jump to navigation

កំណាព្យ​ភាសា​ខ្មែរ៖ គំនុំ​ស្ត្រី 06/08/2016

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យ​ភាសាខ្មែរ​, ប្រវត្តិសាស្ត្រ​ខ្មែរ.
Tags:
add a comment

ថ្ងៃរះក្ដៅហែង     ងងឹតម្នាក់ឯង     កណ្ដាលវាលធំ
សំបកក្រៅសើច ឈាមក្នុងស្រែកយំ កណ្ដាលវាលធំ
យំក្នុងសើចក្រៅ។

មួយនឹកដល់ប្ដី ដែលចោរអប្រិយ៍ ខាងជើងចាប់ទៅ
មួយនឹកដល់កូន មាសស្ងួនឆោមឆ្លៅ ខាងត្បូងលួចទៅ
យូរខែឆ្នាំហើយ។

ឱ!សែនសង្វេគ ប្ដីកូនកែវភ្នែក សម្លាញ់ខ្ញុំអើយ
តើព្រាត់ជួបវិញ ឬមិនជួបឡើយ ខ្មែរទុក្ខឥតស្បើយ
ទុក្ខអើយទុក្ខងំ។

ថ្ងៃរះក្ដៅហែង ងងឹតម្នាក់ឯង កណ្ដាលវាលធំ
សំបកក្រៅសើច បេះដូងទួញយំ ខ្មែរបៀមគំនុំ
យំក្នុងសើចក្រៅ។

“ដកស្រង់ចេញពីសៀវភៅ អង្គការជានរណា

ថ្នម​អូន​មួយ​យប់​ទល់​ភ្លឺ 22/05/2016

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យ​ភាសាខ្មែរ​, រឿង​ផ្ទាល់​ខ្លួន.
Tags: ,
add a comment

១-ចំរៀងមួយបទ បងធ្លាប់ច្រៀងបំពេរ លួងលោមស្នេហ៍ អោយអូនកេង ប្រលែងលេងតែពីរនាក់ វាយោរសែនត្រជាក់ សន្សើមក៏ធ្លាក់ផ្កាយរះព្រោងព្រាយ អនុស្សាវរីយ៍ ទុកជាទីពណ្ណរាយ ក្រោយពីយប់នេះហើយ អូនអើយយើងលែងឯការ។

២-កែវភ្នែកទាំងគូ សម្លឹងមើលមកបង អូនយកដៃអង្អែលខ្នង នួនល្អងខ្សឹបប្រាប់ថា នៅលើលោកាទោះយ៉ាងណា អូនមិនបង់បោះ ម្រាមដៃល្វត់ល្វន់ ល្អគន់គ្មានខ្ចោះ យកមកត្រដុសលើថ្ងាសបង ឱ! ស្នេហ៍ស្នងបងសែន កក់ក្ដៅម្ល៉េះទេ។

៣-សន្យា សន្យា សន្យាស្មោះស្នេហ៍ បើមានអ្នកប្រួលប្រែ សូមមេឃ និង ដី ជាសាក្សី កុំប្រណីមនុស្សក្បត់ អីឡូវបងជឿអូនហើយ ម្ចាស់ចិត្តត្រាណត្រើយ ផ្អែកខ្លួនអូនកើយនៅលើស្មាបង កេងទៅ កេងទៅ អូនកេងទៅ ចាំបងត្រកង កុំមានក្ដីសៅហ្មង បងនឹងនៅថ្នមថ្នាក់អូន មួយយប់ទល់ភ្លឺ។

ព្រោះ​តែ​ចង់​មាន 14/07/2015

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យ​ភាសាខ្មែរ​, ព័ត៌មាន​ជាតិ.
Tags: , ,
add a comment

សម័យ​អីឡូវ​ម្នាក់​ៗ​ខ្លាច​ក្រ ច្របាច់​ក​អ្នកផ្សេង​យក​ធ្វើ​មាន យើង​សម្បូរ​សប្បាយ​​តែ​ម្នាក់ តែ​មនុស្ស​ពពូន​ពពាក់ គ្មាន​ទីពំនាក់​កំពុង​ឃ្លាន អត់​ទឹក​អត់​បាយ​​ ក្ដៅ​ក្រហាយ​ភ្នែក​ស្ទើរ​លៀន ព្រោះ​តែ​ចង់​ធ្វើ​អ្នក​មាន តែ​មនុស្ស​រាប់​សិប​លាន​នៅ​តែ​ក្រ។

ថ្នម​អូន​មួយ​យប់​ទល់​ភ្លឺ 15/08/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យ​ភាសាខ្មែរ​, សុភមង្គល, ស្នេហា, អត្ថបទ​ចំរៀង.
Tags: , , ,
add a comment

១-ចំរៀង​មួយ​បទ បង​ធ្លាប់​ច្រៀង​បំពេរ លួងលោម​ស្នេហ៍​ អោយ​អូន​កេង​ ប្រលែង​លេង​តែ​ពីរ​នាក់ វាយោរ​សែន​ត្រជាក់ សន្សើម​ក៏​ធ្លាក់​​​ផ្កាយ​រះ​ព្រោងព្រាយ អនុស្សាវរីយ៍​​ ទុក​ជា​ទី​ពណ្ណរាយ ក្រោយ​ពី​យប់​នេះ​ហើយ អូន​អើយ​យើង​លែងឯការ។

២-កែវភ្នែក​ទាំង​គូ សម្លឹង​មើល​មក​បង អូន​យក​ដៃ​អង្អែល​ខ្នង នួនល្អង​ខ្សឹប​ប្រាប់​ថា នៅ​លើ​លោកា​ទោះ​យ៉ាង​ណា អូន​មិន​បង់បោះ ម្រាមដៃ​ល្វត់ល្វន់ ល្អ​គន់​គ្មាន​ខ្ចោះ យក​មក​ត្រដុស​លើ​ថ្ងាស​បង ឱ! ស្នេហ៍ស្នង​បង​សែន កក់ក្ដៅ​ម្ល៉េះ​ទេ។

៣-សន្យា សន្យា សន្យា​ស្មោះ​ស្នេហ៍ បើ​មាន​អ្នក​ប្រួលប្រែ ​សូម​មេឃ​ និង ដី ជា​សាក្សី​​ កុំ​ប្រណី​មនុស្ស​ក្បត់ អីឡូវ​បង​ជឿ​អូន​ហើយ ម្ចាស់​ចិត្ត​ត្រាណត្រើយ ផ្អែក​ខ្លួន​អូន​កើយ​នៅ​លើ​ស្មាបង កេង​ទៅ​ កេង​​ទៅ​ អូន​កេង​ទៅ ចាំ​បង​ត្រកង កុំ​មានក្ដី​​សៅហ្មង​ បងនឹង​​នៅ​ថ្នមថ្នាក់​អូន មួយយប់​​​​ទល់​ភ្លឺ។

កំណាព្យ៖ យប់​មួយ​ក្រោម​ដើម​ស្រល់ 01/06/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យ​ភាសាខ្មែរ​, កំណាព្យ​របស់​ខ្ញុំ, រឿង​ផ្ទាល់​ខ្លួន.
Tags:
add a comment

កំណាព្យ៖ ដាច់​ចិត្ត​អ្វី​ម្លេះ 06/03/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យ​ភាសាខ្មែរ​, កំណាព្យ​របស់​ខ្ញុំ, ស្នេហា.
Tags: , , ,
add a comment

​-មិនជួនឆ្លងវគ្គ (២) ទៅវគ្គ (៣) ទេ [ភ្លេចមើល :roll:]

-ស៊ុយអែត ថ្ងៃ​ទី ០៥ ខែ មិនា ឆ្នាំ ២០១៣

កំណាព្យ​៖ រូប​ពីរ​ជីវិត​តែ​មួយ 23/01/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យ​ភាសាខ្មែរ​, កំណាព្យ​របស់​ខ្ញុំ, ស្នេហា.
Tags: ,
add a comment

-ថ្ងៃ​ សុក្រ ទី ១៨ ខែ មករា ឆ្នាំ ២០១៣

កំណាព្យ៖ បាន​ត្រឹម​តែ​លួច​ស្រលាញ់ 26/11/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យ​ភាសាខ្មែរ​, កំណាព្យ​របស់​ខ្ញុំ, អត្ថបទ​ចំរៀង.
Tags: , , , ,
6 comments

%d bloggers like this: