jump to navigation

តារា​ហូលីវូត៖ Audrina Patridge 08/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តារា​ហូលីវូត, ព័ត៌មាន​​ភាពយន្ត​ហូលីវូត.
Tags: , , , , , , , ,
add a comment

នាង​មាន​ឈ្មោះ​ថា Audrina Patridge កើត​នៅ​ថ្ងៃ​ទី ០៩ ខែ ឧសភា ឆ្នាំ ៩៨៥ នៅ​Orange County, Los Angeles សហរដ្ឋ​អាមេរិក។ នាង​មាន​ឈ្មោះ​ល្បី​​​ក្នុង​រឿង The Hills ដែល​សំដែង​ជាមួយ​នឹង Lauren Conrad និង Heidi Montag និង Brody Jenner

អាន​បន្ថែម​ក្នុង http://wikipedia.org

Related articles

Kim Kardashian និង ប្ដី​ដល់​ផ្លូវ​បំបែក 02/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តារា​ហូលីវូត, ព័ត៌មាន​​ភាពយន្ត​ហូលីវូត, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , ,
add a comment

គូ​ស្វាមី​ភរិយា​ថ្មោង​ថ្មី Kim Kardashian និង Kris Humphries ហាក់​មិន​ទាន់​បាត់​ធំ​ក្លិន​រាត្រី​ចន្ទ​ទឹកឃ្មុំ​ផង រៀបការ​ទើប​តែ​បាន​ប្រហែល​មួយ​ខែ ស្រាប់​តែ​អីឡូវ​លឺ​ថា​ចូល​ដល់​ផ្លូវ​បំបែក​ទៅ​ហើយ “អាពាហ៍ពិពាហ៍​ភ្លើង​ចំបើង” ពិត​ជា​លឿន​ដូច​ផ្លេកបន្ទោរ អស្ចារ្យ​មែន! នាង Kim Kardashian ដែល​មនុស្ស​គ្រប់​គ្នា​ស្គាល់​ថា​នាង​ជា “ម៉ែ​ព្រះ​កន្ធីង” ម្នាក់​នេះ​បាន​ដាក់ពាក្យ​បណ្ដឹង​សុំ​លែង​លះ​ប្ដី​កាល​ពី​ថ្ងៃ​ទី ៣១ ខែ តុលា ឆ្នាំ ២០១១ នេះ។ គិត​ទៅ​វា​មិន​សំខាន់​ថា​អាពាហ៍ពិពាហ៍​របស់​អ្នក​​ធំ​ប៉ុណ្ណា បើ​ស្នេហា​អ្នក​ទាំង​ពីរ​មិន​រឹងមាំ​ ផ្លូវ​ទៅ​រក​សុភមង្គល​មហា​សែន​គ្រោះថ្នាក់​ដូច​ផ្លូវ​ កំពង់សោម – ភ្នំពេញ​ អញ្ចឹង ជា​ឧទាហរណ៍​ឃើញ​ស្រាប់​គូ​ស្វាមី​ភរិយា​​ថ្មី​មួយ​គូ​នេះ ចំណាយ​លុយ​ដល់​ទៅ​ច្រើន​លាន​ដុល្លារ​ ដើម្បី​រៀបការ​នឹង​គ្នា តែ​ទីបំផុត​វា​ហាក់​គ្រាន់​តែ​ជា​ភាព​ខ្ជះខ្ជាយ​មួយ។

Related articles

តារា​ហូលីវូត៖ Gwen Renée Stefani 31/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តារា​ហូលីវូត, ព័ត៌មាន​​ភាពយន្ត​ហូលីវូត.
Tags: , , ,
add a comment

Gwen Renée Stefani ​មាន​កំពស់ ១៧០ សម កើត​ថ្ងៃ​ទី ០៣ ខែ តុលា ឆ្នាំ ១៩៦៩  នៅ​កាលីហ្វនីញ៉ា សហរដ្ឋ​អាមរិក។ នាង​ជា​អ្នក​ចំរៀង អ្នក​និពន្ធ​បទ​ចំរៀង អ្នក​ច្នៃ​ម៉ូត​សំលៀក​បំពាក់ និង ជា​អ្នក​រាំ។ ខាង​ក្រម​នេះ​ជា​រូបថត​មួយ​ចំនួន​របស់​នាង​ នៅ​មាត់សមុទ្រ​​ជាមួយ​កូន និង ប្ដី របស់​នាង។

Related articles

ឈុត​ផ្សាយ​រឿង៖ Never Say Never – Justin Bieber 21/01/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​​ភាពយន្ត​ហូលីវូត, ព័ត៌មាន​អន្តរជាតិ​.
Tags: , ,
add a comment

នេះ​ជា​រឿងឯកសារ​​​អំពី​ជីវិត​ Justin Bieber តាំង​ពី​តូច ពី​អ្នក​ដេញ​ហ្គ្រីតា​ច្រៀង​តាម​ចិញ្ចើម​ថ្នល់​ ​រហូត​ដល់​គាត់​បាន​ក្លាយ​ជា​អ្នក​ចំរៀង​ដ៏​ល្បី​ម្នាក់​លើ​ផែនដី​យើង​នេះ។ រឿង​នេះ​នឹង​ដាក់​ញ្ចាំង​នៅ​រោង​ភាពយន្ត​នៅ​ថ្ងៃ​ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១១ ។ បើ​អ្នក​ចង់​ចូល​ទៅ​គេហទំព័រ​​ជា​ផ្លូវការ​នៃ​រឿង​នេះ ចុចទីនេះ

ប្រសិន​ជា​អ្នក​ចូល​ក្នុង​គេហទំព័រផ្លូវ​ការ​របស់​គាត់​នេះ​ហើយ​ សូម​កុំភ្លេច​ចុច​ពាក្យ​ថា “U SMILE” រួច​ហើយ Upload រូបថត​របស​អ្នកចូល​ដាក់​ក្នុង​នោះ​ពេល​នោះ អ្នក​នឹង​ឃើញ​រូបថត​របស់​អ្នក និង អ្នក​ផ្សេង​ទៀត​ហោះហើរ​ក្នុង​ Slide នោះ​ដែល​អម​ដោយ​ចំរៀង​របស់​ Justin Bieber គឺ​បទ​មាន​ចំណង​ជើង​ថា “You Smile”។

“សូម​កំសាន្ត​ជាមួយ​ចំរៀង​របស់​គាត់​”

Related Articles

យល់ដឹង​ខ្លះ​ៗ​អំពី​ខ្សែ​ភាពយន្ត​កំពូល​វីរៈបុរស​ 17/01/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​​ភាពយន្ត​ហូលីវូត.
Tags: ,
add a comment

“ចុច​លើ​រូបភាព​ចូល​ទៅ​អាន”

Related Articles

AnnaLynne McCord នៅ​ស្រុក​ខ្មែរ​ក្នុង​បុណ្យ​ណូអែល 27/12/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តារា​ហូលីវូត, ព័ត៌មាន​​ភាពយន្ត​ហូលីវូត, ព័ត៌មាន​ជាតិ.
Tags: , , ,
add a comment

តារា​ហូលីវូត AnnaLynne McCord ចំណាយពេលវេលា​របស់​នាង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​បុណ្យ​ណូអែល​នេះ ដើម្បី​ជួយ​ក្នុង​ការ​បង្កើន​ការ​យល់​ដឹង​អំពី​ទាសភាព​ផ្លូវភេទ ដោយ​អម​ដំណើរ​ជាមួយ​នាង​មាន​មនុស្ស​មួយ​ចំនួន​​ និង រួម​ទាំង​ប្អូន​ស្រី​​ដែល​ឈ្មោះ​ថា Angel McCord ផង​ដែរ។

AnnaLynne McCord នឹង​ទៅ​ជួប​ជាមួយ​នឹង​អ្នក​ស្រី ម៉ម សុម៉ាលី ដែល​ជា​វីរជន​របស់​សារព័តិមាន​ស៊ីអីនអិន (CNN Heros) ហើយ​ក៏​​ជា​ប្រធាន​អង្គការ​ AFESIP ផង​ដែរ ដែល​ជា​អង្គការ​ជួយ​សង្គ្រោះ​ស្ត្រី​ ដែល​រង​គ្រោះ​ដោយ​ការ​រំលោភបំពាន​​ផ្លូវ​ភេទនានា​ទូទាំង​ប្រទេស​កម្ពុជា។ AnnaLynne McCor ក៏​នឹង​នាំ​យក​អំណោយ​បុណ្យ​ណូអែល​ទៅ​ជូន​ដល់​នារី​រងគ្រោះ​ទាំង​នោះ​ក្នុង​អង្គការ​របស់​អ្នកស្រី ម៉ម សុម៉ាលី ផង​ដែរ។

AnnaLynn McCord នឹង​ពិភាក្សា​​អំពី​មូលនិធិរបស់​អ្នកស្រី​ម៉ម​ សុម៉ាលី (Somaly Mam Foundation) ដែល​ជា​មូលនិធិ​មួយដែល​តែងតែ​បាន​​ព្យាយាម​ជួយ​ដល់​ស្ត្រី​ទាំង​ឡាយ ដែល​ត្រូវ​បាន​គេ​បង្ខំ​អោយ​ចូល​ទៅ​ក្នុង​ទាសភាព​ផ្លូវភេទ។

Related Articles

Jackie Chan អរគុណ​អ្នក​គាំទ្រ​គាត់​នៅ Facebook 26/12/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, តារា​ហូលីវូត, ព័ត៌មាន​​ភាពយន្ត​ហូលីវូត.
Tags: , , ,
add a comment

Related Articles

ឈុត​ផ្សាយ​រឿង៖ Cowboys & Aliens 07/12/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តារា​ហូលីវូត, ព័ត៌មាន​​ភាពយន្ត​ហូលីវូត, ព័ត៌មាន​អន្តរជាតិ​.
Tags: , , ,
add a comment

រឿង​ Cowboys & Aliens នេះ​ជា​​ប្រភេទ​រឿង​ដែល​មានភាព​​ជាក់ស្តែង​ផង និង ជា​របៀប​ប្រឌិត​បែប​វិទ្យាសាស្ត្រ​ផង ដែល​មាន​អ្នក​ដឹកនាំ​រឿង​តែ​មួយ​ជាមួយ​រឿង Iron Man។ រឿង​នេះ​ Daniel Craig ដែល​អ្នក​ទាំង​អស់​គ្នា​ស្គាល់​ថា​ជា​តួរ James Bond នោះ​បាន​មក​ដើរ​ជា​​តួរ​សំខាន់​ក្នុង​រឿងនេះ និង មាន​តួរ​ល្បី​ៗ​មួយ​ចំនួន​ទៀត​ដូចជា Harrison Ford និង Olivia Wilde និង Sam Rockwell និង Adam Beach និង Paul Dano

រឿង​នេះ​និយាយអំពី​ពេល​មួយ​ក្នុង​អតីតកាល​ក្នុងឆ្នាំ ១៨៧៣ នៅ Arizona ដែល​មាន​មនុស្ស​ចំលែក​ម្នាក់​បាត់​បង់​ការ​ចងចាំ​ បាន​ធ្លាក់​​មក​ដល់​ទឹកដី​នៃ​វាលខ្សាច់​នេះ។ ​រឿង​នេះ​​ដែរ​នឹង​ដាក់​បញ្ចាំង​សំរាប់​រដូវ​ក្តៅ​ថ្ងៃ​ទី ២៩ ខែ កក្កដា ឆ្នាំ ២០១១។

Related Articles

%d bloggers like this: