jump to navigation

Cambodian restaurant in Sweden 20/01/2019

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ម្ហូបខ្មែរ, រឿង​ផ្ទាល់​ខ្លួន.
Tags: ,
2 comments

Are you looking for Cambodian food in Stockholm, Sweden? We are serving Khmer food here as well as Thai food and Sushi. It is the first restaurant which introducing Khmer food to the market in Sweden. At the moment we only have some certain food but we are going to put more onto our menu in the coming time. Please support us and make your order via our website http://chinvary.com we are based in Stockholm, Sweden. 

7

ម្ហូប​ខ្មែរ៖ របៀប​ធ្វើ​ Fish Amok 19/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ម្ហូបខ្មែរ.
Tags: , , , , , , , ,
add a comment

អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​ស្គាល់​ម្ហូប​ខ្មែរ​មួយ​មុខ ​ដែល​ល្បីល្បាញ​​ឆ្លង​ទ្វីប​ហើយ​មើល​ទៅ ម្ហូប​នោះ​គឺ “Fish Amok” វា​មិនមែន​ល្បីល្បាញ​សំរាប់​តែ​ប្រជាជន​ខ្មែរ​ប៉ុណ្ណោះ​ទេ គ្រប់​ជន​បរទេស​ទាំង​អស់​ដែល​រស់នៅ​ស្រុក​ខ្មែរ ឬ បរទេស​ដែល​ធ្វើ​ទេសចរ​នៅ​ស្រុក​ខ្មែរ​ក៏​ពួក​គេ​សុទ្ធ​តែ​ស្ងើច​សរសើរ​ម្ហូប​នេះ​ មិន​ដាច់​ពី​មាត់​ដែរ។ អ្នក​ទាំង​អស់​គ្នា​អាច​សាកល្បង​ម្ហូប​នេះ​បាន​នៅ​ហាង​បាយ​មួយ​ចំនួន ហាង​កូន​កាត់ (ស្ទើរ​ខ្មែរ ស្ទើរ​បរទេស) ដូចជា​ហាង​គុយទាវ​ទូក Khmer Kitchen ជាដើម​ ពួក​គេ​ប្រាកដ​ជា​មាន​ម្ហូប​នេះ​ជាក់​ជា​មិន​ខាន។

តែ​ប្រសិន​ជា​អ្នក​មិន​ចង់​ ចំណាយ​លុយ​ទៅ​ញ៉ាំ​នៅ​ហាង​នោះ​ទេ អ្នក​អាច​ចម្អិន​ម្ហូប​នេះ​ដោយ​ខ្លួន​ឯង​បាន​​ នៅ​ផ្ទះ​សំរាប់​ក្រុម​គ្រួសារ​របស់​អ្នក​ អ្នក​អាច​សាកល្បង​វា​បាន​តាម​រយៈ​របៀប​ធ្វើ​ម្ហូប​ក្នុង​គេហទំព័រ​មួយ​​ដោយ​ ចុច​ទីនេះ សូម​ទទួល​បាន​ជីវិត​គ្រួសារ​ប្រកប​ដោយ​សុភមង្គល​គ្រប់​ៗ​គ្នា!

Related articles

គេហទំព័រ​ Eating Asia និង នំបញ្ចុក 30/04/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​ជាតិ, ម្ហូបខ្មែរ.
Tags: , , ,
1 comment so far

“Eating Asia” ជា​គេហទំព័រ​មួយ​និយាយ​អំពី​ម្ហូបអាហារ​​ប្រទេស​ផ្សេង​ៗ​ក្នុង​អាស៊ី រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។ ថ្ងៃ​ចុង​សប្តាហ៍​នេះ​ខ្ញុំ​សូម​នាំយក​អត្ថបទ​នេះ​មក​អាន កំសាន្ត​លេង ប្រសិន​ជា​អ្នក​មិន​ទៅ​កំសាន្ត​ទី​ណា​នោះ​ទេ វា​ជា​ភាសា​អង់គ្លេស​ដែល​ប្រហែល​ល្អ​ម៉្យាង​ដែរ​ សំរាប់​អ្នក​ដែល​និយម​សរសេរ​ប្លុក​ជា​ភាសា​អង់គ្លេស រឺ អ្នក​ចង់​សិក្សា​ស្វែងយល់​ពី​ភាសា​អងគ្លេស​បន្ថែម។ ក្នុង​អត្ថបទ​មាន​និយាយ​អំពី​​ម្ហូប​ខ្មែរ​មួយ​មុខ ដែល​ខ្ញុំ​ចូលចិត្ត​នោះ​គឺ “នំបញ្ចុក” នំ​ញ្ចុក​ដែល​ទំនៀមទំលាប់របស់​ខ្មែរ​យើង​ ធ្វើ​ត្រូវ​ប្រើ​ពេលវេលា​យូរ​ទំរាំ​តែ​បាន បរិភោគ កិន​ម្សៅ ច្រោះម្សៅ ផ្អាប់​ម្សៅ បុក​ម្សៅ ដាំ​ទឹក​រោយ​នំបញ្ចុក ចាប់​សរសៃនំបញ្ចុក​តំរៀប​…..តែអីឡូវ​នេះ​បើ​ចង់​ធ្វើ​នំ​បញ្ចុក​ញ៉ាំ​ខ្លួន​ឯង គ្រាន់​តែ​ទៅ​ទិញ​វាពី​ពី​ហាង​ដែល​គេ​ ដាក់​លក់​ ក្នុង​ប្រអប់ រឺ ថង់​ផ្លាស្ទីក (ដែល​ជា​នំបញ្ចុក​ក្រៀម​អាច​ទុកបាន​យូរ) យក​មក​បង់​ក្នុង​ទឹក​ដាំ​ពុះ ​មួយ​សន្ទុះ​ក្រោយ​មក​អាច​ស្រង់​វា​បាន​​ជា​នំ​បញ្ចុក​យ៉ាង​ស​ និង ទន់ ហើយ​រសជាតិ​សរសៃ​នំ​បញ្ចុក​ក៏​មិន​អន់​ដែរ។

អានអត្ថបទ​អំពី​កម្ពុជា ចុចទីនេះ អាន​អត្ថបទ​ទាំង​មូល ចុចទីនេះ

Related Articles

%d bloggers like this: