jump to navigation

ច្បាប់​ផ្សេង​ៗ៖ ច្បាប់​ស្ដី​ពី​សញ្ជាតិ 28/02/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ច្បាប់​ផ្សេង​ៗ, ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , ,
2 comments

View this document on Scribd

អត្ថបទ​ចំរៀង ១០០ បទ​ថ្មី​បញ្ជាក់​ថា​គាត់​ជា​ វ៉ោយ ហូរ? 27/12/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , ,
add a comment

ភ្នំពេញ៖  ដើម្បី​​កុំ​ឲ្យ​គេ​គិត​ថា​លោក​គឺជា ​តា​ព្រលិត​ជួស​ជុល​ម៉ាញ៉េ​ទៀត​ កវី​ដៅ​មុខ​មួយ​ចំហៀង​លោក វ៉ោយ ហូរ បាន​លើក​ឡើង​ថា​៖​«ពេល​នេះ​ខ្ញុំ​មាន​បទ​ចម្រៀង​សរសេរ​ប៉ារ៉ូល​ថ្មី​ចំនួន​១០០​បទ​ទុក​ជា​ចំណង​ដៃ​បញ្ជាក់​ថា ខ្ញុំ​នេះ​ពិត​ជា​កវី​ប្រភព​វោហា វ៉ោយ ហូរ ពិត​មែន​នោះ​»។​

គេ​នៅ​ចាំ​បាន​ថា កវី​និពន្ធ​ជំនាន់​ចន្លោះ​ទសវត្សរ៍​ឆ្នាំ ១៩៦០-១៩៧០ ​រូប​នេះ​សម្បូរ​ទៅ​ដោយ​មនោ​សញ្ចេតនា​​លន្លង់​លន្លោច ​ស្រមើ​ស្រមៃ​ទៅ​តាម​ធម្មជាតិ​។​ កវី​និពន្ធ​ជំនាន់​នោះ​គេ​បាន​ស្គាល់​ដូច​ជា​លោក គង់ ប៊ុនឈឿន ដែល​មាន​រហ័ស​នាម​ថា កវី​ម្ចាស់​ស្ទឹង​សង្កែ លោក​ម៉ាឡាពី លោក ស្វាយ សំអឿ និង​កវី​ប្រភព​វោហា វ៉ោយ ហូរ ជាដើម​។ ក្នុង​ចំណោម​អ្នក​និពន្ធ​ទាំង​នោះ​អ្នក​និពន្ធ​ដែល​សម្បូរ​គំនិត​ បែប​មនោ​ស​ញ្ចេតនា​និយម ​ជាប់​រណ្តំ​ពាក្យ​ពេចន៍​ហូរ​ដូច​ទឹក​នោះ​មាន​តែ​លោក វ៉ោយ ហូរ ម្នាក់​គត់ ដែល​ទទួល​បាន​ងារ​ជា​កវី​ប្រភព​វោហារសាស្ត្រ​មិន​ចេះ​រីង​ស្ងួត​ និង ​សរសេរ​បទ​ចម្រៀង​បាន​ច្រើន​ជាង​គេ​បង្អស់​ហើយ​បទ​ចម្រៀង​របស់​គាត់​ភាគ​ច្រើន​ច្រៀង​ ដោយ​អធិរាជ​សំឡេង​មាស​លោក ស៊ីន ស៊ីសាមុត​ និង ​អ្នកស្រី ​រស់ សេរីសុទ្ធា​។​

—-អាន​ព័ត៌មាន​ទាំង​ស្រុង ចុច​ទីនេះ

Related articles

ស៊ូ​រិ​យ៉ា ​ប្រាសាទ ​ស៊ូ​បេ​ឌី មក​កម្ពុជា​លើក​ទៅ ៩ 08/12/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , , , ,
add a comment

លោក​​ស៊ូ​រិ​យ៉ា ​ប្រាសាទ ​ស៊ូ​បេ​ឌី ​អ្នក​រាយការណ៍​​ពិសេស​​ របស់​​អគ្គលេខាធិការ​អង្គការ សហ​ប្រជាជាតិ​ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ថ្មី​ទៀត​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៨​ដល់​ថ្ងៃ​ទី​១៥​ធ្នូ​ខាង​មុខ​នេះ។ គោលដៅ​នៃ​ទស្សនកិច្ច​នេះ​ គឺ​ដើម្បី​តាម​ដាន​ការ​អនុវត្ត​អនុសាសន៍​របស់​លោក ​ដែល​លោក​បាន​ផ្ដល់​នៅ​ក្នុង ​ទស្សនកិច្ច​មុន​ៗ​របស់​លោក។ ដូច​រាល់​ឆ្នាំ​ដែរ ទស្សនកិច្ច​លើក​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចំ​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ​ផង​ដែរ។
លោក​ ស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី អ្នក​រាយការណ៍​ពិសេស​ របស់​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​ ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​នឹង​ផ្ដើម​ទស្សនកិច្ច​លើក​ទី​៩​របស់​លោក​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​៨​​ធ្នូ​ស្អែក​នេះ​ទៅ រហូត​ដល់​ថ្ងៃ​ទី​១៥​ធ្នូ។

សេចក្ដី​ប្រកាស​ព័ត៌មាន ​របស់​ការិយាល័យ​សិទ្ធិមនុស្ស​ប្រចាំ​ទី​ក្រុង​ហ្សឺណែវ​ បាន​សរសេរ​ថា ក្នុង​ទស្សនកិច្ច​នេះ អ្នករាយការណ៍​ពិសេស​ នឹង​ពិនិត្យ​មើល​សមិទ្ធផល​ ​នៃ​ការ​អនុវត្តិ​របស់​រដ្ឋាភិបាល ​នូវ​អនុសាសន៍​​របស់​លោក​​លើ​វិស័យ​មួយ​ចំនួន ​ដែល​ជា​ប្រធានបទ​នៃ​ ទស្សនកិច្ច​មុន​ៗ​របស់​លោក។ វិស័យ​ទាំងនោះ​រួមមាន ការកែទម្រង់​ប្រព័ន្ធ​តុលាការ សភា ការបោះឆ្នោត និង​បញ្ហា​សម្បទាន​ដី​សេដ្ឋកិច្ច។

—អាន​អត្ថបទ​ទាំង​ស្រុង ចុច​ទីនេះ

Related articles

តារា​ហូលីវូដ​ជាប់​ឈាម​ជ័រ​ខ្មែរ​ថ្លែង​ពី​​មនោសញ្ចេតនា​ 19/11/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តារា​ហូលីវូត, ព័ត៌មាន​ដក់ស្រង់.
Tags: , ,
add a comment

ភ្នំពេញ ៖ ខណៈ​ដែល​ខ្សែ​ភាពយន្ត​ហូលីវូដ​ ចារបុរស​ស៊ើប​អង្កេត Skyfall ទើប​តែ​សម្ពោធ​​ចាក់​បញ្ចាំង​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្មីៗ​នេះ ប្រិយ​មិត្ត​ពិត​ជា​ចង់​ដឹង​ថា តើ​កញ្ញា បេរេនីស ម៉ាឡូហ៍ (Berenice Marlohe) ដែល​ដើរ​តួ​ជា​នាង សេវើរីន (Severine) ក្នុង​រឿង ០០៧ ថ្មី​បំផុត​នេះ​មាន​ទំនាក់​ទំនង​យ៉ាង​ណា​ដែរ ​ជាមួយ​នឹង​ទឹក​ដី​ដែល​បាន​ ផ្សារ​ភ្ជាប់​ទៅ​នឹង​កំណើត​របស់​នាង​នោះ។ វា​ពិត​ជា​រឿង​មួយ​ដ៏​អស្ចារ្យ​ណាស់​ដែល​តារា​កូន​កាត់​ខ្មែរ​ បារាំង​ ចិន វ័យ​៣៣​ឆ្នាំ​រូប​នេះ​បាន​លេច​មុខ​ក្នុង​ខ្សែ​ភាព​យន្ត​ដ៏​ល្បី​នៅ​ហូលីវូដ។

—–អាន​ព័ត៌មាន​ទាំង​ស្រុង ចុច​ទីនេះ​

ដល់​វេន សភា​អឺរ៉ុប ធ្វើ​អន្តរាគមន៍​វិញ​ម្ដង 29/10/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , , , ,
add a comment

លោក សម រង្ស៊ី ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ អស់​មួយ​រយៈ​ពេល​យ៉ាង​វែង​ហើយ ហើយ​លោក សម រង្ស៊ី ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ ពី​ប្រទេស​មាន​អំណាច​មួយ​ចំនួន​ដូច​ជា ប្រទេស​អាមេរិក ចិន យួន និង ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​សហគមន៍​អឺរ៉ុប ដើម្បី​អោយ​គេ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ខ្មែរ តែ​វា​ហាក់​មិន​ឃើញ​មាន​ឥទ្ធិពល​ដល់​កំរិត​មួយ​ ជំរុញ​អោយ​មាន​ការ​សម្របសម្រួល​នោះ​ទេ។​ លោក​ សម រង្ស៊ី មិន​បាន​ទាក់ទង​ចរចា​ជាមួយ​នឹង​លោក ហ៊ុន សែន នោះ​ទេ ដោយ​លោក​លើក​ឡើង​ថា​ លោក​មិន​និយាយ​ជាមួយ​នឹង​លោក ហ៊ុន សែន ទេ តែ​លោក​និយាយ​ជាមួយ​នឹង​មេ​លោក ហ៊ុន សែន វិញ​នោះ​គឺ​ប្រទេស​វៀតណាម។ 

រហូត​ដល់​ពេល​ថ្មី​ៗ​នេះ ពេល​ដែល​សម្ដេច​ព្រះ​នរោត្ដម​ សីហនុ ទ្រង់​យាង​ចូល​ចូល​ព្រះ​ទិវង្គត​ ទើប​លោក​ សម រង្ស៊ី សរសេរ​លិខិត​មក​លោក ហ៊ុន សែន មក​ព្រះមហាក្សត្រ​ខ្មែរ មក​រដ្ឋសភា ដើម្បី​ធ្វើ​កិច្ច​អន្តរាគមន៍​ អោយ​ខ្លួន​លោក​​បាន​ចូល​មក​ប្រទេស​កម្ពុជា​បាន ដោយ​លើក​ហេតុផល​មួយ​ថា ចូល​មក​មើល​ព្រះភ័ក្ត្រ​​សម្ដេច​ឪ​ជា​លើក​ចុង​ក្រោយ។ តែ​ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន ទទួល​បាន​សំបុត្រ​នោះ​ហើយ លោក​ ហ៊ុន សែន មិន​បាន​បង្ហាញ​ភ្លើង​ខៀវ​ណាមួយ​ថា​លោក សម រង្ស៊ី អាច​ចូល​មក​ក្នុង​ប្រទេស​វិញ​បាន​ទេ ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ លើក​ហេតុផល​ថា​លោក សម រង្ស៊ី ធ្លាប់​ហៅ​ខ្លួន​លោក​ថា “អាយ៉ង” ហើយ​ក្នុង​ពេល​កន្លង​មក​ ក្នុង​ស្រទាប់​អ្នក​នយោបាយ​ទាំង​អស់​សុទ្ធ​តែ​បាន​លឺ ពាក្យ​មួយ​ឃ្លា​របស់​លោក សម រង្ស៊ី​ ដែរ​គឺ “បើ​មាន​ស៊ី​ត្រូវ​អត់​សែន បើ​មាន​សែន​ត្រូវ​អត់​ស៊ី”។

(ច្រើន​ទៀត…)

តារា​ខ្មែរ៖ អ៊ុំ គន្ធា ធ្លាក់​ខ្លួន​ដើរ​រើស​ខ្យង​បេះ​ត្រកួន​ 13/10/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តារា​ខ្មែរ, តារា​ភាពយន្ត​អាស៊ី, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , , ,
add a comment

ភ្នំពេញៈ ក្រោយ​បាត់​មុខ​ពី​ជីវិត​ស៊ីវិល័យ​លើ​វិថី​សិល្បៈ​ជិត​១០​ឆ្នាំ នៅ​ពេល​នេះ​អតីត​តារា​ចម្រៀង​ ដែល​ធ្លាប់​តែ​សម្ញែង​ភាព​សិចស៊ី​នាង អ៊ុំ គន្ធា បាន​ធ្លាក់​ខ្លួន​រស់​នៅ​ក្នុង​ជីវភាព​លំបាក​វេទនា​រក​ព្រឹក​ខ្វះ​ល្ងាច​ គួរ​ឲ្យ​សង្វេគ ដើរ​រើស​ខ្យង បេះ​ត្រកួន​ ដក​ព្រលឹត​ដើម្បី​ដូរ​អង្ករ​កំប៉ុង​ហូប ដោយ​ទទួល​បន្ទុក​ចិញ្ចឹម​កូន​ប្រុស​ចំនួន​២​នាក់​។

ភាព​ភ្ញាក់ផ្អើល ជុំវិញ​ការ​ធ្លាក់​ខ្លួន​ក្រ​លំបាក​វេទនា​មិន​គួរ​ជឿ​របស់​អតីត​តារា​ ចម្រៀង​យ៉េៗ​សិច​ស៊ី​គ្មាន​គូ​ប្រៀប​នាង អ៊ុំ គន្ធា ត្រូវ​បាន​គេ​លើក​មក​និយាយ​ជា​ប្រធាន​បទ​ក្តៅ​មួយ​នៅ​ពេល​នេះ ខណៈ​ដែល​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​អ្នក​ណា​មិន​ដឹង​ថា នាង​ជា​នារី​លេង​ខ្លួន​សិច​ស៊ី​ មាន​លុយ​កាក់​ចាយ​មិន​ខ្វះ​នោះ​។ ប៉ុន្តែ​នៅ​ពេល​នេះ អ្វី​ៗ​បាន​កន្លង​ហួស នាង​បាន​ក្លាយ​ជា​នារី​ទុរគត​មាន​ជំងឺ​ប្រចាំ​កាយ​ម្នាក់​។ ជាមួយ​នឹង​ការ​ផ្លាស់​ប្តូរ​នេះ អ៊ុំ គន្ធា កំពុង​រស់​នៅ​ក្នុង​ជីវភាព​ទីទ័លក្រ​រក​ព្រឹក​ខ្វះ​ល្ងាច​ នាំ​កូន​ទាំង​ពីរ​ដើរ​រើស​ខ្យង​ខ្ចៅ បេះ​ត្រកួន ដក​ព្រលឹត និង​បន្លែ​បង្ការ​ផ្សេងៗ​ទៀត​ ដើម្បី​ចិញ្ចឹម​ឆ្នាំង និង​យក​ទៅ​លក់​ដោះ​ដូរ​ប្តូរ​អង្ករ​ចិញ្ចឹម​កូន​ប្រុស​ទាំង​ពីរ​នាក់​នោះ។

ដើរ រើស​ខ្យង​បណ្ដើរ បេះ​ត្រកួន​បណ្ដើរ នាង​ អ៊ុំ គន្ធា បាន​ប្រាប់​ដល់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា នាង​សព្វ​ថ្ងៃ​គ្មាន​ផ្ទះ​សម្បែង​ជា​ទី​ពំនាក់​ទេ នាង​រស់​នៅ​លាក់​ខ្លួន​ជាមួយ​នឹង​ម្ដាយ​ចាស់​ជរា​នៅ​ក្នុង​ភូមិ​បឹង​បាយ៉ាប ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ភ្នំពេញ ក្នុង​ជីវភាព​មួយ​ស្ទើរ​រស់​ស្ទើរ​ស្លាប់​គ្មាន​អាហារ​ទទួល​ទាន​គ្រប់​ គ្រាន់​ឡើយ​ រាល់​ថ្ងៃ​នេះ​រស់​រាន​នឹង​ការ​ដើរ​រើស​ខ្យង​ខ្ចៅ បេះ​ត្រកួន ដូរ​បាយ​ប៉ុណ្ណោះ​។

—-អាន​​ព័ត៌មាន​ទាំង​ស្រុង ចុច​ទីនេះ

Related articles

សារ​មួយ​ជូន​លោក ហ៊ុន សែន ពី​រាស្ត្រ​ម្នាក់ 06/10/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , ,
add a comment

នេះ​ជា​មតិ​​មួយ​ និង ជា​សារ​ដ៏​គួរ​អោយ​ចាប់​អារម្មណ៍​​មួយ​ ដែល​គាត់​ជា​​ប្រជារាស្ត្រ​ខ្មែរ​ម្នាក់​ជូន​លោក​ ហ៊ុន សែន ​ហើយ​ដែល​គាត់​បាន​ចូល​រួម​ក្នុង​វេទិការ​អ្នក​ស្ដាប់​របស់ វិទ្យុ​អាស៊ីសេរី។ សំណួរ​នេះ​ល្អ​ តែ​ចំពោះ​អ្នក​ឆ្លើយ​ដែល​ជា​វាគ្មិន​ ហាក់​ឆ្លើយ​ពង្វាង មិន​ចំ​សំណួរ​​ណាស់​នោះ​ទេ ដែល​មើល​ទៅ​ឃើញ​ថា​​សូម្បី​តែ​អង្គការ​សង្គម​ស៊ីវិល ក៏​ហាក់​ភ័យ​ព្រួយ​នឹង​សុវត្ថភាព​ខ្លួន​ដែរ ក្នុង​ការ​ឆ្លើយ​សំណួរ និង បញ្ចេញ​មតិ​លើ​ បញ្ហា​ពិត​កើត​ឡើង​ក្នុង​ប្រទេស។

  • សំលេង​របស់​ពលរដ្ឋ​​ម្នាក់

  • សំលេង​ពី​វេទិការ​ទាំង​មូល

Related articles

សម្ភាស​លោក ប៊ុន រដ្ឋា ដែល​រង​ការ​ចោទ​ថា​ជា​មេខ្លោង​បង្កើត​តំបន់​អបគមន៍ 05/10/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , ,
add a comment

Related articles

%d bloggers like this: