jump to navigation

អំពីម្ចាស់​ទំព័រ

សួស្ដី​អ្នក​ទាំង​អស់​គ្នា​ ខ្ញុំ​ឈ្មោះ​ ជិន​ វ៉ារី​ ភេទ​ ប្រុស​ កើត​ឆ្នាំ​ ១៩៨០ ខ្ញុំ​ហ៊ាន​និយាយ​ថា​ខ្ញុំ​ជា​មនុស្ស​ស្មោះត្រង់​ ចូលចិត្ត​អំពើ​ល្អ​ ការ​រាប់​អាន​គ្នា​មិន​ប្រកាន់​ប្រុស​ ស្រី​ ក្មេង​ ចាស់​ ជាតិ​សាសន៍​ ពណ៌​សម្បុរ​ និង វណ្ណៈ​ ហើយ​ការ​រាប់​អាន​នេះ​សោត​ គួរ​តែ​ហែហម​​​​​មក​ជាមួយ​នូវ​ការ​គោរព​គ្នា​ ប្រកប​ដោយ​សីលធម៌​ ដើម្បី​ចែក​រំលែក​ពុទ្ធិ​ ការ​កំសាន្ត​ ការ​ជជែក​ដេញ​ដោល​ និង​ ការ​ផ្ដល់​​​យោបល់​អោយ​​គ្នា​​ទៅ​​វិញ​​ទៅ​​មក​​​ ដើម្បី​​រក​​​ដំណោះស្រាយ​​នៅ​​ពេល​​អ្នក​​ណា​​ម្នាក់​​ទាល់​​ច្រក​​ ទាល់​​តម្រិះ​​មិន​​ដឹង​​ធ្វើ​​យ៉ាង​​ ណា​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ការ​រាប់​អាន​​ និង ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​នៅ​ទី​នេះ​ នឹង​មិន​ក្លាយ​ទៅ​ជា​វេទិកា​ សំរាប់​ជេរ​បញ្ចោរ​គ្នា​នោះ​​ទេ​។ សូម​អ្នក​ទាំង​អស់​គ្នា​ដាក់ “ស្នាម​ញញឹម​” របស់​អ្នក​នៅ​លើ​​ផ្ទៃ​មុខ​ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​​គោលដៅ​នៃ​ជីវិត​​ ដោយ​មាន​ក្តី​សង្ឃឹម​ក្នុង​បេះដូង​ នោះ​នៅ​លើ​វិថី​ដ៏​វែង​ឆ្ងាយ​​អ្នក​នឹង​មិន​មាន​អារម្មណ៍​ថា​​រងា​ កំព្រា​ឯកោ​​។​​ ចូរ​អ្នក​ចងចាំ​ថា​​នៅ​ផ្លូវ​ខាង​មុខ​មាន​របស់​មួយ​កំពុង​រង់ចាំ​អ្នក​នោះ​គឺ​​ “ផ្ទះ​នៃ​ជោគ​ជ័យ” អ្នក​បាន​ដើរ​ជិត​ដល់​ហើយ​​ ដើរ​តិច​ទៀត​ទៅ​នឹង​បាន​សំរាក​មិន​ខាន ​……ញញឹម​…………. 

មតិ»

1. vathanakkhmer - 04/08/2010

សួស្តីបង!
ហេតុអីក៏មិននែនាំបន្តិចសោះចឹង?
🙂

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 04/08/2010

សួស្តី​ វឌ្ឍនៈ​ ខ្ញុំ​​ទើប​តែ​រក​ឃើញ​កន្លែង​សរសេរ​ “អំពីខ្ញុំ”​ អរ​គុណ​បាន​ចូល​មក​លេង​។ សំណាង​ល្អ​គ្រប់យ៉ាង​!

2. vathanakkhmer - 05/08/2010

មែនហើយបងគេថាផ្លូវនៃអំពើអាក្រក់គឺធំទូលាយងាយស្រួលនឹងចូល តែចំនែក
ផ្លូវនៃអំពើល្អវិញគឺតូចជាងគូទម្ជុលទៅទៀត! ដូចនេះមនុស្សគួរតែយល់ដឹងអំពី
ការបែងចែកអពើល្អនឹងអំពើអាក្រក់អៅយបានត្រឹមត្ររ 🙂
ប្អូនរីករាយណាស់ដែលបានស្គាល់បង!

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 05/08/2010

បង​ក៏​រីក​រាយ​ដែរ​ដែល​បាន​ស្គាល់​ វឌ្ឍនៈ​។

3. វាន់ឌីយ៉ា - 08/08/2010

សួស្តី បងប្រុសរ៉ាវី ខែមករានេះខ្ញុំទៅលេងក្រចេះហើយ សុំស្គាល់ឲហើយបានទេ ស្រួលបានទៅលេងផ្ទះបងផង។ ព្រោះខ្ញុំទៅក្រចេះច្រើនដងហើយតែមិនសូវស្គាល់អ្នកក្រចេះទេ។ សុំស្គាល់មួយ!

4. ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 08/08/2010

សួស្តី​ ឌីយ៉ា មិន​ជា​បញ្ហា​អី​ទេ​បើ​សិន​ពេល​នោះ​បង​នៅ​ក្រចេះ បង​អាច​រៀប​ចំ​ពេល​វេលា​សំរាប់​ ឌីយ៉ា​ បាន​។ តើ​ ឌីយ៉ា នឹង​ទៅ​ស្នាក់​នៅ​ទី​រួម​ខេត្ត​ រឺ​ឆ្ងាយ​ពី​ខេត្ត? តែ​ប្រសិន​ ឌីយ៉ា ត្រូវ​ការ​អ្នក​ណែនាំ​ជូន​ដើរ​លេង​នៅ​ក្រចេះ​បង​អាច​អោយ​មិត្តភក្កិ​បង​ជូន​ក៏​បាន ក្នុង​ករណី​បង​មិន​នៅ​ក្រចេះ​នៅ​ពេល​នោះ បង​អាច​អោយ​លេខ​ទូរសព្ទ​របស់​មិត្តភក្តិ​បង​ទៅ ឌីយ៉ា ហើយ​អ្នក​ទាំង​ពីរ​អាច​ទាក់ទង​គ្នា​ជាមុន​បាន។ យើង​អាច​និយាយ​រឿង​នេះ​ពេល​ក្រោយ​ទៀត​បាន​ព្រោះ​នៅ​សល់​ ៤ ខែ​ឯណោះ​ទំរាំ​ដល់​ខែ មករា។ បង​ក៏​ចង់​ស្គាល់​ឌីយ៉ា​ដែរ។

5. ផ្កាយដុះកន្ទុយ - 10/08/2010

ហិហិ! សួស្តីអ្នកក្រចេះ!!! កំពុងតែរកមុខល្មម ថានឹងមានគម្រោងទៅលេងក្រចេះដែរ! សង្ឃឹមថា នឹងទទួលស្វាគមន៍ជូនខ្ញុំដើរលេងណា! 🙂

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 10/08/2010

មែន​ហើយ​ស្វាគមន៍​អ្នក​សៀមរាប ប្រាកដ​ជា​បាន​ប្រសិន​នា​ពេល​នោះ​ខ្ញុំ​នៅ​ក្រចេះ​នឹង​ជូន​ដើរ​លេង​អោយ​បាន​ច្រើន​កន្លែង​មិន​ខាន។ ក្រចេះ​ជា​ខេត្ត​តូច​មួយ​ខ្ញុំ​ស្គាល់​ស្ទើរ​គ្រប់​កន្លែង​ តែ​​បើ​រមណីយដ្ឋាន​ក្បែរ​ៗ​ទី​រួម​ខេត្ត​ខ្ញុំ​ស្គាល់​ទាំង​អស់។ ដូច​ខ្ញុំ​បាន​និយាយ​ជាមួយ​ ឌីយ៉ា អញ្ចឹង​បើ​ខ្ញុំ​រវល់​ក៏​មាន​មិត្ត​ភក្តិ​ជូន​ជំនួស​បាន​ដែរ។ រីករាយ​បាន​ស្គាល់ សំណាង​ល្អ​គ្រប់​យ៉ាង!

6. vathanakkhmer - 11/08/2010

នុងហើយបងផ្កាយអើយទៅៗ បងរ៉ាវីនុងរៀបចំស្លរម្ចូរត្រីផ្សោតអោយញុំា! 🙂

7. pisitnseiha - 12/08/2010

សួ​ស្ដី​អ្នក​ស្រុក​សំបូរ​ផ្សោត! មើល​ពេលណា​ខ្ញុំ​ទៅ​លេង​ខេត្ត​ហ្នឹង​សូម​ជួយ​នែនាំ​ផ្សោត​អោយស្គាល់​ផង។ រី​ករាយ​ដែល​បាន​ស្គាល់ វ៉ារី។

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 12/08/2010

សួស្តី ពិសិដ្ឋ រីករាយ​បាន​ស្គាល់​ដូច​គ្នា។ សូម​ស្វាគមន៍មក​ខេត្ត​ក្រចេះ​ អោយ​តែ​មក​ចំ​ពេល​ខ្ញុំ​នៅ​ក្រចេះ​ ខ្ញុំ​នឹង​ជូន​ដើរ​លេង​អោយ​បាន​ច្រើន​កន្លែង និយាយ​ដូច្នេះ​មិនមែន​ចិត្ត​អាក្រក់​ទេ តែ​ខ្លាច​មក​ចំ​ពេល​ខ្ញុំ​មិន​នៅ។ អរគុណ​ច្រើន​បាន​ចូល​មក​លេង។ សំណាង​ល្អ​គ្រប់​ប្រការ!​

8. vathanakkhmer - 12/08/2010

មើលបងពិសិទ្ធសួរទៅ ហេហេ 🙂
អោយគាត់នែនាំសត្វផ្សោតអោយស្គាល់
ធ្វើមើលតែបងវ៉ារីមានមិត្តជាសត្វផ្សោតចឹង!​
ហាហាហា 🙂

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 12/08/2010

កុំ​ចេះ​កូន​ក្មេង​! និយាយ​ឌឺ​ដង​អោយ​មនុស្ស​ធំ​ ប្រយ័ត្នគេ​វាយ​យំ។

9. vathanakkhmer - 12/08/2010

អុញ!គេជិតសុំម៉ាក់យកប្រពន្ធស្អែកខាងស្អែកហើយនុងណា!
នៅថាគេកូនក្មេងទៀត! 🙂 អត់សុខចិត្តបណ្តោយ!ហាហាហ

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 12/08/2010

🙂 ធ្លាប់​មាន​ស្នេហា​នៅ​ហ្នឹង? រៀបការ​អោយ​មើល​សិន​ទៅ​អញ្ចឹង!

vathanakkhmer - 16/08/2010

ញ៉ុមអត់ទាន់មានឆ្នែហាទេ!អត់ជឿសួរបងផ្កាយដុះកន្ទុយមើលទៅ!ប៉ុន្តែធ្លាប់លឺចាស់ៗនិយាយ ចេះតែរៀនតាមទៅ​ហេហេហេហ!

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 16/08/2010

មាន​អោយ​ហោយ​ៗ​ទៅ​ចែក​គ្នា​ឈឺ​ចាប់។ បង​ផ្កាយ​ដុះ​កន្ទុយ​របស់​ វឌ្ឍនៈ យំ​ជិត​រីង​ទឹកភ្នែក​អស់​ហើយ ហើយ​ចំនែក​បង​វិញ​លែង​មាន​ទឹកភ្នែក​យំ​ទៀត​ហើយ Lolz…

10. boy cist - 14/08/2010

សួរស្ដី: ស្រុកខ្មែរ ស្នេហ៍ខ្ញុំ
រីករាយក្នុងការបញ្ជេញយោបល់ ហើយក៍សប្បាយចិត្ដក្នុងការឆ្លើយតប ។ ជាតំបូង សូមនែនាំខ្លួនបន្ដិចសិន: ខ្ញុំបាទមាននាម boy cist សិក្សាឆ្នាំទី ២ ។ បន្ដរទៅទៀត មានប្រសាសន៍ចំពោះ ស្រុកខ្មែរ ស្នេហ៍ខ្ញុំ ល្អក្នុងការតាក់តែង WebPage​ ល្អក្នុង ការប្រមូលផ្ដុំមិត្តភក្ដិ ។
សុខសប្បាយ សុខភាពល្អ boy cist រីករាយក្នុងការចូលរូម ផ្ដល់មតិ !!!!!!!!!!!!!!!!

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 14/08/2010

សួស្តី BoySist អរគុណ​ច្រើន​ចំពោះ​ពាក្យ​ល្អ​ចេញ​ពី​ក្នុង​ចិត្ត​ វា​បាន​ធ្វើ​អោយ​ខ្ញុំ​រីករាយ​ពេល​លឺ​ដូច្នេះ។ តើ​ BoySist រៀន​នៅ​សាលា​ណា​ដែរ? រីករាយ​ដែល​បាន​ស្គាល់​ ហើយ​ខ្ញុំ​មិន​បាន​ណែនាំ​ខ្លួន​ម្តង​ទៀត​ទេ ព្រោះ​បាន​ណែនាំ​ខាង​លើ​រួច​ហើយ។ សំណាង​ល្អ​គ្រប់​ប្រការ!

11. vathanakkhmer - 16/08/2010

អុញ!នាំកូនក្មេងខូចហើយនោះ!
អត់ហ៊ានទេ! ទឹកភ្នែកស្រក់មិនមែនគ្មានបញ្ហាទេ!
🙂

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 16/08/2010

យី!ប្រញ៉ាប់​ចុះ​ចាញ់​ម្លេះ​មិន​ទាន់​បាន​សាក​ផង។ ស្នេហា​មាន​សប្បាយ​ មាន​ទុក្ខព្រួយ​តើ ដែល​លឺ​ពាក្យ​មួយ​គេ​និយាយ​ថា “សុខចិត្ត​ឈឺ​ចាប់​ដោយ​សារ​ស្នេហា​ ប្រសើរ​ជាង​រស់​នៅ​ដោយ​គ្មាន​អ្នក​​ស្រឡាញ់”?

vathanakkhmer - 16/08/2010

អ៊ូយយូយ! បងផ្កាយនៅណា មានគេចង់បបួលប្អូនបងឯងខូចហើយ! ជួយញ៉ុមផង!
ម៉ាក់ញ៉ុមថានៅតូចចឹងអត់ទាន់អោយមានសង្សារទេ! តែបើមាននារីៗណាបេតីចង់
ចឹញ្ចឹមអានឹងបាន! លើកជូនដៃ២ហេហេហេ! តែមែនខ្លួនងាយចឹងទេ! 🙂

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 16/08/2010

តែ​បើ​មាន​នារី​ៗ​ណា​បេតី​ចង់​ចិញ្ចឹម​​អា​ហ្នឹង​បាន…….ហាហាហា…….នារី​ៗ​សម័យ​អីឡូវ​គេ​រក​អ្នក​ចិញ្ចឹម​ដែរ តែ​បើ​លោក​យាយ​ៗ​ជំទាវ​មាន​បំណង​លើ​ វឌ្ឍនៈ​ ហើយ​ប្រុង​គិត​យ៉ាង​ម៉េច​ដែរ? សួរ​ម៉ាក់​អោយ​ហើយ​ទៅ​ក្រែង​ខុស​ខ្លួន​អង្ករ​ក្លាយ​ជា​បាយ​ហើយ​អត់​មាន​អ្នក​ជួយ​ស្រោច​ស្រង់​បាន​ទេ​ណា!

12. enana88 - 16/08/2010

សួស្តីស្រុកខ្មែរ ស្នេហ៏ខ្ញុំ !
រីករាយណាស់ដែលបានស្គាល់អ្នកធម៌ អ្នកអាថ៌ ចឹង

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 16/08/2010

រីករាយ​ដែល​បាន​ស្គាល់​ដូច​គ្នា។ សូម​សំណាង​ល្អ​មាន​ដល់​អ្នក​គ្រប់​ពេល!

13. vathanakkhmer - 16/08/2010

ស្លាប់ហើយ!មើលនិយាយដូចទែនមែនចឹង!ដឹងញ៉ុមភ័យអត់! មិនទាន់ពេញកំឡោះផង!
ចាំត៎ាអោយយាយៗបោកងាយចឹងត៎ា!ហេហេដ៏តាយូ

14. សុភ័ណ្ឌ - 17/08/2010

ដូចជាចូលមកលេងក្រោយគេហើយទេខ្ញុំ… សួស្តីបង! 🙂

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 17/08/2010

សួស្តី សោភណ្ឌ អរគុណ​ច្រើន​បាន​ចូល​មក​លេង រីករាយ​ដែល​បាន​ស្គាល់។ សំណាង​ល្អ​គ្រប់​យ៉ាង!

15. មេឃា - 19/08/2010

មានន័យណាស់…
ខ្ញុំក៏ជា មនុស្សល្អដែរ…
សួរតែគេទៅ បើមិនជឿ…

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 19/08/2010

រីករាយ​បាន​ស្គាល់ មេឃា ហើយ​អរគុណ​បាន​ចូល​មក​លេង។ ចាំ​ទំនេរ​ខ្ញុំ​ទៅ​លេង​វិញ​ ថ្ងៃ​នេះ​រវល់​ភ្ជួរ​ដី​បង្ហើយ។ សំណាង​ល្អ!

មេឃា - 05/09/2010

បងកំពុងរស់នៅប្រទេស SWEDEN ?
ឡូយដែរ ឬទេបង ស្រុកគេហ្នុង ? ហើយគិតថា នឹងមកវិញដែរ ឬទេ ?

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 05/09/2010

នៅ​ស្រុក​នេះ​មិន​សូវ​ជា​មាន​បញ្ហា​លំបាក​ណាស់​ណា​សំរាប់​បង​ទេ ចាប់​តាំង​ពី​បង​ទំលាប់​ខ្លួន​បាន​នឹង​សីតុណ្ហភាព​ត្រជាក់។ កាល​ពី​ដំបូង​កណ្តោច​កណ្តែង​បន្តិចព្រោះ​​អត់​មាន​មិត្ត​ភក្កិ​ ហើយ​អ្វី​ៗ​មិន​ដូច​ស្រុក​យើង តែ​យូរ​ៗ​ទៅ​អ្វី​ដែល​យើង​គិត​ថា​ចំលែក​សំរាប់​យើង​ក្លាយ​ជា​ធម្មតា​ព្រោះ​ឃើញ​អញ្ចឹង​រាល់​ៗ​ថ្ងៃ​លែង​ប្លែក​អស់​ហើយ។

16. សុវិចិត្រ - 22/08/2010

ជម្រាប​សួរ!

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 22/08/2010

ជំរាប​សួរ​ សុវិចិត្រ រីករាយ​បាន​ចូល​មក​ទី​នេះ។ ប​ង​បាន​ចូល​ទៅ​លេង​ផ្ទះ​ សុវិចិត្រ ច្រើន​ដង​ដែរ​តែ​អត់​បាន​ជំរាប​សួរ​ទេ ព្រោះ​ជាប់​រវល់​អាន​សៀវភៅ​របស់​ សុវិចិត្រ សរសេរ។ ចាំ​ពេល​ក្រោយ​បង​ចូល​ទៅ​លេង​ចាំ​សំណេះ​សំណាល​គ្នា​លេង។ សំណាង​ល្អ​ណា៎!

សុវិចិត្រ - 22/08/2010

ញ៉ុម​មាន​សៀវភៅ​ឯណា​ទៅ​បង?

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 22/08/2010

អាន​ប្រកាស​របស់ សុវិចិត្រ ដាក់​បិទ​លើ​ជញ្ជាំង​ហ្នឹង​ណា៎។

សុវិចិត្រ - 22/08/2010

ញ៉ុម​មាន​បិទ​លើ​ជញ្ជាំង​ឯណា? ខ្ញុំ​គ្រាន់​តែ​សរសេរ​អត្ថបទ​របស់ខ្ញុំ រួច​ប្រកាស​ក្នុង​ប្លុក​ខ្ញុំតា៎ 😉

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 22/08/2010

ហ្នឹង​ហើយ​បង​ហៅ​ជញ្ជាំង បង​ធ្លាប់​ហៅ​វា​នៅ​ក្នុង Facebook ថា Wall Post ដល់​មក​ដល់​ WordPress ជាប់​មាត់ Wall ជាប់​មក​ជាមួយ​ទៅដែល​ភាសា​យើង​ប្រែ​ថា “ជញ្ជាំង” អញ្ចឹង​ទៅ​ ហាហាហា

សុវិចិត្រ - 22/08/2010

កុំ​ប្រើ​ពាក្យ​ថា ជញ្ជាំង​ចឹង​បង។ វា​មិន​ទាន់​ត្រូវ​ទេ,តាម​ពិត​ទៅ​ពាក្យ​ថា wall មាន​ន័យ​ផ្សេង​មួយ​ទៀត​ដែល​ត្រឹម​ត្រូវ​ជាង តែ​គ្រាន់តែ​យើង​មិន​ទាន់​យក​ពាក្យ​ឃើញង។ ដូច Keyboard ត្រូវ​បាន​គេ​បក​ថា ក្ដារ​ចុច??? តែ​បើ​បក​អោយ​ត្រូវ​ន័យ​នោះ​គឺ ក្ដារ​វាយ​អក្សរ។ ដូច​នឹង​ពាក្យ wall ដែរ, យើង​បក​ថា​ជញ្ជាំង, តែ​វា​មាន​ន័យ​ផ្សេង​ទៀត ដែល​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ។

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 22/08/2010

អរគុណ សុវិចិត្រ។ ថ្ងៃ​ចុង​សប្តាហ៍​នេះ​មិន​ទៅ​ជួប​មិត្ត​ភក្តិ​ខាង​ក្រៅ​ទេ?

17. KT42 - 28/08/2010

សួស្តីអ្នកទាំងអស់គ្នា
ខ្ញុំជាអ្នកភូមិវើដប្រែសថ្មី
ខ្ញុំមានអ្វីៗសម្រាប់ខ្មែរ
http://kt42.wordpress.com

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 03/09/2010

សួស្តី សួស្តី! អត់​ដឹង​ហៅ​ឈ្មោះ​ថា​ម៉េច​ទេ​ណៀក តែ​រីករាយ​ដែល​បាន​ស្គាល់!

18. អង្គរក្សតូច - 10/09/2010

ញ៉ុមចង់ដឹងថា ម៉េចក៏អាចធ្វើបាន?
https://varychin.com/
https://varychin.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9E%B7%E1%9E%98%E1%9E%B6%E1%9E%93/
ក្រែង https://varychin.wordpress.com/
ធ្វើយ៉ាងម៉េចទៅណ៎?

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 11/09/2010

សួស្តី អង្គរក្ស​តូច! សុខ​សប្បាយ? អីឡូវ​ចាប់​ផ្តើម​ចំលើយ​ដូច​ខាង​ក្រោម៖
(១) យើង​ត្រូវ​ទិញ​ Domain ពី​ WordPress ដើម្បី​យើង​អាច​ជ្រើស​រើស​យក​ឈ្មោះ​ Domain ផ្ទាល់​ខ្លួន​ដែល​យើង​ចង់​បាន​ ដូច​បង​ទិញ​ហើយ​បង​ដាក់ http://varychin.com អញ្ចឹង។ តំលៃ​ក្រោម​ ២០ ដុល្លារ (បើ​ចង់​ទិញ​ចាំ​និយាយ​គ្នា​ទៀត​ តែ​បង​គិត​ថា​វា​មិន​ចាំ​បាច់​ទេ​បើ​មិន​ចង់​ចំណាយ​លុយ​នោះ)។
(២) យើង​ចូល​ទៅ​កន្លែង​ “ទំព័រ” ហើយ​ជ្រើស​យក​ពាក្យ “បន្ថែម​ថ្មី” វា​នឹង​នាំ​យើង​ទៅ​ដលើ​ផ្ទាំង​មួយ​ដែល​យើង​អាច​ដាក់​ទំព័រ​ហ្នឹង​ឈ្មោះ​អ្វី​តាម​ចិត្ត បន្ទាប់​ពី​ដាក់​ឈ្មោះ​ទំព័រ​ហើយ​កន្លែង​ដែល​យើង​សរសេរ​អត្ថបទ​ក្នុង​ទំព័រ​នោះ​យើង​អាច​សរសេរ​ពាក្យ​អ្វី​ក៏​បាន ដូចបង​សរសេរ​ថា “ព័តិមាន​ស្រុក​ខ្មែរ” បន្ទាប់​ពី​សរសេរ​ហើយ​​អង្គរក្ស​តូច​អាច​ Highlight ពាក្យ​ “ព័តិមាន​ស្រុក​ខ្មែរ” ហើយ​នៅ​ខាង​លើ​កន្លែង​សរសេរ​អត្ថបទ​នោះ​មាន​ប៊ូតុង​មួយ​ដែល​យើង​អាច​ បញ្ចូល​តំណភ្ជាប់ ចុច​លើ​វា​ហើយយើង​អាច​ដាក់​ តំណ​ភ្ជាប់ ពី​ចំណាត់​ក្រុម​មក​បាន​ហើយ ហើយ​បន្ទាប់​មកចុច​លើ​ពាក្យ​ “ផ្សព្វផ្សាយ”ដើម្បី​បញ្ចប់ (តែ​មុន​នឹង​​ដាក់​ចំណាត់​ក្រុម​ណា​មួយ​ចូល​ទៅ​ក្នុង​​ទំព័រ​ត្រូវ​បើក​ប្លុក​របស់​យើង​សិន ហើយ​ចុច​យក​ចំណាត់​ក្រុម​ណា​មួយ​ដែល​យើង​ចង់​ដាក់​ក្នុង​ទំព័រ ពេល​ចុច​លើ​ចំណាត់​ក្រុម​ណាមួយ​ហើយ​នៅ​ក្នុង​ Web Browser យើង​ត្រូវ​ Highlight ហើយ​ចំលង​វា​សិន​ប្រើ Ctr + C ក៏​បាន​ រឺ ចុច​កូន​កណ្តុរ​ខាង​ស្តាំ​ក៏​បាន​ហើយ​រើស​យក​ពាក្យ Copy)។

អង្គរក្សតូច - 13/09/2010

ញ៉ុមក៏មានអា free លេងៗដែរ!! នេះ
daramony.co.nr

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 13/09/2010

អញ្ចឹង​មិន​គ្រាន់​បើ​ជាង​បង​ មិន​ចាំ​បាច់​អស់​លុយ។ អញ្ចឹង​សួរ​វិញ ធ្វើ​យ៉ាង​ដូច​ម្តេចទៅ?​

អង្គរក្សតូច - 13/09/2010

របៀបធ្វើញ៉ុមភ្លេចហើយ ចាំសួរបងខ្ញុំសិន!! តែក៏មានអ្នកចេះដែរ គឺ បងមុនីរត្ន http://moniroth.wordpress.com/ បានដឹងច្បាស់!!!

19. KT42 - 12/09/2010

សួស្តីបងប្រុស KT42 ចង់ទិញឌូមែន ដាក់ដូចប្លកបងដែរ (www.kt42.com) ធ្វើម៉េច ជួយប្រាប់ផង អរគុណទុកជាមុន

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 12/09/2010

សួស្តី KT42! យើង​អាច​ទិញ​ Domain ពី WordPress បាន​ជា​ដំបូង​ពេល​យើង Log in ចូល​ទៅ​ដល់​ប្លុក​របស់​យើង​ហើយ នៅ​ផ្នែក​ខាង​លើ​យើង​ឃើញ​ពាក្យ​មួយ​ថា “ប្លុក​របស់ខ្ញុំ” យើង​ចុច​លើ​វា​​ហើយ​ជ្រើស​រើស​យក​ “ក្តារ​បញ្ជា” បន្ទាប់​មក​វា​នឹង​នាំ​យើង​ទៅ​ដល់​ផ្ទាំង​មួយ​ នៅ​លើ​ផ្ទាំង​នោះ​នៅ​ខាង​ឆ្វេង​ដៃ​រក​មើល​ពាក្យ​ “Upgrade = អាប់គ្រេដ” ហើយ​ចុច​លើ​វា​ទៅ​វា​នឹង​នាំ​យើង​ទៅ​ដល់​ពាក្យ​ថា “បន្ថែម​ដូមេន” នៅ​កន្លែង​នោះ​ហើយ​ដែល​យើង​អាច​ទិញ​បាន​ដោយ​ចុច​លើ​ពាក្យ “ទិញ​អីឡូវ”។ តំលៃ​ដាក់​នៅ​ទីនោះ​ស្រេច សូម​សំណាង​ល្អ!

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 12/09/2010

KT42 អ្វី​ៗ​បង​បាន​រៀប​រាប់​សំអាង​លើ​ពាក្យបច្ចេកទេស​​ប្រើ​ក្នុង​ពេល​អីឡូវ​តែ​ប៉ុណ្ណោះ​ តែ​បើ​សិន​ជា​មិន​ទាន់​ទិញ​អីឡូវ​ទេ​នៅ​ពេល​ក្រោយ​ប្រហែល​ពាក្យ​បច្ចេកទេស​មួយ​ចំនួន​មាន​ការ​ប្រែប្រួល​ ព្រោះ​នៅ​ក្នុង WordPress ពាក្យ​បច្ចេកទេស​ទាំង​នេះ​ប្រែប្រួល​រហូត​ដោយ​សារ​មាន​អ្នក​បក​ប្រែ​ច្រើន​គ្នា​ហើយ​កែ​ចុះ​កែ​ឡើង​ច្រើន​ដង។

20. រាត្រី - 12/09/2010

សួស្តីវ៉ារី សុខ​សប្បាយ?​ នៅចាំញ៉ុមបានទេ?

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 12/09/2010

សួស្តី រាត្រី! បាទ​ខ្ញុំ​ចាំ​បាន​។ សុខ​សប្បាយ​ទេ? ហើយ​អីឡូវ​មាន​គ្រួសារ​ហើយ? បាន​ដឹង​ថា​ខ្ញុំ​នៅ​ក្នុង WordPress នេះ​យូរ​ហើយ? ពេល​ដំបូង​មិន​បាន​ចាប់​អារម្មណ៍​ថា​អ្នក​ស្គាល់​ដល​ពេល​បាន​ចូល​ទៅ​អាន​នៅ​ប្លុក​របស់​រាត្រី​ទើប​ប្រាកដ​ក្នុង​ចិត្ត​។ រីករាយ​ណាស់​បាន​ជួប​គ្នា​នៅ​ទីនេះ បើ​មិន​អញ្ចឹង​ទេ​មិន​ដឹង​ទៅ​រក​គ្នា​ឯ​ណា​ឃើញ​ទេ។

21. រាត្រី - 12/09/2010

ញ៉ុមសុខសប្បាយទេ មានគ្រួសារនិងមានកូនពីរនាក់។​​ ញ៉ុមទើបតែដឹងថាស្រុកខ្មែរស្នេហ៍ខ្ញុំ គឺវ៉ារីម៉ិញនេះទេ មើលរូបថតអត់ស្គាល់ទេ ។ វ៉ារីឥលូវនៅឯណា ហើយមានគ្រួសារហើយឫនៅ?

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 12/09/2010

សូម​ជូន​ពរ​សុខ​សប្បាយ​ទាំង​អស់​គ្នា​ក្នុង​គ្រួសារ។ ខ្ញុំ​អីឡូវ​រស់នៅ​ប្រទេស​ស៊ុយអែត (Sweden) មិន​ទាន់​មាន​គ្រួសារ​ទេ។ ហើយ​រាត្រី​មិន​រស់នៅ​ខេត្ត​ក្រចេះ​ទៀត​ទេ? ពេលវេលា​ដើរ​ពិត​ជា​លឿន​មែន​ ម្នាក់​ៗ​មាន​គ្រួសារ​អស់​ហើយ។ រាត្រី​នៅ​ធ្វើ​ការ​ជាមួយ​ ជឹម សុធា​ នៅ​ហាង​អ៊ីនធើណេត​ រឺ ធ្វើ​ការងារ​ផ្សេង​ទេ?

22. KT42 - 13/09/2010

បងអើយឆ្ងល់ទៀតហើយ
ចុះលេខកូដប្រៃសណីយ៍ ហ្នឹងធ្វើម៉េចទៅ?
ពេលយើងទិញយើងបង់លុយតាមណា?

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 13/09/2010

លុះ​ណា​យើង​ប្រើ​ប័ណ្ណ​ឥណទាន​ទិញ​ដូច​ជា Master Card រឺ Visa Card ​ជា​ដើម​ដែល​ប្រើ​ជា​អន្តរជាតិ​បាន។ KT42 អាច​បើក​គណនី​មួយ​នៅ​ធនាគារ​ហើយ​ដាក់​លុយ​ក្នុង​គណនី​នោះ​ទៅ​ ហើយ​សុំ​អោយ​ធនាគារ​ផ្តល់​អោយ​ Master Card រឺ Visa Card ដល់​យើង​ទៅ​ Master Card រឺ Visa Card ដែល​ប្រើ​ជា​អន្តរជាតិ​បាន ពេល​នោះ​យើង​អាច​ទិញ​អ្វី​ផ្សេង​ៗ​តាម​អ៊ីន​ធឺណេត​បាន​ហើយ។ តែ​តាម​ចិត្ត​បង​គិត​វា​មិន​ជា​ចាំ​បាច់​ប៉ុន្មាន​នោះ​ទេ​ក្នុង​ការ​ប្រើ​ឈ្មោះ​ Domain ផ្ទាល់​ខ្លួន​នោះ។ វា​គ្រាន់​តែ​មើល​ទៅ​រាង​ឡូយ​បន្តិច តែ​និយាយ​ពី​សារៈប្រយោជន៍​អត់​មាន​ផ្តល់​អ្វី​បន្ថែម​ទាល់​តែ​សោះ​តែ​ម្តង។

23. អង្គរក្សតូច - 13/09/2010

បើចេះប្រើវិស្សាអីគេនោះ ម៉្លេះញ៉ុមមានយន្តហោះជិះបាត់ទៅហើយ!!!
មិនមែនមកអង្គុយសំកុកពីមុខកុំព្យូទ័រទេ!!

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 13/09/2010

ស្អី​គេ! ទាក់​ទង​ដល់​រឿង​មាន​យន្តហោះ​ជិះ​ទៀត​ហើយ 😆

អង្គរក្សតូច - 13/09/2010

ចង់និយាយថា បើញ៉ុមមាន card credit កុំអីញ៉ុមទិញទំនិញតាមអ៊ីនធើណេតជាមួយនឹងកម្មវិធី ហេកឃឺបាត់​ហើយ គឺតំលៃខ្ទង់អត្រាដ៏ខ្ពស់មួយណា៎!!!! ចាយមិនអស់លុយទេ!!

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 13/09/2010

ចាំ​ធំ​តិច​ទៀត​អោយ​ម៉ាក់​បើក​គណនី​មួយ​ទៅ នៅ​តូច​ប្រយ័ត្ន​គេ​ចាប់​ជំរិត! កុមារ​មហាចំបាំង​នៅ​ក្នុង WordPress ត្រូវ​គេ​ចាប់​ជំរិត​ចប់​ប៉ាដោយ :lol:​ បើ​អ្នក​ក្លាហាន​ត្រូវ​គេ​ចាប់​យក​ទៅ​បាត់​ហើយ។

អង្គរក្សតូច - 13/09/2010

កូនអ្នក្រតោកយ៉ាកដូចរូបខ្ញុំ មាននិស្ស័យឯណាទៅចាយក្រេឌីតនោះ​​!!!!

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 13/09/2010

អញ្ចឹង​អ្នក​ក្រ​ជួប​អ្នក​ក្រ​ហើយ​ បង​ក៏​ក្រ​ដែរ 😆 កុំ​គិត​រឿង​ក្រ​ រឺ មាន​មនុស្ស​រាប់​អាន​គ្នា​នឹង​ចិត្ត​ ហើយ​សំខាន់​អោយ​តែ​ពួក​យើង​សប្បាយ​ចិត្ត​រឿង​លុយ​កាក់​ទុក​មួយ​ឡែក​សិន។

24. khmerlit - 13/09/2010

អរគុណច្រើនបងដែលប្រាប់យ៉ាងលម្អិត ស្តាប់មើលទៅរញ៉េរញ៉ៃណាស់ ខ្ជិលណាស់ប្រើតែ អារាល់ង៉ៃហ្នឹងអាដែលទៅ
ឥឡូវ KT42 បានបង្កើតប្លកមួយទៀតសម្រាប់ខ្មែរ ដឹងសមអត់ បងជួយឱ្យយោបល់តិច! http://www.khmerlit.wordpress.com

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 13/09/2010

បាន​ចូល​ទៅ​មើល​ហើយ​ មាន​អី​ម៉្យាង​ដែរ។ មាន​ប្លុក​ច្រើន​ក៏​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន​ដែរ 😆 ប្រយ័ត្ន​អត់​មាន​ពេល​ថែរក្សា!

25. ហនុមាន - 13/09/2010

ទៅមើលក្បាលទំព័រ សាកមើល៍ ត្រូវការអត់ !

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 14/09/2010

បាន​ចូល​ទៅ​មើល​ហើយ​បង​អឺយ ពិត​ជា​គួរ​អោយ​ស្រលាញ់​ណាស់។ បង​ជួយ​ដាក់​ពាក្យ​ “ប្រមូល​ផ្តុំ​ដោយ​អត្ថបទ​ចំរុះ” ខាង​ក្រោម​ចំណងជើង​នោះ​បាន​ទេ? ហើយ​មួយ​ទៀត​បង​សរសេរ “ស្មែហ៍ខ្ញុំ” 😆 សូរ្យសៀង​យួន​ បង​កែរ​ដាក់ “ស្នេហ៍ខ្ញុំ” វិញ​ណា៎​បង។

ហនុមាន - 14/09/2010

កែរបានតើ មើលម្តងទៀតមើល៍ បង សសេរ ស្នេហ៍ខ្ញុំ ត្រូវហើយតើ

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 14/09/2010

ហាហាហា….បង​ឯង​នេះ​យ៉ាប់​ហើយ​បង​ឯង​សរសេរ​ “ស្មែរ​ខ្ញុំ” អោយ​ខ្ញុំ​ហ្នឹង។ កែ​ដាក់​ “ស្នេហ៍​ខ្ញុំ”​ បាន​ត្រូវ​ណា៎​បង 😆

ហនុមាន - 14/09/2010

ចយដឹកហ្អើយ ! ខុសជើងទទេហ្មង ចេតរ៉យ ! ស។ទោស មិនប្រាប់ថាខុសជើង ខំរកមើលចង់ស្លាប់ ខ្លួនខ្មែរដល់ទៅជើងទៅជើង​យួនទៅវិញ ? ឡប់តាហ្មងខ្ញុំ ប្រហែលកាលដែលសសេរគិតតែពីជើង​ស្រីយួន មិនដឹង? ចេតរ៉ើយ ! កែររួចហើយ មានដាក់ពពកថែមទៀត ឡូយជាងមុន ទៅទៀត សូមទោសផង ព្រោះកាលសសេរហ្នឹងគ្មានបានផ្ទៀង អាលៃ នឹក ដល់ជើង​ស្រី​យួន ! 😀

ហនុមាន - 14/09/2010

ហាស ហាស ហាស ចយដឹកហ្អើយ ! 😀

26. ហនុមាន - 14/09/2010

សូមជួយកែរ ពាក្យ ” ជោះង ” មក ” ជើង ” វិញ ព្រោះ កាលសសេរនោះ នឹកដល់ ដោះស្រីយួន ! យ៉ាប់អាដែល ខ្ញុំ ! 😀

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 14/09/2010

😆 សរសេរ​ពាក្យ​ ជើង ទៅ​ចូល​ដល់ ជោះ ខ្ញុំ​យល់​ថា​បង​ឯង​គិត​ដល់​របស់​នោះ​ដែរហ្នឹង

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 14/09/2010

បាន​ទាញ​យក​ហើយ​បង។ នឹង​ដាក់​សាក​បន្តិច​ទៀត​ចាំ​អ៊ុត​ទាំង​អស់​គ្នា។ អរគុណ​ច្រើន​ណាស់​បង!

27. ភារម្យ - 23/09/2010

សួស្តីបង! មិនដែលបានឆ្លងកាត់ទំព័រមួយនេះសោះ!! រីករាយដែលបានស្គាល់បង!

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 23/09/2010

សួស្តី ភារម្យ! សុខសប្បាយ​ទេ? អរគុណ​បាន​ចូល​មក​លេង។ បង​ក៏​ដូច​គ្នា​រីករាយ​បា​ស្គាល់​ណា៎! ជួប​គា្ន​ពេល​ក្រោយ ហើយ​សំណាង​ល្អ​គ្រប់​យ៉ាង!

ភារម្យ - 27/09/2010

សុខតាបង! ផ្ទះបងមានផស់ឡាអៗ ហ្សើនៗ 😀

28. ដែនដី​សុវណ្ណភូមិ - 27/09/2010

សួស្តីប្អូនវ៉ារី ! អរគុណដែលបានជួយរៀបចំប្លក់ឲបង !!!

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 27/09/2010

អត់​អី​ទេ​បង! សូម​សាទរ​ដែល​បង​មាន​ប្លុក​ផ្ទាល់​ខ្លួន​អីឡូវ​នេះ។

29. ដែនដី​សុវណ្ណភូមិ - 27/09/2010

បងឆ្ងល់នៅទំព័រខាងលើ ដែលប្អូនរៀបមួយផ្នែកៗ មាន ទំព័រដើម អំពីខ្ញុំ
កំសាន្ត ផ្សេងៗ បងរកមិនឃើញ មិដឹងធ្វើយ៉ាងម៉េច ! ចុចចុះឡើង
ក៏ស្រាប់បាត់អស់……..ជួយប្រាប់ផង  ?

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 27/09/2010

បង​ត្រូវ​រក​មើល​​ផ្នែក​ខាង​លើ​ដែល​គេ​សរសេរ​ថា “ប្លុករបស់ខ្ញុំ” ហើយ​ជ្រើស​យក​ពាក្យ​ថា “ក្តារបញ្ជា” ពេល​ចុច​លើ​ពាក្យ​នោះ​ហើយ​វា​នឹង​ទៅ​ដល់​​ផ្ទាំង​មួយ​ នៅ​លើ​ផ្ទាំង​នោះ​នៅ​ខាង​ឆ្វេង​បង​ត្រូវ​រក​មើល​ពាក្យ​ថា “ទំព័រ” ហើយ​នៅ​កន្លែង​នោះ​បង​នឹង​ឃើញ​ពាក្យ​មួយ​ថា “បន្ថែមថ្មី” បង​ត្រូវ​ចុច​លើ​ពាក្យ​នោះ​​​វា​នឹង​ទៅដល់​កន្លែង​ដែល​យើង​អាច​បន្ថែម រឺ ដក​ រឺ កែប្រែ​ទំព័រ​បាន​តាម​ចិត្ត។

30. ដែនដី​សុវណ្ណភូមិ - 27/09/2010

ឆ្ងល់មួយទៀត ! រូថតបងដាក់បានម្តងហើយ ចុចចុះឡើងក៏ស្រាប់តែចេញ
រូបពីងពាងទៅវិញ ដូចបានឃើញក្នុងប្លក់ប្អូនស្រាប់ !!!

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 27/09/2010

សូម​បង​សាក​ចូល​ទៅ​ដាក់​រូប​ថត​បង​សារ​ថ្មី​ទៅ ហើយ​ពេល​ដាក់​វា​ចូល​បាន​រួចរាល់​ហើយ​កុំ​អាល​ចុច​ត្រលប់​ចុះ​ត្រលប់​ឡើង​ប្លុក​របស់​បង​អី​ ត្រូវ​ទុក​ពេល​អោយ​វា​យ៉ាង​ហោច​ណាស់ ១០ នាទី​ដើម្បី​អោយ​រូប​ថត​របស់​បង​វា​ដោយ​មក​ជាមួយ។

31. ដែនដី​សុវណ្ណភូមិ - 28/09/2010

បងចុចត្រឡប់ចុះឡើងច្រើនដងពេច ភ្លេច បិនដឹងថាត្រូវធ្វើយ៉ាងម៉េច
ជួយប្រាប់ផង ???

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 28/09/2010

បង​ត្រូវ​មើល​ផ្នែក​ខាង​លើ​រក​មើល​ពាក្យ​ថា “គណនីរបស់ខ្ញុំ” ហើយ​ចុច​លើ​វា​ទៅ​ជ្រើសរើស​យក “កែសម្រួលព័តិមានផ្ទាល់ខ្លួនរបស់ខ្ញុំ” បន្ទាប់​មក​ទៀត​បង​ត្រូវ​មើល​ទៅ​ខាង​ស្តាំ​បង​នឹង​ឃើញ​រូប​មួយ​ដែល​មាន​អក្សរ​ខាង​ក្រោម​សរសេរ​ថា “ផ្លាស់ប្តូរក្រាវើថររបស់អ្នក” ពេល​បង​ចុច​លើ​ពាក្យ​នោះ​ហើយ​វា​នឹង​ទៅដល់​ផ្ទាំង​មួយ បង​ត្រូវ​មើល​ខាង​ក្រោម​មាន​ពាក្យ​អង់គ្លេស​សរសេរ​ថា “Wait there is more…” ហើយ​នៅ​បន្ទាត់​ជួរ​ក្រោម​នោះ​បង​រក​មើល​ពាក្យ​ថា “Click here” ចុច​លើ​វា​ទៅ​ពេល​នោះ​វា​នឹង​ទៅ​ដល់​ផ្ទាំង​មួយ​ទៀត​បង​ត្រូវ​រក​ពាក្យ​ថា “Add a new image” ដល់​កន្លែង​នេះ​ខ្ញុំ​គិត​ថា​បង​អាច​ធ្វើ​អ្វី​ៗ​បាន​ដោយ​ខ្លួន​ឯង​ជា​មិន​ខាន។ សំណាង​ល្អ​បង!

ដែនដី​សុវណ្ណភូមិ - 04/10/2010

អរគុណណាស់ ដែលបានប្រាប់ សុខសប្បាយជាទេប្អូន ? កំពុងធ្វើអីពេលនេះ ???

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 04/10/2010

សុខ​សប្បាយ​ធម្មតា​ទេ​បង។ ប៉ុន្តែ​រូប​ថត​របស់​បង​ដាក់​ដោយ​ជាមួយ​ហើយ​ហ្នឹង​។ អីឡូវ​នេះ​នៅ​ផ្ទះ​ ទើប​តែ​ប្រលប់​មក​ពី​ទិញ​ម្ហូ​ប​ហើយ​ដើរ​ទៅ​មើល​កន្លែង​កូនសិស្ស​លេង​បាត់​ទាត់​ តែ​ទៅ​ដល់​ពួក​គេ​ទៅ​ផ្ទះ​អស់​ហើយ។ បង​សុខសប្បាយ​ទេ?

32. ដែនដី​សុវណ្ណភូមិ - 05/10/2010

សុខសប្បាយទេ ! អរគុណ !!!

33. ដែនដី​សុវណ្ណភូមិ - 08/10/2010

សួស្តីប្អូន វ៉ារី ប្អូនអាចស្តាប់សំលេងបងបាន តាមការផ្សាយបន្តផ្ទាល់របស់វិទ្យុបាយ័ន FM.95MHz ពេលព្រឹកពីម៉ោង៨ និង១០នាទីដល់ម៉ោង៩.០០.ថ្ងៃត្រង់ ពីម៉ោង ១៣និង១០នាទី ដល់ម៉ោង១៤.០០ http://www.bayontv.com.kh/bayon-radio.php អរគុណ !!

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 08/10/2010

អូ! អរគុណ​បង​ណាស់។ សូម​ជូន​ពរ​សព្វសារ​ធុការ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ណា​បង!

ដែនដី​សុវណ្ណភូមិ - 18/10/2010

សួស្តីប្អូន វ៉ារី ! បងមានចម្ងល់មួយ !បងឃើញក្នុងទំព័រផ្នែក
ខាងលើប្លកប្អូន មានដូចជាអត្ថបទផ្សេងៗ .កំសាន្ត.ព័ត៌មាន ដែលក្នុងនោះមានលាក់អត្ថបទ ចេញតែចំណងជើង តើប្អូនធ្វើ
យ៉ាងម៉េចដែរជួយប្រាប់ផង ព្រោះបងសាកល្បងធ្វើរួចហើយ
តែធ្វើមិនបានសោះ !

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 18/10/2010

សួស្តីបង! សំណួរ​របស់​បង​ដូច​គ្នា​នឹង​សំណួរ​របស់ “អង្គរក្សតូច” សួរ​ដែរ ហើយ​ខ្ញុំ​បាន​ឆ្លើយ​ម្តង​រួច​ហើយ។ បង​អាច​មើល​ខាង​លើ​នេះ​លេខរៀង​លេខ ១៨ បង​នឹង​ឃើញ​ចំលើយ​នោះ​ហើយ។ មើល​ទៅ​ស្មុគស្មាញ​បន្តិច​តែ​ពេល​អនុវត្ត​អត់​ស្មុគស្មាញ​ដូច​ពេល​អាន​អញ្ចឹង​ទេ។ សំណាង​ល្អ​បង!

34. ក្រុមតន្រីអន្តរជាតិ៤ប្រទេសមកប្រគុំនៅកម្ពុជា « ដែនដីសុវណ្ណភូមិ - 31/10/2010

[…] ស្រុកខ្មែរស្នេហ៍ខ្ញុំ !   ចំណែកអ្នកកាន់បាស់   និង   អ្នករាំកំដរឆាក ជ្រើសរើសដោយបង ហនុមាន   ម្ចាស់គេហដ្ឋាន […]

35. ក្រុមតន្រី្តអន្តរជាតិ៤ប្រទេសមកប្រគុំនៅកម្ពុជា « ដែនដីសុវណ្ណភូមិ - 31/10/2010

[…] ស្រុកខ្មែរស្នេហ៍ខ្ញុំ !   ចំណែកអ្នកកាន់បាស់   និង   អ្នករាំកំដរឆាក ជ្រើសរើសដោយបង ហនុមាន   ម្ចាស់គេហដ្ឋាន […]

36. monyrinataro - 12/11/2010

ជំរាបសួរ ខ្ញុំបាទមាន់ថ្មី សូមជួយណែនាំផង

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 12/11/2010

សួស្តី អ្នក​ចំណូល​ថ្មី! រីករាយ​ដែល​បាន​ស្គាល់។ អរគុណ​បាន​ចូល​មក​ទីនេះ។ សូម​សុខ​សប្បាយ!

37. monyrinataro - 15/11/2010

ខ្ញុំសុខទេ តែខ្ញុំមិនសូវជាមានពេលប្រើញឹកញាប់ទេ

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 15/11/2010

មិន​អី​នោះ​ទេ ការងារ​ណា​សំខាន់​ធ្វើ​ការងារ​នោះ​មុន​ទៅ ប្លុក​ជា​ការងារ​មួយ​បន្ទាប់​បន្សំ​ប៉ុណ្ណោះ​ ដូច្នេះ​អាច​សរសេរ​អ្វី​ផ្សេង​ៗ​នៅ​ពេល​ទំនេ​រ​បាន។

38. លក្ខិណា - 22/11/2010

ជំរាប​សួរ​ចាស​បងប្រុសវ៉ារី​​នាងខ្ញុំជាអ្នកចំណូលថ្មី។សូមជួយ​ណែនាំផង។​

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 22/11/2010

ជំរាប​សួរ លក្ខិណា! រីករាយ​ដែល​បាន​ស្គាល់។ សុខទុក្ខ​យ៉ាង​ណា​ដែរ? អរគុណ​ដែល​បាន​មក​កាន់​ទីនេះ!

39. គាឡុង - 07/12/2010

សួស្តីបងប្រុស! រីករាយដែលបានស្គាល់!សុខសប្បាយទេ?

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 07/12/2010

សួស្តី​ ប្អូនប្រុស! បង​សុខ​សប្បាយ​ទេ។ ចុះ​ចំនែក​ប្អូន​វិញ?

គាឡុង - 07/12/2010

សុខសប្បាយទេ! មកភូមិយើងនេះយូរហើយនៅមិនទាន់​ស្គាល់អ្នក​ភូមិអស់ទៀត! ដូចបងចឹង ប្អូនទើបតែស្គាល់។

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 08/12/2010

បង​ក៏​មិន​សូវ​ស្គាល់​គេ​ច្រើន​ដែរ តែ​យូរ​ៗ​ទៅ​នឹង​បាន​ស្គាល់​គេ​ហើយ។

40. kh2kh - 10/12/2010

សួស្តី​វ៉ារី​
ខ្មុំ​រីករាយ​ដែល​បាន​ស្គាល់​​ប្លក​នេះ។
ដោយ​សារ​តែ​ស្រុកខ្មែរ​ស្នេហ៍​ខ្ញុំ​​កូន​ខ្មែរ​​ច្បាស់​ជា​ដឹង​រឿង​ពិត អំពី ស្រុក​ខ្មែរ។
​​អរគុណ​វ៉ារី​ដែល​ខំ​សរសេរ ចែក​ខ្មុំ​អាន​កម្សាន្ត។
​​

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 11/12/2010

សួស្តី Kh2Kh!
ខ្ញុំ​ក៏​រីករាយ​ដែរ ដែល​បាន​ស្គាល់។ អរគុណ​ដែល​បាន​គាំទ្រ​ប្លុក​មួយ​នេះ។ អ្នក​អាច​ចូល​រក​ខ្ញុំ​ក្នុង Facebook ក៏​បាន​ដែរ។
សំណាង​ល្អ​គ្រប់​យ៉ាង!

41. pisev - 07/01/2011

សួសី​​​ៃថอานออกมเ

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 07/01/2011

សួស្តី! អរគុណ​ច្រើន​បាន​ចូល​មក​លេង តែ​ក្រោយ​ៗ​សរសេរ​ភាសាខ្មែរ​បាន​ហើយ ព្រោះ​នៅ​ទីនេះ​មិនមាន​អ្នក​ណា​ចង់​អាន​ភាសា​ថៃ​នោះ​ទេ។

42. pisev - 08/01/2011

សួស្តី! ខ្ញុំ​សរសេរ​ភាសាខ្មែរបាន​ទិច ព្រោះ​ com សរសេរ​ភាសាខ្មែរមិនគ្រប់​ពាក្យ​ខ្ញុំ​យកពាក្យ​ខាង​លើ​អូកមកដាក​អ៊ីមេល*ខ្មែរ​ទេ

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 08/01/2011

មិន​អី​ទេ! រីករាយ​ដែល​បាន​ស្គាល់។ តើ​ស្គាល់​ទីកន្លែង​នេះ​មក​ពី​នេះ​ដែរ?

43. pisev - 08/01/2011

ខ្ញុំ​សរសេរ​ភាសាមក​ពី​ថៃ​ខ្ញុំ​សរសេរ​ភាសាខ្មែរមិនសុវតុវ chhuonpisev@yahoo.com

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 08/01/2011

រស់នៅ​ប្រទេស​ថៃ​? ស្គាល់​ទីកន្លែង​តាម​រយៈ​អ្វី?

44. Sochenda - 17/01/2011

You are a good writer.
Cheer…!!

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 17/01/2011

Be my supporter when i have my books published! Smile

dara - 22/06/2011

hi bong sochenda bong konw bong lin te?

45. Sochenda - 02/02/2011

ប្រាប់បានទេថាពេលណាសៀវភៅរបស់បងចេញលក់ទៅ​ ??​ ប្រាកដណាស់ខ្ញុំចូលចិត្តអានសៀវភៅស្រាប់ ទោះជាភ្នែករបស់ឥឡូវមូញ៉ូប បន្តិចតែអាចចាំបាន ប្រាកដជាគាំទ្រ ១០០ភាគរយ រួចហើយសុំ ហត្ថលេខារបស់បងទុកជាអនុស្សាវរីយ៏ បើមិនខ្លាចសង្សាររបស់បងប្រចណ្ន័ទេ នៅសុំថតជាមួយបងមួយប៉ុសទៀតផង​ បានអត់??​ ហេ ហេ​ ហេ…….

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 02/02/2011

មួយ​លាន​សំបុត្រ​បោះពុម្ភ​ទៅ​ជា​សៀវភៅ​មួយ​ក្បាល ​ទុក​អោយ​អូនអាន​​អោយ​បង​ស្តាប់​រហូត​អស់​មួយ​ជីវិត ព្រះចន្ទ​សែន​ស្អាត​តែ​បាត់​រូប​អូន….

46. សង្គមពិត។។???? - 04/02/2011

ជូនចំពោះលោកសែនជោរនិងសហការី+ការិនី=
សូមអោយតាំងអារម្មណ៍នឹងនរកុំខ្វល់ពីចោរថៃឈ្លានពានបើវាចូលមកដីខ្មែរ
ខុសច្បាប់ចាប់ពួកវាដាក់គុកបើវាអុកឡុកតាមព្រំដែនបាញ់វាកំទេចចោលកុំ
បារម្មពីពួកអាសៀមទុរយសបើវាហ៊ានបាញ់ចូលទីក្រុងភ្នំពេញនោះទាំងអា​
ស្ដេចសៀមកញ្ជាស់-ក្មេង….និងពួកអាថៃឡប់សតិនៅក្បែរព្រំដែនច្បាស់ជា
រកដីកប់សពគ្មានឡើយ….((នេះខ្ញុំនិយាយតាមទំនាយទេ))
បាងកករលំ ព្រៃនគររលាយ សៀមយួនខ្ចាត់ខ្ចាយសប្បាយអង្គវត្ត…….
អីឡូវនេះយើងឈ្លោះជាមួយសៀម បន្តិចទៀតយើងឈ្លោះជាមួយយួន អោយវាខ្ចាត់ខ្ចាយទាំងពីរតែម្តង………ខ្ញុំសូមសំណូមពរថា((កុំដោះលែង
ពួកអាពីរនាក់ដែលយើងចាប់ដាក់គុកអោយសោះពីព្រោះបើទុកពួកវា
អោយស៊ីបាយគុកនោះគឹព្រួញមួយគ្រាប់បាញ់សត្វបានដប់ក្បាលគឹ=
០១-ធ្វើអោយវាវឺកវរនៅបាងកក
០២-ធ្វើអោយអាស្ដេចវាអាម៉ាស់មុខទាំងជាតិនិងអន្តរជាតិ
ឡាក់និងឡាក់
បើលោកសែនជោរដោះលែងបានន័យថា((រណបនិងអាថៃចំកួតហើយ))

47. សង្គមពិត។។???? - 04/02/2011

បាងកករលំ ព្រៃនគររលាយ សៀមយួនខ្ចាត់ខ្ចាយ សប្បាយនគរវត្ត

48. Tong Hann - 05/02/2011

សួស្តីប្រិយមិត្ត ស្រុកខ្មែរស្នេហ៏ខ្ញុំទាំងអស់គ្នា ខ្ញុំមានចំណាប់អារម្មរណ៏យ៉ាងខ្លាំចំពោះ មតិរបស់ ម្ចាស់ Website
ខ្ញុំចង់ សួរម្ចាស់វែបសាយថា តើបង បង្កើតវែបសាយនេះឡើង បានប៉ុន្នានឆ្នាំហើយ និង​បង្កើតដោយវិធីណា?

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 05/02/2011

សួស្តី តុងហាន! បង​បង្កើត​វា​ឡើង​នៅ​ខែ មិនា ឆ្នាំ ២០១០ តែ​បង​ចាប់​ផ្តើម​សរសេរ​នៅ​ខែ សីហា ឆ្នាំ ២០១០។

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 05/02/2011

សួស្តី តុងហាន ម្តង​ទៀត!

ប្អូន​អាច​បង្កើត​វា​ដូច​ប្អូន​ប្រើ Blogspot របស់​ប្អូន​ដែរ តែ​ចំនែក​បង​បង្កើត​វា​ឡើង​ចេញ​ពី WordPress.com។

សូម​សាកល្បង​ទៅ ហើយ​បើ​មាន​ចំងល់​ចាំ​សួរ​បង​បន្ថែម​ក៏​បាន!

49. pisev - 05/02/2011

សួស្តីសូកុំយកខ្មែរថៃមកសរសេរ​ក

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 05/02/2011

សូម​បញ្ចប់​ប្រយោគ​​បាន​ទេ ខ្ញុំ​មិន​ទាន់​យល់​ថា​ចង់​និយាយ​យ៉ាង​ម៉េច​នៅ​ឡើយ​ទេ!

50. វិចូច - 05/02/2011

សួស្ដី​បង​វ៉ារី។ សុខសប្បាយ​ជា​ទេ​បង? ខ្ញុំ​មាន​ចម្ងល់​អំពី​ការ​ប្ដូរ និង ភ្ជាប់​ឈ្មោះ​ដូមែន ក្នុង​ប្លក់​វើដ​ប្រេស​ចូល​គ្នា។ ដូច​ជា​បង​ជា​ដើម អាច​ប្រើ​បាន​ទាំង varychin.com និង varychin.wordpress.com ។ តើបង​អាច​ប្រាប់​ខ្ញុំ​ត្រួសៗ​សិន​បានទេ? តើ​យើង​ត្រូ​វ​ការ​ទិញ​សេវាកម្ម​ពី​វើដ​ប្រេស​ដែរ​ឬទេ? ហើយ​ចំពោះ​ការ​ទិញ​ដូមែន​ខ្ញុំ​បាន​ដឹង​ហើយ តែ​នៅ​តែ​វើដប្រេស​នេះ អត់​ដឹង​ថា​គេ​តម្រូវ​ឲ្យ​យើង​ទិញ​ឬអត់។ 🙂 អរគុណ​បង។

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 05/02/2011

មែន​ហើយ​យើង​ត្រូវ​ការ​ទិញ​ដូច​គ្នា។ ប្អូន​ដឹង​កន្លែង​នោះ​ហើយ​មែន​ទេ “អាប់ក្រេដ ឈ្មោះ​កម្មសិទ្ធិ”។

វិចូច - 05/02/2011

អូហ៍​បង! អ៊ីចឹង​យើង​ត្រូវ​ទិញ​សេវាកម្ម​តម្លៃ ១២ដុល្លា នោះមែន​ទេ?

វិចូច - 05/02/2011

អូទេ! តែ​៥ដុល្លា​ទេ​តើ។ អា​១២ដុល្លា​សម្រាប់​ដូមែន​ផ្សេង​ពី .com .net .info ហេសហេស

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 05/02/2011

មែន​ហើយ​មួយ​ឆ្នាំ ១២ ដុល្លារ​មិន​ជា​ថ្លៃ​ប៉ុន្មាន​នោះ​ទេ តែ​បើ​មិន​ចាំបាច់​បង​គិត​ថា​មិន​បាច់​ចំណាយ​ទេ​ប្អូន​ប្រុស!

វិចូច - 05/02/2011

ខ្ញុំ​ជួយ​សួរ​ឲ្យ​បង​ឧត្តម តៀម​កាហ្វ ទេ។ ព្រោះ​គាត់​អត់មាន​ជំនាញ​សួរ​ខាង​អស់​ហ្នឹង។ ចុះ​វើដប្រេស​ឲ្យយើង​បង​ជា​រៀង​រាល់​ឆ្នាំ ឬ បង់​តែ​ម្ដង​ប្រើ​បានរហូត?

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 05/02/2011

វិចិត្រ ជួយ​ភ្ជាប់​ទៅ​តំណភ្ជាប់​ណា​មួយ​អោយ​បង​ទាញ​យក វចនានុក្រម សម្តេច ជួន-ណាត បន្តិច​បាន​ទេ!

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 05/02/2011

បង​ប្រើ​វា​មិន​ទាន់​បាន​មួយ​ឆ្នាំ​ដែរ តែ​តាម​អ្វី​ដែល​បង​អានក្នុង​នោះ​​វា​តំរូវ​អោយយើង​​បង់​រៀងរាល់មួយ​​ឆ្នាំម្តង។

វិចូច - 05/02/2011

នេះ​បង៖ http://www.cambosastra.org/?p=422

អូហ៍! អរគុណហើយ​បង 😉

51. សុផាត - 12/02/2011

ម៉ោនៅភូមិនេះយូរដែរហើយ តែអត់ទាន់បានចូលម៉ោលេងផ្ទះនេះសោះ!
សុំស្គាល់ផង ខ្ញុំឈ្មោះសុផាត!
សុំហៅថាបងចុះណា! 🙂

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 12/02/2011

សួស្តី សុផាត!

រីករាយ​ដែល​បាន​ស្គាល់ ហើយ​អរគុណ​បាន​ចូល​មក​លេង​ទីនេះ!

សុផាត - 13/02/2011

យេស!

52. somada - 20/02/2011

សួស្តី លោកវ៉ារី មានទឺកញ៉ាំអត់ ដូចជាស្រេកទឹកដល់ហើយ ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 20/02/2011

សួស្តី សូម៉ាដា រីករាយ​ដែល​បាន​ស្គាល់។ មាន​សព្វ​យ៉ាង​សំរាប់​ភ្ញៀវ សូម​អញ្ជើញ​តាម​សប្បាយ។ អរគុណ​ច្រើន​ដែល​បាន​ចូល​មក​លេង។ សំណាង​ល្អ​គ្រប់​យ៉ាង!

53. lovenaksrea - 30/03/2011

សួរស្ដី៖ ស្រុកខ្មែរ ស្នេហ៍ខ្ញុំ
រីករាយណាស់ ដែលចូលមកកាន់ទឹកដី ប្លុករបស់មិត្ដ។ ប៉ុន្ដែខ្ញុំជាអ្នក ចំណូល ថ្មី ដូចនេះសូមមេត្ដាជួយ នែនាំផង។ ម្យ៉ាងវិញទៀត ប្លុក ខ្ញុំ ទើបតែចាំផ្ដើម មិនទាន់មានខ្លឹម អ្វីទេ!! ព្រោះអត់ចេះម៉ង់​។ ហាស់ហា ខ្មាស់គេណាស់ ……….រីករាយ…សំណាងល្អ

ស្រឡាញ់អ្នកស្រែ.

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 30/03/2011

សួស្តី ស្រលាញ់​អ្នក​ស្រែ!

រីករាយ​ដែល​បាន​ស្គាល់ ហើយ​អរគុណ​ច្រើន​ដែល​បាន​ចូល​មក​លេង។ សាកល្បង​សរសេរ​អត្ថបទ​មើល​ទៅ ប្រហែល​មាន​អ្នក​អាន​ជា​ច្រើន​គេ​ចូល​ចិត្ត។ អ្នក​ក្នុង​ប្លុក​ទាំង​អស់​នៅ​ទីនេះ​គេ​អាន​អត្ថបទ​គ្រប់​ប្រភេទ សូម​សាកល្បង​ទៅ!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ

54. Mr.hongly - 03/05/2011

សួរស្ដី៖ ស្រុកខ្មែរ ស្នេហ៍ខ្ញុំ
ខ្ញុំរីករាយ​ដែល​បាន​ស្គាល់​បង​។​​​ ខ្ញុំ​ពិត​ជាល្អ​សំរាប់ វែបសាយ​របស់បង​មួយ​នេះ​។តែ​ក៍​មានចំនុច​ខ្វះខាត​ផង​ដែ​មាន​ដូចជា​​:
– Page លក្ខណះ វែងពេក
​​ -​ ពី Page និមួយៗ​ ខ្លះទូលាយខ្លះចង្អៀត​ (អត្ថបទ)​​
………………………………………………………..
​​

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/05/2011

សួស្តី ហុងលី!

អរគុណច្រើន​បាន​ចូល​មក​ទីនេះ បង​នឹង​ខំ​កែ​លម្អ​ចំនុច​ខ្វះ​ខាត​តាម​តែ​អាច​ធ្វើ​ទៅ​បាន។

រីករាយ​ឆ្នាំ​ថ្មី!

55. Anndra Da - 12/05/2011

Nice to know you bong Vary, lols… do you live in Kratie province? I will go to visit there this long holiday na ja…. May I be yours…..?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 31/05/2011

Nice to know u too!

56. Eva Richter - 11/06/2011

ហិហិហិ​ សួស្តីបងវ៉ារីតាលីទី។ បានបងជួយប្រាប់រឿងយូនិកូដកាលមុន ឥឡូវចេះហើយ សូមអរគុណបង។ ចូលចិត្ត គេហទំព័ររបស់បង គ្រាន់ជួយអោយមានអត្ថបទភាសាខ្មែរមើល បើមិនចឹងទេភ្លេចអស់។ ខានសរសេរតែ៣ឆ្នាំឥឡូវជិតទៅព្រៃហើយ កំពុងតែខំរៀនឡើងវិញកុំអោយគេថាយើងនៅស្រុកគេធ្វើឯងភ្លេចអីណា។ និយាយចុះនិយាយឡើងគេចអត់ផុតពីអ្នកក្រចេះ។ ធ្លាប់មានអ្នកក្រចេះ ១០,​ ២០នាក់តាមប្អូនដែរ ហិហិហិ តែអត់ជោគជ័យ តាំងពីការហើយនិយាយប្រាប់ខ្លួនឯងថា ស្តាយឥឡូវលែងបានស្គាល់ក្រចេះហើយបើអត់មានបងប្អូនមិត្តភក្តិអីផងនៅទីនោះផង ឥឡូវបានមួយទុកគ្រាន់ធ្វើថ្នាំ។ ជូនពរបងរីករាយចុងសប្តាហ៏ណាបង! ជួបគ្នានៅFacebook។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 11/06/2011

ចុម​​ យាយ​ប៉ិ​ស្វិត អ៊ីវ៉ា! អីឡូវ​សរសេរ​ខ្មែរ​បាន​ទៀត ឡូយ​របស់​គេ។ អ្នក​ក្រចេះ​តាម​ស្រលាញ់​អូន​​ច្រើន​ តែ​អត់​បាន​បេះដូង​អូន តែ​បង​តាម​ស្រលាញ់​អូន​មួយ​ភ្លែត​បានទាំង​កាយ ហ៊ីស……ចាំ​ពេល​ណា​ជួប​គ្នា​នៅ​ស្រុក​ខ្មែរ​ បង​​នាំទៅ​ក្រចេះ​លេង។ បង​ទៅ​ណា​ក៏​ដោះ​ដៃ​មិន​រួច​ដែរ តាម​មក​រក​ដល់​ទីនេះ​ទៀត យ៉ាប់​មែន 😆

Eva Richter - 11/06/2011

ចុមហៅគេសុទ្ធតែយាយស្វិត ម៉េចដឹង? បងវ៉ារីបានស្វិត មានអីមួយខ្លួនហ្នឹង? មានតែសាច់អាមួយដុំហ្នឹង។ ហិហិហិ
យីបងលេងសើចម៉េចបានជាមួយអូន ឡូយចឹង ខំប្រឹងអង្គុយសរសេរខ្មែរដល់រោមឃ្លៀកដុះជុកហើយមិនខ្ចីខ្វល់ សុខចិត្តខំសរសេរ។ ចុមបងបានបេះដូងនិងកាយអូនតាំងពីពេលណាដូចអត់ចាំ។ ដល់វាច្រើនពេកទៅមិនដឹងមួយណាមួយណីទេបង ច្រឡំអស់ហើយ។ ហិហិ​ ចាំមើលបើបានជួបបងនៅក្រចេះវិញ ចាប់ផ្តួលបងនៅគុម្ពោតព្រៃអោយដឹងប្រឹងម្តង។ (ហេងវិញប្តីអត់ចេះអានខ្មែរ ហាហា)។​
ទើបតែមួយថ្ងៃពីរសោះរអ៊ូរថាដោះដៃពីអូនអត់បាន មើល Jens មើល,​ គ្នាខំដោះដៃជិត៤ឆ្នាំហើយ ដោះមិនរួចពីបុប្ផាមួយទងនេះបានទេ។ មានប្រជ្រុយស្នេហ៏ (លឺម៉ែគាត់និយាយចឹង) ហាហា។
មើលនិយាយចុះ អាសូរតែបងឯងខំគេចពីអូន ហើយអូនតាមរកឃើញទៅចាំរអ៊ូរ តាមពិតអង្គុយចំហរចាំអូនសោះហ្នឹង មកធ្វើឯងអីណា។ ហិហិហិ

57. អាណាចក្ររូបវិទ្យា - 28/06/2011

សួស្ដីបង!!!! សុខសប្បាយជាទេ???

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 28/06/2011

សួស្តី! បង​សុខសប្បាយ​ទេ ចុះ​ប្អូន​វិញ?

dara - 04/07/2011

hi. nice to meet u.

58. dara - 04/07/2011

Hi! can i writh khmear tov bong? can u tell me?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/07/2011

Hi Dara, if you want to write Khmer you need to download khmer unicode onto your computer. You can use google to look for khmer unicode, it is free. Good luck!

dara - 05/07/2011

Thanks bong. ok i will start. good luck!!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/07/2011

Anything you would like to know more regarding Khmer Unicode, drop me a line!

59. dara - 07/07/2011

I like to watch and read on http://varychin.com. cos all is sweet memory.

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 07/07/2011

Sweet memory? U are kidding me? U know me personally?

60. dara - 08/07/2011

no never te. just read all sentence in ur website cos have a lot of …….by the way bong have GF yet?? look at bong so lovely maybe have a lot lady that love. can b teach jom pong. cos my GF so so nasty nas. when she angry m so scare. bong have method or not??

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 08/07/2011

មើល​ទៅ​ជួយ​រឿង ខ្មែរ​យូរនីកូដ បាន​ តែ​រឿង​ស្រី​កាច​អត់​ដឹង​ទេ 😆

61. dara - 09/07/2011

oh when i saw u said don’t no te nasty girl m so so laugh . hemmmm 😦 . ok thanks bong.

62. dara - 17/07/2011

Hi bong vary! how a u bong?? now i saw bong chenda in face book hoy. she so nice nas bong. wish bong and bong chenda have a meeting in coming soon na. good luck bong.

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 22/07/2011

Hi Dara, i am very well, thanks. Great you could find her in Facebook, please take care of each other! We are lucky to meet good person like you. Smile!!!!

63. Saron Tom - 24/07/2011

សួរស្ទី​ បងរ៉ារីបងសុខសប្បាយទេ ?ខ្ញុំសុំស្កលផងខ្ញុំធ្វើកានៅថៃចុះបង?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 24/07/2011

សួស្ដី សារ៉ន បង​សុខសប្បាយ​ទេ ចុះ ប្អូន​វិញ? មិន​អី​ទេ យើង​អាច​ស្គាល់ និង រាប់​អាន​គ្នា​បាន។ បង​នៅ​ធ្វើការ​ឆ្ងាយ​ជាង​ប្អូន​ ដូច​ប្អូន​ឃើញ​បង​សរសេរ​ខាង​លើ​ហើយ។

64. Oeurn Samol - 24/07/2011

ខ្ញុំពេញចិត្ត​ នឹងពាក្យសំដីដែលលោកបានសរសេរនេះណាស់​វាពិតជាដំបូន្មាន នឹងជាគំរូយ៉ាង ល្អដល់ខ្លួនខ្ញុំ ក៍ដូចជាយុវជនស្រករក្រោយ សំរាប់ទុកជា​ ទុនគំនិតដើទៅមុខ ឆ្ពោះទៅរកជោគជ័យ ប្រកបដោយ សច្ចភាព​ ភាតរភាព ជាមួយស្នាមញញឹម ក្នុងគ្រប់កាលះទេសះ​….

សំអុល
និស្សិតឆ្នាំទី ១ នៃវិទ្យាស្ថានភាសាបរទេស
ផ្នែកភាសាបារាំង

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 24/07/2011

សួស្ដី សាម៉ុល!

អរគុណ​ច្រើន​ដែល​ពេញ​ចិត្ត​ចំពោះ​ពាក្យ​ទាំង​ឡាយ​ខាង​លើ រីករាយ​ដែល​បាន​ស្គាល់​។ បើ​សិន​ជា​ន​ក្នុង Facebook សូម​ស្វែង​រក​ខ្ញុំ​ផង​ណា៎!

សូម​សំណាង​ល្អ​ជាមួយ​ការ​សិក្សា!

65. dara - 25/07/2011

hi bong Vary. how a u to day? when bong visit in Cambodian?? bong miss this hear ort??

66. លី កល្យាណ - 28/07/2011

សួស្តី! សុំចូលលេងផ្ទះផង!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 28/07/2011

សួស្ដី កល្យាណ! សូម​ស្វាគមន៍​មក​កាន់​ទីនេះ។ សូម​សុខសប្បាយ​កើត​មាន​គ្រប់​យ៉ាង!

67. លី កល្យាណ - 29/07/2011

អរគុណ ស្រុកខ្មែរ ស្នេហ៍ខ្ញុំ! សូមលោកជួបតែសេចក្តីសុខ ចម្រើន។

68. lenda - 16/08/2011

hi bong vary!!! how a u bong?? bong said have facebook go to play ey tov bong ort open pong neang.

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 16/08/2011

Hi Lenda, you can find me in Facebook here http://www.facebook.com/chinvary

69. lenda - 19/08/2011

hi bong. now bong stay along or with friend?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 19/08/2011

What did you mean? Did you mean i live with friends or i live alone?

I have lived alone since my Swedish girlfriend and i broke up.

70. lenda - 19/08/2011

ok is like that my mean? so now bong don have GF?? y u broke up?? sorry that i asked bong. cos want to no ur personal.

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 19/08/2011

បន្ទាប់​ពី​បែក​ពីសង្សារ​មួយ​នោះ​មក​ បង​មាន​សង្សារ​ម្នាក់​ទៀត តែ​ជា​ជនជាតិ​ខ្មែរ​ទេ តែ​អីឡូវ​ពួក​យើង​ក៏​អត់​នៅ​ជាមួយ​គ្នា​ដែរ ពួក​យើង​បាន​បែក​គ្នា​ថ្មី​ៗ​នេះ​។

71. lenda - 20/08/2011

hem….y bong alway broken hearth? now bong have new or not? wish bong with………soon soon na.

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 20/08/2011

I am just unlucky with girls.

72. lenda - 25/08/2011

no bong women not the same te. wish bong good luck. bong stay hear what do u do?? bong lonely te??

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 25/08/2011

Lonely tech tech……hug pillows sen tov 😆

Chandavy Hong - 01/09/2011

សួរស្តីបងវ៉ារី​ !​ ខ្ញុំសូមចូលរួមផង ខ្ញុំចូលចិត្តអានអត្ថបទបង ប៉ុន្តែខ្ញុំគ្មានមតិអ្វីទេ ព្រោះខ្ញុំរៀនបានតិចតួចពេក។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/10/2011

បាទ សូម​អញ្ជើញ​តាម​សប្បាយ​អ្នក​អើយ។ សំណាង​ល្អ!

73. lenda - 26/08/2011

oh ma yang del. y bong laugh?

74. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/09/2011

បាទ សូម​ស្វាគមណ៍​ចូល​មក​កាន់​ទីនេះ កូន​ជ្រូក​កន្ធាត់។ សូម​សំណាង​ល្អ​គ្រប់​យ៉ាង​ណា មិន​បាន​និយាយ​គ្នា​លេង​ទេ​ប៉ុន្មាន​ថ្ងៃ​នេះ ព្រោះ រវល់​បន្តិច​!

75. kanhasunny - 10/09/2011

សួស្តី! រីករាយដែលបានស្គាល់។​ សូមជួយណែនាំផង! 🙂

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 10/09/2011

បាទ​ សួស្តី! រីករាយ​ដែល​បា​ស្គាល់​ដូច​គ្នា។ អរគុណ

76. svay sopheap - 08/11/2011

សួស្ដីប្អូនប្រុស ខ្ញុំយល់ថាអត្ថបទខាងលើនេះ បានផ្ដល់កាចេះដឹងច្រើន
ព្រោះមនុស្សយើងម្នាក់ៗរស់នៅចង់បានសេក្ដីសុក្ខ ប៉ុន្ដែជួនកាលខ្វះការ
ចេះដឹង រស់នៅមិនចេះសម្របខ្លួនអោយបានល្អ ទើបបាត់បង់សេក្ដីសុក្ខ៕
អគុណ្ណ សូមជួបសំណាងល្អ

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 08/11/2011

សួស្ដី បងប្រុស!

រីករាយដែលបានស្គាល់! មែនហើយការសម្របខ្លួនភាគច្រើនាំមកនូវក្ដីសុខ យ៉ាងហោចណាស់ក្ដីសុខផ្ទាល់ខ្លួន តែមិនមែនក្ដីសុខសំរាប់មនុស្សទូទៅនោះទេ ដូចសង្គមស្រុកយើងទាល់តែសម្របតាមពួកគេ ផ្គាប់ចិត្តពួកគេអោយត្រូវទើបបានរស់ បើមិនអញ្ចឹងទេជោគវាសនានឹងដូច “ហេង ពៅ” ជាមិនខាន។

សង្ឃឹមថាសង្គមស្រុកយើងមនុស្សគ្រប់គ្នានឹងបានរស់ក្នុងក្ដីសុខ សន្តិភាព ស្គាល់រសជាតិនៃយុត្តិធម៌ពិតៗ ដោយមិនបាច់លូនក្រាប ផ្គាប់ចិត្តអ្នកធំមានអំណាចទាំងបង្ខំនោះទេ!

សំណាងល្អដួចគ្នា!

77. rckbook - 23/11/2011

It’s good website, but everyone don’t forget to visit my website pong na. It’s http://rckbook.wordpress.com/
Please click like on my page pong na !
I hope you’ll !

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 23/11/2011

ស្វាគមន៍!

78. OGP - 03/12/2011

ខ្ញុំមិនមានមាតិអីនោះទេគ្រាន់តែរីករាយជាមួយវេបសាយនេះតែប៉ុន្នោះ។សូមអរគុណ!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/12/2011

អរគុណ​ច្រើន​សំរាប់​ការ​គាំទ្រ សូ​ម​សំណាង​ល្អ​គ្រប់​យ៉ាង​កើត​មាន​ដល់​អ្នក! ញញឹម…..

79. អ្នកស្រលាញ់ខ្មែរពិត - 05/01/2012

ខ្ញុំគិតថាការរិះគន់របស់លោកក៏ម៉្យាងដែរ តែលោកគួរតែប្រើពាក្យសម្តី
អោយបានល្អជាងនេះ។ គួររិះគន់ដើម្បីស្ថាបនា កុំរិះដើម្បីបំផ្លាញ ឬ ប្រយោជខ្លួនឯង៕

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/01/2012

តាម​ការពិត​គ្រប់​យ៉ាង​ដែល​ខ្ញុំ​និយាយ​ សរសេរ​នៅ​ទីនេះ​អត់​បាន​ផល​ប្រយោជន៍​អី​បន្តិច​សំរាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​នោះ​ទេ ព្រោះ​ខ្ញុំ​មិន​កំពុង​ផ្សព្វផ្សាយ​អំពី​ខ្លួន​ខ្ញុំ រឺ ធ្វើការ​ដើម្បីបំរើ​ផលប្រយោជន៍​នយោបាយ​អោយ​គណបក្ស​ណាមួយ ខ្ញុំ​មិន​មែន​ជា​មនុស្ស​ប្រឆាំង​នឹង​បក្ស​ណា​ទាំង​អស់ ខ្ញុំ​ប្រឆាំង​នឹង​អំពើ​​អាក្រក់​ច្រើន​ជាង។

អរគុណ​ច្រើន​​ចំពោះ​​មតិ​យោបល់ សំណាង​ល្អ​គ្រប់​យ៉ាង!

80. អ្នកស្រលាញ់ខ្មែរពិត - 06/01/2012

ជាការពិតណា ដើម្បីធ្វើអោយគេ ធ្វើតាមអ្វី ដែលយើងគិតថាត្រូវ មិនអាចចំណាយពេលត្រឹមតែមួយថ្ងៃនោះទេ។ បើមនុស្សម្នាក់ឬ
មនុសមួយក្រុមខុស យើងត្រូវកែប្រែ ដោយប្រើវិធីច្រើនយ៉ាង មិនមែន
ខុសសម្លាប់នោះទេ។​ សូមលោកប្រើ វិធីមួយដែលល្អបំផុត។
ព្យាយាមមើលអោយឆ្ងាយ កុំឆេវឆាវ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 06/01/2012

អរគុណ​ច្រើន​សំរាប់​​ការ​ដាស់តឿន ខ្ញុំ​យក​ពាក្យ​លោក​ទុក​ក្នុង​ចិត្ត ខ្ញុំ​ហាក់​មាន​អារម្មណ៍​ឆេវឆាវ​មែន​ចំពោះ​រឿង​កន្លង​ទៅ​ថ្មី​ៗ​នេះ។ វា​ហាក់​ពិបាក​ទ្រាំ​នៅ​ពេល​ឃើញ​ពួក​គេ​ទាំង​ឡាយ​នោះ ប្រើ​ពាក្យ​កខ្វក់ មិន​ដឹង​ខុស​ត្រូវ យក​អ្នក​ដទៃ​ទៅ​លាប​ភក់​ជ្រាំ​ ដោយ​ចិត្ត​ស្មោកគ្រោក​របស់​ពួក​គេ។ ខ្ញុំ​ដឹង​ថា​ការ​ប្រើ​ពាក្យ​អាក្រក់​ទៅ​សង្កត់​លើ​រឿង​អាក្រក់​របស់​ពួក​គេ​ វា​ហាក់​ដូច​ជា​យក​សាំង​ទៅ​ចាក់​បន្ថែម​លើ​ភ្លើង តែ​ខ្ញុំ​សង្ឃឹម​ថា​ភ្លើង​ឆាប់​ឆេះ​មួយ​វិប​នេះ នឹង​​ដុត​កម្លោច​ចិត្ត​ស្មោកគ្រោក​​​ទាំង​ឡាយ​នោះ​ទៅ​ជា​ផេះផង់។

សូម​លោក​ចូល​រួម​កែ​លម្អរ​បន្ថែម​ទៀត​​ចំពោះ​ខ្ញុំ​ គ្រប់​ពេល​ណា​លោក​ឃើញ​ចន្លោះ​ប្រហោង នោះ​ខ្ញុំ​នឹង​យក​ពាក្យ​សម្ដី​របស់​លោក​មក​ពិចារណា ការ​កើត​មក​ជា​មនុស្ស​ដែល​​​មិន​ខ្ចោះ​ចំពោះ​ខ្ញុំ​ ស្វាគមន៍​រាល់​ការ​រិះ​គន់ កែ​លម្អរ​គ្រប់​យ៉ាង។

ញញឹម!

81. អ្នកស្រលាញ់ខ្មែរពិត - 06/01/2012

មនុស្សតែងតែមាន ការឆេវឆាវចឹងហើយ ពេលខ្លះខ្ញុំផ្ទាល់ក៏ដូចគ្នា។
ពេលខ្លះខ្ញុំក៏ត្រូវការលោកវិញដែរ។
សូមកុំព្យាយាមស្អប់ ពួកគេ ព្រោះយើងជាខ្មែរដូចគ្នា គ្រាន់តែមាន
ផ្នត់គំនិតខុសគ្នាបន្តិចបន្តួចប៉ុណោះ។

ពាកថាមើយអោយឆ្ងាយ ឬ មើលអោយទូលាយ មានន័យថា
បើនូវប្រទេសយើងមានបញ្ហា (បញ្ហដី) ជាទូទៅអោយតែមានការអភិវឌ្ឍន៍
តែងតែមានការប៉ះពាល់។ ហើយយើងមិនអាចរស់ដោយគ្មានការ
អភិវឌ្ឍន៍បានដែរ ។យើងត្រូវស្វែងយល់អោយដឹង
ច្បាស់ដំណើរដើមទងនៃបញ្ហានោះ កុំប្រញាប់ដាក់កំហុសអោយខាង
ណា។ រួចក្រលេកមើល របៀបដោះស្រាយបញ្ហាដូចគ្នា នៅបណ្តា
ប្រទេសដទៃ។ ហើយសូមលោកស្វែងយល់ ទៀតថា របៀបដោះស្រាយ
ទាំងនោះសមស្រប ប្រើជាមួយប្រទេសយើងដែលឬទេ? Ex របៀបដោះ
ស្រាយរបស់ USA មិនសមប្រើប្រាស់នៅ developing country ដូចប្រទេស
យើងបានទេ។ តែបើនៅប្រទេសថៃ នៅពេលកសាងស្ពានអាកាស
វាបានប៉ះពាល់ដល់ដីប្រជាជនជាច្រើន ហើយក៏មានការឈ្លោះទាស់ទែ
គ្នាស្រដៀងនិងស្រុកយើងដែរ។ សូមមើលទៅកាន់គ្រប់ទីកន្លែងដំណោះ
ស្រាយ មានកាន់តែច្រើន។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 06/01/2012

បើ​និយាយ​ថា​ពាក្យ “ស្អប់” ចំពោះ​ពួក​គេ​ វា​ហាក់​ធ្ងន់​បន្តិច តាម​ការ​ពិត​ខ្ញុំ​មិន​ស្អប់​ទេ គ្រាន់​តែ​មិន​ចូលចិត្ត​ចំណុច​​មួយ​ចំនួន​ដែល​ប្រហែល​លោក​បាន​ឃើញ​ពួក​គេ​ជុំគ្នា​រាល់​ថ្ងៃ​និយាយ​តែ​រឿង​ស្មោកគ្រោក រឿង​បែប​នោះ​បន្ត​ជា​យូរយារ​ណាស់​មក​ហើយ តែ​គ្មាន​អ្នក​​ស្ដី។ ពេល​ខ្លះ​មាន​អ្នក​ស្ដី​ដែរ​ពេល​ចូល​និយាយ​ជាមួយ​ពួក​គេ តែ​ពួក​គេ​ដូច​ជា​ទឹក​កំពុង​ពុះ​​ក្នុង​ខ្ទះ ប៉ះ​រលាក ប៉ះ​រលាក ពួក​គេ​ហាក់​រស់នៅ​ជោគជាំ​ក្នុង​ភាព​ស្មោកគ្រោក​ ឡើង​លែង​ធំ​ក្លិន​ដឹង​ថា​នោះ​ជា​ភាព​ស្មោគគ្រោក​ទៅ​ហើយ។

បញ្ហា​ជម្លោះដី​ធ្លី​នេះ គួរ​តែ​ដោះស្រាយ​អោយ​អ្នក​ក្រ​អោយ​សមរម្យ យុត្តិធម៌​ចំពោះ​ប្រជាជន​ដែល​ត្រូវ​គេ​អោយ​ចេញ វា​មិន​មាន​ន័យ​ថា​នៅ​ស្រុក​គេ​ នៅ​អាមេរិក ប្រទេស​ថៃ គេ​បណ្ដេញ​​ប្រជាជន​ចេញ​ដោយ​គ្មាន​សំណង​សមរម្យ ដោយ​ហិង្សា ដោយ​អយុត្តិធម៌ អញ្ចឹង​បាន​ន័យ​ថា​ធ្វើ​អញ្ចឹង​ដែរ​នៅ​ស្រុក​យើង​​មិន​អី​នោះ​ទេ។

អំពើ​អាក្រក់ ភាព​មិន​ត្រឹមត្រូវ ភាព​អយុត្តិធម៌​ ទោះ​ធ្វើ​លើ​ដី​ណា​ក៏​មាន​ន័យ​ដូច​គ្នា នេះ​មិនមែន​​ខ្ញុំ​ស្រែក​និយាយ​ថា​ឈ្មួញ​ស្រុក​យើង​ធ្វើ​​អញ្ចឹង​ដាក់​ប្រជាជន​ខុស​​ដោយសារ​ធ្វើ​នៅ​ស្រុក​ខ្មែរ​នោះទេ គេធ្វើ​បែប​ហ្នឹង​ទោះ​នៅ​អាមេរិក នៅ​បារាំង នៅ​អង់គ្លេស​គឺ​ខុស​ដូច​គ្នា។

ខ្ញុំ​មិន​ជឿ​លើ​ការ​អភិវឌ្ឃន៍បែប​នោះ​​អាច​អោយ​ជាតិ​រីកចំរើន​ទេ ព្រោះ​ពាក្យ​ថា​ជាតិ​រីកចំរើន​ ទាល់​តែ​ប្រជាជន​រស់នៅ​ប្រសើរ​ជាង​មុន តែ​បើ​ប្រជាជន​កាន់​តែ​ដុន​ដាប​ទៅ​ៗ​ ម្នាក់​ៗ​ស្រែក​ទ្រហ៊ោរ​យំ ដី​ក៏​អស់ ផ្ទះ​ក៏​អស់ ព្រៃ​ក៏​អស់ ធ្វើ​ម្ដេច​អាច​អោយ​ខ្ញុំ​គាំទ្រ​ការ​អភិវឌ្ឃន៍​នោះ​បាន? ហើយ​មួយ​វិញ​ទៀត​ក្រុមហ៊ុន​អភិវឌ្ឃ​ទាំង​នោះ​ មិនមាន​គំរោង​ផែនការ​ណាមួយ​សំដៅ​ជួយ​ប្រជាជន​ទេ ពួក​គេ​​សំដៅ​តែ​ម្យាង​គត់​គឺ​ប្រមូល​ការ​ចំណេញ​អោយ​បាន​កាន់​តែ​ច្រើន​ ច្រើន ច្រើន។

82. អ្នកស្រលាញ់ខ្មែរពិត - 06/01/2012

hummm you may be right, but wait and see…
Thank U!!!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 06/01/2012

You are welcome!

83. June - 14/01/2012

សួស្តី អ្នកក្រចេះ តើខេត្តរបស់អ្នកមានកន្លែងកំសាន្តអ្វីខ្លះ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 14/01/2012

សួស្ដី!

នៅក្បែរៗ​ខេត្ត​​មាន​​ព្រែក​កាំពី តែ​អាចទៅ​ហែលទឹក​លេងតែ​ខែប្រាំង​ទេ ចំណែក​ក្បែរ​នោះដែរ​មាន​អន្លង់​ផ្សោត មាន​ព្រះវិហារ​សសរ​មួយ​រយ មាន​ភ្នំ​សំបុក មានរមណីយដ្ឋាន​កោះទ្រង់​ដែល​ទេសចរណ៍ខ្មែរ​ច្រើន​តែ​ទៅទិញ​ក្រុច​ថ្លុង ដូច​ជា​មិនមាន​ពិសេស​ដូច​សៀមរាប ដូច​កំពង់សោម​អីទេ តែ​ជា​រមណីយដ្ឋាន​ធម្មជាតិ​ច្រើន។ នៅខេត្ត​នេះ​មាន​ក្រឡាន មាន​ណែម​ឆ្ងាញ់។

84. Panhnhavorn - 10/02/2012

សួស្តីមិត្តទាំងអស់គ្នាសុំចូលរួមក្នុងប្លក់អ្នកផង..ខ្ញុំអ្នកកំពុងចាមក្បែក្រចេះដែរស្គាល់ខ្លះៗ ពិតជាកន្លែងដែលល្អ…ធម្មជាតិពិត..និងជាកន្លែងដែលមាន មេគង្គដូហ្វីនតែមួយគត់លើលោក។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 12/02/2012

ស្វាគមន៍​អ្នក​កំពង់ចាម!

85. សំលេងផ្គរ - 23/02/2012

ខ្ញុំសំរាប់អានបង ផងណា ព្រោះបានជាដើរវងេ្វងចូលក្នុងប្លក់របស់បង​ហើយ។ បងពិតជាមនុស្សគួរអោយសរសីរមែន បន្ទាប់ពីអានអត្ថបទរបស់បងរួច។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 23/02/2012

សូម​ស្វាគមន៍​ប្អូន និង អរគុណ!

86. មនុស្សចម្លែក - 25/02/2012

ញ៉ុមមិនសូវស្គាល់គេប៉ុន្មានទេ នៅក្នុងភូមិនេះ ស្គាល់តែបងម្នាក់ប៉ុណ្ណោះ។ ហើយការប្រើវើតប្រសទៀតសោត ក៏មិនច្បាស់ដែរ។​ សូមជួយណែនាំញ៉ុមផង!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 25/02/2012

មិន​អី​ទេ​ប្អូន មាន​ចំងល់​អី​សួរ​បង​បាន ព្រោះ​បង​បាន​ប្រើ​​​មួយ​រយៈ​ធំ​ដែរ​ហើយ តែ​យ៉ាង​ណា​សូម​ស្វាគមន៍!

មនុស្សចម្លែក - 27/02/2012

អរគុណបងច្រើនណាស់ដែលបានជួយយកអារសារ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 28/02/2012

រីករាយ​ជានិច្ច។

87. ព្រឹក្សា - 11/04/2012

សូស្តី​ម្ចាស់ផ្ទះ​ !

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 11/04/2012

បាទ សួស្ដី!

88. youngwriter2011 - 23/06/2012

comment អី​ច្រើន​មេស ខ្ញុំ​មើល​ឡើង​ហត់! @@

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 26/07/2012

Comment ស្រដៀង​ៗ​គ្នា​នៅ​ទីនេះ ព្រោះ​សួរ​សុខ​ទុក្ខ ទីនេះ​ដូច​ជា​ការ​ទទួល​ភ្ញៀវ​ដែរ។

89. youngwriter2011 - 23/06/2012

អាន​ Comment ឡើង​ @@

90. ស៊ុន ភារោធ - 26/06/2012

ខ្ញុំគិតថាការរិះគន់របស់លោកក៏ម៉្យាងដែរ តែលោកគួរតែប្រើពាក្យសម្តី
អោយបានល្អជាងនេះ .

91. CMRD(កូនខ្មែរ) - 03/11/2012

សួរស្តីបង! សុខសប្បាយទេ? ខ្ញុំរីករាយណាស់ដែលបានចូលរួមជាមួយ។ អត់ទោសបងខ្ញុំចាប់អារម្មរណ៍លើអត្តបទកំនាព្យ១( កាដូឥតន័យ)របស់បងតែគួរឲ្យស្តាយបែបនេះគឺអត្តន័យក្រៀមក្រំ!!! ត្រូវហើយបងតើបងអាចបញ្ជាក់ពីពាក្យថាបឹងរៃបន្តិចបានទេ? បើស្មានមិនខុសទេគួរតែស្ថិតនៅក្នុងឃុំឬស្សីកែវមែនទែបង?
តែបើខុសកុំប្រកាន់នឹងខ្ញុំអី!!!អរគុណច្រើន៕

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/11/2012

បឹង​រៃ​ជា​បឹង​នៅ​ក្រោយ​ផ្ទះ​ខ្ញុំ​ធ្លាប់​រស់នៅ​កាល​ពី​មុន តាម​ពិត​កំណាព្យ​នេះ​តែង​តាម​ការ​ស្រមើលស្រមៃ និង លាយ​ទី​កន្លែង​ពិត​ខ្លះ ប៉ុន្តែ​សាច់រឿង​សុទ្ធ​តែ​ជា​ការ​ស្រមើលស្រមៃ​ប៉ុណ្ណោះ។ អរគុណ​ច្រើន​ដែល​ចូលចិត្ត។

92. សុផាត - 09/10/2016

ជម្រាបសួរបងវ៉ារី សុខសប្បាយទេ?
គិតទៅកន្លងទៅយូរដែរហើយ តែបងនៅតែបន្តដាក់អត្ថបទជាហូរហែរខណ:អ្នកមួយចំនួនធំបានអសកម្មពីវើដប្រេសនេះ។ ចំណែកខ្ញុំនេះយូរៗម្ដងបានមកអើតខ្លះដែរ តែមិនសូវបានសរសេរអ្វីថ្មីដាក់ក្នុងប្លក់សោះ បានតែដើរអើតមើលតាមប្លក់គេចាស់ៗពីមុនក្រែងគេនៅមានសរសេរ តែស្ងាត់ឈឺងតែម្ដង គាប់ជួនអីជួបប្លក់បងនេះ នៅមានអត្ថបទរហូតដល់ឆ្នាំ២០១៦។ 🙂

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 11/10/2016

បាទ សុខសប្បាយ​ធម្មតា។

បង​ក៏​មិន​សូវ​សរសេរ​ដែរ ម្ដងម្កាល​តែ​ប៉ុណ្ណោះ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: