jump to navigation

តារា​ខ្មែរ៖ អ៊ុំ គន្ធា ធ្លាក់​ខ្លួន​ដើរ​រើស​ខ្យង​បេះ​ត្រកួន​ 13/10/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តារា​ខ្មែរ, តារា​ភាពយន្ត​អាស៊ី, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , , ,
add a comment

ភ្នំពេញៈ ក្រោយ​បាត់​មុខ​ពី​ជីវិត​ស៊ីវិល័យ​លើ​វិថី​សិល្បៈ​ជិត​១០​ឆ្នាំ នៅ​ពេល​នេះ​អតីត​តារា​ចម្រៀង​ ដែល​ធ្លាប់​តែ​សម្ញែង​ភាព​សិចស៊ី​នាង អ៊ុំ គន្ធា បាន​ធ្លាក់​ខ្លួន​រស់​នៅ​ក្នុង​ជីវភាព​លំបាក​វេទនា​រក​ព្រឹក​ខ្វះ​ល្ងាច​ គួរ​ឲ្យ​សង្វេគ ដើរ​រើស​ខ្យង បេះ​ត្រកួន​ ដក​ព្រលឹត​ដើម្បី​ដូរ​អង្ករ​កំប៉ុង​ហូប ដោយ​ទទួល​បន្ទុក​ចិញ្ចឹម​កូន​ប្រុស​ចំនួន​២​នាក់​។

ភាព​ភ្ញាក់ផ្អើល ជុំវិញ​ការ​ធ្លាក់​ខ្លួន​ក្រ​លំបាក​វេទនា​មិន​គួរ​ជឿ​របស់​អតីត​តារា​ ចម្រៀង​យ៉េៗ​សិច​ស៊ី​គ្មាន​គូ​ប្រៀប​នាង អ៊ុំ គន្ធា ត្រូវ​បាន​គេ​លើក​មក​និយាយ​ជា​ប្រធាន​បទ​ក្តៅ​មួយ​នៅ​ពេល​នេះ ខណៈ​ដែល​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​អ្នក​ណា​មិន​ដឹង​ថា នាង​ជា​នារី​លេង​ខ្លួន​សិច​ស៊ី​ មាន​លុយ​កាក់​ចាយ​មិន​ខ្វះ​នោះ​។ ប៉ុន្តែ​នៅ​ពេល​នេះ អ្វី​ៗ​បាន​កន្លង​ហួស នាង​បាន​ក្លាយ​ជា​នារី​ទុរគត​មាន​ជំងឺ​ប្រចាំ​កាយ​ម្នាក់​។ ជាមួយ​នឹង​ការ​ផ្លាស់​ប្តូរ​នេះ អ៊ុំ គន្ធា កំពុង​រស់​នៅ​ក្នុង​ជីវភាព​ទីទ័លក្រ​រក​ព្រឹក​ខ្វះ​ល្ងាច​ នាំ​កូន​ទាំង​ពីរ​ដើរ​រើស​ខ្យង​ខ្ចៅ បេះ​ត្រកួន ដក​ព្រលឹត និង​បន្លែ​បង្ការ​ផ្សេងៗ​ទៀត​ ដើម្បី​ចិញ្ចឹម​ឆ្នាំង និង​យក​ទៅ​លក់​ដោះ​ដូរ​ប្តូរ​អង្ករ​ចិញ្ចឹម​កូន​ប្រុស​ទាំង​ពីរ​នាក់​នោះ។

ដើរ រើស​ខ្យង​បណ្ដើរ បេះ​ត្រកួន​បណ្ដើរ នាង​ អ៊ុំ គន្ធា បាន​ប្រាប់​ដល់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា នាង​សព្វ​ថ្ងៃ​គ្មាន​ផ្ទះ​សម្បែង​ជា​ទី​ពំនាក់​ទេ នាង​រស់​នៅ​លាក់​ខ្លួន​ជាមួយ​នឹង​ម្ដាយ​ចាស់​ជរា​នៅ​ក្នុង​ភូមិ​បឹង​បាយ៉ាប ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ភ្នំពេញ ក្នុង​ជីវភាព​មួយ​ស្ទើរ​រស់​ស្ទើរ​ស្លាប់​គ្មាន​អាហារ​ទទួល​ទាន​គ្រប់​ គ្រាន់​ឡើយ​ រាល់​ថ្ងៃ​នេះ​រស់​រាន​នឹង​ការ​ដើរ​រើស​ខ្យង​ខ្ចៅ បេះ​ត្រកួន ដូរ​បាយ​ប៉ុណ្ណោះ​។

—-អាន​​ព័ត៌មាន​ទាំង​ស្រុង ចុច​ទីនេះ

Related articles

កំសាន្ដ​វីដេអូ៖ Strangers, again 03/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, តារា​ភាពយន្ត​អាស៊ី.
Tags: , , , , , , , , ,
add a comment

Related articles

លោក ប៊ុន ចាន់ថន ទទួល​មរណភាព​ហើយ 21/05/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តារា​ភាពយន្ត​អាស៊ី, ព័ត៌មាន​ជាតិ.
Tags: , ,
2 comments

“ស្រុកខ្មែរ ស្នេហ៍ខ្ញុំ” សូម​ចូល​រួម​មរណទុក្ខ​របស់​អ្នក​ចំរៀង​ជើងចាស់​ម្នាក់​គឺ​លោក​ ប៊ុន ចាន់ថន ដែល​មនុស្ស​ទូទៅ​ស្គាល់​គាត់​តាមរយៈ​បទ “អានីដួងចិត្ត” លោក​​បាន​ទទួល​មរណភាព​នៅ​វេលា​ម៉ោង ៩ ​យប់ ថ្ងៃទី​១៨ ខែឧសភា ២០១១ នៅ​ជន្មាយុ ៥៥ ឆ្នាំ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា រឺ ហៅថា​ពេទ្យ​ធំ​ ១៧៩​ ខាងជើង​វត្តភ្នំ​។ នឹក​ដល់​បទ​ចំរៀង​នេះ ខ្ញុំ​នឹក​ឃើញ​ដល់​អនុស្សាវរីយ៍​ជាច្រើន​ក្នុង​អតីតកាល ជា​ពិសេស​នឹក​ដល់​អ្នក​មីង​របស់​ខ្ញុំ​ ដែល​គាត់​ចូលចិត្ត​បទ​នេះ​យ៉ាង​ខ្លាំង ដោយ​សារ​តែ​គាត់​មាន​ឈ្មោះ​ “អានី” ដែរ។ ក្នុង​បទ​ចំរៀង “អានីដួងចិត្ត” មាន​ឃ្លា​មួយ​ច្រៀង​ថា មាន​តែ​មរណៈ​ដែល​ជា​​ឋាន​សុខ បំបាត់​នូវ​ទុក្ខ ម​ក​រុក​ដើម​ទ្រូង​រាល់​ថ្ងៃ អីឡូវ​លោក​ទៅ​ដល់​ឋាន​សុខ​ហើយ។

Related articles

ឈុត​ផ្សាយ​រឿង៖ Cambodian Taxi Driver 11/03/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តារា​ភាពយន្ត​អាស៊ី, ព័ត៌មាន​ជាតិ, សិល្បះ​ខ្មែរ.
Tags: , , ,
2 comments

នេះ​ជា​រឿង​ទាក់ទង​នឹង​ជីវិត​របស់​ប្រជាជន​សាមញ្ញ​​ ដែល​មាន​ជីវិត​ជា​អ្នក​រត់​តាស៊ី​​ រឿង​នេះ​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​គឺ “Cambodian Taxi Driver” រឿង​នេះ​ផ្តួចផ្តើម​គំនិត​ផលិត​ឡើង​ដោយ​លោក Takeyoshi Fukuda ជនជាតិ​ជប៉ុន ដែល​គាត់​បាន​មក​លេង​ប្រទេស​កម្ពុជា​ ហើយ​គាត់​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ប្រជាជន​កម្ពុជា​ថា ពួក​យើង​ជា​មនុស្ស​មិន​ចូលចិត្ត​កើត​ទុក្ខ​ច្រើន ទោះបី​ថា​ពួក​យើង​ក្រ ជួប​រឿង​អាក្រក់​ជាច្រើន​រាប់​មិន​អស់​ក្នុង​ពេល​អតីតកាល​ក្តី។

តួ​រ​ប្រុស​មាន​ឈ្មោះ​ថា គឹម ហុង ដែល​ជា​អ្នក​បើក​តាស៊ី​អោយ​គាត់​មែនទែន​កាល​ពី​គាត់​មក​កំសាន្ត​ក្រុង​សៀមរាប ហើយ​ចំនែក​តួស្រី​មាន ឈ្មោះ​ថា សុខ សោភា។ អ្នក​អាច​ចូល​ទៅ​អានអត្ថបទ​សម្ភាស​ជាមួយ​លោក Takeyoshi Fukuda បាន​ដោយ ចុច​ទីនេះ ហើយ​ប្រសិន​ចង់​ជាវ​​ឌីវីឌី​រឿង​នេះ​អាច ចុចទីនេះ

Related Articles

ឈុតផ្សាយរឿង៖ Ip Man 2 នឹង​ដាក់​បញ្ចាំង​ខែ​ក្រោយ 30/12/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, ចំណេះដឹងទូទៅ, តារា​ភាពយន្ត​អាស៊ី, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
4 comments

រឿង​នេះ​មាន​តួរ​ឯក​គឺ Donnie Yen ដែល​នៅ​ប្រទេស​កម្ពុជា​មនុស្ស​ភាគ​ច្រើន​ហៅ​គាត់​ថា “កុំ កុំ”  នោះ។ រឿង​នេះ​នឹង​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២៨ ខែ តុលារ ឆ្នាំ ២០១១ នៅ​សហរដ្ឋ​អាមេរិក និង កាណាដា​។ វា​ជា​ប្រភេទ​រឿង​វាយ តប់ ទាត់ ធាក់ កាប់ ចាក់ ដែល​ពោរពេញ​ដោយ​ក្បាច់​គុណ​ចិន (Kung Fu)។

រឿង​នេះ​និយាយ​ពី​រឿង​ពិត​របស់​លោក​ម្ចាស់ Ip Man និង គ្រួសារ​របស់​គាត់​ដែល​រត់​គេច​ចេញ​ពី​ការ​ត្រួតត្រា​របស់​ជប៉ុន​ទៅ​រស់នៅ​ទីក្រុង​ ហុង កុង ដែល​កាល​នោះ​ទីក្រុង​នោះ​ក៏​ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​អង់គ្លេស​ផង​ដែរ។ ទៅ​ដល់​ទីកន្លែង​ថ្មី​នោះ Ip Man ត្រូវ​ការ​ឧបត្ថម្ភ​គ្រួសារ​របស់​គាត់​ ដូច្នេះ​គាត់​ចង់​បើក​កន្លែង​បង្ហាត់​​ក្បាច់​គុន​នៅ​ទីនោះ តែ​គាត់​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ដោយ​ក្រុម​មួយ​ផ្សេង​ទៀត​នោះ​ទេ បញ្ហា​នេះ​បាន​កើត​ទៅ​ជា​ជម្លោះ​ រហូត​ដល់​មាន​ការ​ប្រកួត​គ្នា​ជាមួយ​មេ​ក្រុម​មួយ​ទៀត​នោះទៀត​ផង។

ដោយ​សារ​តែ​ថ្វី​ដៃ​ក្បាច់​គុណ​ដ៏​ប្រសើរ​របស់​គាត់​ គាត់​ត្រូវ​បាន​ទទួល​ការ​កោត​សរសើរ យ៉ាង​ខ្លាំង​នៅ​ទឹកដី​ថ្មី​នោះ តែ​ទោះយ៉ាង​ណា​ពាក្យ​ចិន​តែងតែ​និយាយ​ថា “ភ្នំមួយ​មិន​អាច​មាន​ខ្លា​ពីរ” ស្ថិត​ក្រោម​អាណានិគម​អង់គ្លេស​ Ip Man ត្រូវ​ជួប​ប្រទះ​នឹង​ខ្លា​ផ្សេង​ៗ​ទៀត​ដែល​មក​ពី​ទ្វីបអឺរ៉ុប​ដែល​ចង់​កំចាត់​គាត់។ ចង់​ដឹង​ថា​តើ​គាត់​អាច​ទទល់​នឹង​ខ្លា កំណាច​ទាំង​អស់​នោះ​បាន​យ៉ាង​ណា​មាន​តែ​ក្នុង​រឿង​ទេ​ ទើប​អាច​បញ្ជាក់​បន្ថែម​បាន។ សូម​រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា!

Related Articles

ឈុត​ផ្សាយ​រឿង “B.K.O” Bangkok Knockout 18/11/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, ចំណេះដឹងទូទៅ, តារា​ភាពយន្ត​អាស៊ី, ព័ត៌មាន​ផ្សេង​ៗ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
10 comments

រឿង​នេះ​នឹង​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ១៦ ខែ ធ្នូរ ឆ្នាំ ២០១០ នៅ​ប្រទេស​ថៃ។ រឿង​នេះ​ជា​ប្រភេទ​រឿង​កាប់ ចាក់ វាយ ទាត់ ធាក់ បន្ទាប់​ពី​រឿង Ong Bak 3 ដែល​បាន​ដាក់​បញ្ចាំង​កាល​ពី​ដើម​​ឆ្នាំ ២០១០ នេះ។

រឿង​នេះ​​អ្នក​ដឹក​នាំ​មាន​ឈ្មោះ​ថា Panna Rittikrai ដែល​ជា​មនុស្ស​តែ​មួយ​ដែល​ដឹក​នាំ​រឿង Ong Bak រដូវ​ទី ២ និង ៣។ រឿង​នេះ​នឹង​មិន​មាន​សត្វ​ដំរី​ចូល​រួម​ដូច​រឿង​ Ong Bak ពិត​មែន​តែ​អ្នក​នឹង​ឃើញ​ការ​វាយ​ ទាត់​ ធាក់​ ជាច្រើន​ជាមួយ​នឹង​ឡាន ម៉ូតូ និង យាន្ត​ផ្សេង​ៗ​ទៀត៕៚

Related Articles

តារា​ភាពយន្ត​អាស៊ី៖ Qi shu 16/10/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តារា​ភាពយន្ត​អាស៊ី.
Tags: , , , ,
add a comment

Qi shu កើត​នៅ​កោះ​តៃ​វ៉ាន់ ជនជាតិ​ចិន​តៃវ៉ាន់ នាង​ជា​តួរ​សម្តែង​ដ៏​ស្រស់​ស្អាត សិចស៊ី​ ម្នាក់​ដែល​បាន​​សំដែង​រឿង​ជាច្រើន​របស់​ចិន និង ហូលីវូត​ នាង​មាន​របៀប​សំដែង​ដូច​មនុស្ស​ប្រុស​ដែល​ចូលចិត្ត​ការ​សំដែង​រឿង​វាយ​តប់​គ្នា​​។ នាង​ធ្លាប់​បាន​ឈ្នះ​រង្វាន់ Golden Horse Awards ដែល​ប្រកប​ដោយ​កិត្យានុភាព​នៅ​តៃវ៉ាន់ ដែល​រង្វាន់​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា “Asian Oscars”។

បច្ចុប្បន្ន​នេះ​នាង​តែង​តែ​ទៅ​ណា​មក​ណា​ជាមួយ​នឹង​​លោក Lee-hom Wang ដែល​ជា​អ្នក​ចំរៀង​ប៉ុប អ្នក​សរសេរ​បទ​ចំរៀង អ្នក​តែង​បទ​ភ្លេង និង ជា​តួឯកប្រុស​ជនជាតិ​តៃ​វ៉ាន់​ដែរ។ ឈ្មោះ​របស់​នាង​ត្រូវ​បាន​គេ​សរសេរ​ខុស​ៗ​គ្នា​មាន​ដូច​ជា Hsu Qi, Hsu Chi, Qi Shu, Shu Kei ហើយ​នាង​មាន​ឈ្មោះ​ជាច្រើន​ផ្សេង​ទៀត​តាម​គេហព័រ​ផ្សេង​ៗ​ និង គំរប​ DVD របស់​បរទេស។

-នាង​កើត​នៅ​ថ្ងៃ​ទី ១៦ ខែ មេសា ឆ្នាំ ១៩៧៦ នៅ​ទីក្រុង តៃប៉ិ កោះ​តៃវ៉ាន់
-មាន​ឈ្មោះ​កំណើត​ថា Li-Hui Lin
-កំពស់ ១៦៨ ស-ម

នៅ​ក្នុង​ទស្សនារដ្តី​មួយ​ដែល​នាង​ត្រូវ​បាន​គេ​ចុះ​នៅ​គ្រប​មុខ​ផង​ នាង​ក៏​ត្រូវ​គេ​បាន​ស្រង់ សម្តី​មួយ​មក​ចុះ​ផ្សាយ​ចំណងជើង​ធំ​ៗ​ ដែល​នាង​និយាយ​ថា “Why must I learn English, why can’t they learn Chinese?”។ ហើយ​នៅ​ខាង​ក្រោម​នេះ​ជា​រឿង​មួយ​ចំនួន​ដែល​នាងសម្តែង​ជា​តួរ​ឯក​ហើយ​​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ដ៏​គួរ​អោយ​កត់​សំគាល់ អ្នក​អាច ស្វែង​រក​តាម​គេហទំព័រ​ផ្សេង​ៗ​បាន​បូក​រួម​ក្នុង Youtube បើ​មិន​អាច​រក​តាម​ចំណាង​ជើង​ភាសា​អង់គ្លេស​ សូម​សាកល្បង​ភាសា​ចិន​ប្រកប​ទាំង​នោះ!

អ្នក​លេង​ព៉្យាណូ​ពិការ​​ដៃ​ទាំង​ពីរ​ឈ្នះ​រង្វាន់ 13/10/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, តារា​ភាពយន្ត​អាស៊ី, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
add a comment

អ្នក​លេង ព៉្យាណូ ពិការ​ ដៃទាំង​ពីរ​​​ម្នាក់​គឺ​ Liu Wei អាយុ ២៣ ឆ្នាំ​បាន​ឈ្នះ​ក្នុង​កម្មវិធី​ទូរទស្សន៍​បង្ហាញ​ស្នាដៃ​ដ៏​ល្បី​ជា​សកល​មួយ ​ក្នុង​​ប្រទេសចិន​​ “China’s Got Talent” នៅ​ថ្ងៃ​អាទិត្យ​ទី ១០-១០-២០១០ នេះ​នៅ​ពហុកីឡាដ្ឋាន​មួយ​នៃ​ក្រុង​សៀងហៃ​​។ ដោយ​សារ​តែ​គ្មាន​ដៃ​ Liu Wei ត្រូវ​យក​ជើង​មក​លេង​ជំនួស​ដោយ​ប្រើ​ម្រាម​ជើង​របស់​គាត់​ចុច​វិញ។

នៅ​ពេល​លេង​បិទ​ពួន​កាល​ពី​​ Liu Wei នៅ​អាយុ​ ១០ ឆ្នាំ​គាត់​ត្រូវ​បាន​ភ្លើង​អគ្គីសនី​ឆក់​ហើយ​ពេល​នោះ​ហើយ​ដែល​ដៃទាំង​ពីរ​​ របស់​គាត់​ត្រូវ​បាន​ពេទ្យ​កាត់​ចោល។ គាត់​ជា​អ្នក​ស្រុក​មក​ពី​ទីក្រុង​ប៉េកាំង​ ហើយ​គាត់​បាន​ហាត់រៀន​លេង​ព៉្យាណូ​កាល​គាត់​នៅ​អាយុ ១៨ ឆ្នាំ​។ គាត់​បាន​ធ្វើ​អោយ​អ្នក​ទស្សនា​ចាប់​ អារម្មណ៍យ៉ាង​ខ្លាំង​ដោយ​ការ​សំដែង​របស់​គាត់​នូវ បទ​ “You’re Beautiful” ដោយ​ច្រៀង​បណ្តើរ​​ហើយ​ប្រើ​ម្រាម​ជើង​របស់​គាត់​លេង​ព៉្យាណូ។

ក្នុង​កម្ម​វិធី​ផ្តល់​រង្វាន់​នោះ Liu Wei ក៏​ត្រូវ​បាន​អញ្ជើញ​ដោយ​អ្នក​ចំរៀង​តៃវ៉ាន់​ Jolin Tsai ក្នុង​នាម​​​អ្នក​សំដែងជា​​​ភ្ញៀវ​ម្នាក់​ក្នុង​ដំណើរ​ទស្សន​កិច្ច​ចក្រវាឡ​​ របស់​នាង​ដែរ​ ហេតុ​នេះ​ហើយ​ Liu Wei ក៏​មាន​ឱកាស​ទៅ​សំដែង​នៅ​ Las Vegas សហរដ្ឋ​អាមេរិក​ចំនួន​បី​ខែ​ផង​ដែរ។

“វីដេអូ​ខាង​ក្រោម​នេះ​កាល​គាត់​សំដែង​នៅថ្ងៃ​ទី ០៨-០៨-២០១០”

%d bloggers like this: