាង​ មិនដឹងជម្រើសណាទេ តែបើនាងទៅថៃមែន អ្វី​គ្រប់​យ៉ាង​នឹង​ចប់​ជា​មិន​ខាន នាងនឹងសោក​ស្ដាយ​ និង បន្ទោស​ខ្លួន​ឯង​អស់​មួយ​ជីវិត ទោះ​បី​ថា​នោះ​មិន​ដែល​ជា​ជម្រើស​ ដែលនាងចង់បានសំរាប់ជីវិត ដ៏ស្រស់ផូរផង់របស់នាងក៏​ដោយ​។ គេនិយាយថាគ្រប់បញ្ហាទាំងអស់ សុទ្ធតែមានដំណោះស្រាយរបស់វា ត្រូវហើយ តែគ្រប់ដំណោះស្រាយទាំងអស់មិនសុទ្ធតែ ជាជម្រើសដែលយើងពេញចិត្តនោះទេ។  ទោះ​យ៉ាង​ណា​សូម​អរគុណ សំរាប់​ភាព​ស្មោះត្រង់ ដែល​មិន​លាក់លៀម​ជាមួយ​នឹង​ខ្ញុំ តាម​ពិត​នាង​អាច​លាក់បាំង​នឹង​ខ្ញុំ​បាន​យ៉ាង​ងាយ ប្រសិន​ជា​នាង​មិន​ចង់​ប្រាប់។ ​​​ ​ ​

​​​​​​ ​​ ​​​​​ ​ ​​​​​ ​​ ​​​​​​ ​ ​​​​​   ​​​​​​​​ ​​​​​ ​ ​​​​​​ ​​​

Related articles

មតិ»

1. ស្រុកស្រែ - 03/11/2013

ស្ងាត់ៗ ការ​រួច​ហើយ​ដឹង កំឡោះ​ស៊ុយអែត? 😀
ខ្ញុំ​ចាំ​ថា យើង​បាន​ជជែក​គ្នា​លេង​​ពីនេះ​ពីនោះ​តាម​ទូរស័ព្ទ កាល​ខ្ញុំ​ទៅលេង​ស្វីស…។ កាលណោះ​ កំឡោះ​ស៊ុយអែត​បាន​ប្រាប់​ខ្ញុំ​ថា នឹង​សំរេច​ចិត្ត​រៀប​ការ​ជាមួយ​នារី​ដ៏​ស្រគត់​ស្រគុំ​ម្នាក់ កំពុង​រស់​នៅ​ជនបទ​ឯ​ស្រុក​ខ្មែរ…។ តាំង​ពី​ពេល​នោះ​មក ខ្ញុំ​ក៏​មិនដែល​​បាន​សួរ​នាំ​​ពី​រឿង​នេះ​ទៀត​ដែរ… 😀

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/11/2013

មិន​ទាន់​រៀបការ​ទេ ស្រុកស្រែ ខ្លាច​មិន​ទាន់​មាន​សមត្ថភាព​ថែទាំ​កូន​គេ។ មែន​ហើយ​ចាប់​ពី​សំណេះសំណាល​គ្នា​ម្ដង​នោះ​មក ក៏​ស្ងាត់​តែ​ម្ដង ហើយ​គ្រប់​យ៉ាង​ដូច​តែ​កាល​មុន អត់​ទាន់​មាន​អី​ប្លែក​ទេ ចាំ​មើល​មួយ​រយៈ​ពេល​ទៀត​សិន។

ស្រុកស្រែ - 03/11/2013

មាន​ទៅ​ឆ្អី… កុំទុក​យូរ​ពេក នាំ​តែ​ក្រឡក​ចិត្ត​ទេ… បើ​ការ​នៅ​ស្រុក​យើង កុំ​ភ្លេច​ហៅ​ខ្ញុំ​ផង… 😀

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/11/2013

បាទ ខ្ញុំ​នឹង​អញ្ជើញ​តាម​វើតប្រេស​តែ​ម្ដង សូម​កុំ​ប្រកែ​ប្រកាន់​អី ព្រោះ​យើង​ស្គាល់​គ្នា​ដំបូង​តាម​នេះ 🙂

ស្រុកស្រែ - 03/11/2013

អត់បញ្ហាទេ, ខ្ញុំ​រីករាយ​នឹង​ចូល​រួម 😀

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/11/2013

អរគុណ​ហើយ អីឡូវ​នេះ​ទទួល​អារម្មណ៍​អតីតកាលត្រលប់​​មក​វិញ​ខ្លះ​ហើយ តាម​រយៈ​ការ​ជជែក​គ្នា​នេះ ព្រោះ​វា​ដូច​ជា​យូរ​ក្រែល​ហើយ ដែល​មាន​មនុស្ស​ជាច្រើន​ចូល​ជជែក វែកញែក​រក​ខុស​ត្រូវ​គ្នា​ក្នុង​វើតប្រេស។

តែ​ចាប់​តាំង​ពី​ហ្វេសប៊ុក​បញ្ចេញ​ឥទ្ធិពល​ខ្លាំង​ក្នុង​សង្គម​ខ្មែរ វើតប្រេស​គ្រាន់​តែ​ជា​ភូមិ​មួយ​ដែល​ស្ងាត់​ជ្រងំ​ ត្រូវ​គេ​បោះបង់ និង ត្រលប់​មក​អើត​ម្ដង​ម្កាល។

ស្រុកស្រែ - 03/11/2013

😀 ឥឡូវនេះ ស្រុកស្រែស្នេហ៍ខ្ញុំ កំពុង​​នៅ​ស្រុក​ថៃ តើមែន​ទេ? ខ្ញុំ​សប្តាហ៍ក្រោយនេះ ពេល​សំរាក​បុណ្យ​អុំទូក នឹង​ទៅ​អើត​ស្រុក​ថៃ​ដែរ​ហើយ…

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/11/2013

អត់​ទេ អ្នក​ផ្សេង​ទេ​ដែល​ទៅ​ប្រទេស​ថៃ​ ខ្ញុំ​នៅ​ស៊ុយអែត​ទេ​ ក្នុង​ពេល​នេះ។ អោយ​ម្នាក់​នោះ ដែល​ចង់​ទៅ​ថៃ​គេ​ទៅ​ចុះ តែ​កុំ​យក​ទឹកភ្នែក​ត្រលប់​មក​វិញ 😆

ស្រុកស្រែ - 03/11/2013

អូ… ខ្ញុំ​ឈប់​ឆ្ងល់​ហើយ… ព្រោះ​​សាច់​រឿង​កន្លុក​កន្លៀត​​ណាស់… 😀


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: