jump to navigation

អារម្មណ៍ក្មេងនៅវ័យចំណាស់ 08/01/2019

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន.
trackback

តាមពិតទៅអារម្មណ៍ដែលធ្លាប់មានកាលពីក្មេង លែងមានយូរហើយ និយាយទៅគឺច្រើនឆ្នាំមកហើយ មិនដឹងថាវាបាត់បង់ទៅដោយវិធីណាទេ។ វាជាអារម្មណ៍មួយដែលតែងគិតថាមានក្ដីសុខ ជាអារម្មណ៍មួយដែលធ្វើអោយខ្លួនយើងគិតថានោះជាយើង ជាធម្មជាតិនៃយើង តែប្រហែលដប់ឆ្នាំមកនេះអារម្មណ៍នោះប្រែទៅជាសាបរលាប ការរស់នៅដូចជាពាក់កណ្ដាលភ្ញាក់ ពាក់កណ្ដាលកំពុងយល់សុបិន្ដ គឺវាបែបនេះ។ 

ពេលខ្លះក៏គិតថាមានអារម្មណ៍បែបនេះក៏ល្អ ជាមនុស្សពាក់កណ្ដាលរុក្ខជាតិ ពាក់កណ្ដាលមនុស្ស ព្រោះគិតថាបែបនេះពេលមានបញ្ហាអ្វីធ្ងន់ធ្ងរក្នុងជីវិត វាមិនប៉ះទង្គិចខ្លាំង យើងអាចទុកវាជារឿងយល់សប្ដិ ហើយយើងបំភ្លេចវាចោល តែពេលខ្លះក៏គិតថាគួររស់នៅជាមួយអារម្មណ៍មនុស្សពេញលេញ ព្រោះមនុស្សគឹត្រូវតែបែបហ្នឹង អារម្មណ៍ក៏អាចស្រស់ស្រាយ ទុក្ខព្រួយ លំបាក សប្បាយ ស្រណុក តាមបែបធម្មជាតិ។

កាលពីម្សិលមិញចាប់ផ្ដើមមើលរឿងភាគចិនបុរាណ ជារឿងបុរាណដែលធ្លាប់មើលកាលពីតូច ម្ដងមួយភាគៗ អារម្មណ៍កាលពីក្មេងត្រលប់មកវិញម្ដងបន្តិចៗ វាហាក់ដូចជាដាស់អារម្មណ៍ពាក់កណ្ដាលសុបិន្ដនោះអោយភ្ញាក់ឡើងវិញបាន។ រឿងអតីតកាលក៏ផុសឡើង ហើយក៏បានអោយយើងដឹងថាខ្លួនយើងកាលពីមុនជាមនុស្សប្រភេទណា គិតថាខ្លួនយើងកាលពីមុនហាក់ដូចស្រស់បំព្រងម៉្យាង គួរអោយស្រលាញ់ម៉្យាង កាលនោះហាក់ដឹងថាគ្រប់ជំហានមួយជំហានៗកាលនោះ ដឹងច្បាស់ថាខ្លួនគួរបោះជំហានបែបណា និយាយពាក្យសម្ដីបែបណា ប្រព្រឹត្តខ្លួនបែបណា ដែលវាខុសពីអីលូវសកម្មភាពគ្រប់យ៉ាង មិនមានការគ្រប់គ្រងដោយវិញ្ញាណខ្លួនឯង ចេះតែធ្វើៗទៅ ចេះតែនិយាយៗទៅ ត្រូវញ៉ាំក៏ញ៉ាំ ត្រូវគេងក៏គេង ត្រូវទៅធ្វើការក៏ទៅធ្វើការ។ 

ខ្លួនយើងអីលូវគិតថាជាមនុស្សគួរអោយធុញទ្រាន់ មើលឃើញបញ្ហាច្រើនជាងរឿងសប្បាយ ធុញទ្រាន់នឹងអ្វីដដែលរាល់ថ្ងៃ ជីវិតមើលទៅហាក់អាប់អួរ ហើយក៏មើលឃើញថាជីវិតវាគ្មានអ្វីអស្ចារ្យ  ទេ មនុស្សកើតមកធំដឹងក្ដី ចាស់ទៅហើយក៏ស្លាប់ទៅវិញ មិនមានអ្វីដែលដូចក្ដីស្រមៃរបស់យើងកាលពីនៅក្មេងទាល់តែសោះ។ នឹកឃើញកាលពីតូច យើងមិនសូវសប្បូរសប្បាយ នឹកឃើញកាលនោះពេលជួបអ្នកមកពីបរទេស គេនិយាយថាគេមានលុយ មានសម្ភារផ្សេងៗតែពួកគេមិនសប្បាយចិត្ត ហើយយើងក៏សើចហើយសួរទៅគេវិញថាមានលុយ មានសម្ភារគ្រប់សព្វ ហេតុអ្វីក៏ពួកគេមិនសប្បាយចិត្ត? អីលូវនេះចំលើយនេះត្រូវបានស្រាយបានហើយ។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: