jump to navigation

ចោរឆ្លងដែន​​លូក​ហោប៉ៅ​នៅ​ស៊ុយអែត 13/07/2015

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ប្រទេស​ស៊ុយអែត.
Tags: ,
add a comment

ពពួក​មនុស្ស​មក​ពី​អាស៊ី​ហាក់​ជា​គោលដៅ​ សំរាប់​ពពួក​ដែល​ចូលចិត្ត​លូក​ហោប៉ៅ យក​លុយ យក​ទូរស័ព្ទ និង ការ​បោកប្រាស់​ផ្សេង​ៗ​ទៀត​នៅ​ក្នុ​ប្រទេស​ស៊ុយ​អែត ពី​សំណាក់​មនុស្ស​មក​ពី​ប្រទេស​ផ្សេងៗ ដែល​ឆ្លងដែន​ចូល​មក​​ប្រទេស​មួយ​នេះ។ ខ្ញុំ​មាន​មិត្ត​ត្រូវ​បាន​គេ​លូក​យក​លុយ​ពី​ហោប៉ៅ លូក​យក​ទូរស័ព្ទ​ លួច​យក​កាបូប​ស្ពាយ​ខ្នង និង ពួក​មនុស្ស​អាក្រក់​ទាំង​នោះ​ តែងតែ​ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​បោកប្រាស់​ពួក​យើង​ដោយ​វិធី​ផ្សេង​ៗ​ទៀត។ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ធ្លាប់​មាន​គេ​ព្យាយាម​លូក​យក​លុយ​ពី​ហោប៉ៅ​ខោ​ដែរ ក៏​ធ្លាប់​ពួក​អស់​ទាំង​នោះ​លក់​ទូរស័ព្ទ​បោកប្រាស់​ដែរ។

គោលដៅ​ពួក​នោះ​សំដៅ​ច្រើន​លើ​ពពួក​យើង​ មក​ពី​អាស៊ី​ច្រើន​ជាង​មក​ពី​ប្រទេស​ផ្សេង​ៗ​ទៀត ពួក​យើង​អាច​ក្លាយ​ជា​ជន​រងគ្រោះ​ដែល​សូម្បី​តែ​យើង​ទើប​តែ​ចូល​មក​ដល់​ប្រទេស​ស៊ុយអែត ​តែ​ចំណួន​មួយ​សប្ដាហ៍ រឺ ពីរ​សប្ដាហ៍​ប៉ុណ្ណោះ។ នៅ​កណ្ដាល​ក្រុង នៅ​ទីប្រជុំជន​ត្រូវ​បាន​គេ​ប្រកាស​ប្រាប់​ដល់​អ្នក​ដំណើរ​ស្ទើរ​តែ​មួយ​នាទី​ម្ដង អោយ​ប្រយ័ត្ន​ចំពោះ​ហោប៉ៅ និង អីវ៉ាន់​ដែល​អាច​នឹង​ត្រូវ​បាត់​គ្រប់​ពេលវេលា។ ប៉ូលីស​នៅ​ទីនេះ​ហាក់​ធ្វើការ​មិន​ដិតដល់​ចំពោះរឿង​នេះ ខ្ញុំ​បាន​រាយការណ៍​ទៅ​ប៉ូលីស រឺ សន្តិសុខ​នៅ​ទីនេះ​ជា​ញឺកញាប់​ក្នុង​ករណី​ដែល​ពួក​មនុស្ស​អាក្រក់​ទាំង​នោះ ព្យាយាម​លូក​យក​កាបូប​ពី​ហោប៉ៅ​របស់​ខ្ញុំ​ទាំង​ស្រស់​ដោយ​គ្មាន​អៀន​ខ្មាស់ និង ញញើត។ ដូច្នេះ​សំរាប់​ខ្មែរ​យើង​ដែល​បាន​ចូល​មក​ប្រទេស​ស៊ុយអែត កប្បី​ប្រុងប្រយ័ត្ន​អោយ​បាន​ខ្ពស់​ ចំពោះ​ហោប៉ៅ​ខោ និង អីវ៉ាន់​របស់​ខ្លួន ព្រោះ​ពួក​យើង​ដែល​បាន​មក​ដល់​ទីនេះ​បាន​បាត់បង់​របស់​ទ្រព្យ ដោយសារ​តែ​ពួក​យើង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ដោយគិត​ថា​ប្រទេស​នៅ​ទីនេះ​មាន​សុវត្ថភាព​គ្រប់គ្រាន់។

វីដេអូ៖ Sex, Lies and Julian Assange 08/10/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ប្រទេស​ស៊ុយអែត, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , ,
add a comment

Related articles

លោក​ចោរ​ឈាម​ទឹកកក 19/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ប្រទេស​ស៊ុយអែត, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
1 comment so far

ប៉ុន្មាន​ថ្ងៃ​នេះ​ព័ត៌មាន​ធ្វើ​អោយ​កក្រើក​ប្រទេស ស៊ុយអែត ទាក់ទង​នឹង​ “លោក​ចោរ​ឈាម​ទឹកកក” ឃើញ​ចុះ​ផ្សាយ​តាម​​កាសែត ផ្សាយ​តាម​ទូរទស្សន៍ តាម​វិទ្យុ គ្រប់​ប៉ុស្តិ៍។ លោក​ចោរ​ម្នាក់​នោះ​អាយុ ២៨ ឆ្នាំ ដែល​តែងតែ​ដើរ​លួច​របស់​ទ្រព្យ លូក​ហោប៉ៅ ដែល​បុរស​ម្នាក់​នោះ​​មិនមែន​ជា​ជនជាតិ​ស៊ុយអែត​នោះ​ទេ​ ​ជា​មនុស្ស​រត់​មក​ពី​ប្រទេស​ផ្សេង មក​រស់នៅ​​ផ្ញើ​ប្រាណ​នៅ​ប្រទេស​នេះ។

នៅ​យប់​ថ្ងៃ​មួយ​ម៉ោង​ប្រហែល​ជា ៣ ទៀប​ភ្លឺ​បុរស​ម្នាក់​ ជនជាតិ​ស៊ុយអែត ស្រវឹង​ធ្លាក់​ភ្នែក​ខ្លាំង រហូត​ដល់​សន្លប់​ហើយ​ធ្លាក់​ចូល​ក្នុង​ផ្លូវ​រថភ្លើង​ក្នុង​ក្រុង ជួនជា​ពេល​នោះ​លោក​ចោរ​ឈាម​ទឹកកក​នៅ​ទីនោះ​ឃើញ​បែប​នោះ បាន​ស្ទុះ​ចុះ​ទៅ​ផ្លូវ​រថភ្លើង​តាម តែ​រឿង​ដែល​មិន​នឹក​ស្មាន​នោះ​គឺ​លោក​ចោរ​ឈាម​ទឹកកក​ មិនមែន​លោត​ចុះ​ ទៅ​ជួយ​លើក​បុរស​ស្រវឹង​សន្លប់​យក​ឡើង​ចេញ​ពី​ផ្លូវ​រថភ្លើង​នោះ​ទេ គឺ​លោក​ចោរ​ឈាម​ទឹកកក​នោះ​ គ្រាន់​តែ​លោត​ចុះ​ទៅ​ស្ទាប​ហោប៉ៅ ​ស្ទាប​យក​លុយ​តែ​ប៉ុណ្ណោះ ហើយ​ក៏​លោត​ឡើង​មក​វិញ ដោយ​ទុក​អោយ​បុរស​ស្រវឹង​ដេក​សន្លប់​លើ​ផ្លូវ​រថភ្លើង អោយ​រថភ្លើង​កិន​​​ទៅ​វិញ។

តាម​ការ​អោយ​ដឹង​បុរស​ស្រវឹង ​មិន​ត្រូវ​បាន​រថភ្លើង​កិន​រហូត​ដល់​ស្លាប់​នោះ​ទេ ដោយសារ​តែ​រថភ្លើង​មិន​កិន​ចំ​កន្លែង​ស្លាប់ កិន​ដាច់​ជើង​ម្ខាង។ អីឡូវ​នេះ​លោក​ចោរ​ឈាម​ទឹកកក​ត្រូវ​បាន​គេ​ចាប់​ខ្លួន​បាន​ហើយ ព្រោះ​តែ​លោក​ចោរ​ឈាម​ទឹកកក​ម្នាក់​នោះ ​មិន​បាន​គិត​ថា គ្រប់​ស្ថានីយ​រថភ្លើង​មាន​បំពាក់​ម៉ាស៊ីន​ថត​ ហើយ​តាម​រយៈ​​ម៉ាស៊ីន​ថត​នេះ​ហើយ ដែល​នាំ​អោយ​គេ​អាច​តាម​ចាប់​លោក​ចោរ​ម្នាក់​នោះ។

ប្រទេស​ស៊ុយអែត ពិត​ជា​មិន​រីករាយ​នឹង​ទទួល​យក​ជន​អន្តោប្រវេសន៍​បែប​​​នេះ​ ប៉ុន្មាន​នោះ​ទេ ដែល​រត់​ចោល​ស្រុក មក​សុំ​សិទ្ធិ​ជ្រក​កោន​ក្នុង​​ប្រទេស​របស់​គេ ដែល​ជា​មនុស្ស​មាន​ឈាម​ទឹកកក​ត្រជាក់​ស្រឹម​បែប​នេះ​នោះ។

ទាក់ទង​នឹង​រឿង​នេះ​ក៏​នឹក​ឃើញ​ដល់​ មនុស្ស​ឈាម​ត្រជាក់​នៅ​ប្រទេស​កម្ពុជា​ដែរ មាន​សន្ធឹក​សន្ធាប់ នៅ​ទីក្រុង​ក៏​មាន នៅ​ស្រុក​ស្រែ​ក៏​មាន។ លឺ​ថា​បើ​នៅ​ប្រទេស​កម្ពុជា​យើង បើ​យើង​មាន​គ្រោះថ្នាក់​ចរាចរ​ដួល​របួស​ធ្ងន់ធ្ងរ រឺ សន្លប់​បាត់បង់​ស្មារតី នឹង​មាន​មនុស្ស​រត់​មក​ឆោឡោ​ច្រើន​ណាស់ មក​ស្ទាប​ហោប៉ៅ​ខោ ហោប៉ៅ​អា​វ ជួយ​ដោះ​ចិញ្ចៀន ដោះ​ខ្សែ​ក ដោះ​នាឡិកា​ យក​ទូរស័ព្ទ និង ជួនកាល​ស៊ី​ដល់​ដោះ​ខ្សែ​ក្រវាត់​បាត់​ទៀត​ផង។

Related articles

កំសាន្ដ​វីដេអូ៖ Welcome to Sweden 27/03/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, ព័ត៌មាន​ប្រទេស​ស៊ុយអែត.
Tags: , , ,
add a comment

ភាពយន្ដ​បរទេស៖ The Girl with the Dragon Tattoo 23/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ប្រទេស​ស៊ុយអែត, ភាពយន្ដ​បរទេស.
Tags: , , , , , , , ,
add a comment

អ្នក​ទាំង​​អស់​គ្នា​បាន​មើល​រឿង The Girl with the Dragon Tattoo ឬ​នៅ? រឿង​នេះ​ប្រហែល​អាច​ជា​ក្ដី​រំជើបរំជួល​​សំរាប់​អ្នក​រស់នៅ​ប្រទេស ស៊ុយអែត អ្នក​ដែល​ធ្លាប់​មក​សិក្សា​រៀន​សូត្រ អ្នក​​ធ្លាប់​មក​ទេសចរណ៍​ទីនេះ ក្នុង​ការ​ទស្សនា​រឿង​នេះ ព្រោះ​ឈុត​ពី​ដើម​រហូត​ដល់​ចប់​ថត​​នៅ​ប្រទេស​នេះ​ទាំង​អស់។ កាល​ពី​ឆ្នាំ​ ២០០៩ រឿង​នេះ​បាន​ដាក់​បញ្ចាំង​នៅ​រោងកុន​ម្ដង​រួច​មក​ហើយ តែ​កាល​នោះ​ជា​ Swedish Version ដែល​ដាក់​ចំណង​ជើង​ថា Män som hatar kvinnor ដែល​មាន​ន័យ​ជា​ភាសា​អង់គ្លេស​ថា Men who hate women មិន​ដឹង​ថា​យ៉ាង​ម៉េច​បាន​ជា​ពេល​ដែល​ក្រុម Hollywood យក​ទៅ​ថត​បែរ​ជា​ប្ដូរ​ចំណងជើង​ទៅ​ជា The Girl with the Dragon Tattoo ទៅ​វិញ ដូច​ជា​ចំលែក​​បន្តិច​ដែរ។

រឿង​នេះ​អ្នក​និពន្ធ​ក៏​ជា​ជនជាតិ ស៊ុយអែត ដែរ​ ដែល​មាន​ឈ្មោះ​ថា Stieg Larsson តែ​គាត់​ស្លាប់​នៅ​ឆ្នាំ ២០០៤ មុន​ពេល​ដែល​រឿង​​របស់​គាត់​ត្រូវ​បាន​គេ​យក​មក​ថត​​ជា​កុន​ Swedish Version និង Hollywood Version ទៅ​ទៀត។ សាច់រឿង​នេះ​និយាយ​អំពី​អ្នក​កាសែត​ម្នាក់​ បាន​សរសេរ​អត្ថបទ និង ស្វែង​រក​ក្មេង​ស្រី​បាត់​ខ្លួន​ដោយ​មិន​ដឹង​មូលហេតុ​ម្នាក់​​ជាច្រើន​ឆ្នាំ​កន្លង​​ទៅ​ហើយ ក្នុង​រឿង​អ្នក​នឹង​អាច​ឃើញ​ពី​ទិដ្ឋភាព​ច្រើន​ នៅ​ភាគ​ជើង​នៃ​ប្រទេស​ស៊ុយអែត ដែល​​ស្ទើរ​តែ​ជិត​ដល់​ប៉ូល​ខាងជើង ដែល​មហា​សែន​ត្រជាក់ ដែល​ធ្លាក់​ព្រិល​យ៉ាង​ក្រាស់​ខ្មឹក។

កាល​ពី​ល្ងាច​មិញ​នេះ ​ខ្ញុំ​បា​ន​ទៅ​មើល​រឿង​នេះ​នៅ​រោងកុន​មួយ ​កណ្ដាល​ក្រុង​នៃ​ប្រទេស​ ស៊ុយអែត នេះ​គឺ​ក្រុង​ ស្តុកខុម ខ្ញុំ​ចូលចិត្ត​រឿង​នេះ​ជាង​រឿង​ Twilight – Breaking Dawn ដែល​ខ្ញុំ​មើល​ប៉ុន្មាន​ថ្ងៃ​មុន។ ហើយ​ចំណែក​រឿង​នេះ​ជា Swedish Version ដែល​គេ​ដាក់​ចំណង​ជើង​ថា Män som hatar kvinnor ក៏​គួរ​អោយ​ចាប់​អារម្មណ៍​មិន​អន់​ជាង​រឿង​​ Hollywood Version នេះ​ដែរ។ រឿង​ដែល​ជា Hollywood Version នេះ​មាន​តួ​ពិសេស​ដូច​ជា Daniel Craig ជា​តួ​ឯក​ប្រុស និង Rooney Mara ជា​តួ​ស្រី។

រឿង​ The Girl with the Dragon Tattoo មិត្តភ័ក្ដិ​របស់​ខ្ញុំ​បាន​ទិញ​សៀវភៅ​​នេះ​ជូន​ខ្ញុំ​ក្នុង​ពេល​កន្លង​ទៅ តែ​ខ្ញុំ​អាន​មិន​ទាន់​ចប់​នៅ​ឡើយ​ផង​ព្រោះ​រវល់​ជាមួយ​ “ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ” ច្រើន​ពេក អីឡូវ​មិន​បាច់​អាន​បញ្ចប់​ទេ ព្រោះ​បាន​មើល​នៅ​រោងកុន​រួច​ម្សិលមិញ​ទៅ​ហើយ។ សំរាប់​អ្នក​រស់នៅ​ប្រទេស ស៊ុយអែត ប្រញាប់​ឡើង​ទាន់​គេ​នៅ​បញ្ចាំង​នៅ​រោងកុន!

Related articles

“Mind your step” នៅ​ក្រុង​ ស្តុកខុម ប្រទស ស៊ុយអែត 12/06/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ប្រទេស​ស៊ុយអែត, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , ,
add a comment

សំរាប់​អ្នក​រស់​នៅ​ប្រទេស ស៊ុយអែត តើ​អ្នក​បាន​ទៅ​ទីក្រុង ស្តុកខុម ទេ​ថ្មី​ៗ​នេះ? ហើយ​បាន​ទៅ​វិសាលដ្ឋាន “Sergels torg” ទេ​រវាង​ថ្ងៃ​ទី ០៧ ដល់ ១២ ខែ មិថុនា ឆ្នាំ ២០១១ នេះ? ប្រសិន​ជា​អ្នក​បាន​ទៅ​ អ្នក​នឹង​ឃើញ​ការ​បំភាន់​ភ្នែក​នេះ​ជា​មិន​ខាន ដែល​វា​បង្កើត​ឡើង​ដោយ Erik Johansson ការ​បន្លំ​​ភ្នែក​នេះ​​លោក​បាន​ដាក់​ឈ្មោះ​វា​ថា “Mind your step”

Related articles

ផ្លូវ​ក្រោម​ដី​ទីក្រុង​ ស្តុកខុម នៃ​ប្រទេស ស៊ុយអែត 06/06/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​រូបភាព, ព័ត៌មាន​ប្រទេស​ស៊ុយអែត.
Tags: , , , , ,
10 comments

ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី​សំរាប់​រថភ្លើង​នៅ​ទីក្រុង​ ស្តុកខុម នៃ​ប្រទេស ស៊ុយអែត ត្រូវ​បាន​គេ​និយាយ​ថា​ជា​​ពិព័រណ៍​សិល្បះ​​ដ៏​វែង​បំផុត​លើ​លោក ដែល​មាន​ប្រវែង​ដល់​ទៅ​ ១១០ គ-ម។ ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្រោម​ដី​ ហាក់​បី​ដូច​ជា​ធ្វើ​ដំណើរ​កាត់​រឿង​ដែល​គួរ​អោយ​រំជើបរំជួល ចំណត​​រថភ្លើង​ជាង ៩០ ក្នុង​ចំណោម​ ១០០ ចំណត​ក្នុង​ទីក្រុង​ត្រូវ​បាន​គេ​តុបតែង​លម្អ​ដោយ​​រូប​ចម្លាក់ ​​​គំនូរ​តូច​ៗ ផ្ទាំង​គំនូរ​ធំ​ៗ ការ​ឆ្លាក់​ក្បាច់ ក្បាច់​អណ្ដែត​ ដោយ​អ្នក​សិល្បៈ​ជាង​ ១៥០ នាក់។

Related articles

គ្រោះអាសន្ន​ប្រទេស​ក្នុងទ្វីប​​អឺរ៉ុប​ដោយ​សារ​បាក់តេរី 27/05/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ប្រទេស​ស៊ុយអែត, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , ,
add a comment

នេះ​ជា​ដំណឹង​សំរាប់​អ្នក​រស់នៅ​ក្នុង​ទ្វីប​អឺរ៉ុប ដែល​អាច​ជា​គ្រោះ​អាសន្ន​មួយ។ ត្រសក់​ដែល​នាំ​យក​មក​ពី​ប្រទេស​អេស្ប៉ាញ៉ុល ​ត្រូវ​បាន​គេ​ជឿ​ថា​បាន​សាយភាយ​នូវ​ជំងឺ​ម៉្យាង (EHEC) ដែល​បណ្ដាល​អោយ​រលាក​ពោះវៀនធំ​ដោយ​​បាក់តេរី​ ហើយ​​អាច​បណ្ដាល​អោយ រាករូស យ៉ាង​ធ្ងន់ធ្ងរ​រហូត​ដល់​ស្លាប់​។​ មេរោគ​នេះ​ចាប់​ផ្ដើម​វាយប្រហារ​យ៉ាង​ខ្លាំង​ ក្នុង​ប្រទេស អាល្លឺម៉ង់​ដែល​មាន​អ្នក​រងគ្រោះ​ដល់​ទៅ ២៧៦ នាក់ ហើយ​បណ្ដាល​អោយ​មនុស្ស​​ពីរ​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត ហើយ​អីឡូវ​កំពុង​សាយភាយ​​ឆ្លង​កាត់​ពី​ប្រទេស​មួយ​​ ទៅ ប្រទេស មួយ​​ទៀត​យ៉ាង​ឆាប់​រហ័ស។ មេរោគ​នេះ​ក៏​អាច​ធ្វើ​អោយ​តំរង់​នោម​របស់​មនុស្ស​ លែង ដំណើរការ រាក​ឈាម​ជាដើម។​

យោង​តាម​របាយការណ៍​របស់​ប្រទេស​អេស្ប៉ាញ៉ុល ​បាន​អោយ​ដឹង​ថា​ វា​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ​ថា​មាន​តែ​ត្រសក់​ប៉ុណ្ណោះ​ ដែល​មាន​មេរោគ​នេះ វា​ប្រហែល​ជា​អាច​មាន​ក្នុង​បន្លែ​ផ្សេង​ទៀត​ដែរ។ ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​នេះ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ក្នុង​ទី​ សាធារណ​អ្នក​គប្បី​លាង​សំអាត​ដៃ​​អោយ​បាន​ញឹកញាប់ កុំ​យក​ដៃ​ដែល​មិន​ទាន់​បាន​លាង សំអាត​ញី ភ្នែក ប៉ះ​មាត់ និង កាន់​អាហារ​អោយ​សោះ។

Related articles
%d bloggers like this: