jump to navigation

កុំ​រៀបការប្រសិន​បើ….. 08/03/2018

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណី​ខួរ, ចំណី​ជីវិត, ចំណេះដឹងទូទៅ.
Tags:
add a comment

១.កុំរៀបការ ព្រោះតែចំណង់តណ្ហារបស់អ្នក។

២.កុំរៀបការ ព្រោះតែអ្នកដល់វ័យត្រូវរៀបការ។

៣.កុំរៀបការ ព្រោះតែអ្នកមានអារម្មណ៍ថាខ្លួនចាស់។

៤.កុំរៀបការ ព្រោះតែអ្នកមានអារម្មណ៍ថាឯកា។

៥.កុំរៀបការ ព្រោះតែអ្នកត្រូវការមនុស្ស ដែលជួយផ្គត់ផ្គង់ការចំនាយរបស់អ្នក។

៦.កុំរៀបការ ព្រោះតែអ្នកមានផ្ទៃពោះ ដោយធ្វេសប្រហែស។

៧.កុំរៀបការ ព្រោះតែអ្នកខ្លាចបាត់បង់នរណាម្នាក់។

៨.កុំរៀបការ ព្រោះតែរងសម្ពាធពីគ្រួសារ។

៩.កុំរៀបការ ព្រោះតែអ្នកចូលចិត្តនិងឃើញរ៉ូបអាពាហ៍ពិពាហ៍របស់កូនក្រមុំស្អាត។

១០.កុំរៀបការ ព្រោះមិត្តភក្ដិរបស់អ្នករៀបការ ចោលអស់។

ចំណេះដឹង៖ ពាក្យ​អង់គ្លេស​​អាសគ្រាម​សំរាប់​ជេរ 11/05/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណី​ខួរ, ចំណេះដឹងទូទៅ.
Tags: , , ,
add a comment

ខាន​បាន​សរសេរ​ ក្នុង​ទំព័រ​មួយ​នេះ​មួយ​រយៈ​ពេល​ខ្លី​ដែរ​មក​ហើយ នេះ​មក​ពី​មាន​ការងារ​ផ្សេង​ៗ​សំរាប់​ជីវិត​ផ្ទាល់​ខ្លួន បោះ​មួយ​ជំហាន​ថ្មី​ដើរ​ទៅ​មុខ​ (នឹង​រ៉ាយរ៉ាប់​​អំពី​រឿង​នេះ​នៅ​ពេល​ក្រោយ)។ ទោះ​បី​ថា​មិន​បន្ត​ការ​សរសេរ​អត្ថបទ​នៅ​ទីនេះ​ក្ដី នោះ​មិន​មាន​ន័យ​ថា​ “ចុះចាញ់ រឺ បរាជ័យ រឺ អស់​សង្ឃឹម” នោះ​ទេ ព្រោះ​មិន​បាន​ធ្វើការ​នៅ​ទីនេះ​មែន​ តែ​ធ្វើការ​នៅ​កន្លែង​ផ្សេង “មិន​នៅ​ជាមួយ​អ្នក តែ​ប្រហែល​កំពុង​តែ​នៅ​ជាមួយ​អ្នក​ផ្សេង​ ដែល​ល្អ​ជាង​អ្នក”។

អញ្ចឹង​សូម​បង្វែរ​អារម្មណ៍​ មក​កាន់​រឿង​ថ្ងៃ​នេះ​វិញ​ ចុង​សប្ដាហ៍​នេះ​ចង់​នាំ​យក​មក​ជូន​អ្នក​ទាំង​អស់​គ្នា​ នូវ​​ចំណេះដឹង​ដ៏​មហា​កម្រ​មួយ​នោះ​គឺ “ពាក្យ​កខ្វក់” សំរាប់​ជេរ​គ្នា​ជា​ភាសា​អង់គ្លេស​ ដែល​មាន​ការ​សម្រិតសម្រាំង​យ៉ាង​ផ្ចិតផ្ចង់​ ហើយ​ដាក់​អោយ​មាន​ការ​បោះឆ្នោត​ជ្រើសរើស ​តាម​កំរិត​ទៀត​ផង​ក្នុង​គេហទំព័រ​ Onlineslangdictionary.com

ចុង​បញ្ចប់​ដើម្បី​សួរ​សុខ​ទុក្ខ​អ្នក​ទាំង​អស់​គ្នា អញ្ចឹង​សូម​សួរ​សំណួរ​ចំនួន​បី​​ខាង​ក្រោម​ជំនួស​វិញ​ សំរាប់​កំសាន្ដ​លេង​នៅ​ចុង​សប្ដាហ៍​នេះ។ (1)-What do you call a deer with no eye? (2)-What do you call a deer with no eye and no leg? (3)-What do you call a deer with no eye and no leg and no genital? សំរាប់​ចំលើយ​ សូម​ចុច​ទីនេះ

ចំណី​ខួរ៖ ១៩-១១-២០១១ 19/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណី​ខួរ.
Tags: , , , ,
add a comment

“Writing in English or French…..doesn’t make you look smarter as you maybe thought because it is still you with the same brain” — ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ

Related articles

 

អ្នក​លេង​សំដី៖ លោក ហ៊ុន សែន 06/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណី​ខួរ, ព័ត៌មាន​ជាតិ, អ្នក​លេង​សំដី.
Tags: , , , , , ,
5 comments

“អ្នកណា​ចង់​បាន​​សាំង​ថោក​នាំ​គ្នា​ទៅ​រស់នៅ​អ៊ីរ៉ាក់​ទៅ” — ហ៊ុន សែន

Related articles

ចំណី​ខួរ៖ ពេល​កេង​ត្រូវ​តែ​កេង ពេល​ញ៉ាំ​ត្រូវ​តែ​ញ៉ាំ 05/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណី​ខួរ, សម្រស់, សុខភាព.
Tags: , , , , , ,
add a comment

ដើម្បី​មាន​សុខភាព​ល្អ ពេល​កេង​ត្រូវ​តែ​កេង ពេល​ញ៉ាំ​ត្រូវ​តែ​ញ៉ាំ – ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ

Related articles

ចំណី​ខួរ 25/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណី​ខួរ.
Tags: , , , ,
add a comment

  • “មនុស្ស​កើត​មក​សំរាប់​តែ​ស្លាប់​ទៅ​វិញ មាន​ស្បែក​ សាច់ ឈាម សំរាប់​តែ​ឈឺ​ មាន​ពេលខ្លះ​​​​លំបាក​​​ ចុក​ផ្សា​ កុំ​​តម្អូញតម្អែរ​ពេក​” — ស្រុកខ្មែរ ស្នេហ៍​ខ្ញុំ

Related articles

%d bloggers like this: