តើអ្នកដឹងទេ៖ សំរាប់ខែ ឧសភា ឆ្នាំ ២០១៤ 31/05/2014
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើអ្នកដឹងទេ?.trackback
-មនុស្សយើងអាចរស់បានចំនួនពីរនាទី ក្នុងអវកាសប្រសិនជាមិនមានប្រើប្រាស់ប្រដាប់ការពារ។
-ស្ថានីយ អវកាស (Space Station) កសាង ឡើង ដោយ ចំណាយ លុយ អស់ ១៥០ ពាន់ លាន ដុល្លារ ដែល តំលៃ ថ្លៃ ជាង គេ បំផុត ក្នុង ការ កសាង សំណង់ លើ លោក។
-ខ្យល់អាកាសកខ្វក់ (Air Pollution) នៅប្រទេសចិន អាចមើលឃើញពីអវកាសបាន តែជញ្ជាំងថ្ម (Great Wall) មិនអាចមើលឃើញពីអវកាសបានទេ។
-មួយថ្ងៃមិនមែន ២៤ ម៉ោងនោះទេ គឺមានចំនួន ២៣ ម៉ោង ៥៦ នាទី និង ៤ វិនាទី។
-ទឹកដែលមានលើផែនដី ៩៧ ភាគរយជាទឹកប្រៃ និង ៣ ភាគរយជាទឹកសាប។
-នៅចំណុចកណ្ដាល នៃផែនដីមានកំដៅរហូតដល់ទៅ ៥៥០០ ដឺក្រេសែលស៊្យុស ដែលកំដៅនេះស្មើនឹងកំដៅផ្ទៃខាងមុខ (Surface) នៃព្រះអាទិត្យ។
-មនុស្សចំនួនម្ភៃម៉ឺនចាប់កំណើតលើផែនដីរៀងរាល់ថ្ងៃ។
-ដល់ឆ្នាំ ២០៥០ ចំនួនមនុស្សនឹងកើនឡើងដល់ ៩.២ ពាន់លាននាក់។
-រៀងរាល់មួយវិនាទីមនុស្សពីរនាក់ត្រូវបានស្លាប់។
-កំដៅដែលធ្លាប់ក្ដៅជាងគេ នៅលើផែនដីគឺ ៥៧.៨ ដឺក្រេសែលស៊្យុស នៅប្រទេសលីប៊ី ក្នុងឆ្នាំ ១៩២២។
មតិ»
No comments yet — be the first.