jump to navigation

តើ​អ្ន​ដឹង​ទេ៖ សំរាប់​ខែ កុម្ភៈ ឆ្នាំ ២០១៤ 04/02/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?.
add a comment

-Beijing, Seoul, Tokyo ទាំង​បី​នេះ​មាន​ន័យ​ថា​ទីក្រុង ក្នុង​ភាសា​របស់​ពួក​គេ។

-ក្រពើ​មិនមាន​បបូរមាត់​នោះ​ទេ តែ​អាច​អត់​ដង្ហើម​បាន​រយៈពេល​មួយ​ម៉ោង​បាន។

-ឆ្កែ​របស់ Abraham Lincoln ដែល​មាន​ឈ្មោះ​ថា FIDO ក៏​ត្រូវ​គេ​លួច​ធ្វើ​ឃាត​ដែរ។

-ប្រសិន​ជា​អ្នក​បើក​ឡាន​ក្នុង​ល្បឿន ៩៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង អ្នក​នឹង​ចំណាយ​ពេល​ជិត​ ៦ ខែ​ទើប​អាច​ទៅ​ដល់​ព្រះចន្ទ។

-ប្រទេស​បារាំង​ជា​ប្រទេស​ ដែល​ទទួល​បាន​អ្នក​ទេសចរណ៍​ច្រើន​ជាង​គេ​ លើ​ពិភពលោក ៨៣ លាន​នាក់​ក្នុង​ឆ្នាំ ២០១២។

-រៀងរាល់​ឆ្នាំ​សត្វ​ឆ្មា​ជិត​បួន​លាន​ក្បាល​ ត្រូវ​បាន​គេ​បរិភោគ​​នៅ​ប្រទេស​ចិន។

-វា​ខុស​នឹង​ច្បាប់​ ក្នុង​ការ​យក​រូបិយបណ័្ណ​​ឥណ្ឌា​ (rupees) ចេញ​ពីប្រទេស​ឥណ្ឌា។

-ដក​ដង្ហើម​នៅ​ទីក្រុង​ ម៉ិមបៃ នៃ ប្រទេស​ឥណ្ឌា​ចំនួន​មួយ​ថ្ងៃ​ គឺ​ស្មើ​នឹង​ជក់​បារី​ចំនួន ១០០ ដើម។

-នៅ​សង្គ្រាម​លោក​លើក​ទី​ពីរ​ ពេលដែល​ហ៊ីត្លែ ទៅ​ទស្សនកិច្ច​ទីក្រុង​ប៉ារីស ប្រជាជន​បារាំង​នៅ​ទីនោះ​ បាន​កាត់​ខ្សែរ​កាប​ជណ្ដើរ​យោង​ចោល ព្រោះ​ពួក​គេ​គិត​ថា​បើ​ ហ៊ីត្លែ ចង់​ឡើង​ ដូច្នេះ​ត្រូវ​ឡើង​ដោយ​ខ្លួន​ឯង។

-មួយ​ភាគ​បី​នៃ​បណ្ដឹង​លែងលះ​គ្នា នៅ​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០១១ មាន​ជាប់​ទាក់ទង​នឹង​ពាក្យ​ថា​ Facebook ។

-ចំនួន ៩២ ភាគរយ​ឡាន​ដែល​លក់​នៅ​ប្រទេស​ប្រេស៊ីល គឺ​ឡាន​ប្រើ​អេតាណុល ដែល​អេតាណុល​នោះ​ផលិត​ចេញ​ពី​ស្ក​​អំពៅ។

តើ​អ្នក​ដឹង​ទេ៖ សំរាប់​ខែ មករា ឆ្នាំ ២០១៤ 19/01/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?.
Tags: ,
2 comments

-ការ​ជេរ​បញ្ចោរ​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់។

-ជា​មធ្យម​មនុស្ស​ម្នាក់​មាន​សក់​ចំនួន ១០០ ០០០ (មួយ​សែន) សរសៃ។

-ស្លាបព្រា​កាហ្វេ​អាច​ផ្ទុក​ទឹក​ចំនួន ១២០ ដំណក់។

-គីមជុងអ៊ីល មាន​កំពស់ ១៥៨ សង់ទីម៉ែត តែ​ពាក់​ស្បែក​ជើង​ដាក់​បាត​ ១០ សង់ទីម៉ែត្រ​ដើម្បី​ជា​ជំនួយ។

-នៅ​កំពូល​ភ្នំ​អេវើរែស​ (Mt.Everest) អ្នក​អាច​ភ្ជាប់​ 3G លេង​អ៊ីនធឺណិត​បាន។

-សត្វ​ត្រី​អាច​លង់​ទឹក​ស្លាប់​បាន។

-ឡាន​អាច​ការពារ​អ្នក​ អោយ​មាន​សុវត្ថភាព​បំផុត​ពី​រន្ទះ​ ដោយសារ​តែ​ដែក​ជុំវិញ​ខ្លួន​វា ដែល​មិនមាន​ទាក់ទង​អ្វី​បន្តិច​សោះ​នឹង​កង់​របស់​វា។

-មនុស្ស​ស្រី ៩០ ភាគរយ​ដើរ​ចូល​ក្នុង​ហាង​ទំនិញ​ផ្សេង​ៗ ភ្លាម​នោះ​ដើរ​បត់​ទៅ​ខាង​ស្ដាំ​ដៃ។

-ជា​មធ្យម​មនុស្ស​ដក​ដង្ហើម​ចំនួន ២៣ ០០០ (ពីរ​ម៉ឺន​បី​ពាន់) ដង​ក្នុង​មួយ​ថ្ងៃ។

-កូរ៉េ​ខា​ង​ជើង​មាន​ទូរស័ព្ទ​តែ​មួយ​លាន​តែ​ប៉ុណ្ណោះ មួយ​ក្នុង​ចំណោម​មនុស្ស​ ២៥ នាក់។

តើ​អ្នក​ដឹង​ទេ៖ សំរាប់​ខែ​ធ្នូ 04/12/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?.
Tags: ,
add a comment

-អ្នក​មិន​អាច​ Block លោក Mark  Zuckerberg ក្នុង​ហ្វេសប៊ុក​បាន​ទេ។

-អង្គការ​សហប្រជាជាតិ​ ទទួល​ស្គាល់​ ថ្ងៃសិទ្ធិនារីអន្តរជាតិ ៨ មិនា តែមិនទទួលស្គាល់ ថ្ងៃសិទ្ធិបុរស​អន្តរជាតិ ១៩ វិច្ឆិការ នោះទេ។

-ព្រះចន្ទ​មាន​ទំហំ ២៧ ភាគរយ​នៃ​ទំហំ​របស់​ផែនដី។

-ពាក្យ Skyscraper ត្រូវ​បាន​គេ​ប្រើ​ដំបូង​បង្អស់​ក្នុង​ឆ្នាំ ១៨៨៨ ដើម្បី​ហៅ​អគារ​មួយ ដែល​មាន​កំពស់​តែ​ ១​១ ជាន់​តែ​ប៉ុណ្ណោះ។

-​​អ្នក​អាច​ដាក់​ .qr នៅ​ខាង​ចុងលីងខ៍ (Link)​​ bit.ly​ មួយ​ណា​ក៏​បាន វា​នឹង​បង្ហាញ​កូដ QR។

-ឈ្មោះ​ហៅ​ក្រៅ​របស់​ព្រះអង្គ​ម្ចាស់ William (កូន​ប្រុស​របស់​ម្ចាស់​ក្សត្រី Diana) នៅ​​សាលា​គេ​ហៅ​ព្រះអង្គ​ថា P-Willy ។

-១៦៣៨​ គឺជា​ទំហំ​ធំ​បំផុត​​ក្នុង Microsoft Word អនុញ្ញាតិ។

-វា​ត្រូវការ​ចំណាយ​រយៈពេលប្រាំមួយ​ខែ ដើម្បី​ផលិត​រថយន្ដ Rolls Royce មួយ តែ​ចំណាយ​ពេល​តែ​ចំនួន ១៣ ម៉ោង​ប៉ុណ្ណោះ ដើម្បី​ផលិត​រថយន្ដ​ Toyota ។

-មេជើង​របស់​​អ្នក​មាន​ឆ្អឹង​ចំនួន​តែ​ពីរ​ប៉ុណ្ណោះ ក្រៅ​ពី​ហ្នឹងម្រាម​ជើង​ទាំង​អស់​​​មាន​ឆ្អឹង​ចំនួន​បី។

-មនុស្ស​ដែល​មាន​អត្រា​ស្លាប់​ខ្ពស់​ជាង​គេ​បំផុត ក្នុង​អំពើ​ចោរកម្ម​គឺ​ចោរ​ខ្លួន​ឯង។

តើ​អ្នក​ដឹង​ទេ? 26/10/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?.
Tags: , , , ,
add a comment

-តាម​ការ​សិក្សា​បាន​អោយ​ដឹង​ថា​ មនុស្ស​ម្នាក់​ក្នុង​ចំណោម​បី​នាក់ (មួយ​ភាគ​បី) មាន​អារម្មណ៍​កាន់​តែ​មិន​ពេញ​ចិត្ត​នឹង​ជីវិត​ខ្លួន​ឯង នៅ​ពេល​បាន​ចូល​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក។

-ទីកន្លែង​ដែល​ដើមឈើ​ខ្ពស់​ជាង​គេ និង ចាស់​ជាង​គេ​ក្នុង​លោក​ ត្រូវបានគេរក្សាជាសំងាត់បំផុត ព្រោះតែមិនចង់អោយអ្នក ទេសចរណ៍ដឹង ហើយប្រជ្រៀតគ្នាទៅមើល  ដែលអាចបំផ្លាញដល់វាបាន។

– LOL (Lough Out Loud) ទើប​ត្រូវ​បាន​សៀវភៅ​វចនានុក្រម Oxford English Dictionary ទទួល​ស្គាល់​បញ្ចូល​ក្នុង​កំណែទម្រង់​ថ្មី​នៅ​ឆ្នាំ ២០១១ នេះទេ។

-ឱកាស​ដែល​អាច​ស្លាប់ ​ដោយសារ​គ្រោះ​ថ្នាក់​ធ្លាក់​យន្ដហោះ​គឺ មួយ​ភាគ​ដប់​មួយ​លាន (1/11.000.000) ។

-ឆ្កែ​ដែល​មានអាយុ​ចំណាស់​ជាង​គេ​លើ​លោក​ស្លាប់​នៅ​អាយុ ២៩ ឆ្នាំ។

-៣០០០០ គេហទំព័រ​ត្រូវ​បាន​គេ​បំបែក​បាន​ជា​រៀងរាល់​ថ្ងៃ។

-ប្ដី​ប្រពន្ធ​ដែល​រស់នៅ​ជាមួយ​គ្នា​ មុន​ពេល​រៀបការ មាន​អត្រា​លែងលះ​គ្នា​ ខ្ពស់​ជាង​ប្ដី​ប្រពន្ធ​ ដែលរង់ចាំរហូតដល់រៀបការហើយ។

-ក្រឡេក្រឡា​នៅ​លើ​សត្វ​ខ្លា​ទាំង​អស់​មិន​ដូច​គ្នា​នោះ​ទេ ដូច​ជា​ស្នាម​ក្រយ៉ៅ​ដៃ​របស់​មនុស្ស​ដែរ។

-Super Mario កាល​ពី​ដើម​ឡើយ​ត្រូវ​បាន​គេ​ហៅថា Mr Video ។

-រយៈពេល​ពរ​ពោះ​របស់​សត្វ​ដំរី​គឺ​រយៈពេល​ពីរ​ឆ្នាំ។​​​​ ​​​​ ​​ ​​​​​​​​ ​​​​​​​ ​ ​​ ​​​​​​ ​

មួយ​ចំនួន​អំពី​ប្រទេស​ជប៉ុន 30/08/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?, ព័ត៌មាន​ផ្សេង​ៗ.
Tags: , ,
add a comment

-ក្នុង​មួយ​ឆ្នាំ​ប្រទេស​ជប៉ុន​ត្រូវ​រង​គ្រោះ​ ដោយ​រញ្ជួយ​ដី​យ៉ាង​ហោច​ណាស់​ចំនួន ១៥០០ (មួយ​ពាន់​ប្រាំ​រយ)។

-ប្រទេស​ជប៉ុន​មាន​មនុស្ស​ ដែល​មាន​វ័យ​ច្រើន​ជាង​ ១០០ ឆ្នាំ​​ ដល់​ទៅ​ច្រើន​ជាង ៥០ ០០០ (ប្រាំ​ម៉ឺន)​ នាក់។

-ប្រទេស​ជប៉ុន​មាន​កោះ​ដល់​ទៅ​ចំនួន ៦៨០០ កោះ។

-រថភ្លើង​ក្នុង​ប្រទេស​ជប៉ុន​ ជា​រថភ្លើង​មួយ​ក្នុង​ចំណោម​រថភ្លើង ដែល​ទៀងទាត់​បំផុត​ក្នុង​លោក ជា​មធ្យម​រថភ្លើង​ក្នុង​ប្រទេស​នេះ​ មក​យឺត​តែ​ចំនួន ១៨ វិនាទី​ប៉ុណ្ណោះ។

-ឪឡឹក​ជ្រុង​ ត្រូវ​បាន​ដាំ​ដោយ​ជនជាតិ​ជប៉ុន ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​តម្រៀប​លើ​គ្នា និង ទុក​​ដាក់​ស្រួល​​មិន​រមៀល។

-នៅ​ប្រទេស​ជប៉ុន​មាន​សត្វ​ចិញ្ចឹម​ ច្រើន​ជាង​កូន​ក្មេង។

-ជនជាតិ​ជប៉ុន​ ដែល​រួច​ជីវិត​ពី​ការ​ស្លាប់​ក្នុង​គ្រោះថ្នាក់​​កប៉ាល់ ទីតានីក​​ ត្រូវ​បាន​គេ​​ហៅ​ថា​ “ជន​កំសាក” ព្រោះ​មិន​បាន​ស្លាប់​ជាមួយ​ នឹង​អ្នក​ដំណើរ​ផ្សេង​ទៀត។

-នៅ​ប្រទេស​ជប៉ុន​ចំនួន ៩០% នៃ​ទូរស័ព្ទ​ដៃ​ គឺ​ត្រូវ​ដាក់​ប្រដាប់​ការពារ​មិន​អោយ​លិច​ទឹក​ចូល​បាន [waterproof] ព្រោះ​តែ​ក្មេង​ជំទង់​ជនជាតិ​ជប៉ុន​ប្រើ​វា​ សូម្បី​តែ​ពួក​គេ​កំពុង​តែ​ងូត​ទឹក​ក្នុង​បន្ទប់។

តើ​អ្នក​ដឹង​ទេ៖ សំរាប់​ខែ សីហា ឆ្នាំ ២០១៣ 03/08/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?.
Tags: , , ,
2 comments

-បើ​អ្នក​ដាក់​ចេកទុំ​ជាប់​នឹង​ប៉េងប៉ោះ​ខ្ចី ប៉េងប៉ោះ​នឹង​ទុំ​ដែរ​ជា​មិន​ខាន។

-ផលិតផល​ដំបូង​បង្អស់​ដែល Sony ផលិត​ចេញ​លក់​ដំបូង​បង្អស់​គឺ​ឆ្នាំង​ដាំ​បាយ។

-មេដាយ​មាស​នៃ​កីឡា​អូឡាំពិក​ធ្វើ​ពី​ប្រាក់ ៩២.៥ ភាគ​រយ។

-យេស៊ូ ត្រូវ​បាន​គេ​លើក​ឡើង​ក្នុង​គម្ពីរ​កូរ៉ាន​ច្រើន​ជាង មហាម៉េដ។

-ក្រែម​លាប​បបូរ​មាត់​ភាគ​ច្រើន​ផ្ទុក​នូវ​ស្រកា​ត្រី។

-សត្វ​ស្រមោច​មិន​ដេក​ទេ។

-ហ៊ីត្លែមានទំនាក់ទំនងស្នេហាស្អិតល្មួតជាមួយនឹងក្មួយស្រីរបស់គាត់ Geli Raubal នាងបានសម្លាប់ខ្លួនរបស់នាងនៅឆ្នាំ ១៩៣១ ដោយកាំភ្លើងខ្លី ហើយនៅឆ្នាំ ១៩៤៥ ហ៊ីត្លែក៏ប្រើកាំភ្លើងនោះ ដើម្បី​បញ្ចប់​ជីវិត​របស់​គាត់​ដែរ។

-មាន iPhone App មួយ​ដែល​បកប្រែ​ភ្លាម​ៗ ទៅ​ជា​ភាសា​អង់គ្លេស រឺ អេស្បាញ៉ុល ដោយ​គ្រាន់​តែ​ប្រើ​ម៉ាស៊ីន​ថត ដែល​មាន​នៅ​ជាមួយ​នឹង iPhone នោះ។

-នៅ​ប្រទេស កាណាដាទាំង​មូល​មិន​មាន​ដី​ទីកន្លែង​ណា​មួយ ដែល​ទាប​ជាង​នីវ៉ូ​ទឹក​សមុទ្រ​នោះ​ទេ។

-Facebook ពណ៌​ខៀវ​ស្ទើរ​តែ​ទាំង​ស្រុង ព្រោះ​តែ​លោក Mark Zuckerburg ខ្វាក់​ពណ៌​ក្រហម និង បៃតង។

ចំណេះដឹង​ទូទៅ៖ តើ​អ្នក​ដឹង​ទេ? 13/03/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?.
add a comment

-ការ៉ាតេ មាន​ដើម​កំណើត​ចេញ​ពី​ប្រទេស​ឥណ្ឌា។

-សត្វ​មូស​មាន​ធ្មេញ​ដល់​ទៅ​ចំនួន ៤៧។

-ទំពាំងបាយជូរ​ផ្ទុះ​ក្នុង Microwave។

-នៅ​ទីក្រុង​នៃ​ប្រទេស​កេនយ៉ា [Kenya] នៅ​ឆ្នាំ ១៩៨៦ តំលៃ​កាំភ្លើង AK-47 មួយ​ដើម តំលៃ​ស្មើ​នឹង​សត្វ​​គោ​ចំនួន ១៥ ក្បាល។ តែ​តំលៃ​នេះ​ថយ​ចុះ​ខ្លះ​នៅ​ឆ្នាំ ២០០៥ គឺ​តំលៃ​ស្មើ​នឹង​សត្វ​គោ​ចំនួន​ ៤ ក្បាល​វិញ។

-តាម​ការ​តាម​ដាន​មើល​កន្លង​មក រន្ទះ​ ហាក់​បី​ដូច​ជា​បាញ់​មនុស្ស​ប្រុស​​ជាជាង​មនុស្ស​ស្រី ដល់​ទៅ​ចំនួន​ប្រាំ​ពីរ​ដង​ គិត​ជា​មធ្យម។

-សត្វ​មូស​ជា​ធម្មតា​​រស់នៅ​ ដោយ​អាស្រ័យ​នឹង​បឺត​ទឹក​ពី​ផ្លែឈើ រឺ ទឹកដម​ផ្កា​ ហើយ​បឺត​ឈាម​​​ តែ​ពេល​ណា​ដែល​មាន​ផ្ទៃពោះ​តែ​ប៉ុណ្ណោះ។

-ទស្សនាវដ្ដី​ TIME គឺ​ចេញ​មក​ពី​អក្សរ​កាត់ “The International Magazine of Events”។

-សត្វ​កន្ទុំរុយ​មាន​អាយុ​តែ​ ២៤ ម៉ោង​តែ​ប៉ុណ្ណោះ។

-មនុស្ស​ភាគច្រើន​ប្រើ​ច្រាស់​ដុស​ធ្មេញ​ ពណ៌​ខៀវ​ច្រើន​ជាង​ពណ៌​ក្រហម។

-Louis Vuitton ដុត​ឥវ៉ាន់​ដែល​លក់​មិន​ចេញ​របស់​ខ្លួន ចោល​ទាំង​អស់ ព្រោះ​តែ​មិន​លក់​ឥវ៉ាន់​ទាំង​នោះ​បញ្ចុះ​តំលៃ​នោះ​ទេ។

ចំណេះដឹង​ទូទៅ៖ តើ​អ្នក​ដឹង​ទេ? 13/02/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើ​អ្នក​ដឹង​ទេ?.
Tags: , , ,
add a comment

-នៅ​ពេល​ចិញ្ច្រាំ​ខ្ទឹម​បារាំង អ្នក​អាច​ខាំ​ដុំ​នំប៉ុង (Bread) មួយ​ចំរៀក ដាក់​ចន្លោះ​បបូរ​មាត់​របស់​អ្នក ដើម្បី​ការពារ​កុំ​អោយ​អ្នក​ផ្សា​ភ្នែក។​

-ពាក្យ​អង់គ្លេស Howdy មិនមែន​ជា​ពាក្យ​សំរាប់​និយាយ​មាន​ន័យ​ដូច​ពាក្យ Hello នោះ​ទេ វា​ជា​ពាក្យ​ដែល​គេ​និយាយ​លឿន ចេញ​ពី​ពាក្យ How do you do?

-កោសិកា​ក្នុង​ខ្លួន​មនុស្ស​ ដែល​មាន​ទំហំ​ធំ​ជាង​គេ​គឺ “មេ​ជីវិត​ញី” ហើយ​កោសិកា​ ដែល​មាន​ទំហំ​តូច​ជាង​គេ​បំផុត​ ក្នុង​ខ្លួន​មនុស្ស​គឺ “មេ​ជីវិត​ឈ្មោល”។

-មុខ​របរ​ពេស្យាចារ​ នៅ​​ប្រទេស​ថៃ​មាន​ចំណែក​​នៅ​ក្នុង GDP នៃ​ប្រទេស​នេះ​ពី​ចំនួន ១០ ទៅ ១៤%។

-កំណត់ត្រា​ពិភពលោក​នៃ​សៀវភៅ​ហ្គ្រីនែស [The Guinness Book of World Records] បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ ១៩៥៥ ជា​សៀវភៅ​ធម្មតា សំរាប់​ចែកចាយ​នៅ​ហាង​ផ្សេង​ៗ នៅ​ប្រទេស​អង់គ្លេស​ សំរាប់​ផ្សព្វផ្សាយ​ពី​ស្រាបៀ​រ Guinness តែ​ប៉ុណ្ណោះ។

-បើ​អ្នក​ចាក់​ស្រា​តែ​បន្តិច​លើ​ពពួក​សត្វ​ដូច​ជា​ “ខ្យាដំរី” នឹង​ធ្វើ​អោយ​ពួក​វា​ ស្រវឹង​ឆ្កួត​លីលា ហើយ​ទិច​ខ្លួន​ឯង​រហូត​ដល់​ស្លាប់។

-អ្នក​មិន​អាច​សម្លាប់​ខ្លួន​ឯង ដោយ​ការ​ប្រឹង​អត់​ដង្ហើម​នោះ​ទេ អញ្ចឹង​​ពាក្យ​ខ្មែរ​យើង​តែងតែ​និយាយ​លេង​ថា​ “អត់​ដង្ហើម​អោយ​ស្លាប់” មិន​អាច​ធ្វើ​ទៅ​កើត​នោះ​ទេ។

 -Stewardesses ជា​ពាក្យ​​អង់គ្លេស​វែង​បំផុត​ ដែល​អ្នក​វាយ​តែ​ដៃ​ខាង​ឆ្វេង លើ​ក្ដារចុច​នៃ​កុំព្យូទ័រ [Keyboard]។

-តើ​អ្នក​ដឹង​ទេ Albert Einstein មិន​ដែល​ពាក់​ស្រោមជើង​ទាល់​តែ​សោះ​ក្នុង​មួយ​ជីវិត​របស់​គាត់។

-បាន​ជា​គេ​និយាយ​ថា “Bless you” ពេល​ដែល​អ្នក​កណ្ដាស់​ ព្រោះ​ពេល​នោះ​បេះដូង​របស់​អ្នក​​ឈប់​ដំណើរការ​ចំនួន​ មួយ​មីលី​វិនាទី។

%d bloggers like this: