jump to navigation

Cambodian restaurant in Sweden 20/01/2019

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ម្ហូបខ្មែរ, រឿង​ផ្ទាល់​ខ្លួន.
Tags: ,
2 comments

Are you looking for Cambodian food in Stockholm, Sweden? We are serving Khmer food here as well as Thai food and Sushi. It is the first restaurant which introducing Khmer food to the market in Sweden. At the moment we only have some certain food but we are going to put more onto our menu in the coming time. Please support us and make your order via our website http://chinvary.com we are based in Stockholm, Sweden. 

7

បាន​ការ​ពារ: អារម្មណ៍ក្មេងនៅវ័យចំណាស់ 08/01/2019

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន.
បញ្ចូល ពាក្យសំងាត់ របស់អ្នក ដើម្បីមើល រាល់វិចារ។

មាតិកា​នេះ​ត្រូវ​បាន​ការពារ​ដោយ​ពាក្យ​សម្ងាត់។ ដើម្បី​មើល​វា សូម​បញ្ចូល​ពាក្យ​សម្ងាត់​នៅ​ខាង​ក្រោម៖

ស្វាគមន៍ឆ្នាំថ្មី 26/12/2018

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន.
add a comment

រឿងផ្ទាល់ខ្លួន៖ Chin Souchin 07/08/2018

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន.
add a comment

IMG_5456

ចំរៀងខ្មែរ៖ បងពីមុនបាត់ទៅណា 05/08/2018

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំរៀង​ខ្មែរ, រឿង​ផ្ទាល់​ខ្លួន.
add a comment

អារម្មណ៍នៃរដូវក្ដៅ 03/04/2018

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន, រឿង​ពិត.
add a comment

រៀងរាល់​ឆ្នាំ​នៅ​រដូវ​ក្ដៅ​ អារម្មណ៍មួយ​នោះ​លេច​ឡើង តែ​មិនដឹង​ថា​នោះ​ជា​អ្វី? វា​ហាក់​លំបាក​អធិប្បាយ​ប្រាប់មនុស្ស​ទូទៅ​ អាម្មណ៍មួួយ​នោះ​គ្រាន់​តែ​អោយ​ដឹង​ថា​ យើង​បាន​ជួប​ប្រទះ​កន្លង​មក​ហើយ​ ជួប​ប្រទះ​ច្រើន​ដង​ តាំង​ពី​បោះ​ជំហ៊ាន​ប៉ះ​លើ​ទឹកដី​នៃ​ប្រទេស​ស៊ុយអែត។ តាម​ពិត​ទៅ​ខ្លួន​យើង​ក៏​ត្រៀម​រួច​ស្រេច​ទៅ​ហើយ​ ថា​រឿង​នេះ​នឹង​កើត​ឡើង​ម្ដង​ទៀត​នា​រដូវ​ក្ដៅ​ឆ្នាំ​ ២០១៨​ វា​ចម្លែក​ពន់ពេក​នៅ​ពេល​ដែល​យើង​បាន​ជួប​វា​ ទទួល​ដឹង​ពី​វា​ច្រើន​ដង​ តែ​យើង​មិន​ដឹង​ថា​វា​នោះ​ជា​អ្វី? ជា​នរណា? ជា​ភាវៈអ្វី​អោយ​ប្រាកដ? មាន​រាងរៅ​បែប​ណា? កំពស់​ប៉ុណ្ណា? រឺ​ មួយ​វាគ្រាន់តែ​ជា​សតិ​មួយ​ដែល​យើង​មិន​ទាន់​បាន​បញ្ចប់​អោយ​បាន​ល្អ​ត្រឹមត្រូវ​ក្នុង​កាល​កន្លង? រឺ​ គ្រាន់​តែ​សតិ​មួយ​ជា​សញ្ញា​ថា​មាន​អ្វី​​នឹង​បម្រុង​កើត​នា​ពេល​ណាមួយ​ក្នុង​ថ្ងៃ​អនាគត? វដ្ដ​នៃ​មនោសញ្ចេតនា​ដ៏​ចំលែក​មួយ​នេះ​ ក៏​នឹង​វិល​មក​ដល់​វិញ​នៅ​ឆ្នាំ​ក្រោយ​ទៀត​ ពេល​ផ្ទៃ​មេឃ​មាន​ពន្លឺ​ភ្លឺ​ច្បាស់​ សីតុណ្ហភាព​ឡើង​កំដៅ​។ មនុស្ស​ជាច្រើន​នៅ​ទី​នេះ​ហាក់​ត្រេកត្រអាល​នឹង​រដូវ​ក្ដៅ​ ម្នាក់​ៗ​ដើរ​ចេញ​ក្រៅ​ ញ៉ាំ​ស្រាបៀរ​ ផឹក​កូកា​ សើច​ក្អាកក្អាយ​ អាំង​សាច់​ញ៉ាំ​កំសាន្ដ​ជាមួយ​មិត្តភក្ត្រ​ និង​ គ្រួសារ​​ តែ​មនុស្ស​ម្នាក់​នេះ​បែរ​ជា​ចង់​តែ​សំងំ​ត្រាំ​តែ​ក្នុង​ព្រិល​ទឹកក​កនា​រដូវត្រជាក់ទៅ​វិញ។ តើ​អ្វី​ទៅ​ដែល​ហៅថា​ “ស្រងេះស្រង៉ោច”​ នោះ?

ខួប​អាពាហ៍ពិពាហ៍​ពីរ​ឆ្នាំ 05/01/2018

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន.
add a comment

ថ្ងៃ​នេះ​កាល​ពី​ពីរ​ឆ្នាំ​មុន​ពួក​យើង​រៀបការ​ កាល​នោះ​មិន​ដឹង​ថា​ ស៊ូជីន​ នៅ​ទី​ណា​ទេ​ តែ​កូន​ស្រី​បាន​ចូល​មក​ក្នុង​ជីវិតរបស់​ពួក​យើង​ សំលេង​ហៅ​ “ប៉ាៗ​ ម៉ាក់ៗ”​ នៅ​ថ្ងៃ​នេះ​ពិរោះ​គួរ​អោយ​ចង់​ស្ដាប់។​

ការ​រស់នៅ​ដើម្បី​ខ្លួន​ឯង​ជា​ក្ដី​រីករាយ​មួយ​ដែល​យើង​ទទួល​បាន​ តែ​ពេល​នេះ​ទើប​ដឹង​ថា​ការ​រស់នៅ​ដើម្បី​មនុស្ស​ជុំវិញ​ខ្លួន​គឺជា​មួយ​លាន​ដង​នៃ​សុភមង្គល​ ”Being rich it is not how much you do have, it is how much you can give”។

25995064_1286668291479721_1692546374418716594_n

ចូរ​ស្រលាញ់​កូន​អ្នក​ ប្រពន្ធ​អ្នក​ គ្រួសារ​អ្នក​ អោយ​បាន​ច្រើន​ មនុស្ស​យើង​ម្នាក់​ៗ​មិនមាន​ពេល​សំរាប់​រស់នៅ​មួយ​ឆ្នាំ​ៗ​ចំនួន​មួយ​លាន​ដង​ទេ។​ នឹក​ឃើញ​កាល​នោះ​ពួក​យើង​បាន​ត្រឹម​មើល​ព្រះចន្ទ​ជាមួយ​គ្នា​ តែ​ក្រោម​ដំបូល​ផ្សេង​គ្នា​ ហើយ​ពេល​នេះ​ផ្សេង​ ដូច្នេះ​បាន​បង​ប្រាប់​អូ​នថា​ គ្មាន​ហេតុផលណា​មួយ​ ដែល​អាច​ឃាត់​​ខ្លួន​បង​មិន​អោយ​ញញឹម​បាន​នោះ​ឡើយ។

ថ្នម​អូន​មួយ​យប់​ទល់​ភ្លឺ 22/05/2016

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យ​ភាសាខ្មែរ​, រឿង​ផ្ទាល់​ខ្លួន.
Tags: ,
add a comment

១-ចំរៀងមួយបទ បងធ្លាប់ច្រៀងបំពេរ លួងលោមស្នេហ៍ អោយអូនកេង ប្រលែងលេងតែពីរនាក់ វាយោរសែនត្រជាក់ សន្សើមក៏ធ្លាក់ផ្កាយរះព្រោងព្រាយ អនុស្សាវរីយ៍ ទុកជាទីពណ្ណរាយ ក្រោយពីយប់នេះហើយ អូនអើយយើងលែងឯការ។

២-កែវភ្នែកទាំងគូ សម្លឹងមើលមកបង អូនយកដៃអង្អែលខ្នង នួនល្អងខ្សឹបប្រាប់ថា នៅលើលោកាទោះយ៉ាងណា អូនមិនបង់បោះ ម្រាមដៃល្វត់ល្វន់ ល្អគន់គ្មានខ្ចោះ យកមកត្រដុសលើថ្ងាសបង ឱ! ស្នេហ៍ស្នងបងសែន កក់ក្ដៅម្ល៉េះទេ។

៣-សន្យា សន្យា សន្យាស្មោះស្នេហ៍ បើមានអ្នកប្រួលប្រែ សូមមេឃ និង ដី ជាសាក្សី កុំប្រណីមនុស្សក្បត់ អីឡូវបងជឿអូនហើយ ម្ចាស់ចិត្តត្រាណត្រើយ ផ្អែកខ្លួនអូនកើយនៅលើស្មាបង កេងទៅ កេងទៅ អូនកេងទៅ ចាំបងត្រកង កុំមានក្ដីសៅហ្មង បងនឹងនៅថ្នមថ្នាក់អូន មួយយប់ទល់ភ្លឺ។

%d bloggers like this: