កំណាព្យភាសាខ្មែរ៖ គំនុំស្ត្រី 06/08/2016
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យភាសាខ្មែរ, ប្រវត្តិសាស្ត្រខ្មែរ.Tags: អង្គការជានរណា?
trackback
ថ្ងៃរះក្ដៅហែង ងងឹតម្នាក់ឯង កណ្ដាលវាលធំ
សំបកក្រៅសើច ឈាមក្នុងស្រែកយំ កណ្ដាលវាលធំ
យំក្នុងសើចក្រៅ។មួយនឹកដល់ប្ដី ដែលចោរអប្រិយ៍ ខាងជើងចាប់ទៅ
មួយនឹកដល់កូន មាសស្ងួនឆោមឆ្លៅ ខាងត្បូងលួចទៅ
យូរខែឆ្នាំហើយ។ឱ!សែនសង្វេគ ប្ដីកូនកែវភ្នែក សម្លាញ់ខ្ញុំអើយ
តើព្រាត់ជួបវិញ ឬមិនជួបឡើយ ខ្មែរទុក្ខឥតស្បើយ
ទុក្ខអើយទុក្ខងំ។ថ្ងៃរះក្ដៅហែង ងងឹតម្នាក់ឯង កណ្ដាលវាលធំ
សំបកក្រៅសើច បេះដូងទួញយំ ខ្មែរបៀមគំនុំ
យំក្នុងសើចក្រៅ។
“ដកស្រង់ចេញពីសៀវភៅ អង្គការជានរណា“
មតិ»
No comments yet — be the first.