jump to navigation

23 ESSENTIAL SUIT RULES FOR MEN 15/10/2018

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តើ​អ្នក​ដឹង​ទេ?.
add a comment

54cb0d02a6129_-_10256001_10152063941956674_4116247399527307681_o.jpg

ប្រទេស​ហូឡង់ – Netherland 06/09/2017

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?.
Tags: ,
add a comment

-ប្រទេស​ហូឡង់​មាន​ចំនួន​កង់​ច្រើន​ជាង​ចំនួន​មនុស្ស។

-Holland ជា​ឈ្មោះ​ខេត្ត​មួយ​នៃ​ប្រទេស​នេះ វា​មិនមែន​ជា​ឈ្មោះ​ប្រទេស។

-ម្ចាស់​ក្សត្រី​របស់​ប្រទេស​ហូឡង់​ជា​ជនជាតិ​អាហ្សង់ទីន។

-ប្រទេស​ហូឡង់​បាន​បិទ​គុក​ចោល​ចំនួន​ប្រាំបី​នៅ​ឆ្នាំ​ ២០១៣ ដោយសារ​តែ​មាន​បទ​ឧក្រិដ្ឋ​តិចតួច​​ពេក។

-គ្រប់​រថភ្លើង​អគ្គីសនី​ទាំង​អស់​គឺ​អគ្គីសនី​ដើរ​ដោយ​កំលាំង​ខ្យល់។

-មុខ​របរ​ប៉េស្យាចារ​នៅ​ហូរឡង់​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ។

-នៅ​អាល្លឺម៉ង់ បារាំង អូទ្រីស និង ហូឡង់ គេ​លក់​ស្រាបៀរ​នៅ​ហាង McDonald’s។

-៣២ ភាគរយ​នៃ​ការ​ធ្វើ​ដំណើរ​នល​ទីក្រុង Amsterdam គឺ​ដោយ​កង់ តែ​នៅ​ក្រុង Copenhagen នៃ​ប្រទេស​ដាណឺម៉ាក​គឺ​មាន​ចំនួន ៣៥ ភាគរយ។

 

ជំងឺ​បាក់​ទឹកចិត្ត – Depression 11/06/2016

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តើ​អ្នក​ដឹង​ទេ?.
Tags:
1 comment so far

  1. 350 million people of all ages around the world suffer from depression.
  2. Women are approximately two times more likely than men to suffer from major depression.
  3. Placebos are 31% to 38% effective in treating depression, compared to 46% to 54% for antidepressants.
  4. Depression can cause you to dream up to 3 to 4 times more than you normally would.
  5. Severe Depression can cause us to biologically age more by increasing the aging process in cells.
  6. 1 in 8 adolescents in the U.S. have clinical depression.
  7. Research conducted on comedians and funny people have shown they are usually more depressed than average.
  8. 10 times more people suffer from major depression now than in 1945.
  9. People who spend a lot of time on the internet are more likely to be depressed, lonely and mentally unstable, a study found.
  10. Iceland is very depressed: it has the world’s highest rate of antidepressant use.
  11. Lincoln suffered depression and avoided carrying knives, fearing he would use it on himself.
  12. 1 in 5 people in France has experienced depression making it the most depressed country in the world.
  13. Moderate exercise can not only treat but actually prevent episodes of depression in the long term.

តើ​អ្នក​ដឹង​ទេ៖ សំរាប់​ខែ កញ្ញា ២០១៤ 23/09/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?.
Tags: , , , , , , ,
add a comment

-Muhamad គឹជា​ឈ្មោះ​សាមញ្ញ​ដែល​គេ​ដាក់​អោយ​ទារក​ច្រើន​បំផុត​ នៅ​ប្រទេស​អង់គ្លេស និង វ៉េល នៅ​ឆ្នាំ ២០០៩ និង ២០១១ និង ២០១២។

-នៅ​ពេល​ដែល George Washington ស្លាប់ ណាប៉ូឡេអុង​បាន​បញ្ជារ​អោយ​មាន​ការ​កាន់​ទុក្ខ​ចំនួន​ ១០ ថ្ងៃ​នៅ​ទូទាំង​ប្រទេស​បារាំង។

-Microsoft បាន​អោយ​ Domain មួយ​ដែល​មាន​ឈ្មោះ​ថា http://www.bob.com ទៅ​បុរស​ម្នាក់​ ដែល​មាន​ឈ្មោះ​ថា បុប ដើម្បី​ដូរ​ជាមួយ​គាត់​នូវ Domain ដែល​មាន​ឈ្មោះ​ថា http://www.windows2000.com​

-សីហា ឆ្នាំ ២០១៤ គឺ​ជា​ខែ​សីហា​ដែល​ក្ដៅ​ជាង​គេ​ ក្នុង​ប្រវត្តិសាស្ត្រ​ក្នុង​សកល។

-នៅ​សហរដ្ឋ​អាមេរិក​ អ្នក​ទំនង​ជា​ធ្វើអត្តឃាត​ចំនួន​ច្រើន​ជាង​ពីរ​ដង ជាជាង​ត្រូវ​បាន​គេ​ធ្វើ​ឃាត។

​-មនុស្ស​ស្រី​អាច​ផើម​បាន​ទៀត ខណៈ​នាង​កំពុង​តែ​ផើម​ស្រាប់​ហើយ។

-គ្រឿង​ដែល​គេ​សំរាប់​លាយ​ធ្វើ​ម្ហូប​អោយ​មាន​រសជាតិ​ផ្សេង​ៗ ៧០ ភាគរយ​គឺ​មក​ពី​ប្រទេស​ឥណ្ឌា។

-នៅ​​សហរដ្ឋ​អាមេរិក​ចំនួន​មនុស្ស​​នៅ​លីវ មាន​ចំនួន​ច្រើន​ជាង​ចំនួន​មនុស្ស​រៀបការ។

-ម៉ាកាវ​គឺ​ជា​កន្លែង​ ដែល​មាន​ដង់ស៊ីតេ​មនុស្ស​​ណែនណាន់​តាន់​តាប់​បំផុត​​ក្នុង​លោក ដែល​មាន​មនុស្ស​ដល់​ទៅ ៤៨០០០ នាក់​ក្នុង​មួយ​ម៉ៃល៍​ការ៉េ។

-ពពួក​ប្រជៀវ​គឺ​ជា​ថនិកសត្វ​តែ​មួយ​គត់ ដែល​មាន​សមត្ថភាព​អាច​ហើរ​បាន។

Related articles

តើ​អ្នក​ដឹង​ទេ៖ ខ្លះ​ៗ​អំពី​បាល់​ទាត់ 23/06/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?.
Tags: , ,
add a comment

-149 – 0 ជា គ្រាប់ បាល់ ដែល ខ្ពស់ បំផុត ក្នុង ប្រវត្តិសាស្ត្រ បាល់ ទាត់ កន្លង មក (មិនមែន បាល់ ទាត់ ពិភពលោក World Cup នោះ ទេ)។

-ឆ្នាំ ២០១៣ Cristiano Ronaldo បាន​បើក​សារមន្ទីរ​​​មួយ​ ដើម្បី​ឧទ្ទិស​សំរាប់​ខ្លួន​គាត់។

-កីឡា​បាល់​ទាត់​ ដែល​ចាក់​ផ្សាយ​តាម​ទូរទស្សន៍ ​លើក​ដំបូង​បង្អស់​គឺ​នៅ​ឆ្នាំ ១៩៣៧ រវាង​ក្រុមទីមួយ Arsenal និង ក្រុម​ទីពីរ​ Arsenal។

-ឆ្នាំ ២០១៤ វា​ជា​លើក​ទីមួយ​ សំរាប់​បាល់ទាត់​ពិភពលោក ដែល​ប្រើ​បច្ចេកវិទ្យា Cutting Edge Technology ដែល​ភ្ជាប់​ទៅ​នឹង​កុំព្យូទ័រ ដែល​ពេល​ដែល​បាល់​ឆ្លង​ផុត​ខ្សែរ​បន្ទាត់ វា​នឹង​បញ្ជូន​សញ្ញា​ ដែល​ធ្វើ​អោយ​ញ័រ​ដល់​នាឡិការ នៅ​នឹង​ដៃ​អជ្ញាកណ្ដាល ហើយ​បញ្ហាញ​អក្សរ​លើ​នាឡិការ​ថា បាល់​បាន​ចូល​ហើយ។

-ប្រេស៊ីល ជា​ប្រទេស​មាន​មុខ​ចូល​រួម ​ប្រកួត​កីឡា​បាល់ទាត់​ពិភពលោក​ទាំង​ ២០ លើក​រួម​ទាំង​ឆ្នាំ ២០១៤ នេះ​ផង។

-ប្រទេស​ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ បាល់​ទាត់​ពិភព​លោក​មាន​តែ ចំនួន ៨ ប៉ុណ្ណោះ។

-ប្រេស៊ីល ជា​ប្រទេស​ដែល​ទទួល​បាន​ ពាន​​កីឡា​បាល់​ទាត់​ពិភពកលោក​ចំនួន ៥ ក្នុងឆ្នាំ​ដូច​តទៅ ១៩៥៨ ១៩៦២ ១៩៧០ ១៩៩៤ ២០០២ ។

-ប្រទេស​ដែល​ចូល​រួម​​លេង​បាត់​ពិភពលោក​ឆ្នាំ ២០១៤ នេះ​មាន​ចំនួន ៣២ ប្រទេស ហើយ​មាន​ពហុកីឡាដ្ឋាន​ចំនួន ១២ ។

-តំលៃ​សំបុត្រ​ថោក​បំផុត​សំរាប់ ​ការ​ចូល​មើល​បាល់ទាត់​ពិភពលោក ២០១៤ នេះ​ទាប​ដល់​ទៅ ១០ ដុល្លារ ដែល​ការ​ប្រកួត​រវាង Greece Vs The Ivory Coast ។

តើ​អ្នក​ដឹង​ទេ៖ សំរាប់​ខែ ឧសភា ឆ្នាំ ២០១៤ 31/05/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?.
add a comment

-មនុស្ស​យើង​អាច​រស់បាន​ចំនួន​ពីរ​នាទី ក្នុង​អវកាស​​ប្រសិន​ជា​មិន​មាន​ប្រើប្រាស់​ប្រដាប់​ការពារ។

-ស្ថានីយ អវកាស (Space Station) កសាង ឡើង ដោយ ចំណាយ លុយ អស់ ១៥០ ពាន់ លាន ដុល្លារ ដែល តំលៃ ថ្លៃ ជាង គេ បំផុត ក្នុង ការ កសាង សំណង់ លើ លោក។

-ខ្យល់​អាកាស​កខ្វក់ (Air Pollution) នៅ​ប្រទេស​ចិន អាច​មើល​ឃើញ​ពី​អវកាស​បាន តែ​​ជញ្ជាំង​ថ្ម (Great Wall) មិន​អាច​មើល​ឃើញ​ពី​អវកាស​បាន​ទេ។

-មួយ​ថ្ងៃ​មិនមែន ២៤ ម៉ោង​នោះ​ទេ គឺ​មាន​ចំនួន ២៣ ម៉ោង ៥៦ នាទី និង ៤ វិនាទី។

-ទឹក​ដែល​មាន​លើ​ផែនដី ៩៧ ភាគរយ​ជា​ទឹកប្រៃ និង ៣ ភាគរយ​ជា​ទឹកសាប។

-នៅ​ចំណុច​កណ្ដាល ​នៃ​ផែនដី​មាន​កំដៅ​រហូត​ដល់​ទៅ ៥៥០០ ដឺក្រេ​សែលស៊្យុស ដែល​កំដៅ​នេះ​ស្មើនឹង​កំដៅ​ផ្ទៃ​ខាង​មុខ (Surface) នៃ​ព្រះអាទិត្យ។

-មនុស្ស​ចំនួន​ម្ភៃ​ម៉ឺន​​ចាប់​កំណើត​លើ​ផែនដី​រៀងរាល់​ថ្ងៃ។

-ដល់​ឆ្នាំ ២០៥០ ចំនួន​មនុស្ស​នឹង​កើន​ឡើង​ដល់ ៩.២ ពាន់​លាន​នាក់។

-រៀងរាល់​មួយ​វិនាទី​មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ស្លាប់។

-កំដៅ​ដែល​ធ្លាប់​ក្ដៅ​ជាង​គេ​ នៅ​លើ​ផែនដី​គឺ ៥៧.៨ ដឺក្រេសែលស៊្យុស នៅ​ប្រទេស​លីប៊ី ក្នុង​ឆ្នាំ ១៩២២។

តើ​អ្នក​ដឹង​ទេ៖ សំរាប់​ខែ មីនា ឆ្នាំ​២០១៤ 22/03/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តើ​អ្នក​ដឹង​ទេ?.
Tags: ,
add a comment

-ប្រជាជន​ចិន​​មួយ​រយ​លាន​នាក់​រស់​​នឹង​ប្រាក់​ចំណូល​ តិច​ជាង​មួយ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

-Picasso ដុត​ក្រដាស់​ការងារ​របស់​គាត់​ចាស់​ៗ​ចោល​ជាង ៨០ ភាគរយ​ដើម្បី​កំដៅ​ក្នុង​ផ្ទះ ព្រោះ​គាត់​ក្រ​ខ្លាំង​ណាស់។

-នៅ​ប្រទេស​ចិន​មនុស្ស​ជាង​សាមសិប​លាន​នាក់ ​រស់នៅ​ក្នុង​រូង​ភ្នំ​នៅ​ឡើយ។

-ផ្នែក​ខ្លះ​នៃ​វិមាន​ពណ៌​ស (The White House) ត្រូវ​បាន​កសាង​ឡើង​ដោយ​ទាសករ។

-មាន​ប្រភេទ​ស្រមោច​ម៉្យាង​ កើត​មក​សំរាប់​ធ្វើ​ជា​ទាសករ​ស្រមោច​មួយ​ប្រភេទ​ទៀត។

-ចំនួន ១៥ ភាគរយ​នៃ​មនុស្ស​ពេញវ័យ​នៃ​ជ​នជាតិ​អាមេរិក​ មិន​ដែល​ប្រើ​អ៊ីនធឺណិត។

-មនុស្ស​ស្រី​ដែល ហ៊ីត្លែ ស្រលាញ់​ដំបូង​បង្អស់​គឺ​ជនជាតិ​ជូ តែ​ដោយ​ខ្វះ​ភាព​ក្លាហាន ហ៊ីត្លែ មិន​ដែល​ហ៊ាន​និយាយ​រក​នាង​ទាល់​តែ​សោះ។

-ហ៊ីត្លៃ មាន​ពងស្វាស​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ។

-ហ៊ីត្លែ ជា​មនុស្ស​ហូប​ម្ហូប​បួស ហើយ​បង្កើត​ច្បាប់​ប្រឆាំង​នឹង​ភាព​ឃោរឃៅ​ចំពោះ​សត្វ។

-ហ៊ីត្លែ ត្រូវ​បាន​គេ​ជ្រើសរើស​ឈរ​ឈ្មោះ​ សំរាប់​រង្វាន់​ណូបែល​សន្តិភាព​នៅ​ឆ្នាំ ១៩៣៩។

តើ​អ្ន​ដឹង​ទេ៖ សំរាប់​ខែ កុម្ភៈ ឆ្នាំ ២០១៤ 04/02/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?.
add a comment

-Beijing, Seoul, Tokyo ទាំង​បី​នេះ​មាន​ន័យ​ថា​ទីក្រុង ក្នុង​ភាសា​របស់​ពួក​គេ។

-ក្រពើ​មិនមាន​បបូរមាត់​នោះ​ទេ តែ​អាច​អត់​ដង្ហើម​បាន​រយៈពេល​មួយ​ម៉ោង​បាន។

-ឆ្កែ​របស់ Abraham Lincoln ដែល​មាន​ឈ្មោះ​ថា FIDO ក៏​ត្រូវ​គេ​លួច​ធ្វើ​ឃាត​ដែរ។

-ប្រសិន​ជា​អ្នក​បើក​ឡាន​ក្នុង​ល្បឿន ៩៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង អ្នក​នឹង​ចំណាយ​ពេល​ជិត​ ៦ ខែ​ទើប​អាច​ទៅ​ដល់​ព្រះចន្ទ។

-ប្រទេស​បារាំង​ជា​ប្រទេស​ ដែល​ទទួល​បាន​អ្នក​ទេសចរណ៍​ច្រើន​ជាង​គេ​ លើ​ពិភពលោក ៨៣ លាន​នាក់​ក្នុង​ឆ្នាំ ២០១២។

-រៀងរាល់​ឆ្នាំ​សត្វ​ឆ្មា​ជិត​បួន​លាន​ក្បាល​ ត្រូវ​បាន​គេ​បរិភោគ​​នៅ​ប្រទេស​ចិន។

-វា​ខុស​នឹង​ច្បាប់​ ក្នុង​ការ​យក​រូបិយបណ័្ណ​​ឥណ្ឌា​ (rupees) ចេញ​ពីប្រទេស​ឥណ្ឌា។

-ដក​ដង្ហើម​នៅ​ទីក្រុង​ ម៉ិមបៃ នៃ ប្រទេស​ឥណ្ឌា​ចំនួន​មួយ​ថ្ងៃ​ គឺ​ស្មើ​នឹង​ជក់​បារី​ចំនួន ១០០ ដើម។

-នៅ​សង្គ្រាម​លោក​លើក​ទី​ពីរ​ ពេលដែល​ហ៊ីត្លែ ទៅ​ទស្សនកិច្ច​ទីក្រុង​ប៉ារីស ប្រជាជន​បារាំង​នៅ​ទីនោះ​ បាន​កាត់​ខ្សែរ​កាប​ជណ្ដើរ​យោង​ចោល ព្រោះ​ពួក​គេ​គិត​ថា​បើ​ ហ៊ីត្លែ ចង់​ឡើង​ ដូច្នេះ​ត្រូវ​ឡើង​ដោយ​ខ្លួន​ឯង។

-មួយ​ភាគ​បី​នៃ​បណ្ដឹង​លែងលះ​គ្នា នៅ​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០១១ មាន​ជាប់​ទាក់ទង​នឹង​ពាក្យ​ថា​ Facebook ។

-ចំនួន ៩២ ភាគរយ​ឡាន​ដែល​លក់​នៅ​ប្រទេស​ប្រេស៊ីល គឺ​ឡាន​ប្រើ​អេតាណុល ដែល​អេតាណុល​នោះ​ផលិត​ចេញ​ពី​ស្ក​​អំពៅ។

%d bloggers like this: