jump to navigation

និទាន​អប់រំ៖ ហង្ស​ស្លាប​មាស 10/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​.
Tags: , , , , , ,
2 comments

មាន​កាល​ជា​យូរ​លង់​ណាស់​មក​ហើយ មាន​ក្រុម​គ្រួសារ​មួយ​ មាន​ជីវភាព​លំបាក​យ៉ាង​ខ្លាំង​ ក្រោយ​ពី​ឪពុក​ម្ដាយ​របស់​ពួក​គេ​ស្លាប់​បាត់​ទៅ។ ពួក​គេ​រស់នៅ​យ៉ាង​លំបាក​វេទនា​ក្នុង​កូន​ ខ្ទម​ស្បូវ​ដ៏​កំសត់​មួយ ដោយ​មិន​មាន​ម្ហូប​អាហារ​ញ៉ាំ​គ្រប់​គ្រាន់​នោះ​ទេ ដោយ​ក្ដី​អាណិត​អាសូរ មាន​ចិត្ត​ចង់​ជួយ​សង្គ្រោះ​ក្រុម​គ្រួសារ​មួយ​នេះ​ មាន​សត្វ​ហង្ស​មួយ​​បាន​ហើរ​រំលង​​លើ​ដំបូល​ផ្ទះ​របស់​ពួក​គេ​​ ហើយ​ជម្រុះ​​ស្លាប​មាស​ដល់​ពួក ដើម្បី​អាច​អោយ​ពួក​គេ​យក​ស្លាប​មាស​នេះ​ទៅ​លក់​​យក​លុយ​ទិញ​ម្ហូប​អាហារ​បរិភោគ​ និង រស់​នៅ​បន្ត​ទៅ​ទៀត​បាន។

មាន​ថ្ងៃ​មួយ​ក្រុម​គ្រួសារ​​នេះ​ បាន​ពិភាក្សា​គ្នា​ថា​ ហង្ស​នេះ​មាន​រោម​ពេញ​ខ្លួន​តែ​កំណាញ់​ណាស់​ជម្រុះ​រោម​ អោយ​ពួក​យើង​ម្ដង​មួយ​ៗ ​បើ​បែប​នេះ​មិន​ដឹង​ថ្ងៃ​ណា​យើង​នឹង​ក្លាយ​ជា​អ្នក​មាន​នឹង​គេ​ទេ ដោយ​ចង់​​ក្លាយ​ជា​អ្នក​មាន​ឆាប់​ៗ​ ពួក​គេ​បាន​រៀប​គម្រោង​ផែនការ​ចាប់​ហង្ស​នេះ​អោយ​បាន​ហើយ​នឹង​បោច​យក​រោម​ទាំង​អស់​តែ​ម្ដង។

នៅ​ពេល​ដែល​ហង្ស​ហើរ​មក​ជម្រុះ​រោម​ម្ដង​ទៀត ក្រុម​គ្រួសារ​នេះ​ បាន​ប្រើ​ល្បិច​លួងលោម​អោយ​ហង្ស​នេះ​ ហើរ​ចុះ​មក​ផ្ទះ​ពួក​គេ ហើយ​ពួក​គេ​បាន​ចាប់​ច្របាច់​ក​ហង្ស​នេះ ​ហើយ​នាំ​គ្នា​បោច​យក​រោម​មាស​ទាំង​អស់​​​គ្មាន​សល់។ ដោយ​សេចក្ដី​ឈឺ​ចាប់​ពាង​រាង​កាយ និង ចិត្តចាប់​ពី​ថ្ងៃ​នោះ​មក​ហង្ស​នោះ​​មិន​ដែល​ត្រលប់​មក​ជួយ​ ក្រុម​គ្រួសារ​នោះ​ទៀត​នោះ​ទេ។

និយាយ​ពី​ក្រុម​គ្រួសារ​នោះ​ ក្រោយ​ពេល​បាន​រោម​ហង្ស​មាស​ ពួក​គេ​បាន​​យក​រោម​មាស​ទាំង​អស់​ទៅ​លក់​បាន​ប្រាក់​កាស​យ៉ាង​ច្រើន តែ​ដោយ​សារ​ភាព​ល្ងង់ខ្លៅ សប្បាយ​ភ្លើត​ភ្លើន ពួក​គេ​បាន​ចាយ​លុយ​​ទាំង​នោះ​អស់​គ្មាន​សល់ ហើយ​ទី​បំផុត​បាន​ក្លាយ​ទៅ​ជា​អ្នក​ក្រ​ដូច​មុន​ ដដែល តែ​ក្រ​ម្ដង​នេះ​ពួក​គេ​លែង​មាន​ឱកាស​ បាន​ស្លាប​ហង្ស​មាស​ម្ដង​មួយ​សន្លឹក​យក​ទៅ​លក់​ដើម្បី​ទិញ​ម្ហូប​អាហារ​ញ៉ាំ​ទៀត​ហើយ ទី​បំផុត​ពួក​គេ​ទាំង​អស់​ បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​ភាព​អត់​ឃ្លាន​នោះ​ទៅ។

“មហិច្ឆតា​ហួស​ហេតុ​គឺ​ជា​មហន្តរាយ”

Related articles

និទាន​អប់រំ៖ កង្កែប និង ខ្យាដំរី 29/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណី​ជីវិត, និទាន​បែប​អប់រំ​.
Tags: , , , ,
1 comment so far

មាន​កាល​មួយ​មាន​មាន​សត្វ​ខ្យាដំរី​មួយ​ ចង់​ឆ្លង​ស្ទឹង តែ​មិន​អាច​ឆ្លង​បាន​ព្រោះ​តែ​មិន​ចេះ​ហែល​ទឹក។ ភ្លាម​នោះ​ខ្យា​ដំរី​ឃើញ​កង្កែប​មួយ​នៅ​ក្បែរ​នោះ ហើយ​ខ្យាដំរី​បាន​សុំ​អោយ​កង្កែប​ហែល​​ចម្លង​ខ្លួន​ទៅ​ត្រើយ​ម្ខាង តែ​កង្កែប​មិន​ព្រម​ទេ​កង្កែប​បាន​និយាយ​ថា “អត់​ទេ ព្រោះ​ខ្យាដំរី​ទិច​កង្កែប”។ ដោយ​លឺ​បែប​នោះ​ខ្យាដំរី​ បាន​សន្យា​ថា​ខ្លួន​នឹង​មិន​ធ្វើ​បែប​នោះ​ទេ ខ្លួន​គ្រាន់​តែ​ចង់​ឆ្លង​ទៅ​ត្រើយ​ម្ខាង​តែ​ប៉ុណ្ណោះ។ ដោយ​លឺ​ការ​សន្យា​របស់​ខ្យាដំរី​បែប​នោះ កង្កែប​ក៏​យល់ព្រម​ចំលង​ខ្យាដំរី​ទៅ​ត្រើយ​ម្ខាង ដោយ​ដាក់​ខ្យាដំរី​លើ​ខ្នង​របស់​ខ្លួន ស្រាប់​តែ​មក​ដល់​ពាក់​កណ្ដាល​ស្ទឹង​ ខ្យាដំរី​បាន​ទិច​កង្កែប។ មុន​នឹង​ស្លាប់​កង្កែប​បាន​សួរ​ខ្យាដំរី​ថា “ហេតុអ្វី​បាន​អ្នក​ធ្វើ​បែប​នេះ?” ខ្យាដំរី​បាន​ឆ្លើយ​ថា “ព្រោះ​យើង​ជា​ខ្យាដំរី ហើយ​ខ្យាដំរី​ទិច​កង្កែប”។ រំពេច​នោះ​កង្កែប និង ខ្យាដំរី​បាន​លិច​ទៅ​ក្នុង​ទឹកស្ទឹង ហើយ​ស្លាប់​ទាំង​ពីរ​បាត់​ទៅ។

“ធ្វើ​ជា​មនុស្ស​សូម​កុំ​ប្រព្រឹត្ត​ខ្លួន​ដូច​ជា​សត្វ​ខ្យាដំរី ដើម្បី​ឈ្នះ ដើម្បី​បំផ្លាញ​អ្នក​ដទៃ សុខចិត្ត​បង្កើត​​ក្ដី​អន្តរាយ​គ្រប់​យ៉ាង ទោះ​នោះ​នាំ​ការ​អន្តរាយ​ដល់​ខ្លួន​ផ្ទាល់​ក៏​ដោយ អោយ​តែ​បាន​ឈ្នះ”

Inspired by : SEB Together We Grow

Related articles

និទាន​បែប​អប់​រំ៖ បក្សី​​ភ្លោះ​ជាប់​គ្នា – Conjoint Birds 22/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​.
Tags: , ,
9 comments

មាន​កាល​យូរ​លង់​ណាស់​មក​ហើយ​ មាន​បក្សី​មួយ​គូ​កើត​មក​មាន​ដង​ខ្លួន​ជាប់​គ្នា ពួក​គេ​ស្រលាញ់​គ្នា​ខ្លាំង​​ណាស់​ ទោះ​បាន​ចំណី​បន្តិច​បន្តួច​ក៏​តែងតែ​ចែក​គ្នា​ឆី​គ្រប់​ពេល​វេលា​។ ដោយ​​ចង់​ដឹង​​ក្ដី​ស្រលាញ់​របស់​បក្សី​ទាំង​ពីរ​នេះ មាន​បុរស​ម្នាក់​បាន​សាកល្បង​ពួក​គេ​ ដោយ​ចង់​ដឹង​​​តើ​ពួក​គេ​ស្រលាញ់ និង ទុក​ចិត្ត​គ្នា​បាន​ប៉ុណ្ណា?

ថ្ងៃ​មួយ​បុរស​នោះ​បាន​ដើរ​ទៅ​ក្បែរ​បក្សី​នៅ​ខាង​ឆ្វេង ​ហើយ​អោន​ក្បាល​របស់​គាត់​ទៅ​ក្បែរ ត្រចៀក​របស់​បក្សី​នៅ​ខាង​ឆ្វេង​នោះ ​តែ​បុរស​នោះ​​​អត់​បាន​និយាយ​អ្វី​ទាំង​អស់។ ក្រោយ​ពេល​ដែល​បុរស​នោះ​ដើរ​ចេញ​ទៅ​ បក្សី​ខាង​ស្ដាំ​បាន​សួរ​បក្សី​ខាង​ឆ្វេង​ថា “តើ​បុរស​នោះ​ខ្សឹប​និយាយ​អ្វី​ជាមួយ” បក្សី​ខាង​ឆ្វេង​បាន​ឆ្លើយ​ថា “អត់​មាន​និយាយ​អ្វី​ទេ” ។

នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត ​បុរស​ដដែល​នោះ​បាន​ដើរ​មក​ក្បែរ​បក្សី​នៅ​ខាង​ស្ដាំ ហើយ​អោន​ក្បាល​របស់​គាត់​មក​ក្បែរ​ត្រចៀក​បក្សី​ខាង​ស្ដាំ​ម្ដង តែ​គាត់​ក៏​អត់​មាន​និយាយ​អ្វី​ទាំង​អស់។ ពេល​បុរស​នោះ​ដើរ​ចេញ ​បក្សី​ខាង​ឆ្វេង​បាន​សួរ​បក្សី​ខាង​ស្ដាំ​ថា “តើ​បុរស​នោះ​និយាយ​អ្វី​ជាមួយ​​នឹង​ឯង” បក្សី​ខាង​ស្ដាំ​​ថា​ “អត់​មាន​និយាយ​អ្វី​ទេ” ហើយ​បក្សី​ខាង​ស្ដាំ​​​បាន​គិត​ក្នុង​ចិត្ត​ថា “ទោះ​បី​បុរស​នោះ​និយាយ​ប្រាប់​ក៏​យើង​មិន​ប្រាប់​ឯង​ដែរ​ ព្រោះ​ម្សិល​មិញ​ឯង​លាក់​នឹង​អញ”។

ចាប់​ពី​ថ្ងៃ​នោះ​មក​បក្សី​ទាំង​ពីរ​ហាក់​មិន​សូវ​ចុះ​សម្រុង​នឹង​គ្នា​នោះ​ទេ ពួក​គេ​តែង​តែ​ឈ្លោះ ប្រកែក​គ្នា​អំពី​រឿង​ខ្សឹប​នោះ​ជា​រឿយ​ៗ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ជម្លោះ​កាន់​តែ​រីក​ធំ​ឡើង​ៗ​ ដោយ​ទ្រាំ​មិន​បាន​ បក្សី​ទាំង​ពីរ​ក៏​ឈ្លោះ​ខាំ​គ្នា​យក​តែ​ឈ្នះ​រៀង​ៗ​ខ្លួន ពួក​គេ​បាន​ទធាក់​គ្នា​យក​មួយ​ឈ្នះ​ដៃ​​ ធ្វើ​អោយ​ខ្លួន​ប្រាណ​​​របស់​ពួក​គេ​ទាំង​ពីរ​ដាច់​ចេញ​ពី​គ្នា ហើយ​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ពេល​នោះ​ទៅ។

“ការ​មិន​ទុកចិត្ត​គ្នា​ជា​ទ្វារ​ចូល​ឆ្ពោះ​ទៅ​កាន់​ការ​បាក់បែក​

Related articles

Repost៖ និទាន​បែប​អប់​រំ “ផ្កា​មួយ​ទង” 02/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​, ប្រលោមលោក.
Tags: , ,
9 comments

មាន​ប្រុស​កំលោះ​ម្នាក់​បាន​និយាយ​ទៅ​កាន់​បុរស​វ័យ​ចំណាស់​ម្នាក់​ថា

-កំលោះ​ក្មេង

លោក​អ៊ំ​មាន​អាយុ​ច្រើន​គួរ​សម​ខ្ញុំ​ឆ្ងល់​ថា​ហេតុ​អ្វី​ក៏​លោក​អ៊ំ​មិន​ព្រម​រៀប​ការ​យក​ប្រពន្ធ?

បុរស​ចំណាស់

នេះ​ពិត​ជា​សំនួរ​គួរ​អោយ​ចាប់​អារម្មណ៍​ណាស់​ក្មួយ​ ប៉ុន្តែ​ហេតុ​អ្វី​ក៏​ក្មួយ​មិន​ទាន់​រៀប​ការ ដែរ ក្មួយ​មាន​អាយុ​យ៉ាង​តិច​ក៏ ២៥ ឆ្នាំ​ ក្មួយ​មាន​លុយ មាន​ការងារ​ធ្វើ និង​ រូប​រាង​ក៏​សង្ហា ទៀត?

កំលោះ​ក្មេង

តាម​ការ​ពិត​ក្មួយ​នៅ​មាន​ពេល​វេលា​វែង​ឆ្ងាយ​ទៀត​ដើម្បី​គិត​រឿង​នេះ ព្រោះ​ក្មួយ​នៅ​ក្មេង​តែ​​ក្មួយ​ពិត​ជា​ឆ្ងល់ និង ចង់​ដឹង​រឿង​របស់​លោក​អ៊ំ​ខ្លាំង​ណាស់។

បុរស​ចំណាស់

បើ​ក្មួយ​ចង់​ដឹង​លុះ​ណា​តែ​ក្មួយ​ដើរ​ជុំវិញ​បឹង​នេះ​មួយ​ជុំ​ រក​បេះ​ផ្កា​ណា​ដែល​ស្អាត​ជាង​គេ អោយ​អ៊ំ​មួយ​ទង​មក អ៊ំ​នឹង​រៀប​រាប់​រឿង​រ៉ាវ​គ្រប់​យ៉ាង​អោយ​ក្មួយ​បាន​ជ្រាប។ អ៊ំ​ចាំ​ក្មួយ​នៅ​ទី​នេះ​តែ​ក្មួយ​ត្រូវ​សន្យា​នឹង​អ៊ំ​ថា​មិន​ត្រូវ​ដើរ​បក​ក្រោយ​ជា​ដាច់​ខាត​ណា៎!

————

បុរស​​ក្មេង​នោះ​បាន​ចាក​ចេញ​ទៅ​រក​បេះ​ផ្កា​តាម​មាត់​បឹ​ង​បាត់​ទៅ ព្រោះ​គាត់​ចង់​ដឹង​រឿង រ៉ាវ​ពិត​របស់​បុរស​វ័យ​ចំណាស់​នោះ​ខ្លាំង​ណាស់​មួយ​សន្ទុះ​ក្រោយមក បុរស​វ័យ​​ក្មេង​បាន មក​ដល់​កន្លែង​ដើម​កន្លែង ដែល​គាត់​បាន​សន្យា​ជាមួយ​បុរស​វ័យ​ចំណាស់​ថា​មក​ជួប គាត់​នៅ​ទីនេះ។តែ​វា​ចំលែក​ពន់​ពេក​ក្រៃ​ ព្រោះ​នៅ​តាម​មាត់​បឹង​សំបូរ​ផ្កា​ច្រើន​ណាស់​តែ ក្នុង​ដៃ​បុរស​វ័យក្មេង​គ្មាន​ផ្កា​មួយ​ទង​មក​ជាមួយ​សោះ (មក​ដោយ​បាត​ដៃ​ទទេ)។

បុរសចំណាស់

អេ, ឯណា​ផ្កា​មួយ​ទង​ដែល​ក្មួយ​ទៅ​បេះ​អោយ​អ៊ំ​នោះ?

កំលោះ​ក្មេង

តាម​ការ​ពិត​ខ្ញុំ​បាន​ឃើញ​ផ្កា​ស្អាត​ៗ​ជា​ច្រើន​ តាម​ដង​ផ្លូវ​ខ្ញុំ​ឃើញ​មួយ​ហើយ​មួយ​ទៀត​តែ ខ្ញុំ​មិន​បាន​សំរេច​ចិត្ត​ថា​ បេះ​យក​មួយ​ទង​ណា​អោយ​ពិតប្រាកដ​នោះ​ទេ ព្រោះ​ខ្ញុំ​បាន​គិត ថា​នៅ​ខាង​មុខ​នឹង​មាន​ផ្កា​ស្អាត​ៗ​ជាង​នេះ​ត​ទៅ​ទៀត​ជា​មិន​ខាន តែ​ពេល​ដែល​ខ្ញុំ ចាក​ចេញ​ហើយ​ដើរ​បន្ត​ខ្ញុំ​អត់​ឃើញ​មាន​ផ្កា​អោយ​ខ្ញុំ​បេះ​ទៀត​នោះ​ទេ។ ខ្ញុំ​ចង់​បក​ក្រោយ​ទៅ រក​ផ្កា​ដែល​ស្អាត ផ្កា​ដែល​ខ្ញុំ​ដើរ​រំលង​នោះ​ដែរ​ តែ​ខ្ញុំ​បាន​សន្យា​ជា​មួយ​លោក​អ៊ំ​រួច​ហើយ​ថា​មិន​ដើរ​ត្រឡប់​ក្រោយ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ទីបំផុត​ខ្ញុំ​រក​ផ្កា​មួយ​ទង​មក​ដាក់​ក្នុង ដៃ​មិន​បាន។

យោបល​ដែល​គួរ​ពិចារណា

សូម ​ប្រយ័ត្ន​រឿង​រ៉ាវ​របស់​អ្នក​ជាន់​ដាន​នឹង​រឿង​និទាន​នេះ​សូម​កុំ​យក​ពេល​ វេលា​នៃ​ជីវិត​ដ៏​ខ្លី​របស់​អ្នក ​ទៅ​អង្គុយ​ធ្វើ​ការ​ប្រៀប​ធៀប​ច្រើន ហួស​ កំរិត​រហូត​ដល់​ទី​បញ្ចប់​នៃ​ជីវិត​អ្នក បាន​ត្រឹម​តែ​ដឹង និង សោក​ស្ដាយ​​ផ្កា​ដែល​អ្នក​បាត់​បង់​ ផ្កា​ដែល​អ្នក​គិត​ថា​ “ល្អ​ស្រស់” ហើយ​អ្នក​មិន​អាច​បក​ក្រោយ​ទៅ​បេះ ​យក​មក​បាន​នោះ​​​​ ព្រោះ​ផ្កា​មួយ ទង​នោះ​មិន ប្រាកដ​​ថា​នៅ​ត្រូវ​ការ​អ្នក រឺ ផ្កា​មួយ​ទង​នោះ ​អាច​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​មនុស្ស​ផ្សេង​ទៅ ហើយ។

ម៉្យាង ​វិញ​ទៀត​ចំពោះ​អ្នក​មាន​ផ្កា​ក្នុង​ដៃ គួរ​ចេះ​ថែ​រក្សា ស្រោច​ទឹក ដាក់​ជី ដើម្បី​អោយ​ផ្កា​របស់​អ្នក​រីក​ស្រស់​បំព្រង ស្គុស​ស្គាយ មាន​ក្លិន​ពិដោរ​ក្រអូប​ឈ្ងុយ​ឈ្ងប់ ជា​ជាង​យក​ភ្នែក និង អារម្មណ៍​ទៅ​សញ្ជឹង​គិត​មើល ​ឃើញ​ផ្កា​របស់ គេ​ផ្សេង​ថា​ល្អ ជាង របស់​ខ្លួន ដែល​ក្នុង​ពេល​តែ​មួយ​ក៏​ប្រហែល​មាន អ្នក​ផ្សេង​បាន​កំពុង​គិត​ ថា​ផ្កា​ក្នុង ​ដៃ​របស់​អ្នក ក៏​ល្អ​ជាង​របស់​គេ​ដែរ។

“ឆ្អែត​ណា​ក៏​មិន​ស្មើ​នឹង​ស្កប់ សុខ​ណា​ក៍​មិន​ស្មើ​នឹង​ស្ងប់”

Related Articles

Repost៖ រឿង​និទាន “ផ្លែ​ឪឡឹក” 30/07/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​.
Tags: , , , ,
7 comments

មាន ​កាល​មួយ​នោះ​​មាន​បុរស​​ម្នាក់​ដើរ​វង្វេង​ក្នុង​ព្រៃ​ធំ​ គាត់​រក​ផ្លូវ​មក​ផ្ទះ​មិន​ឃើញ។​ ដើរ​​ឆ្លង​ពី​ព្រៃ​មួយ​ទៅ​ព្រៃ​មួយ​ទៀត​អស់​ជា​ច្រើន​ថ្ងៃ​ គាត់​ហេវ​ហត់​ ឃ្លាន​បាយ​ និង​ ស្រេក​ទឹក​យ៉ាង​ខ្លាំង។​ ទីបំផុត​គាត់​ប្រទះ​នឹង​ចំការ​ឪឡឹក​មួយ​យ៉ាង​ធំ​ គាត់​សែន​សប្បាយ​​​ចិត្ត​ដែល​អាច​គេច​ផុត​ពី​សេចក្តី​ស្លាប់។

គាត់ ​រត់​យ៉ាង​​លឿន​ចូលទៅ​ក្នុង​ចំការ​ គាត់​លើក​ផ្លែ​ឪឡឹក​មួយ​បំរុង​នឹង​ញ៉ាំ​ស្រាប់​តែ​​គាត់​​ឃើញ​ផ្លែ​ឪឡឹក​មួយ ​ផ្សេង​ទៀត​ធំ​ជាង​ គាត់​​ទំលាក់​​អា​តូច​ ដែល​នៅ​ដៃ​គាត់​ចោល​ រួច​គាត់​រត់​ទៅ​លើក​អា​មួយ​ធំ​ជាង​នេះ​ គាត់​បំរុង​នឹង​ញ៉ាំ​ទៀត​ ស្រាប់​តែ​គាត់​ឃើញ​អាមួយ​​នោះ​​នៅ​ខាង​មុខ​គាត់​ ធំ​ជាង​នេះ​ទៅ​ទៀត​ គាត់​ក៏​រត់​ទៅ​លើក​អាមួយ​ធំ​ជាង​បន្តរ​ទៀត។

គាត់​ធ្វើ​បែប​នេះ​ជា​ច្រើន​សារ​ដោយ​ភាព​លោភលន់​របស់​គាត់​ រហូត​ដល់​ទី​បំផុត​គាត់​ក៏​ដាច់​ពោះ​ស្លាប់​ទៅ៕​៚

Related articles

និទាន​កំសាន្ត៖ រស់​មិន​បាន​បើ​គ្មាន​បង 13/05/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​កំសាន្ត​, និទាន​បែប​អប់រំ​.
Tags: , ,
9 comments

មាន​គូ​សង្សារ​មួយ​គូ​ស្រលាញ់​គ្នា​យ៉ាង​ខ្លាំង​ ពួក​គេ​តែង​តែ​ចំណាយ​ពេល​វេលា​ជាមួយ គ្នា​​រៀងរាល់​ថ្ងៃ​មិន​ដែល​មាន​ថ្ងៃ​ខាន ទំហំ​នៃ​ការ​ស្រលាញ់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ ខ្លាំង​មាន​ទំហំ​ធំ​ជាង​​មហា​មេឃ ពួក​គេ​​មិន​អាច​រស់នៅ​បាន​ទេ​សូម្បី​តែ​មិន​បាន​ជួប​គ្នា​តែ មួយ​ថ្ងៃ។

ពួក​គេ​រស់នៅ​សភាព​ដ៏​ផ្អែម​ល្ហែម​បែប​នេះ​អស់​កាល​ដ៏​យូរ រហូត​ដល់​ថ្ងៃ​មួយ​​បុរស​ម្នាក់ នោះ​បាន​និយាយ​ទៅ​សង្សារ​សំណប់​ចិត្ត​របស់​ខ្លួន​ថា ​ពួក​គេ​នឹង​មិន​ជួប​គ្នា​មួយ​ថ្ងៃ ដើម្បី​សាក​មើល​ថា​តើ​ពួក​គេ​អាច​រស់​បាន​ទេ ​ដោយ​មិន​បាន​ជួប​មុខ​គ្នា​ចំនួន​មួយ​ថ្ងៃ នោះ។ ពួក​គេ​ទាំង​ពីរ​នាក់​បាន​យល់ព្រម​ធ្វើ​បែប​នោះ ពួក​គេ​មិន​បាន​ជួប​មុខ​គ្នា​ចំនួន​មួយ​ថ្ងៃ​។​

មួយ​ថ្ងៃ​បាន​កន្លង​ផុត​ទៅ​នារី​ម្នាក់​នោះ​ពិត​ជា​ពិបាក​ទ្រាំ​​ខ្លាំង​ណាស់​ក្នុង​ការ​ដែល​មិន​បាន​ជួប​បុរស​សំឡាញ់​ចិត្ត​របស់​​ខ្លួន នាង​បាន​រត់​មក​ផ្ទះ​បុរស​ម្នាក់​នោះ​ទាំង​ក្តី​រំជើប​រំជួល និង ការ​នឹក​រលឹក​ដ៏​ពន់ពេក។ ពេល​មក​ដល់​ផ្ទះ​បុរស​នោះ ម្ដាយ​របស់​បុរស​នោះ​បាន​ហុច​សំបុត្រ​មួយ​ទៅ​អោយ​នាង៖

  • អូន​សំឡាញ់! បង​គួរ​តែ​បាន​ប្រាប់​អូន​អោយ​ដឹង​ជា​មុន​ថា​បង​មាន​ជំងឺ មហា​រីក​ខួរ​ក្បាល ហើយ​ថ្ងៃ​ម្សិលមិញ​ជា​ថ្ងៃ​ដែល​ប​ង​ត្រូវ​ទទួល​ការ វះកាត់។ បង​សុំទោស​ដែល​បង​មិន ប្រាប់​រឿង​នេះ​​ តែ​បង​ពិត​ជា​មិន​ចង់​បំផ្លាញ​ពេលវេលា​ដ៏​រីករាយ​ដែល​យើង​នៅ​ក្បែរ​គ្នា​ បង​មិន​ចង់​ឃើញ ទឹកភ្នែក​របស់​អូន​ហូរ​ស្រក់​ ផែន​ថ្ពាល់​ស្រស់​ផូរផង់​ប្រែក្លាយ​ទៅ​ជា ស្រពាប់​ស្រពោន​ ហើយ​​អូន​រស់​នៅ​ក្នុង​ក្ដី​ព្រួយ​បារម្ភ និង ទុក្ខ​ព្រួយ​នោះ​ទេ។ ពេល​ដែល​អូន​ទទួល​បាន​សំបុត្រ​នេះ​ មាន​ន័យ​ថា​ការ​វះកាត់​របស់​បង​ទទួល​បរាជ័យ​ហើយ បង​បាន​ចាក​ចេញ​ទៅ​ទី​កន្លែង​ផ្សេង មួយ។
  • អូន​សំឡាញ់ ញញឹម……រយៈពេល​មួយ​ថ្ងៃ​ដែល​អូន​រស់នៅ​ដោយ​គ្មាន បង ​អូន​ធ្វើ​​វា​បាន​ជោគជ័យ​ហើយ អូន​ត្រូវ​តែ​បន្ត​រស់នៅ​ដោយ​គ្មាន​បង​បន្ត​ទៀត​ ជីវិត​បង​ស្លាប់​មែន​ តែ​ស្នេហា​បង​រស់ ដូច្នេះ​អូន​ត្រូវ​តែ​រស់ រស់​ដើម្បី​ក្តី​ស្រលាញ់​របស់​បង​ចំពោះ​អូន។ បង​ស្រលាញ់​អូន ស្រលាញ់​ខ្លាំង​ណាស់ ស្រលាញ់​រហូត ស្រលាញ់​គ្មាន​ថ្ងៃ​ប្រួល​ប្រែ។

Related articles

និទាន​បែប​អប់រំ៖ បក្សី និង កោះផ្លែឈើ 04/03/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​.
Tags: , , ,
add a comment

មាន​កាល​វេលា​មួយ​មាន​បក្សី​មួយ​ហ្វូង​រស់នៅ​ក្នុង​ព្រៃ ពួក​គេ​រស់​នៅ​ដោយ​អាស្រ័យ​លើ ការ​ហិចហើរ​រក​បេះ​ផ្លែឈើ​ធ្វើ​ជា​អាហារ។​ មួយ​ថ្ងៃ​ៗ​ពួក​គេ​ត្រូវ​ហើរ​ពី​កន្លែង​មួយ​ទៅ កន្លែង​មួយ​ក្នុង​ព្រៃ​នោះ​ ដើម្បី​ស្វែង​រក​ផ្លែ​ឈើ​ញ៉ាំ ពួក​គេ​រស់នៅ​ជីវិត​បែប​នេះ​អស់​រយៈកាល​ដ៏​យូរ​អង្វែង​ រហូត​ដល់​ថ្ងៃ​មួយ ​ព្រៃឈើ​ដែល​ពួក​គេ​តែង​តែ​បេះ​​​នោះ​លែង​មាន​ផ្លែឈើ​សំរាប់​អោយ​បេះ​ញ៉ាំ​ទៀត​ហើយ។

ដោយ​ជីវិត​ជួប​ការ​លំបាក​ដូច្នេះ ពួក​គេ​ត្រូវ​សំរេចចិត្ត​ផ្លាស់​ទី​លំនៅ​ ពួក​គេ​បាន​ហើរ​ពី កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​​ ទីបំផុត​បាន​ទៅ​ដល់​កោះ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ ដំណាំ​ផ្លែឈើ​ច្រើន​ស្អេក​ស្កះ​ ពួក​គេ​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ហើយ​ពួក​គេ​បាន​ចាប់ផ្តើម​ជីវិត​ថ្មី​នៅ​ទីនោះ។​ ដោយ​ផ្លែឈើ​ជ្រុះ​ដេដាស​ពាស​ពេញ​ដី​ធ្វើ​អោយ​បក្សី​ទាំង​នោះ​លែង រវីរវល់​ខ្វាយ​ខ្វល់ ក្នុង​ការ​ហើរ​ទៅ​រក​ចំណី​នៅ​កន្លែង​ឆ្ងាយ​ពី​ខ្លួន​ដូច​មុន​ទៀត​ហើយ​លើក លែង​តែ​បក្សី​មួយ​គត់​ដែល​ខុស​ប្លែក​ពី​​​គេ​ វា​មិន​រើស និង បេះ​ផ្លែឈើ​នៅ​ក្បែរ​ខ្លួន​វា​ញ៉ាំ​ទេ ​​វា​តែងតែ​ហើរ​ទៅ​បេះ​ផ្លែឈើ​នៅ​កន្លែង​ផ្សេង​ឆ្ងាយ​ពី​បក្សី​ឯ​ទៀត។

ដោយ​ភាព​ខ្ជិល​ច្រអូស​បាន​ធ្វើ​អោយ​បក្សី​មួយ​ហ្វូង​នោះ ​លែង​ចេះ​ហើរ​ដូច​ពី​មុន​ ចេះ​តែ​ដើរ​នៅ​ដី។ ​ថ្ងៃ​មួយ​វាសនា​អាក្រក់​បាន​មក​ដល់​ទឹក​ជំនន់​បាន​ជន់​លិច​កោះ​ផ្លែឈើ​ទាំង មូល ធ្វើ​អោយ​បក្សី​ខ្ជិល​ច្រអូស​ទាំង​នោះ​លង់​ទឹក​ស្លាប់​អស់​ទៅ នៅ​សល់​តែ​បក្សី​មួយ​ដែល​ឧស្សាហ៏​ប៉ុណ្ណោះ​ ដែល​រួច​ខ្លួន​នៅ​រស់​រាន​មាន​ជីវិត៕៚

“ភាព​ខ្ជិល​ច្រអូស ជា​ដើម​ចម​នៃ​ក្តី​អន្តរាយ​ទាំង​ឡាយ”

Related Articles

និទាន​បែប​អប់រំ៖ កាហ្វេ​ប្រៃ 26/02/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​.
Tags: , , ,
11 comments

មាន​ ពេល​កាល​មួយ​មាន​បុរស​​​ម្នាក់​គាត់​បាន​លួច​ស្រលាញ់​នារី​ម្នាក់​​យ៉ាង​ ខ្លាំង ថ្ងៃ​មួយ​បុរស​ម្នាក់​នោះ​បាន​ណាត់​ជួប​ជាមួយ​នារី​ម្នាក់​នោះ​​​នៅ​ហាង​ កាហ្វេមួយ​ ដើម្បី​អោយ​បាន​ឱកាស​ដើម្បី​បាន​ស្និត​ស្នាល​ជាមួយ​នឹង​នាង។ ក្នុង​កំឡុង​ពេល​រង់​ចាំ​កាហ្វេ​ពីរ​ពែង របស់​ពួក​គេ បុរស​ម្នាក់​នោះ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ទឹកបាត់​ទៅ។ ពេល​ដែល​កាហ្វេ​ទាំង​ពីរ​​ពែង​ត្រូវ​បាន​គេ​យក​មក​ដាក់​លើ​តុ នារី​ម្នាក់​នោះ​បាន​​ទាញ​ដប​អំបិល​ចាក់​ចូល​ក្នុង​ពែង កាហ្វេ​ទាំង​ពីរ ដោយ​នាង​គិត​ថា​នោះ​ជា​ដប​ស្ក​រ​ស​។

ពេល ​ដែល​បុរស​ម្នាក់​នោះ​ត្រលប់​​មក​ពី​បន្ទប់​ទឹក​វិញ​ ពួក​គេ​បាន​សំណេះ​សំណាល​ហើយក៏​ចាប់​ផ្តើម​ភ្លក់​រសជាតិ​កាហ្វេ​ដែល​ចោល​​ ក្លិន​ដ៏​សែន​ឈ្ងុយ​នោះ ពេល​នោះ​ហើយ​ដែល​នាង​ដឹង​ខ្លួន​ថា​នាង​បាន​ចាក់​អំបិល​ចូល​ក្នុង​កាហ្វេ​ ជំនួស​អោយ​ស្ករ​ស ដោយ​ការ​យល់​ច្រលំ។​ នាង​បាន​ដាក់​ពែង​កាហ្វេ​របស់​នាង​លើ​តុ​វិញ​ភ្លាម តែ​នាង​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​ចិត្ត​​យ៉ាង ខ្លាំង ដែល​នាង​មិន​នឹក​ស្មាន​ថា​បុរស​នោះ​ជា​មនុស្ស​ដែល ចូលចិត្ត​ញ៉ាំ​កាហ្វេ​ ជាមួយ​អំបិល។

មួយ ​រយៈ​ពេល​ក្រោយ​មក​ពួក​ទាំង​ពីរ​នាក់​បាន​ស្រលាញ់​គ្នា ហើយ​ក៏​រៀបការ។ ពួក​គេ​រស់​នៅ​ជាមួយ​គ្នា​យ៉ាង ​មាន​សេចក្តី​សុខ​បំផុត តែ​នាង​មិន​ដែល​ភ្លេច​មួយ​ពេល​ណា​សោះ​ឡើយ​ ក្នុង​ការ​ឆុង​កាហ្វេ​ដាក់​អំបិល​អោយ​ប្តី​សំលាញ់​របស់​នាង​ញ៉ាំ​រៀងរាល់​ ព្រឹក​ ព្រោះ​កាហ្វេ​ប្រៃ​នេះ​ជា​អនុស្សាវរីយ៍​ដ៏​សែន​មាន​ន័យ​មួយ​សំរាប់​ពួក​គេ​ ទាំង​ពីរ​នាក់។ ពួក​គេ​រស់​នៅ​ជាមួយ​គ្នា​​ដល់​ចាស់​រៀង​ៗ​ខ្លួន រហូត​ដល់​ថ្ងៃ​មួយ​បុរស​ម្នាក់​នោះ​ក៏​បាន ស្លាប់​បាត់​បង់​ជីវិតទៅ​​ដោយ​ សារ​តែ​ជរា ព្យាធិ ហើយ​​បុរស​ម្នាក់​នោះ​បាន​បន្សល់​ទុក​សំបុត្រ​មួយ​អោយ​ប្រពន្ធ​របស់​គាត់ ដែល​ក្នុង​សំបុត្រ​នោះ​សរសេរ​ថា៖

“អូន​សំលាញ់​ពេ​ល​អូន​អាន​សំបុត្រ​នេះ រូប​បង​បាន​ចាកចេញ​ទៅ​ពិភព មួយ​ផ្សេង​ទៅ ហើយ សេចក្តី​ស្នេហា​ដែល​បង​មាន​ចាប់​តាំង​ពី​ពួក​យើង​ស្គាល់​​គ្នា​មិន​ដែល​ ប្រែប្រួល​សូម្បី​តែ​បន្តិច បង​ស្រលាញ់​អូន ហើយ​ក៏​នៅ​តែ​ស្រលាញ់​អូនត​ទៅ​ទៀត គេ​អាច​យក​ជីវិត​បង​បាន​ តែ​គេ​មិន​អាច​យក​សេចក្តី​ស្នេហា​របស់​បង​​ចំពោះ​អូន​ចេញ​​ បាន​ជា​ដាច់​ខាត ហើយបង​សូម​ប្រាថ្នា គ្រប់​ជាតិ​ណា​ៗ​​​បាន​ជួប​អូន​ទៀត​ជា​គូគ្រង។

បង​មាន​រឿង​មួយ​ដែល​បង មិន​ដែល​ប្រាប់ អូន​អោយដឹង​ទាល់​តែ​សោះ​​ តាម​ការ​ពិត​បង​មិន​ខុស​ពី មនុស្ស​ទូទៅ​នោះ​ទេ ដែល​ចូលចិត្ត​ញ៉ាំ​កាហ្វេ​ជាមួយ​នឹង​​ស្ករ​ស ​តែ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​​មនុស្ស​ ស្រី​ជា​ទី​ស្រលាញ់​របស់ បងម្នាក់​នេះ​​ ធ្វើ​ដើម្បី​បង​គឺ​ពោរពេញ​ទៅ ដោយ​ភាព​​ថ្នាក់​ថ្នម​ និង ផ្អែម​ល្ហែម សូម្បី​តែ​កាហ្វេ​ដាក់​អំបិលរបស់​អូន​ក៏​​បងផឹក​ទៅ មិន​ដឹង​​រសជាតិ​ប្រៃ​នោះ​ដែរ​ បង​នឹក​អូន បង​ត្រូវ​ការ​អូន បង​ស្រលាញ់​អូន និង ជា​រៀង​រហូត…..”

Related Articles

%d bloggers like this: