jump to navigation

កំប្លែង៖ បាញ់​ខ្លា​នឹង​ឆ័ត្រ 28/08/2015

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ជា​ភាសាខ្មែរ.
Tags: , ,
1 comment so far

តាអាយុ៩០ឆ្នាំម្នាក់ទើបតែរៀបការ ជាមួយនារីក្មេងម្នាក់ ហើយគាត់បាននាំប្រពន្ធ​ក្មេងរបស់គាត់ទៅជួប នឹងពេទ្យដើម្បីពិភាក្សាអំពី គោលបំណងរបស់គាត់ ក្នុងការចង់បានកូនជាមួយនឹងភរិយាក្មេងរបស់គាត់។ លោកគ្រូពេទ្យបានសំលឹងមើលមកគាត់ ហើយបាន និយាយថា “ចាំមួយភ្លែតសិនខ្ញុំមានរឿងនិទានមួយអោយលោកតាស្ដាប់”៖

មានបុរសម្នាក់បានទៅបរបាញ់សត្វនៅក្នុងព្រៃ គាត់បានទៅរកទិញកាំភ្លើងដើម្បីបរបាញ់ តែគាត់ទិញច្រលំ ដោយទិញឆ័ត្រជំនួសវិញ។ ពេលចូលដល់កណ្ដាលព្រៃស្រាប់តែមានសត្វខ្លាដ៏ធំមួយបង្ហាញខ្លួន បុរសម្នាក់នោះបានទាញឆ័ត្រនោះ រលាស់បាញ់ខ្លានោះស្លាប់បាត់ ទៅ។

“វាមិនដែល វាមិនអាចទៅរួចនោះទេ ប្រាកដជាមានអ្នកផ្សេង ប្រើកាំភ្លើងបាញ់សំលាប់ខ្លានោះ ជំនួសគាត់ជាមិនខាន” តាចាស់បានភ្លាត់ សំលេងស្រែកទៅកាន់គ្រូពេទ្យ។

លោកគ្រូពេទ្យបានឆ្លើយតបថា “នេះហើយជាចំណុច ដែលខ្ញុំចង់និយាយ តើលោកតានៅចង់បានកូនទៀតទេ?”

កំប្លែង​ភាសា​ខ្មែរ៖ ក្របី ដំរី ខ្លាឃ្មុំ ខ្លា​ដំបង និង ទន្សាយ​តូច 03/10/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ជា​ភាសាខ្មែរ.
Tags: , , , , , , , , , ,
add a comment

កូន​ទន្សាយ​តូច​កំពុង​តែ​រត់​យ៉ាង​សប្បាយ​កាត់​តាម​ព្រៃ ពេល​ដែល​វា​បាន​ជួប​នឹង​ក្របី​កំពុង មូរ​បារី​ជក់​ វា​បាន​រត់​ទៅ​កាន់​ក្របី​ហើយ​និយាយ​ថា “នែ! បង​ក្របី​បង​មិន​គួរ​ធ្វើ​ដូច្នេះ​ទេ បង​ត្រូវ​គិត​ដល់​សុខភាព​ផង មក​រត់​ជាមួយ​នឹង​ខ្ញុំ​វិញ”។ ក្របី​លឺ​ដូច​នោះ​ក៏​បោះ​បារី​ស្លឹក​សង្កែ​ចោល ហើយ​រត់​ជាមួយ​នឹង​ទន្សាយ​តូច។

រត់​បាន​បន្តិច​ ក្របី និង កូន​ទន្សាយ​តូច​បាន​ជួប​នឹង​ដំរី​ ដែល​កំពុង​​លេង​ថ្នាំ កូកាអ៊ីន។ កូន​ទន្សាយ​តូច​បាន​រត់​ទៅ​កាន់​ដំរី​ហើយ​និយាយ​ថា “នែ! បង​ដំរី​បង​មិន​គួរ​ធ្វើ​ដូច្នេះ​ទេ បង​ត្រូវ​គិត​ដល់​សុខភាព​ផង មក​រត់​ជាមួយ​នឹង​ខ្ញុំ​វិញ”។ ដំរី​លឺ​ដូច​នោះ​ក៏​បោះ​កូកាអ៊ីន​របស់​ខ្លួន​ចោល​ ហើយ​ចាប់ផ្ដើម​រត់​ជាមួយ​នឹង​ ក្របី និង ទន្សាយ។

បន្តិច​ក្រោយ​មក​ពួក​គេ​បាន​ជួប​នឹង​ខ្លា​ឃ្មុំ ដែល​កំពុង​តែ​លេង​ថ្នាំ ហេរ៉ូអ៊ីន។ ទន្សាយ​តូច​បាន​រត់​ទៅ​ក្បែរ​ខ្លា​ឃ្មុំ​​​ ហើយ​និយាយ​ថា “នែ! បង​ខ្លា​ឃ្មុំ​បង​មិន​គួរ​ធ្វើ​ដូច្នេះ​ទេ បង​ត្រូវ​គិត​ដល់​សុខភាព​ផង មក​រត់​ជាមួយ​នឹង​ខ្ញុំ​វិញ”។ ខ្លា​ឃ្មុំ​លឺ​ដូច​នោះ​ក៏​ក្រវាត់​ចោល ហេរ៉ូអ៊ីន ហើយ​ចាប់ផ្ដើម​រត់​ជាមួយ​នឹង ក្របី ដំរី និង ទន្សាយ​តូច។

មួយ​សន្ទុះ​ធំ​ក្រោយ​មក​ពួក​គេ​ទាំង​បួន ក្របី ដំរី ខ្លា​ឃ្មុំ និង ទន្សាយ​តូច​បាន​ជួប​នឹង​ ខ្លា​ដំបង​កំពុង​ផឹក​ស្រា​វីស្គី​។​ កូន​ទន្សាយ​តូច​បាន​រត់​ទៅ​កាន់​ខ្លា​ដំបង​ ហើយ​និយាយ​ថា “នែ! បង​ខ្លា​ដំបង​​បង​មិន​គួរ​ធ្វើ​ដូច្នេះ​ទេ បង​ត្រូវ​គិត​ដល់​សុខភាព​ផង មក​រត់​ជាមួយ​នឹង​ខ្ញុំ​វិញ”។ ខ្លា​ដំបង​លឺ​ដូច​នោះ​ក៏​ក្របួច​ជើង​ទន្សាយ​ទាំងពីរ​​ ខាង​ក្រោយ​បោក​ទៅ​នឹង​ដី​ ហើយ​ប្រើ​ក្រញាំ​ដៃ​ទះ​តប់​ ទន្សាយ​​តូច ឥត​ត្រាប្រណី។

ដំរី​ឃើញ​ដូច​នោះ​ក៏​ក្របួច​ខ្លា​ដំបង​ចេញ ហើយ​ជួយ​សង្គ្រោះ​កូន​ទន្សាយ​តូច ហើយ​ដំរី​ក៏​ងាក​មក​សួរ​ទៅ​ខ្លា​ដំបង​ភ្លាម​ថា “តើ​ហេតុអ្វី​ក៏​លោក​ឯង​ធ្វើ​អញ្ចឹង​ដាក់​កូន​​ទន្សាយ​តូច?”។ ខ្លា​ដំបង​ឆ្លើយ​តប​វិញ​ភ្លាម​ទាំង​កំហឹង​ថា “អា​កូន​ទន្សាយ​តូច​ហ្នឹង​ចង្រៃ​ណាស់ អោយ​តែ​វា​ស្រវឹង​​ថ្នាំ​យ៉ាម៉ា ម្ដង​ៗ​វា​នាំ​គេ​រត់​តាម​វា​ពាសពេញ​ព្រៃ អា​ហ្នឹង​ស្ដេច​មហា​ញៀន​ថ្នាំ​ហើយ”។

Related articles

កប្លែង​ភាសា​ខ្មែរ៖ លោកគ្រូ​ពីរ​នាក់​ 06/04/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ជា​ភាសាខ្មែរ.
Tags: , , , ,
2 comments

លោក​គ្រូ​ពីរ​នាក់ ម្នាក់​គឺ​គ្រូ​គណិតវិទ្យា និង ម្នាក់​ទៀត​គឺ​គ្រូ​ទស្សន​វិទ្យា​​ធ្វើ​ដំណើរ​កំសាន្ដ​​ក្នុង​ព្រៃ​ជ្រៅ​ ស្រាប់​តែ​មាន​សត្វ​តោ​មួយ​ក្បាល​ដេញ​ខាំ​ពួក​គេ។ ពួក​គេ​ទាំង​ពីរ​នាក់​ប្រឹង​រត់​យ៉ាង​លឿន ភ្លាម​នោះ​លោក​គ្រូ​គណិត​វិទ្យា​បាន​គិត​បន្តិច​ក៏​និយាយ​ថា​ “ក្នុង​កំរិត​ល្បឿន​របស់​ពួក​យើង​​មិន​អាច​រត់​លឿន​ជាង​សត្វ​តោ​នេះ​ទេ វា​នឹង​តាម​​ទាន់​យើង​ ហើយ​ខាំ​យើង​ស៊ី​ជា​ចំណី​ជា​មិន​ខាន យើ​ង​ត្រូវ​តែ​ប្រើ​ដំណោះស្រាយ​ផ្សេង​ទៀត”។ លោក​គ្រូ​ទស្សន​វិទ្យា​​ដែល​កំពុង​តែ​ប្រឹង​រត់​យ៉ាង​លឿន​បាន​និយាយ​តប​វិញ​ថា “ខ្ញុំ​មិនមែន​កំពុង​តែ​រត់​ អោយ​លឿន​ជាង​​សត្វ​តោ​នោះ​ទេ ខ្ញុំ​កំពុង​តែ​ប្រឹង​រត់​ អោយ​លឿន​ជាង​លោក”៕៚

Related articles

រង្វាន់​​លើក​ទឹកចិត្ត​ពី​ម្ចាស់​ទំព័រ “ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ” 03/04/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ជា​ភាសាខ្មែរ, កំប្លែង​រូបភាព, រឿង​ផ្ទាល់​ខ្លួន.
Tags: ,
49 comments

តាំង​តែ​ពី​ទំព័រ​ “ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ” មាន​វត្តមាន​លើ​ប្រពន្ធ​អ៊ីនធឺណិត​មក​ ឃើញ​ថា​សន្ទុះ​នៃ​ការ​គាំទ្រ​ចំពោះ​ទំព័រ​មាន​ច្រើន​គួរ​សម ដែល​នេះ​ជា​ការ​លើក​ទឹកចិត្ត​មួយ​យ៉ាង​ធំ​ធេង​ ចំពោះ​យើង​ខ្ញុំ​ ដែល​ជា​អ្នក​សរសេរ​អត្ថបទ​ជា​ភាសា​ខ្មែរ។ ថ្ងៃ​នេះ​ដោយ​ចង់​តប​ស្នង​ចំពោះ​ទឹក​ចិត្ត​ នៃ​ការ​គាំទ្រ​របស់​អ្នក​អាន​ទាំង​អស់​គ្នា​ យើង​ខ្ញុំ​បង្កើត​អោយ​មាន​ការ​ជូន​រង្វាន់​ លើក​ទឹកចិត្ត​មួយ​ដល់​អ្នក​អាន​​ ដោយ​លោក​អ្នក​គ្រាន់​តែ​​ជ្រើសរើស​ចំលើយ​មួយ​យ៉ាង​ងាយ​បំផុត​ នោះ​អ្នក​នឹង​អាច​មាន​សំណាង​ទទួល​បាន​រង្វាន់​ជា​​ទឹក​ប្រាក់​ចំនួន ៧០០ ដុល្លារ​សហរដ្ឋ​អាមេរិក។

-សំណួរ៖ តើ​ម្ចាស់​ទំព័រ “ស្រុក​ខ្មែរ​ ស្នេហ៍​ខ្ញុំ” ជា​នរណា? ជ្រើស​ចំលើយ ចុច​ទីនេះ

Related articles

កំប្លែង​ភាសា​ខ្មែរ៖ យាយ​ជី​ក្នុង​បន្ទប់​ទឹក 23/02/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ជា​ភាសាខ្មែរ.
Tags: , , ,
add a comment

មាន​ថ្ងៃ​មួយ​មាន​យាយ​ជី​ម្នាក់​ កំពុង​រង់ចាំ​រថយន្ត​ក្រុង តែ​ដោយសារ​រង់ចាំ​យូរ​ពេក​ លោកយាយ​​ត្រូវការ​ដោះទុក្ខ​សត្វ (បត់​ជើង​តូច) ដោយ​រក​កន្លែង​មិន​បាន​ លោក​យាយ​ក៏​បង្ខំ​ចិត្ត​ចូល​ទៅ​សុំ​គេ​​​ដោះ​ទុក្ខ​មួយ​ពេល ​នៅ​ហាង​លក់​តែ​គុជ​សំរាប់​យុវវ័យ​មួយ​កន្លែង​ក្បែរ​ផ្សារ​ថ្មី។

ពេល​ចូល​ទៅ​ខាង​ក្នុង​ មាន​សភាព​ងងឹត ​​ហើយ​ពោរពេញ​ដោយ​យុវវ័យ​អង្គុយ​ក្នុង​នោះ​​ ទ្រហឹង​អឺងកង ភ្លើង​ដាច់​ជាប់​ៗ ភ្លឹបភ្លែត​ៗ។ លោក​យាយ​បាន​ដើរ​ទៅ​កន្លែង​អ្នក​លក់ ​ហើយ​សុំ​គេ​ដើម្បី​ចូល​បន្ទប់​ទឹក ​អ្នក​លក់​ក៏​អនុញ្ញាត​តែ​អ្នក​លក់​បាន​ប្រាប់​ជា​មុន​ថា “ក្នុង​បន្ទប់​ទឹក​មាន​រូប​ចម្លាក់​បុរស​​ននល​​អាក្រាត​កាយ​ ​គេ​ដាក់​តាំង​ក្នុង​បន្ទប់​ទឹក តែ​គេ​មាន​ដាក់​បន្ទះ​ដែក​ពិសេស​​​ បិទបាំង​កេរ្តិ៍​ខ្មាស​ចំ​ពី​​មុខ បើ​សិន​ជា​លោក​យាយ​មិន​ប្រកាន់​ទេ សូម​អញ្ជើញ​ចុះ”។​

ដោយ​គ្មាន​ជម្រើស​​ យាយ​ជី​ម្នាក់​នោះ​ក៏​សម្រេចចិត្ត​​ចូល​ ក្រោយ​ពេល​បាន​ដោះ​ទុក្ខ​រួច​ហើយ​ លោក​យាយ​ចេញ​ពី​បន្ទប់​ទឹក​មក​វិញ ស្រាប់​តែ​ក្រុម​យុវវ័យ​ទាំង​អស់​នាំ​គ្នា​​ទះ​ដៃ​ព្រម​គ្នា​ ជាមួយ​សម្រែក​ថា “សូម​អបអរ​សាទរ​​លោក​យាយ”។ ដោយ​ក្ដី​ងឿង​ឆ្ងល់​ យាយ​ជី​ម្នាក់​នោះ​បាន​ដើរ​ទៅ​កន្លែង​អ្នក​លក់​ហើយ​សួរ​ពី​មូលហេតុ​ដែល​ក្មេង​ៗ​ទះ​ដៃ​ព្រម​គ្នា និង ស្រែក​អបអរ​សាទរ​ដល់​គាត់។

អ្នក​លក់​ម្នាក់​នោះ​​បាន​ពន្យល់​ប្រាប់​ថា ប្រសិន​ជា​មាន​អ្នកណា​ម្នាក់ ​បង្ហើប​បន្ទះ​ដែក​ពិសេស​ដែល​បិទ​បាំង​កេរ្តិ៍​ខ្មាស ​រូប​ចម្លាក់​​បុរស​នោះ​​លួច​មើល​ ភ្លើង​នឹង​ដាច់​ងងឹត​ភ្លាម​រហូត​ដល់​​អ្នក​​មើល​នោះ​ទម្លាក់​បន្ទះ​ដែក​នោះ​វិញ​ទើប​ភ្លើង​ភ្លឺ​វិញ ពេល​លោក​យាយ​ចូល​ទៅ​ខាង​ក្នុង​ ភ្លើង​ដាច់​យូរ​គួរ​សម “ស្វាគមន៍​ចូល​មក​ក្រុម​យុវវ័យ​លម្អ​​ក្រុង​របស់​ពួក​យើង​លោក​យាយ”៕៚

Related articles

កំប្លែង​ភាសា​ខ្មែរ៖ ទង់​ក្រហម 09/02/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ជា​ភាសាខ្មែរ.
Tags: , , ,
2 comments

អ្នក​យក​ព័ត៌មាន​របស់​ ស៊ីអិនអិន (CNN) បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ប្រទេស​ទីបេ ក្រោយ​ពី​បញ្ចប់​ការងារ​របស់​ខ្លួន​​ លោក​ក៏​ឆ្លង​ព្រំដែន​ចូល​ទៅ​លេង​ប្រទេស​ចិន​លេង។ គាត់​បាន​ទៅ​ដល់​ទីក្រុង​ប៉េកាំង គាត់​រំភើប​ចិត្ត និង រីករាយ​ខ្លាំង​ណាស់ គាត់​បាន​ដើរ​តាម​ផ្លូវ​នានា​ក្នុង​ក្រុង​ មើល​ហាង​ទំនិញ​នានា និង ប្រជាជន​ក្នុង​ទីក្រុង​នេះ កំពុង​តែ​ជក់​ចិត្ត​ស្រាប់​តែ​គាត់​ធ្លាក់​ក្ដុក​ទៅ​ក្នុង​​គ្រលុក ដែល​​ពួក​ចិន​ជួសជុល​ផ្លូវ។ គាត់​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ហើយ​បាន​​ទៅ​ប្ដឹង​ប៉ូលិស​នៅ​ទី​នោះ​​ គាត់​បាន​និយាយ​ថា “នៅ​អាមេរិក​នៅ​ពេល​ដែល​គេ​ជីក​រណ្ដៅ​ជួសជុល​ផ្លូវ រឺ ផ្លូវ​ដែល​មាន​គ្រលុក​បែប​នេះ គេ​ត្រូវ​ដាក់​របា រឺ សញ្ញា​ទង់​ក្រហម​អោយ​​មនុស្ស​បាន​ដឹង ជៀសវាង ​គ្រោះថ្នាក់​កើត​ឡើង​បែប​នេះ​”។ ប៉ូលិស​នៅ​ទីនោះ​បាន​ស្រែក​គំហក ​អោយ​ជនជាតិ​អាមេរិក​​នោះ​វិញ​ថា “ពេល​លោក​ឯង​ឆ្លង​ព្រំដែន​ចូល​មក​ប្រទេស​ចិន​ លោក​ឯង​មាន​បាន​មើល​ទង់​គេ​ដាក់​អត់​ តើ​វា​មាន​ពណ៌​អី?”។

Related articles

កំប្លែង​ភាសា​ខ្មែរ៖ កង់ 05/02/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ជា​ភាសាខ្មែរ.
Tags: , , ,
6 comments

ពិសិដ្ឋ និង សំណាង​ជា​សិស្ស​​សាលា​សេដ្ឋកិច្ច​ជាមួយ​គ្នា ស្រាប់​តែ​ថ្ងៃ​មួយ សំណាង ឃើញ ពិសិដ្ឋ ជិះ​កង់​គាត់​បាន​ស្រែក​សួរ​ទៅ​ ពិសិដ្ឋ ថា៖ “យើស ​ទិញ​កង់​ថ្មី​គ្មាន​ប្រាប់​ខ្ញុំ​បន្តិច” ភ្លាម​នោះ​ ពិសិដ្ឋ បាន​និយាយ​ត្រលប់​មក​វិញ​ថា៖ “មិនមែន​ទេ ខ្ញុំ​មិន​បាន​ទិញ​កង់​នេះ​ទេ មាន​ល្ងាច​ថ្ងៃ​មួយ​ខ្ញុំ​កំពុង​តែ​អង្គុយ​នៅ​មាត់​​បឹង ស្រាប់​តែ មាន​ស្រី​ស្អាត​ម្នាក់​ ​បាន​ជិះកង់​មក​កាន់​ខ្ញុំ ហើយ​នាង​បាន​ផ្ដួល​កង់​របស់​នាង ហើយ​នាង​ស្រាត​ខោអាវ​នាង​អស់​រលីង ហើយ​ផ្ដួល​ខ្លួន​មក​លើ​ខ្ញុំ ហើយ​នាង​និយាយ​ថា “”លោក​ចង់​បាន​អី​យក​តាម​ចិត្ត​ប្រាថ្នា​ចុះ”” ខ្ញុំ​មិន​ដឹង​យក​អ្វី ខ្ញុំ​​ក៏​សំរេចចិត្ត​យក​កង់​នេះ​មក”។ សំណាង បាន​តប​វិញ​ថា៖ “អើ​ត្រឹមត្រូវ​ហើយ បើ​ឯង​យក​ខោអាវ​នាង​ក៏​ឯង​ស្លៀក​មិន​កើត​ដែរ”៕៚

Related articles

កំប្លែង​ភាសា​ខ្មែរ៖ ខ្លា 12/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ជា​ភាសាខ្មែរ.
Tags: , , ,
add a comment

មាន​កាល​មួយ​បុរស​ម្នាក់​ដើរ​កាត់​ក្នុង​ព្រៃ ស្រាប់​តែ​មាន​ខ្លា​មួយ​ចេញ​មក​ក្រញៅ​ក្រញិច​ ខាំ​ហែក​បុរស​ម្នាក់​នោះ​ស៊ី​ជា​អាហារ​បាត់​ទៅ។ ថ្ងៃ​ក្រោយ​មក​ទៀត​ មាន​បុរស​ម្នាក់​ទៀត​បាន​ដើរ​កាត់​ក្នុង​ព្រៃ​នោះ​ដដែល ស្រាប់​តែ​ខ្លា​នោះ​ចេញ​មក​​ក្រញៅ​ក្រញិច​ ខាំ​ហែក​បុរស​ម្នាក់​នោះ​ស៊ី​ជា​អាហារ​បាត់​ទៅ​ម្នាក់​ទៀត។ ថ្ងៃ​ក្រោយ​មក​ទៀត​មាន​បុរស​ម្នាក់​ទៀត​ បាន​ដើរ​កាត់​ក្នុង​ព្រៃ​នោះ​ដែរ ស្រាប់​តែ​ខ្លា​នោះ​ចេញ​មក​ក្រញៅ​ក្រញិច ខាំ​​ហែក​បុរស​នោះ​ទៀត តែ​មុន​នឹង​ដាច់​ខ្យល់​ស្លាប់​បុរស​នោះ​បាន​សួរ​ទៅ​ខ្លា​នោះ​ថា “ហេតុអ្វី​បាន​ជា​ឯង​ខាំ​សំលាប់​ស៊ី​មនុស្ស​គ្រប់គ្នា ដោយ​គ្មាន​អាសូរ ដោយ​គ្រាន់​តែ​គេ​ដើរ​កាត់​តាម​ព្រៃ​នេះ​អញ្ចឹង?” ខ្លា​នោះ​បាន​ឆ្លើយ​ថា “សូម​បើក​មើល​វចនានុក្រម​សម្ដេច ជួន ណាត តើ​ខ្លា​មាន​ន័យ​ថា​ម៉េច? យីស ល្ងង់​ណាស់”។

ខ្លា​ក្នុង​វចនានុក្រម​សម្ដេច ជួន ណាត មាន​ន័យ​ថា ចុច​ទីនេះ

Related articles

%d bloggers like this: