jump to navigation

តើ​អ្នក​ត្រូវ​ការ​លុយ​ប្រាំ​ម៉ឺន​រៀល​ទេ​? 07/05/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ព័ត៌មាន​ជាតិ.
Tags: , ,
add a comment

នេះ​គឺ​ជា​របៀប​នៃ​ការ​ទិញ​សន្លឹក​ឆ្នោត​មួយ​របស់ គណបក្សប្រជាជន​កម្ពុជា ដែល​នៅ​តាម​ភូមិ​ឃុំ​ត្រូវ​បាន​មេ​ភូមិ មេ​ឃុំ​ដែល​មាន​ទំនោរ​ទៅ​ខាង​គណបក្ស​នេះ បាន​ខ្សឹបខ្សៀវ​ដល់​ប្រជាជន​ថា បើ​សិន​ជា​ពួក​គេ​ប្រើ​ទូរស័ព្ទ​របស់​ពួក​គេ ថត​សន្លឹក​ឆ្នោត​ដែល​ពួក​គេ​គូស ដែល​បង្ហាញ​ឃើញ​ថា​ពួក​គេ​ពិត​ជា គូស​បោះ​ឆ្នោត​​អោយ​គណបក្ស​ប្រជាជន​កម្ពុជា​មែន ពួក​គេ​នឹង​ទទួល​បាន​លុយ​ចំនួន ៥០០០០ (​ប្រាំ​ម៉ឺន) បន្ថែម​ទៀត លើ​លុយ​នឹង​អំណោយ​មួយ​ចំនួន ដែល​ពួក​គេ​​បាន​ទទួល​បាន​រួច​មក​ហើយ។ តើ​អ្នក​ទាំង​អស់​គ្នា​នឹង​លក់​សន្លឹក​ឆ្នោត​មួយ​នេះ​ ក្នុង​តំលៃ​ប្រាំ​ម៉ឺន​រៀល សម្រាប់​ចាយ​រយៈពេល​ប្រាំ​ឆ្នាំ​មែន?

xcvb

Related articles

ក្រាហ៊្វិក៖ How much is One Trillion Dollars? 26/02/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, ជជែក, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , ,
add a comment

នេះ​គឺ​ក្រដាស​ ១០០ ដុល្លារ​ទាំង​អស់ តម្រៀប​លើ​គ្នា​នៅ​ទី​វាល​មួយ។ ជា​ភាសា​អង់គ្លេស​គេ​ថា One Trillion Dollars – ១ ០០០ ០០០ ០០០ ០០០ តើ​ភាសា​ខ្មែរ​គេ​ហៅ​ចំនួន​នេះ​យ៉ាង​ដូចម្ដេច? ចំពោះ​ខ្ញុំ​ ខ្ញុំ​អាន​ថា មួយ​លាន-លាន​ដុល្លារ​ [មួយ​លាន​ដុល្លារ​មួយ​លាន​ដង] មិន​ដឹង​ថា​ហៅ​បែប​នេះ​ត្រឹមត្រូវ​អត់​ទេ។ បើ​អ្នក​ទាំង​អស់​គ្នា​ចង់​ឃើញ​លុយ​ មួយ​លាន​ដុល្លារ​មួយ​លាន​ដង ដែល​ជា​ក្រដាស ១០០ ដុល្លារ​ទាំង​អស់​តម្រៀប​លើ​គ្នា នៅ​ទី​វាល​មួយ​ សូម​​ចុច​មើល​រូប​ចំនួន​ពីរ​ដូច​តទៅ៖

[រូប​ទី​មួយ]       [រូប​ទី​ពីរ]

ចំនួន​លុយ​ដូច​ក្នុង​រូប ​​គឺ​មួយ​លាន​ដុល្លារ​មួយ​លាន​ដង តែ​សហរដ្ឋ​អាមេរិក​ជំពាក់​គេ​ ចំនួន​លុយ​ខាង​លើ​លើស​នេះ​ប្រហែល ១៤​ ដង​ឯ​ណោះ គិត​រហូត​ដល់​បច្ចុប្បន្ន។ ​ហើយ​ពួក​គេ​ជំពាក់​អ្នកណា​ខ្លះ [ចុច​ទីនេះ] តាម​ក្រាហ៊្វិក​មួយ​នេះ យើង​ឃើញ​ថា​ ក្នុង​ប្រជាជន​អាមេរិក​ម្នាក់ ជំពាក់​ប្រទេស​ចិន​ចំនួន ៣៧១៩ ដុល្លារ ជំពាក់​​ប្រទេស​ជប៉ុន​ចំនួន ២៩២៦ ដុល្លារ។ ហើយ​បើ​គណនា​បំណុល​ ដែល​សហរដ្ឋ​អាមេរិក​ជំពាក់​គេ​ទាំង​អស់ ប្រជាជន​អាមេរិក​ម្នាក់ ត្រូវ​ជំពាក់​គេ​រហូត​ដល់​ទៅ ១៤៤៥៨ ដុល្លារ​ឯណោះ។

តើ​អ្នក​ដឹង​ទេ​ប្រសិន​ជា​​អ្នក​អាច​ខ្ចី​លុយ​គេ​ បាន​មួយ​ដុល្លារ ក្នុង​មួយ​វិនាទី​ អ្នក​នឹង​ចំណាយ​ពេល ១២ ថ្ងៃ​ទើប​បាន “មួយ​លាន​ដុល្លារ – One Million Dollars” ហើយ​ចំណាយ​ពេល​ដល់​ទៅ ៣២ ឆ្នាំ​ទើប​បាន “មួយ​ពាន់​លាន​ដុល្លារ – One Billion Dollars” ហើយ​ចំណាយ​ពេល​ដល់​ទៅ ៣១០០០ ឆ្នាំ​ទើប​បាន “មួយ​លាន-លាន​ដុល្លារ – One Trillion Dollars”។

Related articles

ជជែក៖ ទស្សនៈ​ចំពោះ​អ្នក​ខ្សែ​ចិន​ស្រុក​ខ្មែរ 10/02/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ទស្សនៈ.
Tags: , , , ,
1 comment so far

ខាង​ក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួន ដែល​មនុស្ស​ជា​ច្រើន​នៅ​ស្រុក​ខ្មែរ​យើង មាន​ទស្សនៈ​ចំពោះ​អ្នក​មាន​សាច់​ឈាម​ជា​ចិន [ខ្សែ​ចិន] ដែល​រស់នៅ​ស្រុក​ខ្មែរ – មិន​មែន​ពួក​ចិន​ ដែល​ទើប​តែ​ចូល​មក​ស្រុក​ខ្មែរ​ផលិត​ថ្នាំ​ញៀន ចាប់​ជំរិត បើក​រោងចក្រ បើក​បនល្បែង​នេះ​ទេ។ ពាក្យ​ទាំង​ឡាយ​នេះ ​ខ្ញុំ​បាន​លឺ​ដោយ​ត្រចៀក​ខ្លួន​ឯង ខុស​ត្រូវ​យ៉ាង​ណា​ខ្ញុំ​មិន​មាន​ផ្ដល់​ទស្សនៈ​បន្ថែម​លើ​ ការ​យល់​ឃើញ​របស់​ពួក​គេ​ទេ សូម​អ្នក​ទាំង​អស់​គ្នា​វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង​ចុះ!

  • នុស្ស​ជា​ច្រើន​នៅ​ស្រុក​ខ្មែរ​យើង​មើល​ឃើញ​​ក្រុម​អ្នក​ខ្សែ​ចិន​ថា៖

-មិន​ខ្ជិល​ច្រអូស តស៊ូ​នឹង​ការងារ។

-មិន​ផឹកស្រា​ស្រវឹង​ខួប ​ភ្លេច​ការងារ ភ្លេច​ផ្ទះ ភ្លេច​ប្រពន្ធ​ ភ្លេច​កូន។

-ប្ដី​មិន​ក្បត់​ប្រពន្ធ ប្រពន្ធ​មិន​ផិត​មាន​សហាយ។

-ទុក​ដាក់​លុយ​បាន​ល្អ ពូកែ​រកស៊ី។

-មិន​ដែល​ឃើញ​កូនស្រី​របស់​ពួក​គេ​ទៅ​ធ្វើ​ជា​ស្រី​លក់​ខ្លួន។

-ការ​លែងលះ​គ្នា​មាន​កំរិត​ទាប​។

-ជួយ​ជ្រោមជ្រែង​គ្នា​ដើម្បី​បង្កើត​មុខ​របរ​ជំនួញ។

-​ជា​មនុស្ស​ឆ្លាត​ រៀន​ពូកែ។

-កូន​ប្រុស​ កូន​ស្រី​របស់​ពួក​គេ​ស្អាត​ៗ។

ជា​មនុស្ស​មាន​ទំនុកចិត្ត​ខ្លួន​ឯង​ខ្ពស់។

-គ្មាន​អ្នក​ណា​ល្អ​ជាង​ប្ដី​អញ ប្រពន្ធ​អញ​ កូន​អញ ក្រុម​គ្រួសារ​អញ។

-ពូកែ​ធ្វើ​ម្ហូប។

  • តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​លឺ​ពាក្យ​អ្វី​ផ្សេង​ទៀត​អំពី​ពួក​គេ​ទេ?

Related articles

ជជែក៖ ជឿ រឺ មិន​ជឿ​​លោក សម រង្ស៊ី នឹង​ចូល​ស្រុក​វិញ? 22/07/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ព័ត៌មាន​ជាតិ.
Tags: , , ,
add a comment

លឺ​ថា​​លោក សម រង្ស៊ី ចង់​ចូល​ស្រុក​ពេល​ណា​ក៏​បាន​ដែរ តែ​គ្រាន់​តែ​លោក​មិន​ទាន់​ចង់​ចូល តែ​លឺ​ថា​លោក សម រង្ស៊ី នឹង​ចូល​មុន​ពេល​បោះឆ្នោត​រើស​តំណាងរាស្ត្រ​ឆ្នាំ ២០១៣ ខាង​មុខ​នេះ ហើយ​ក៏​មាន​គេ​ដឹង​ថ្ងៃ​បរិច្ឆេទ​ នៃ​ថ្ងៃ​ចូល​ទៅ​ប្រទេស​កម្ពុជា​វិញ​ របស់​លោក សម រង្ស៊ី ​បាត់​ទៅ​ហើយ តើ​អ្នក​ទាំង​អស់​គ្នា​ជឿ រឺ មិន​ជឿ?

Related articles

ធនាគារ​ក្ដាម 11/02/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ព័ត៌មាន​ជាតិ.
Tags: , , , , ,
9 comments

ខាង​ក្រោម​ជា​អត្ថបទ​និយាយ​អំពី​ ធនាគារ​ មួយ​នៅ​ខេត្ត​កំពត ខ្ញុំ​អ្នក​សរសេរ​អត្ថបទ​សូម​ការពារ​ខ្លួន​ជា​មុន​ថា ​ខ្ញុំ​មិន​ប្រាកដ​ថា​រឿង​នេះ​ពិត រឺ មិន​ពិត​បាន​កំរិត​​ណា​នោះ​ទេ ហើយ​អត្ថបទ​នេះ​ក៏​អត់​មាន​គោលបំណង​​ បង្ខូច​កេរ្តិ៍​ឈ្មោះ​​បុគ្គល​ណា​មួយ​ដែរ តែ​ជា​ការ​ចង់​រក​ឃើញ​ការ​ពិត​មួយ​​ច្រើន​ជាង ដូច្នេះ​ប្រសិន​ជា​អ្នកណា​ដឹង​រឿង​នេះ​ សូម​បញ្ចេញ​មតិ​ខាង​ក្រោម ​អោយ​បាន​ដឹង​ផង ពិសេស​អ្នក​រស់នៅ​ក្នុង​ខេត្ត​កំពត​តែ​ម្ដង។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ខ្ញុំ​បាន​ជួប​លោក​ពូ​ម្នាក់ ពួក​យើង​អង្គុយ​និយាយ​គ្នា​លេង​ គាត់​ថា​ក្មួយ​ឯង​ដឹង​ទេ​នៅ​ស្រុក​ខ្មែរ​អីឡូវ​មាន​ធនាគារ​មួយ​នោះ​ដាក់​ឈ្មោះ​ថា “ធនាគារ​ក្ដាម” ខ្ញុំ​ហាក់​អស់​សំណើច​ហើយ​ក៏​និយាយ​ទៅ​គាត់​វិញ​ថា “ដាក់​ឈ្មោះ​ដូច​អត់​មាន​ឈ្មោះ​ដាក់”។ គាត់​ថា​ “មិនមែន​ទេ​ក្មួយ​ ធនាគារ​ហ្នឹង​គេ​អោយ​ប្រជាជន​ដែល​នេសាទ​ក្ដាម​ខ្ចី​លុយ ហើយ​បង់​រំលួស​​លុយ​អោយ​គេ​វិញ​ទៅ តែ​គេ​អត់​យក​​ប្រាក់​ចុងការ​​​ជា​លុយ​ទេ គឺ​គេ​យក​ជា​ក្ដាម​​តែ​ពីរ​ទេ​ក្នុង​មួយ​ខែ តែ​ក្ដាម​នោះ​ត្រូវ​តែ​មាន​ពង​​កូន​ក្នុង​ពោះ”។

គាត់ និង ខ្ញុំ​ងាក​មក​មើល​មុខ​គ្នា​ផ្ទុះ​សំណើច​ ដែល​ហាក់​ដល់​ចំណុច​នេះ​ គាត់​ដឹង​ថា​ខ្ញុំ​ដូច​ចាប់​ចំណុច​យល់​សេចក្ដី​បាន ខ្ញុំ​ក៏​​និយាយ​ថា “ស្អី​គេ​ខ្មែរ​យើង​យ៉ាប់​ដល់​ថ្នាក់​ហ្នឹង” គាត់​និយាយ​តប​មក​ខ្ញុំ​វិញ​ថា “មិនមែន​យ៉ាប់​ទេ កំពូល​យ៉ាប់” ហើយ​គាត់​ក៏​បន្ត​ទៀត​ថា “បើ​បណ្ដោយ​អោយ​ខ្មែរ ​ធ្វើ​ការងារ​អ្វី​កន្លែង​ណា​មួយ​គឺ​ហិនហោច​កន្លែង​ហ្នឹង បើ​និយាយ​ពី​តាម​បឹង​បួរ​អោយ​នេសាទ​ត្រី​វិញ នេសាទ​ទាល់​តែ​ខ្ទេច អីឡូវ​នៅ​តាម​បឹង​បួរ​រក​តែ​ត្រី​ក្រាញ់​ កញ្ចុះ​ អី​មក​ស្ល​ម្ជូរ​មិន​បាន​ផង វាត់​ទាល់​តែ​ខ្ទេចខ្ទី ដាក់ មង​ អួន មិន​ដឹង​រដូវ​ត្រី​ពង​មិន​ពង​អី​ទេ មិន​អញ្ចឹង​សុទ្ធ​តែ​ឆក់​គ្រប់​កន្លែង បើ​អួន​វិញ​បើ​ពួក​គេ​អូស​ តែ​ត្រី​ប៉ុន​កូន​ដៃ​ក៏​មិន​រួច​ខ្លួន​ផង”។

គាត់​ស្ងាត់​មួយ​សន្ទុះ​ក៏​បន្ត​ទៀត “ក្មួយ​ឯង​មើល​តែ​ព្រៃឈើ​ខ្មែរ បើ​​កាប់​វិញ កាប់​ឡើង​ខ្ទេច​គ្មាន​សល់ អ្នក​ណា​កាប់​ក៏​ពូ​មិន​ដឹង តែ​បើ​ខ្មែរ​កាប់​វិញ​​អា​ដើម​ប៉ុន​ក​ដៃ​ក៏​មិន​សល់​ដែរ”។ គាត់​ថា​តាំង​ពី​ ធនាគារ​ក្ដាម នោះ​យក​ប្រាក់​ចុងការ​ជា​ ក្ដាម​មាន​ពង​កូន​ក្នុង​ពោះ​នោះ​មក អីឡូវ​ចំនួន​ក្ដាម​ក្នុង​សមុទ្រ​នោះ​ ហាក់​កើន​ឡើង​វិញ​ហើយ ព្រោះ​ធនាគារ​នោះ​យក​ក្ដាម​នោះ​ទៅ​លែង​វិញ​ ហើយ​ពង​ និង កូន​ក្នុង​ពោះ​នោះ​កើត​កូន​ចៅ​បាន​ច្រើន ហើយ​គាត់​សង្ឃឹម​ថា​វា​នឹង​​អាច​សំបូរ​ឡើង​វិញ​ដូច​កាល​ពី​មុន​អញ្ចឹង៕៚ ​

Related articles

ក្រមុំ​ឡើង​ថ្លៃ 08/02/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , ,
add a comment

អ្វី​សព្វ​យ៉ាង​ក្នុង​ប្រទេស​យើង​ អីឡូវ​ឡើង​ថ្លៃ​ដល់​ហើយ ហើយ​គេ​តែងតែ​ចោទ​​​មក​ពី​សាំង​ឡើង​ថ្លៃ តែ​របស់​ខ្លះ​អត់​ចាក់​សាំង​ផង​ក៏​ឡើង​ថ្លៃ​ដែរ ហើយ​​ឡើង​មិន​ព្រម​ចុះ ទោះ​បី​សាំង​ស្រក​តម្លៃ​ខ្លះ​មក​ហើយ​ក៏​ដោយ “ក្រមុំ​ឡើង​ថ្លៃ”។​ ប្រុស​ៗ​អីឡូវ​រអ៊ូរទាំ​មែន​ទែន​មិន​ដឹង​ធ្វើ​ម្ដេច​ទេ​បាន​ប្រពន្ធ​មួយ​នឹង​គេ​ត្រឹមត្រូវ​តាម​ច្បាប់​រាជការ និង ច្បាប់​ប្រពៃណី​របស់​ខ្មែរ​យើង ព្រោះ​គ្រាន់​តែ​ចូល​សាកសួរ​កូន​ក្រមុំ​គេ ម្ដាយ​ឪពុក​គេ​ដាក់​តំលៃ​​​សុទ្ធ​តែ​ពាន់​ដុល្លារ មិនមែន​ពាន់​ស្ដើង​ទៀត ពាន់​ពាក់​កណ្ដាល​ឡើង​ទៅ​ខាង​លើ នេះ​និយាយ​ត្រឹម​កូនស្រី​អ្នក​ស្រុក អ្នក​ភូមិ​ធម្មតា តែ​បើ​ហ៊ាន​លូក​ចូល​ដល់​កូន​អ្នក​ផ្សារ​ អ្នក​ធំ​អី​ផង​គ្មាន​វាចា​​នឹង​ថ្លែង​បាន​ទេ។

ពួក​គេ​ថា​កូន​ក្រមុំ​ពួក​គេ​មិន​ចាក់​សាំង​ទេ តែ​​អា​រឿង​រៀបការ​នោះ​វា​អស់​ច្រើន ម្ហូប​អាហារ ស្រា​បៀរ ផ្លែឈើ ផ្នួង ភ្លេង​បុរាណ ភ្លេង​សម័យ…….ទាំង​អស់​នោះ​វា​ឡើង​ថ្លៃ អញ្ចឹង​ហើយ​យក​លុយ​មួយ​លាន​ ពីរ​លាន​រៀល​ មក​រៀបការ​ដូច​កាល​ពី​មុន​ម្ដេច​កើត។ ហ៊ឺ……អញ្ចឹង​កំលោះ​ៗ​ដែល​រកស៊ី ធ្វើការ​ដោយ​កំលាំង​ញើស​ឈាម​ បាន​ប្រាក់​ខែ​មួយ​ខែ​មិន​ដល់​មួយ​រយ​ដុល្លារ​ផង មើល​ទៅ​គ្មាន​ភ័ព្វ​វាសនា​បាន​ស្គាល់​រសជាតិ “ស្នេហា​រាត្រី​ចន្ទ​ទឹក​ឃ្មុំ” អី​នឹង​គេ​ទេ​មើល​ទៅ?

កំលោះ​ៗ​មួយ​ចំនួន​ថា “បង​អើយ​មិន​ចាំ​បាច់​​ទៅ​ខ្វល់​អី​អា​រាត្រី​ចន្ទ​​ទឹក​ខ្មុំ ក្រោយ​ពី​គេ​ប្រគំ​​​​បទ​ព្រះថោង​តោង​ស្បៃ​នាង​នាគ​​​ចូល​បន្ទប់​​​​អី​នោះ នាំ​តែ​អស់​លុយ​ម៉ា​គគោក ខ្ញុំ​សម្ពោធ​រាត្រី​​ចន្ទ​ទឹកឃ្មុំ​របស់​ខ្ញុំ​​ជាមួយ​សង្សារ​តែ​នៅ​ក្បាល​ស្រែ រឺ មាត់​បឹង​ហ្នឹង​វា​​អស្ចារ្យ​ជាង​ផង​មិន​ទាំង​អស់​លុយ​មួយ​រៀល ហើយ​បើ​មិន​អញ្ចឹង​ខ្ញុំ​ចំណាយ​តែ​មួយ​ម៉ឺន​លុយ​ខ្មែរ​ ជួល​បន្ទប់​ផ្ទះ​សំណាក់​ជា​ការ​ស្រេច”។

ហើយ​កំលោះ​មួយ​ចំនួន​ទៀត​ថា បើ​កូន​ក្រមុំ​គេ​ឡើង​ថ្លៃ​ “រត់​តាម​គ្នា​” ទៅ​វា​ស្រួល​ជាង រឺ ​​រស់នៅ​ជាមួយ​គ្នា​មិន​ចាំបាច់​រៀបការ​អី​ទេ។ ហើយ​មួយ​ចំនួន​ទៀត​ថា “សែន” ជាមួយ​នឹង​មាន់​មួយ ផឹក​ស្រា​មួយ​លីត្រ​ក៏​តែ​បាន​ដែរ​ខ្ញុំ សោះ​នឹង​ចំណាយ​លុយ​រាប់​ម៉ឺន​ដុល្លារ​រៀបការ តែ​ស្រួល​មិន​ស្រួល​ រស់នៅ​ជាមួយ​គ្នា​​មិន​បាន​មួយ​ឆ្នាំ​ផង​ បែកបាក់​គ្នា​បាត់ ខាត​លុយ​អត់​ប្រយោជន៍ ខ្ញុំ​ឃើញ​ច្រើន​គូ​ណាស់​ហើយ​តែ​អញ្ចឹង។ ហើយ​មួយ​ចំនួន​ទៀត​ថា​ “យក​មេម៉ាយ​ទៅ​មិន​សូវ​ថ្លៃ មាន​កូន​ប្រើ​ស្រាប់”​៕៚

Related articles

ជជែក៖ ភូមិ​ក្រាំងយ៉ូវ​​អភិវឌ្ឍន៍​ដល់​ណា​ហើយ? 20/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ព័ត៌មាន​ជាតិ.
Tags: , , , ,
2 comments

ប្រហែល​ជា​មាន​អ្នក​ចងចាំ​ដែរ​ទេ​មើល​ទៅ​​អំពី “ភូមិ​ក្រាំងយ៉ូវ” ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្រែក​ព្រឹក ស្រែក​ល្ងាច មាន​ចំរៀង មាន​ខារាអូខេ លឺ​ទ្រហឹង​អឺងកង​ស្ទើរ​បែក​វិទ្យុ និង ទូរទស្សន៍​​ថា​យក​ភូមិ​នេះ​ជា​ “ភូមិ​អភិវឌ្ឍន៍​គំរូ” សំរាប់​ការ​អភិវឌ្ឍន៍​ទូទាំង​ប្រទេស​កម្ពុជា? ឆ្ងល់​ហេតុអ្វី​បាន​ជា​អីឡូវ​ភូមិ​ហ្នឹង ​​ហាក់​បី​ដូចជា​ត្រូវ​បាន​គេ​បោះបង់​ចោល​ អញ្ចឹង? ហេតុអ្វី​ក៏​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មិន​ដែល​រលឹក​ឈ្មោះ​ភូមិ​នោះ​ទៀត​សូម្បី​តែ​មួយ​ម៉ាត់? ម្ដេច​​ក៏​បាន​ជា​លែង​លឺ​សំលេង​ចំរៀង​​ អំពី​ភូមិ​នេះតាម​វិទ្យុ ខារាអូខេ តាម​ទូរទស្សន៍​អី​ទៀត​អញ្ចឹង? ​​

Related articles

ជជែក៖ តើ​អ្នក​គិត​យ៉ាង​ណា​ដែរ​អំពី​ច្បាប់​នេះ? 08/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ច្បាប់​ផ្សេង​ៗ, ជជែក, ព័ត៌មាន​ជាតិ.
Tags: , , , ,
1 comment so far

ម្សិលមិញ​ខ្ញុំ​បាន​ចុះ​អត្ថបទ​មួយ​និយាយ​អំពី​​ ច្បាប់​នៃ​ការ​រៀបការ​​រវាង​ស្រី​ខ្មែរ ជាមួយ​ប្រុស​បរទេស​ជា​លើក​ទី​ពីរ​។ អ្នក​គួរ​អាន​អត្ថបទ​នោះ​សិន​ មុន​នឹង​យើង​អាច​ជជែក​គ្នា ប៉ប៉ាច់ប៉ប៉ោច​​បន្តិច​បន្តួច​នឹង​គ្នា​បាន រាប់​លុយ​ អាយុ មុន​នឹង​រៀបការ​ជាមួយ​ស្រី​ខ្មែរ  តើ​អ្នក​បាន​អាន​អត្ថបទ​នោះ​ហើយ​នៅ? បើ​បាន​អាន​ហើយ​ តើ​អ្នក​គិត​យ៉ាង​ណា​ដែរ​អំពី​ច្បាប់​នេះ?

Related articles

%d bloggers like this: