jump to navigation

ថ្នម​អូន​មួយ​យប់​ទល់​ភ្លឺ 22/05/2016

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យ​ភាសាខ្មែរ​, រឿង​ផ្ទាល់​ខ្លួន.
Tags: ,
trackback

១-ចំរៀងមួយបទ បងធ្លាប់ច្រៀងបំពេរ លួងលោមស្នេហ៍ អោយអូនកេង ប្រលែងលេងតែពីរនាក់ វាយោរសែនត្រជាក់ សន្សើមក៏ធ្លាក់ផ្កាយរះព្រោងព្រាយ អនុស្សាវរីយ៍ ទុកជាទីពណ្ណរាយ ក្រោយពីយប់នេះហើយ អូនអើយយើងលែងឯការ។

២-កែវភ្នែកទាំងគូ សម្លឹងមើលមកបង អូនយកដៃអង្អែលខ្នង នួនល្អងខ្សឹបប្រាប់ថា នៅលើលោកាទោះយ៉ាងណា អូនមិនបង់បោះ ម្រាមដៃល្វត់ល្វន់ ល្អគន់គ្មានខ្ចោះ យកមកត្រដុសលើថ្ងាសបង ឱ! ស្នេហ៍ស្នងបងសែន កក់ក្ដៅម្ល៉េះទេ។

៣-សន្យា សន្យា សន្យាស្មោះស្នេហ៍ បើមានអ្នកប្រួលប្រែ សូមមេឃ និង ដី ជាសាក្សី កុំប្រណីមនុស្សក្បត់ អីឡូវបងជឿអូនហើយ ម្ចាស់ចិត្តត្រាណត្រើយ ផ្អែកខ្លួនអូនកើយនៅលើស្មាបង កេងទៅ កេងទៅ អូនកេងទៅ ចាំបងត្រកង កុំមានក្ដីសៅហ្មង បងនឹងនៅថ្នមថ្នាក់អូន មួយយប់ទល់ភ្លឺ។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: