jump to navigation

រឿង​និទាន​របស់ កែម ឡី 18/07/2016

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កែម ឡី, កំប្លែង​ភាសា​ខ្មែរ.
Tags:
add a comment

រឿងកំប្លែងទី 1: អ្នកវិភាគអត់ចេះអ្វីទេ

មានបុរសពីរនាក់ ធ្វើការធំបានជជែកគ្នាពីបញ្ហាសង្គម និងនយោបាយខ្មែរនៅថ្ងៃទី 27 មិថុនាឆ្នាំ 2016។

បុរសឈ្មោះបញ្ហាបានលើកឡើងថា៖ សង្គមយើងឥឡូវសប្បាយណាស់ មានកន្លែងផឹកសុីគ្រប់ទីកន្លែងលេងល្បែងសុីសងតាមចិត្ត និង មានកន្លែងទិញគ្រឿងញៀនបានទៀតផង។

បុរសឈ្មោះពូកែស្តាប់បានសួរថា ហេតុអ្វីបានជាលោកកែមឡីចេះគ្រប់មុខនិងនិយាយត្រូវ ៗ និងចំ ៗ ម្លេះ? បុរសម្នាក់ទៀតបានបដិសេធភ្លាម ថាទេលោកកែមឡីគាត់មិនដឹងអ្វីច្រើនទេគាត់អត់ចេះអ្វីច្រើនទេ ប៉ុន្តែដោយសារតែយើងបង្កើតបញ្ហាច្រើនពេក និយាយត្រង់ណាក៏ត្រូវដែរ។

បញ្ហាមួយមិនព្រមដោះស្រាយ ទៅនាំគ្នាបង្កើតបញ្ហារាប់រយជំពូកថែមទៀត ។ ដូចនេះមិនចាំបាច់តែលោកកែមឡីនិយាយទេ សូម្បីតែកុមារតូចៗក៏និយាយមិនខុសដែរ ព្រោះបញ្ហាសង្គមច្រើនហួសហេតុ គ្រប់ទីកន្លែង។

(ច្រើន​ទៀត…)

កំប្លែង​៖ កង្កែប​វេទមន្ដ​ 03/11/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ភាសា​ខ្មែរ.
Tags: , ,
1 comment so far

នៅ​ថ្ងៃ​សំរាក​ចុង​សប្ដាហ៍ បុរស​ម្នាក់​បាន​នាំ​ក្រុម​គ្រួសារ ជិះ​ឡាន​ដើរ​កំសាន្ដ។ មក​ដល់​ពាក់​កណ្ដាល​ផ្លូវ ស្រាប់​តែ​គាត់​ឃើញ​កង្កែប​មួយ​នៅ​កណ្ដាល​ផ្លូវ គាត់​បាន​ឈប់​ឡាន​ហើយ​លើក​កង្កែប​នោះ ដាក់​ឆ្លង​ផ្លូវ​ទៅ​ខាង​ម្ខាង។ ដោយ​ចង់​អំណរ​គុណ​ដល់​បុរស​នោះ កង្កែប​នោះ​ថា ខ្ញុំ​នឹង​អោយ​អ្នក​ជ្រើសរើស​យក​សេចក្ដី​ប្រាថ្នា​មួយ ហើយ​ខ្ញុំ​នឹង​អោយ​សេចក្ដី​ប្រាថ្នា​នោះ បាន​សម្រេច​ដូច​បំណង។ បុរស​នោះ​ថា​អញ្ចឹង​ ខ្ញុំ​ប្រាថ្នា​សូម​អោយ​​សត្វ​ឆ្កែ​របស់​ខ្ញុំ​នឹង​ឈ្នះ​ ការ​ប្រណាំង​រត់​​នៅ​ថ្ងៃ​ស្អែក។ កង្កែប​និយាយ​ថា ​ចង់​ឃើញ​សត្វ​ឆ្កែ​ជាមុន​សិន បុរស​នោះ​បាន​ទាញ​ឆ្កែ​ ជា​ទី​ស្រលាញ់​របស់​គាត់ ចេញ​ពី​ក្នុង​ឡាន។ កង្កែប​មើល​ឃើញ​ថា​ សត្វ​ឆ្កែ​ធាត់​ជ្រុល ហើយ​មាន​ជើង​តែ​បី​ប៉ុណ្ណោះ ដូច្នេះ​កង្កែប​ប្រាប់​ថា​ ពិបាក​ក្នុង​ការ​ឈ្នះ​បន្តិច​ហើយ ព្រោះ​មើល​តាម​សភាព​ឆ្កែ​នេះ។ កង្កែប​បាន​និយាយ​ទៅ​កាន់​បុរស​នេះ អោយ​ជ្រើសរើស​សេចក្ដី​ប្រាថ្នា​ផ្សេង បុរស​នោះ​ថា​បើ​អញ្ចឹង​សូម​អោយ​ប្រពន្ធ​របស់​ខ្ញុំ​ បាន​ជាប់​ក្នុង​ការ​ប្រលង​ជ្រើសរើស ស្ត្រី​ស្អាត​ប្រចាំ​ប្រទេស​ នៅ​សប្ដាហ៍​ក្រោយ​បាន​ទេ។ កង្កែប​ក៏​សុំ​មើល​ប្រពន្ធ​របស់​បុរស​នោះ​ជាមុន​សិន បុរស​នោះ​បាន​ទាញ​ដៃ​ប្រពន្ធ​របស់​ខ្លួន ចេញ​ពី​ឡាន​ ដើម្បី​អោយ​កង្កែប​បាន​ឃើញ។ ក្រោយ​ពី​មើល​ហើយ​កង្កែប​នោះ បាន​ងាក​ទៅ​និយាយ​ជាមួយ​បុរស​នោះ​ថា “តើ​ខ្ញុំ​អាច​សុំ​មើល​ឆ្កែ​របស់​លោក​ម្ដង​ទៀត​បាន​ទេ?”

កំប្លែង​ភាសា​ខ្មែរ៖ ព្រោះ​តែ​ខ្ញុំ​ជា​កូនស្រី​បារាំង​មែន​ទេ? 17/08/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ភាសា​ខ្មែរ.
Tags: ,
add a comment

-កូន​ស្រី​បារាំង​ម្នាក់​ចេញ​ពី​សាលារៀន មក​ដល់​ផ្ទះ​បាន​អួត​ប្រាប់​ម្ដាយ​របស់​ខ្លួន​ថា៖​

-កូនស្រី៖ “អ្នក​ម៉ាក់​ដឹង​ទេ​ក្នុង​ថ្នាក់​រៀន​ ក្មេង​ស្រី​ផ្សេង​ទៀត​រាប់​ចំនួន​បាន​ត្រឹម​ពី ១ ដល់ ៥ ប៉ុណ្ណោះ តែ​ខ្ញុំ​អាច​រាប់​ដល់​ ១០ អ្នក​ម៉ាក់​ចាំ​ស្ដាប់ ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០”។

-អ្នក​ម៉ាក់៖ “វ៉ាវ កូន​ស្រី​ម៉ាក់​ពិត​ជា​អស្ចារ្យ”

-កូន​ស្រី៖ “នេះ​មក​ពី​ខ្ញុំ​ជា​កូនស្រី​បារាំង​មែន​ទេ​ម៉ាក់?”

-អ្នក​ម៉ាក់៖ “ត្រឹមត្រូវ​ហើយ​កូនស្រី”

-ថ្ងៃ​ក្រោយ​មក​ទៀត​ កូន​​ស្រី​បារាំង​នោះ​ចេញ​ពី​សាលារៀន​​ មក​ដល់​ផ្ទះ​​៖

-កូនស្រី៖ “អ្នក​ម៉ាក់​ដឹង​ទេ​ ក្នុង​ថ្នាក់​រៀន​ក្មេង​ស្រី​ផ្សេង​ទៀត​ រាប់​អក្សរ​បាន​ត្រឹម D តែ​ប៉ុណ្ណោះ តែ​កូនស្រី​ម៉ាក់​អាច​រាប់​ដល់ H ចាំ​ស្ដាប់​ណា៎ a b c d e f g h”។

-អ្នក​ម៉ាក់៖ “វ៉ាវ កូន​ស្រី​ម៉ាក់​ពិត​ជា​អស្ចារ្យ”

-កូន​ស្រី៖ “នេះ​មក​ពី​ខ្ញុំ​ជា​កូនស្រី​បារាំង​មែន​ទេ​ម៉ាក់?”

-អ្នក​ម៉ាក់៖ “ត្រឹមត្រូវ​ហើយ​កូនស្រី”

-នៅ​ថ្ងៃ​មួយ​​ទៀត​កូន​​ស្រី​បារាំង​នោះ ចេញ​ពី​សាលា​មក​ដល់​ផ្ទះ​ដូច​សព្វ​ដង៖

-កូនស្រី៖ “អ្នក​ម៉ាក់​ដឹង​ទេ ថ្ងៃ​នេះ​គ្រូ​បាន​នាំ​ពួក​យើង​ទៅ​ហែល​ទឹក ក្នុង​ចំណោម​ក្មេង​ស្រី​ទាំង​អស់ គ្មាន​មាន​ដើម​ទ្រូង​ទេ មាន​តែ​កូន​ស្រី​របស់​ម៉ាក់​ប៉ុណ្ណោះ ដែល​មាន​ដើម​ទ្រូង​ធំ​ ម៉ាក់​មើល​នេះ”។

-អ្នក​ម៉ាក់៖ “វ៉ាវ កូន​ស្រី​ម៉ាក់​ពិត​ជា​អស្ចារ្យ”

-កូន​ស្រី៖ “នេះ​មក​ពី​ខ្ញុំ​ជា​កូនស្រី​បារាំង​មែន​ទេ​ម៉ាក់?”

-អ្នក​ម៉ាក់៖ “មិនមែន​ទេ​កូនស្រី នេះ​មក​ពី​កូន​អាយុ ២៥ ឆ្នាំ​ហើយ”

Related articles

កំប្លែង​ភាសា​ខ្មែរ៖ យាយ​ជី 05/07/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ភាសា​ខ្មែរ.
Tags: ,
add a comment

ព័ត៌មាន​ម្សិលមិញ៖ មាន​យាយជី​ម្នាក់​ត្រូវ​បាន​ប្រុស​កំឡោះ​ដាច់​ដាប​ម្នាក់ បៀតបៀន​កេរ្តិ៍ខ្មាស ខណៈ​ពេល​ដែល​យាយជី​ម្នាក់​នោះ កំពុង​តែ​ដើរ​ក្នុង​ព្រៃ​តែ​ម្នាក់​ឯង។

ព័ត៌មាន​ថ្ងៃនេះ៖ មាន​យាយជី​រាប់​រយ​នាក់​កំពុង​តែ​ដើរ​ក្នុង​ព្រៃ​នោះ នៅ​ថ្ងៃ​នេះ​តាំង​តែ​ពី​ព្រលឹម​ស្រាង​ៗ។

%d bloggers like this: