jump to navigation

អ្វី​ជា​ជម្រើស​ល្អ​បំផុត​សំរាប់​ ហ៊ុន សែន ពេល​នេះ? 22/12/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , ,
trackback

តើ​អ្វី​ជា​ជម្រើស​ដែល​ល្អ​ជាង​ ការ​បោះឆ្នោត​ឡើង​វិញ សំរាប់​លោក ហ៊ុន សែន? វា​គ្មាន​អ្វី​ប្រសើរ​ជាង​នេះ​នោះ​ទេ ដើម្បី​ដោះស្រាយ​​វិបត្ត​នយោបាយ​មួយ​នេះ។ ការ​បង្ក្រាប​ណា​មួយ​នោះ កាន់​តែ​ធ្វើ​អោយ​គណបក្ស​ដុះ​ស្លែ​មួយ​នេះ​ចុះ​ទ្រុឌទ្រោម​កាន់​តែ​ខ្លាំង ទោះ​ការ​បង្ក្រាប​នោះ​ទទួល​បាន​ជោគជ័យ​ បំបាត់​អស់​អ្នក​តវ៉ា​ទូទាំង​ប្រទេស ដោយ​វិធី​ចាប់​ដាក់​គុក សំលាប់ រឺ វិធី​ផ្សេង​ៗ​ទៀត។ សម្ពាធ​ពី​អន្តរជាតិ ការ​កាត់​ជំនួយ ទណ្ឌកម្ម​សេដ្ឋកិច្ច​ នឹង​ធ្វើ​អោយ​រដ្ឋាភិបាល​មួយ​នេះ​ដើរ​ទៅ​មុខ​លែង​រួច​បាត់​ទៅ​ហើយ នៅពេល​ដែល​ធនធាន​ធម្មជាតិ​ស្ទើរ​តែ​អស់​ទាំង​ស្រុង​ ​លក់​ចាយ​ជិត​អស់​ហើយ​នោះ។

ប្រសិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា នឹង​កាន់​អំណាច​តែ​ម្នាក់​ឯង ដោយ​គ្មាន​ការ​គាំទ្រ ដោយ​ទណ្ឌកម្ម​សេដ្ខកិច្ច (គេ​លែង​ទិញ​ខោអាវ លែង​ទិញ​ផលិត​ផល​ផ្សេង​ៗ​ទៀត) និង ការ​កាត់​ជំនួយ តើ​វា​នឹង​មិនមែន​ជា​កង្វល់​សំរាប់​រដ្ឋាភិបាល​មួយ​នេះ ព្រោះ​ខ្លួន​អាង​ចិន? វា​អាច​តែ​មួយ​រយៈ​ពេល​ដំបូង​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ត្រូវ​ដឹង​ថា​ចិន​មិន​ដែល​និយាយ​ថា នឹង​ផ្ដល់​ជំនួយ​ដល់​ប្រទេស​ខ្មែរ នូវ​ការ​បាត់បង់​ជំនួយ​ទាំង​ប៉ុន្មាន ​ដែល​ពួក​ប្រទេស​ខាង​លិច​កាត់​នោះ​ទេ។ ហើយ​ក៏​គួរ​ដឹង​ថា​ទោះ​បី​ជា​លោក កឹម សុខា និង សម រង្ស៊ី សំរេច​ចិត្ត​ថា​នឹង​មិន​ធ្វើ​បាតុកម្ម លែង​ទទួល​ដឹង​រឿង​នយោបាយ​ប្រទេស​ខ្មែរ​ ក៏​យុវជន​ និង ប្រជាជន​ខ្មែរ ដែល​កំពុង​តែ​ស្អប់​ខ្ពើម​របប​លោក ហ៊ុន សែន ក៏​ពួក​គេ​មិន​នៅ​ស្ងៀម​​ដែរ ពួក​គេ​នឹង​នៅ​តែ​តវ៉ា​ធ្វើ​បាតុកម្ម​ដោយ​ខ្លួន​ពួក​គេ​ដែដែល។

ដូច្នេះ​ឃើញ​ថា​គ្មាន​អ្វី​ប្រសើរ​ជាង​ ការ​បោះឆ្នោត​ឡើង​វិញ​នេះ​ទេ ព្រោះ​ដូច​ដែល​មនុស្ស​ទូទៅ​បាន​ដឹង ដំណើរ​ការ​មុន​ និង កំពុង​ និង ក្រោយ​​ពេល​បោះឆ្នោត វា​មាន​ភាព​មិន​ប្រក្រតី មិន​ត្រឹមត្រូវ ទាក់ទង​នឹង​បញ្ជីរ​ឈ្មោះ ទាក់ទង​នឹង​ការ​បោះឆ្នោត ទាក់ទង​នឹង​សន្លឹក​ឆ្នោត​ជា​ដើម។ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​គឺ​លោក ហ៊ុន សែន ជឿ​ជាក់​ថា​ខ្លួន​ពិត​ជា​ឈ្នះ​មែន តើ​ខ្លាច​អ្វី​ទៅ​ដើម្បី​គ្រាន់​តែ​បោះឆ្នោត​ឡើង​វិញ? វា​ប្រសើរ​ជាង​ការ​ប្រថុយ​ប្រថាន​មួយ ក្នុង​ការ​ទល់​មុខ​ដាក់​គ្នា​ជាមួយ​ប្រជាជន​ខ្លួន​ឯង តើ​លោក​ហ៊ុន សែន ដែល​មាន​ទាហ៊ាន ប៉ូលីស ប៉េអឹម​នៅ​ក្នុង​ដៃ តើ​ប្រាកដ​ក្នុង​ចិត្ត​ទេ​ថា ពួក​គេ​នឹង​ឈ្នះ​ក្រុម​អ្នក​តវ៉ា? មិន​ទាន់​ជឿជាក់​មួយ​រយ​ភាគ​រយ​ទេ​មែន​ទេ? មួយ​ក្ដារ​នេះ​លោក ហ៊ុន សែន បង្ក្រាប​ឈ្នះ​ក៏​ខាត បង្ក្រាប​ចាញ់​​ក៏​ខាត តែបើ​បង្ក្រាប​ចាញ់​ តើ​អ្វី​ដែល​យើង​អាច​ស្រមៃ​ដល់​នៅ​ទី​បញ្ចប់? អ្នក​ទាំង​អស់​គ្នា ​គឺនឹង​​នឹក​ដល់​វាសនា​មនុស្ស​ម្នាក់ ​រួច​ក្នុង​បាត់​ទៅ​ហើយ​គឺ​លោក ហ្ក្រាដាហ្វ៊ី និង របប​ផ្ដាច់ការ​មួយ​នោះ។

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: