jump to navigation

ផ្ទាល់ខ្លួន៖ ឱ កូលាប​ស 28/03/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន, ស្នេហា.
Tags: ,
trackback

អ្នក​ពិត​ជា​បំផ្លាញ​ទំនុកចិត្ត​របស់​ខ្ញុំ​មែន​ទែន ទោះ​ខ្ញុំ​ខំ​ប្រឹងប្រែង​យ៉ាង​អស់​ពី​កាយ​ចិត្ត​ច្រើន​ឆ្នាំ​ ហើយ​ចុង​ក្រោយ​គឺ​ធ្វើ​​អោយ​ខ្ញុំ​អស់​ចិត្ត​ពី​អ្នក​ ដោយសារ​តែ​ពាក្យ​សម្ដី​ដែល​មាន​តែ​ភាព​សោះ​កក្រោះ ដូច​ដុំ​ឈើ​ដែល​ក្រៀម​ស្រពោន​ស្វិត គ្មាន​សំណើម។ មក​ដល់​ចំណុច​នេះ ពេល​នេះ​ខ្ញុំ​ទើប​តែ​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​នៅ​ស្រលាញ់​អ្នក​ទេ? តើ​ក្នុង​ចិត្ត​របស់​ខ្ញុំ​នៅ​មាន​អ្នក​ទៀត​ទេ? មនុស្ស​ម្នាក់​ដែល​មាន​តំលៃ​លើ​ស​ពេជ្រ​ចរណៃ តែ​ត្រូវ​សាបរលាប​ស្ទើរ​តែ​រលីង ពី​ក្នុង​ចិត្ត​របស់​ខ្ញុំ​ តែ​មួយ​ពព្រិច​ភ្នែក​។ វា​ហាក់​បី​ដូច​ជា​ខ្ញុំ​ទើប​តែ​ស្វាង​ពី​ស្រវឹង ភ្នែក​ភ្លឺ​ច្បាស់ ភ្ញាក់​នឹង​ខ្លួន​ឯង​ថា​ហេតុអ្វី​បាន​ឃើញ​ផ្កា​មួយ​ទង​ធម្មតា​ ជា​ផ្កា​កូលាប​ដ៏​ស្រស់​ប្រិមប្រីយ៍ ក្រអូប​ឈ្ងុយឈ្ងប់ យ៉ាង​ឆ្កួត​វង្វេង​អស់​ជាច្រើន​ឆ្នាំ។ ភាព​សោះ​កក្រោះ ភាព​គ្មាន​ជាតិ ភាព​គ្មាន​ភាព​រញ្ជើបរញ្ជួល ភាព​គ្មាន​ភាព​លន្លង់លន្លោច​របស់​អ្នក បាន​ធ្វើ​អោយ​ខ្លួន​អ្នក ដែល​ធ្លាប់​នៅ​ក្នុង​កែវភ្នែក​របស់​ខ្ញុំ​ជា​ផ្កា​កូលាប​ក្រហម តែ​អីឡូវ​ក្លាយ​ទៅ​ជា​ផ្កា​កូលាប​ក្រដាស់​ស​មួយ​​ទង​ គ្មាន​សម្រស់ គ្មាន​ក្លិន​ទៅ​វិញ។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: