jump to navigation

តើ​អ្ន​ដឹង​ទេ៖ សំរាប់​ខែ កុម្ភៈ ឆ្នាំ ២០១៤ 04/02/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?.
trackback

-Beijing, Seoul, Tokyo ទាំង​បី​នេះ​មាន​ន័យ​ថា​ទីក្រុង ក្នុង​ភាសា​របស់​ពួក​គេ។

-ក្រពើ​មិនមាន​បបូរមាត់​នោះ​ទេ តែ​អាច​អត់​ដង្ហើម​បាន​រយៈពេល​មួយ​ម៉ោង​បាន។

-ឆ្កែ​របស់ Abraham Lincoln ដែល​មាន​ឈ្មោះ​ថា FIDO ក៏​ត្រូវ​គេ​លួច​ធ្វើ​ឃាត​ដែរ។

-ប្រសិន​ជា​អ្នក​បើក​ឡាន​ក្នុង​ល្បឿន ៩៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង អ្នក​នឹង​ចំណាយ​ពេល​ជិត​ ៦ ខែ​ទើប​អាច​ទៅ​ដល់​ព្រះចន្ទ។

-ប្រទេស​បារាំង​ជា​ប្រទេស​ ដែល​ទទួល​បាន​អ្នក​ទេសចរណ៍​ច្រើន​ជាង​គេ​ លើ​ពិភពលោក ៨៣ លាន​នាក់​ក្នុង​ឆ្នាំ ២០១២។

-រៀងរាល់​ឆ្នាំ​សត្វ​ឆ្មា​ជិត​បួន​លាន​ក្បាល​ ត្រូវ​បាន​គេ​បរិភោគ​​នៅ​ប្រទេស​ចិន។

-វា​ខុស​នឹង​ច្បាប់​ ក្នុង​ការ​យក​រូបិយបណ័្ណ​​ឥណ្ឌា​ (rupees) ចេញ​ពីប្រទេស​ឥណ្ឌា។

-ដក​ដង្ហើម​នៅ​ទីក្រុង​ ម៉ិមបៃ នៃ ប្រទេស​ឥណ្ឌា​ចំនួន​មួយ​ថ្ងៃ​ គឺ​ស្មើ​នឹង​ជក់​បារី​ចំនួន ១០០ ដើម។

-នៅ​សង្គ្រាម​លោក​លើក​ទី​ពីរ​ ពេលដែល​ហ៊ីត្លែ ទៅ​ទស្សនកិច្ច​ទីក្រុង​ប៉ារីស ប្រជាជន​បារាំង​នៅ​ទីនោះ​ បាន​កាត់​ខ្សែរ​កាប​ជណ្ដើរ​យោង​ចោល ព្រោះ​ពួក​គេ​គិត​ថា​បើ​ ហ៊ីត្លែ ចង់​ឡើង​ ដូច្នេះ​ត្រូវ​ឡើង​ដោយ​ខ្លួន​ឯង។

-មួយ​ភាគ​បី​នៃ​បណ្ដឹង​លែងលះ​គ្នា នៅ​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០១១ មាន​ជាប់​ទាក់ទង​នឹង​ពាក្យ​ថា​ Facebook ។

-ចំនួន ៩២ ភាគរយ​ឡាន​ដែល​លក់​នៅ​ប្រទេស​ប្រេស៊ីល គឺ​ឡាន​ប្រើ​អេតាណុល ដែល​អេតាណុល​នោះ​ផលិត​ចេញ​ពី​ស្ក​​អំពៅ។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: