jump to navigation

រង់ចាំ 11/10/2016

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ខ្លី, រឿង​ពិត.
Tags: , ,
add a comment

មាន សុភមង្គល មានគ្រួសារគឺជាក្ដីប្រាថ្នារបស់មនុស្សគ្រប់រូប ។ តាមរូបសម្បត្ដិ សមត្ថភាព និងជីវភាពគ្រួសាររបស់ខ្ញុំ ខ្ញុំអាចជ្រើសរើសនារីស្អាតមកធ្វើជាភរិយាបានយ៉ាងងាយ ប៉ុន្ដែខ្ញុំបែរជាបោះបង់ភាពជាយុវវ័យ បោះបង់ចោលនូវឱកាសសាងគ្រួសារដោយមិនដឹងខ្លួន អស់រយៈពេលជាង២០ឆ្នាំហើយ នេះមិនមែនមកពីខ្ញុំវក់នឹងការងារ ឬការសប្បាយនោះទេ គឺខ្ញុំកំពុងតែរង់ចាំនារីម្នាក់ ដែលខ្ញុំមិនធ្លាប់គិតថា «ស្រឡាញ់» ហើយខ្ញុំក៏មិនដឹងខ្លួនថា ខ្ញុំមានចិត្ដស្រឡាញ់នាង ឬក៏អត់នោះដែរ ។ ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំខឹងនឹងនាងណាស់ ហេតុអ្វីនាងមិនមកជួបខ្ញុំតាមការណាត់ បើនាងចង់ទៅចោលខ្ញុំហេតុអ្វីមិនប្រាប់ឲ្យខ្ញុំដឹង ជាង២០ឆ្នាំហើយថ្ងៃណាក៏ខ្ញុំទៅចាំនាងនៅមុខមន្ទីរពេទ្យ កាល់ម៉ែត្រដែរ ពីព្រោះវាជាកន្លែងដែលនាងណាត់ជួបខ្ញុំលើកចុងក្រោយ ប៉ុន្ដែនាងបែរជាមិនមក នាងទុកឲ្យខ្ញុំរង់ចាំនាង ចាំហើយចាំទៀត មួយថ្ងៃ មួយខែ មួយឆ្នាំ រហូតដល់ជាង២០ឆ្នាំ ។ នាងខឹងនឹងខ្ញុំដែលបោកប្រាស់នាងមែនទេ ? នាងចង់សងសឹកមែនទេ ? (ច្រើន​ទៀត…)

វាសនា​នាង​ម៉ារីណា – គង់ ប៊ុនឈឿន 20/04/2016

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ពិត.
Tags: ,
add a comment

ផ្ទាល់ខ្លួន៖ ជា​មនុស្ស​ប្រុស​ម្នាក់ 13/04/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន, រឿង​ពិត, ស្នេហា.
Tags: , , , , ,
add a comment

១-បង​គ្រាន់​តែមនុស្ស​ប្រុស​ម្នាក់ ដែល​មិន​យល់​ចិត្ត​មនុស្ស​ស្រី គេ​ប្រាប់​យើង​ថា​គេ​នឹក​យើង​រាល់​យប់​ថ្ងៃ ហើយ​ក៏​ចាកចេញ​ទៅ អូន​ពិត​ជា​ពិសេស​មែន បង​សែន​អួល​ណែន​រក​អ្វី​មក​ថ្លែង​មិន​បាន គ្រប់​ពាក្យ​ទាំង​អស់​បង​ព្រម​ជឿជាក់ ថា​អូន​ស្មោះស្ម័គ្រ។

២-អូន​គួរ​ប្រាប់​បង​តាម​ត្រង់​អោយ​បង​អស់​ចិត្ត ហើយ​ទទួល​យក​ការ​ពិត​ ថា​ស្នេហ៍​ដែល​អូន​​មាន​មិនមែន​បរិសុទ្ធ ទោះ​បង​ជេរ​ស្ដី​អោយ​អូន តែ​បង​នៅ​នឹក​អូន ព្រោះ​បង​ជា​មនុស្ស​ប្រុស​​ម្នាក់ ប្រុស​ម្នាក់​គត់​​ដែល​គិត​ថា​ស្នេហា​គឺជា​អ្វី​គ្រប់​យ៉ាង។

​៣-អូន​ធ្លាប់​លឺ​ទេ​ថា​បង​ស្រលាញ់​អូន​ថ្ងៃ​នេះ ហើយ​នៅ​តែ​បែប​នេះ​នៅ​មួយ​រយ​ឆ្នាំ​ក្រោយ? អីឡូវ​បង​ឈប់​យំ​ហើយ តែ​ទឹកភ្នែក​បង​នៅ​ហូរ អំណាច​នៃក្ដី​ស្រលាញ់​ ទោះ​បិទ​ភ្នែក​ខំ​បំភ្លេច​​ ​តែ​បេះដូង​​ឈឺចាប់​ខ្លោចផ្សា ហើយ​សន្យា​ថា​នឹង​ឈប់​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ម្ដង​ទៀត​ តែ​បង​ធ្វើ​មិន​បាន។ 

៤-អូន​គួរ​ប្រាប់​បង​ថា​​ បង​លែង​ជា​មនុស្ស​សំខាន់​ក្នុង​ចិត្ត​អូន​ទៀត​ហើយ ប្រស​ម្នាក់​ដែល​​ស្ម័គ្រ​បូជា​ជីវិត​ដើម្បី​អូន ចុង​ក្រោយ​គ្រាន់​តែ​យំ​អង្វរ​អោប​ជើង​អូន​កុំ​អោយ​ចាកចេញ តើ​​អូន​មិន​ដឹង​ទេ​ថា​កើត​មក​ជា​ប្រុស​ មនុស្ស​ប្រុស​ម្នាក់​ដែល​មាន​បេះដូង​ស្មោះ​ស្នេហ៍​ វា​ពិបាក​យ៉ាង​ណា? 

ពោល៖ ណែ! អូន​សម្លាញ់​​ការ​ឈឺចាប់​ជា​ពាក្យ​មួយ​ម៉ាត់ តែ​ភាព​ឈឺចាប់​រក​អ្វី​មក​ថ្លែង​មិន​បាន អូន​សុំទោស​​បង​ជា​ច្រើន​ដង បង​អាច​អនុគ្រោះ​អោយ​​ តែ​បង​មិន​អាច​ឈប់​ស្រលាញ់ ទោះ​ជា​បង​ជេរ​ស្ដី​អោយ​អូន តែ​បង​នៅ​នឹក​អូន ព្រោះ បង​ជា​មនុស្ស​ប្រុស​ម្នាក់​ដែល​គិត​ថា​ស្នេហា​ជា​អ្វី​គ្រប់​យ៉ាង។ 

៥-អូន​គួរ​ប្រាប់​បង​ថា​​ បង​លែង​ជា​មនុស្ស​សំខាន់​ក្នុង​ចិត្ត​អូន​ទៀត​ហើយ ប្រស​ម្នាក់​ដែល​​ស្ម័គ្រ​បូជា​ជីវិត​ដើម្បី​អូន ចុង​ក្រោយ​គ្រាន់​តែ​យំ​អង្វរ​អោប​ជើង​អូន​កុំ​អោយ​ចាកចេញ តើ​​អូន​មិន​ដឹង​ទេ​ថា​កើត​មក​ជា​ប្រុស​ មនុស្ស​ប្រុស​ម្នាក់​ដែល​មាន​បេះដូង​ស្មោះ​ស្នេហ៍​ វា​ពិបាក​យ៉ាង​ណា? 

ផ្ទាល់​ខ្លួន៖ ពីរ​សប្ដាហ៍​នៅ​ប្រទេស​ថៃ 01/11/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន, រឿង​ពិត, ស្នេហា.
Tags: , , , ,
9 comments

ខ្ញុំ​ចង់​ជួប​នាង​ម្ដង​ទៀត មុន​ថ្ងៃ​ខាន​ស្អែក មុន​នឹង​នាង​សំរេចចិត្ត​ទៅ​ប្រទេស​ថៃ ចំនួន​ពីរ​សប្ដាហ៍។ ក្រោយ​ពីរ​សប្ដាហ៍​នោះ​នាង​នឹង​ក្លាយ​ជា​មនុស្ស​ថ្មី នាង​ត្រូវ​យំ​រៀងរាល់​យប់ ព្រោះ​តែ​នាង​សោកស្ដាយ​ នាង​ពិបាក​នឹង​ទទួល​យក​ការ​បាត់បង់​មួយ។ សំណួរ​មួយ​ទាំង​កណ្ដាល​យប់​និយាយ​ដាក់​ត្រចៀក​ខ្ញុំ​ “តើ​បង​នៅ​ទទួល​យក​ញុំ​ទេ?” ខ្ញុំ​មិន​ឆ្លើយ​អ្វី​ទាំង​អស់ តែ​ខ្ញុំ​និយាយ​ថា​ “កុំ​ទៅ​ថៃ​អី” តែ​នាង​នៅ​តែ​និយាយ​ដដែល​ៗ​ថា ​គ្មាន​ជម្រើស​នោះ​ទេ។ “គ្រួសារ​ខ្ញុំ​នឹង​ចប់​មិន​ខាន ប្រសិន​បើ​ខ្ញុំ​កើត​មក​ជា​ស្រី​ដែល​មាន​រូបរាង​អាក្រក់” នាង​និយាយ​បែប​នេះ​ទាំង​យំ​ខ្សិកខ្សួល។ ខ្ញុំ​បាន​យក​រូបថត​របស់​នាង​ទាំង​អស់​ មក​ដាក់​មួយ​កន្លែង ខ្ញុំ​ក៏​រំជួលចិត្ត​ដែរ ព្រោះ​នាង​នឹង​មិនមែន​ជា​នាង​ដូច​មុន​ទៀត ក្នុង​រយៈពេល​មួយ​យ៉ាង​ខ្លី ហើយ​ក៏​មិន​ដឹង​ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង។ ខ្ញុំ​គ្រុន​ផ្ដាសាយ​ចំនួន​ជិត​មួយ​សប្ដាហ៍​ទៅ​ហើយ ឈឺ​បំពង់​ក ក្អក តែ​ខ្ញុំ​នៅ​តែ​ព្យាយាម​និយា​ជាមួយ​នាង។ ខ្ញុំ​សួរ​នាង​ថាហេតុអ្វី​ក៏​មិន​ព្រម​កេង​ទៀត យប់​ជ្រៅ​ណាស់​ទៅ​ហើយ​ នាង​ថា​ថ្ងៃ​នេះ​រវល់​ណាស់ ព្រោះ​ទៅដើរ​ម៉ូដ ព្រោះ​ជា​ថ្ងៃ​ហាឡូវីន (Halloween)។

ខ្ញុំ​កេង​មិន​លក់​ទាល់​តែសោះ ព្រោះ​តែ​រឿង​របស់​នាង ខ្ញុំ​គិត​ស្រមៃ​ដល់​មុខ​របស់​នាង ច្រើន​ជាង​សព្វ​ដង ខ្ញុំ​ស្រមៃ​ឃើញ​ទឹកភ្នែក​របស់​នាង​ ដែល​ហូរ​ជោគ​ថ្ពាល់ នៅ​ថ្ងៃ​ស្អែក​ខ្ញុំ​នឹង​និយាយ​ជាមួយ​នឹង​នាង​ម្ដង​ទៀត សង្ឃឹម​ថា​នឹង​មាន​ជម្រើស​ល្អ​សំរាប់​នាង​ មិនដឹងជម្រើសណាទេ តែបើនាងទៅថៃមែន អ្វី​គ្រប់​យ៉ាង​នឹង​ចប់​ជា​មិន​ខាន នាងនឹងសោក​ស្ដាយ​ និង បន្ទោស​ខ្លួន​ឯង​អស់​មួយ​ជីវិត ទោះ​បី​ថា​នោះ​មិន​ដែល​ជា​ជម្រើស​ ដែលនាងចង់បានសំរាប់ជីវិត ដ៏ស្រស់ផូរផង់របស់នាងក៏​ដោយ​។ គេនិយាយថាគ្រប់បញ្ហាទាំងអស់ សុទ្ធតែមានដំណោះស្រាយរបស់វា ត្រូវហើយ តែគ្រប់ដំណោះស្រាយទាំងអស់មិនសុទ្ធតែ ជាជម្រើសដែលយើងពេញចិត្តនោះទេ។  ទោះ​យ៉ាង​ណា​សូម​អរគុណ សំរាប់​ភាព​ស្មោះត្រង់ ដែល​មិន​លាក់លៀម​ជាមួយ​នឹង​ខ្ញុំ តាម​ពិត​នាង​អាច​លាក់បាំង​នឹង​ខ្ញុំ​បាន​យ៉ាង​ងាយ ប្រសិន​ជា​នាង​មិន​ចង់​ប្រាប់។ ​​​ ​ ​

​​​​​​ ​​ ​​​​​ ​ ​​​​​ ​​ ​​​​​​ ​ ​​​​​   ​​​​​​​​ ​​​​​ ​ ​​​​​​ ​​​

Related articles

ស្នេហា៖ រីករាយ​ថ្ងៃ​នៃ​ក្តីស្រលាញ់ ២០១៣! 26/01/2013

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន, រឿង​ពិត, សុភមង្គល, ស្នេហា.
Tags: , , ,
add a comment

អត្ថបទ​មួយ​​សំរាប់​ Valentine’s Day ខ្ញុំ​ធ្លាប់​សរសេរ​ម្ដង​រួច​មក​ហើយ ដែល​ដាក់​ចំណងជើង​ថា “រីករាយ​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់” ចុះ​ផ្សាយ​ក្នុង​ថ្ងៃ​ទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១១។ គិត​ទៅ​រយៈពេល​​ពីរ​ឆ្នាំ ដូចជា​លឿន​ដល់​ហើយ តែ​មួយ​ពព្រិច​ភ្នែក​សោះ។ អត្ថបទ​បែប​ៗ​នេះ​បើ​អោយ​សរសេរ​ចុះ​ផ្សាយ​​ពេល​អីឡូវ​ទៀត​​ មាន​អារម្មណ៍​ថា​ដូច​ជា ​រឹង​ខ្លួន​យ៉ាង​ម៉េច​ទេ​ ព្រោះ​វា​ជា​អត្ថបទ​បែប​យុវវ័យ ជោគជាំ​ដោយ​មនោសញ្ចេតនា​ រវើរវាយ​សម្ដែង​ចេញ​ខ្លួន​តែ​មួយ​ពព្រិច​ភ្នែក ហើយ​ក៏​រលាយ​ទៅ​វិញ​បាត់ ដូច​ជា​ពពុះ​ស្រា​បៀរ​ហ៊ែននីគែន។ ក្នុង​វ័យ​ ៣៣ ឆ្នាំ ក្នុង​ដួងចិត្ត​នៃ​បុរស​ម្នាក់​នេះ តែលតោល​រក​កំពង់ផែ​ចត​មិន​ទាន់​ឃើញ ភាព​ស្មុគស្មាញ​​កើន​ឡើង​ទ្វេ​ដង​រក​ស្មាន​មិន​ត្រូវ វា​ស្ថិត​នៅ​ចន្លោះ​មួយ​ ដែល​ស្ទើរ​ចាស់ ស្ទើរ​ក្មេង បើ​នឹក​ដល់​ឃ្លា​មួយ​ឃ្លា​របស់​កវី​ដ៏​មហា​សំបូរ​មនោសញ្ចេតនា​ផ្អែម​ល្ហែម មិន​ចេះ​រីង​ស្ងួត “នូ ហាច” គាត់​សរសេរ​មួយ​ឃ្លា​ក្នុង​រឿង​ “មាលា​ដួងចិត្ត” ថា ៖ “អាត្ម័ន​ជរា ព្រលឹង​រេចរឹល​ អាច​រត់​ចូល​ជ្រក​បាន​នៅ​ក្នុង​សាសនា​ ប៉ុន្តែ​អាត្ម័ន​ក្មេង​ យុវ​ចិន្ដា​​ នឹង​រក​កំពង់ផែ​ចូល​សម្រាក​បានតែ​ក្នុង​កាមារម្មណ៍”។ ចុះ​ចំពោះ​បុរស​វ័យ​ ៣៣ ឆ្នាំ​ម្នាក់​នេះ មិនមែន​ក្មេង ហើយ​ក៏​មិនមែន​ចាស់​ តើ​អាត្ម័ន​មួយ​នេះ​ នឹង​អាច​ចូល​ជ្រក​បាន​នៅ​ទីកន្លែង​ណា? ចូល​ក្លិប​រាត្រី​​រាំ​កំសាន្ត​​រឹង​ដៃ​រឹង​ជើង​កំរើក​លែង​រស់​រវើក តែ​បើ​អោយ​ទៅ​​នៅ​វត្ត​អារាម​ សូត្រ​ព្រះធម៌​មិន​ទាន់​ត្រូវ បើ​ដូច្នេះ​តើ​មាន​ទីកន្លែង​ណា​សំរាប់​រូប​ខ្ញុំ?

“ថ្ងៃ​ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១ ​ថ្ងៃ​នៃ​ក្តី​ស្រលាញ់”

អស់ រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ដែល​ថ្ងៃ​នេះ​​បង​មិន​ដែល​ទទួល​បាន​អ្វី និង ទិញ​អ្វី​អោយ​​អ្នកណា​ម្នាក់​ ព្រោះ​តែ​ក្នុង​ដំណើរ​ជីវិត​ដ៏​វែង​ឆ្ងាយ​របស់​បង​នេះ មិន​ដែល​គិត​ថា​មាន​អ្នកណា​ម្នាក់​ដែល​គួរ​បង​ទិញ​អោយ​ក្រៅ​អំពី​រូប​អូន។ គ្មាន​អូន​បង​ពិត​ជា​មិន​ដឹង​ថា​ “ស្នេហា” គឺ​ជា​អ្វី​នោះ​ទេ? ហើយ​ក៏​មិន​ដឹង​ថា​វា​មាន​​រសជាតិ​យ៉ាង​ណា​នោះ​ដែរ? ដូច​ពាក្យ​អូន​និយាយ​ថា​ “វា​មិន​ទាន់​ជា​ទី​បញ្ចប់​នៃ​ពិភពលោក​នៅ​ឡើយ​ទេ វា​ទើប​តែ​ជា​ចំនុច​ចាប់​ផ្ដើម” ពួក​យើង​បាន​ផ្ដើម​វា​យ៉ាង​ល្អ​​ប្រសើរ ហើយ​បង​ក៏​មិន​ចង់​បោះបង់​វា​ចោល​​ដោយ​ងាយ​បែប​ នោះ​ដែរ បង​នឹង​កំដរ​អូន ​បន្ត​សាច់រឿង​របស់​យើង​តទៅ​ទៀត បង​ពិត​ជា​ចង់​ដឹង​ខ្លាំង​ណាស់​អូន​ដឹង​ទេ?​​ ចង់​ដឹង​ថា​ទី​បញ្ចប់​នៃ​រឿង​នេះ​វា​យ៉ាង​ដូចម្តេច។

រដូវ​ផ្ការីក​មួយ​ឆ្នាំ​ហើយ​ មួយ​ឆ្នាំ​ទៀត​អស់​ជាច្រើន​ឆ្នាំ បង​បាន​ត្រឹម​តែ​ដើរ​តាម​សួនច្បារ មើល​ផ្កា​គ្រប់​ជំពូក​រីក​ស្គុះស្គាយ បង​ចងចាំ​កាល​ពី​​១០ ឆ្នាំ​មុន​ថា​អូន​រំភើប​ចិត្ត​ខ្លាំង​ណាស់​ គ្រប់​ពេល​​ដែល​បាន​ឃើញ​ផ្កា​ម្តង​ៗ អូន​រត់​លេង​ដូច​កូនក្មេង​ដែល​មិន​ចេះ​ខ្វាយខ្វល់ មិន​ចេះ​កើត​ទុក្ខ ទោះបី​នោះ​គ្រាន់​តែ​ជា​វាល​ផ្កា​ស្មៅ​ធម្មតា​មួយ​ប៉ុណ្ណោះ។ បង​ក៏​ចាំ​ទៀត​ថា​អូន​រត់​ដួល ហើយ​គ្រិច​ជើង បង​ត្រូវ​អៀវ​អូន​ដាក់​លើ​ខ្នង​ពី​ទីវាល​នោះ​រហូត​ដល់​ផ្ទះ អូន​ដឹង​ទេ​អូន​ពិត​ជា​ធ្ងន់ខ្លាំង​​ណាស់​ បង​បែក​ញើស​ឡើង​ជោគ​​ប្រាណ​ដូច​ទទឹក​ទឹក​ភ្លៀង ​ដែល​ពេល​ដែល​បង​មក​ដល់​ផ្ទះ​ម៉ាក់​របស់​បង​សួរ​បង​ថា​ ហេតុអ្វី​បាន​ជា​បង​ងូត​ទឹក​ទាំង​ខោអាវ​ វា​ពិត​ជា​គួរ​ អោយ​ចង់​សើច​មែន​ទែន ​ដែល​គាត់​គិត​ដូច្នោះ ត្បិត​អី​កូនប្រុស​របស់​គាត់​ម្នាក់​នេះ​ធំ​ពេញ​កំលោះ​ទៅ​ហើយ។

បង​សង្ឃឹម​ ថា​ “ថ្ងៃ​នៃ​ក្តី​ស្រលាញ់” ឆ្នាំ​នេះ​អូន​នឹង​មិន​ឈរ​អើត​តាម​បង្អួច​ លួច​សម្រក់​ទឹកភ្នែក​តែ​ម្នាក់​ឯង​កណ្ដាល​រាត្រី​ដូច​ប៉ុន្មាន​ឆ្នាំ​មក​នេះ ​ទេ។ អូន​ស្គម​ជាង​មុន​ឆ្ងាយ ណាស់ ទឹកមុខ​អូន​ បង្កប់​ដោយ​ភាព​ទុក្ខ​ព្រួយ​ម៉្យាង​ ដែល​បង​ដឹង​ថា​ទុក្ខ​ព្រួយ​នោះ​បណ្ដាល​មក​ពី​អ្វី។ ម្តង​នេះ​បង​នៅ​តែ​ត្រូវ​និយាយ​ថា​ “សុំទោស​អូន”​ ម្តង​ហើយ​ម្តង​ទៀត សុំ​ទោស​ដែល​អោយ​អូន​លំបាក​ច្រើន​ឆ្នាំ​មក​នេះ។  សូម​ធ្វើ​ជា​មនុស្ស​ជា​ទី​ស្រលាញ់ របស់​បង​សារ​ជា​ថ្មី​ចាប់​ពី​ពេល​នេះ​ណា៎! បង​នឹក​អូន​ បង​ត្រូវការ​អូន បង​ស្រលាញ់​អូន!!!!

Related Articles

រឿង​ពិត៖ ផ្កា​​រាត្រី – Night Flower 22/12/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ពិត, ស្នេហា.
Tags: , , , , , ,
8 comments

យប់​មួយ​ដ៏​សែន​ស្ងាត់ មនុស្ស​ម្នា​កំពុង​តែ​កេង​លក់​ស្កប់ស្កល់ បន្ទប់​កេង​របស់​ខ្ញុំ​ដែល​មាន​ប្រហោង​ឥដ្ឋ​​សំរាប់​អោយ​ខ្យល់​ចេញ​ចូល ភ្លាម​នោះ​ស្រាប់​តែ​លឺ​សំលេង​មនុស្ស​ប្រុស​ស្រែក​យំ កង​រំពង​លឺ​ស្លុង​ទៅ​ក្នុង​អាកាស សម្រែក​ស្ទើរ​ផ្ទុះ​បែក​បំពង់​ក។ ក្នុង​ពេល​នោះ​ដែរ ក៏​មាន​សំលេង​មនុស្ស​ស្រី​ស្រែក​យំ​ខ្សឹកខ្សួល​ជាមួយ​គ្នា។ ​​រាត្រី​នោះ​ភ្លើង​ដាច់ ជា​ហេតុ​ធ្វើ​អោយ​ខ្ញុំ​ដុត​ចង្កៀង​ប្រេងកាត ដាក់​នៅ​ក្បាល​ដំណេក ខ្ញុំ​បាន​ដើរ​លប​ៗ​តាម​ចំហៀង​ផ្ទះ កៀន​របង​ដែល​មាន​ដើម​ត្រែង​បក់​ត្រសៀក ត្រជាក់​ស្លឹក​ត្រចៀក ព្រឺ​ក្បាល​ខ្ញាក​ៗ​ដល់​ចុង​ជើង។

នោះ​គឺ​នារី​ដើរ​លក់​ផ្កា​កណ្ដាល​រាត្រី តាម​ហាង​នានា នៅ​ត្រើយ​ម្ខាង​នៅ​ “ព្រែក​លាភ​” នេះ​ឯង ដែល​មាន​ប្ដី​ថ្មី​ថ្មោង ដែល​ទើប​តែ​ផ្លាស់​មក​ពី​ខេត្ត​​ទើប​តែ​ប៉ុន្មាន​ខែ។ ខ្ញុំ​ក្រាប​ពួន​សំងំ​នៅ​កៀន​ក្បែរ​គុម្ព​ផ្កា​ម្លិះ​ លួច​មើល​នាង​ដោយ​មិន​ដឹង​ខ្លួន។ ឈាម​ក្រហម​ច្រាល​នៅ​បន្ត​ហូរ​នៅ​ឡើយ ចេញ​តាម​ជើង​សំពត់​ខ្លី​របស់​នាង សស្រាក់​ដល់​ចុង​ជើង ខ្លួន​ញ័រ​ចំប្រប់ ដៃ​នៅ​សំពះ​អង្វរ អង្រួន​ជើង​ប្ដី​របស់​នាង ដែល​កំពុង​តែ​ស្រែក​យំ​គក់​ដើមទ្រូង​ សំលឹង​ទៅ​ក្នុង​មេឃ​ដូច​ជា​ឆ្កែ​ចចក​មួយ​ក្បាល។

រឿង​នេះ​នឹង​ចាប់ផ្ដើម​ដូច​តទៅ៖

បុប្ផា​ និង សត្យា ជា​សង្សារ​នឹង​គ្នា​នៅ​សាលា​នេត​យ៉ង់ នៃ​ក្រុង​បាត់​ដំបង ពួក​គេ​ជា​គូ​ស្នេហ៍​ដ៏​សមសួន និង ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ពី​សំណាក់​មិត្ត​រួម​សាលា និង គ្រូ​ៗ។ នៅ​ទីក្រុង​បាត់​ដំបង​ទាំង​មូល ស្ទើរ​តែ​គ្រប់​ទី​កន្លែង​មាន​ស្នាម​ជើង​ពួក​គេ​ទាំង​ពីរ​នាក់។ វា​ជា​ពេល​វេលា​ជិត​ចូល​ដល់​ប្រលង​បាក់ឌុប​ទៅ​ហើយ ស្រាប់​តែ​ឪពុក​ម្ដាយ​របស់​ បុប្ផា បាន​ដឹង​រឿង​ស្នេហា​មួយ​នេះ ហើយ​ក៏​លែង​អោយ​នាង​មក​រៀន​បន្ត​ទៀត។ ការ​មិន​បាន​ជួប​មុខ​គ្នា​ញឹកញាប់ បណ្ដើរ​កាន់​ដៃ​គ្នា​តាម​ដង​ស្ទឹង​សង្កែ​ ជា​ទារុណកម្ម​ដួង​ចិត្ត​មួយ។

រាត្រី​​​ខែពេញវង់​​ អម​ដោយ​ដួង​ព្រះ​ចន្ទ្រា​ដេរដាស​ពេញ​មេឃ ស្រមោល​មនុស្ស​ពីរ​នាក់​កាន់​បង្វេច​ខោអាវ កាន់​ដៃ​គ្នា​រត់​កាត់​តាម​វាលស្រែ​ក្រោយ​​ភូមិ នោះ​គឺ បុប្ផា និង សត្យា។ ពួក​គេ​ទាំង​ពីរ​នាក់​សំរេចចិត្ត​​រត់​ចេញ​ពី​ផ្ទះ ទាំង​វ័យ​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ ចោល​ការ​សិក្សា​ដែល​ជិត​ដល់​ថ្ងៃ​ប្រលង​ទៅ​ហើយ។ តើ​ពួក​គេ​ទៅ​ណា​ហ្ន៎ ទាំង​ក្មេង​ខ្ចី វ័យ​មិន​ទាន់​ចេះ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​នៅ​ឡើយ?

“ភ្នំពេញ” ទីក្រុង​នៃ​ក្ដី​រំភើប​ រំជើបរំជួល មាន​ភ្លើង​ពណ៌​ចម្រុះ មនុស្ស​ណែនណាន់​តាន់តាប់ ម៉ូតូ ស៊ីក្លូ ឡាន ហាង​ទំនិញ ហាង​ម្ហូប​អាហារ ភោជនីយដ្ឋាន​ទំនើប​ៗ ក្មេង​សិស្ស​សាលា​មហា​វិទ្យាល័យ​ស្លៀកពាក់​ស៊ិចស៊ី បែប​ទំនើប​ប្លែក​ភ្នែក។ តើ​​ក្នុង​ទីក្រុង​ធំ​បែប​នេះ បុប្ផា និង សត្យា អាច​រស់នៅ​ដោយ​របៀប​ណា បើ​ខ្លួន​មិន​ទាំង​មាន​លុយ​កាក់​ច្រើន​ក្រាស់ និង ចំណេះដឹង​ខ្ពស់​សំរាប់​ប្រច្រៀត​​ខ្លួន ចូល​ទៅ​ក្នុង​ពិភព​នៃ​ការ​ប្រជែង​គ្នា​ដើម្បី​រស់​នេះ?

ពួក​គេ​ទាំង​ពីរ​នាក់​បាន​សំរេចចិត្ត​ ជួល​បន្ទប់​មួយ​ស្នាក់នៅ​ នៅ​ត្រើយ​ខាង​កើត​នៃ​ទីក្រុង​គឺ “ម្ដុំ​ព្រែក​លាភ” ដែល​តំលៃ​ផ្ទះ​ជួល​ទាប​ និង កៀន​ផ្ទះ​អាច​ដាំ​ដុះ​ខ្លះ​ៗ ដើម្បី​ចិញ្ចឹម​ជីវិត…

—-សូម​រង់ចាំ​អាន​នៅ​ភាគ​បន្ត……

Related articles

រឿង​ពិត៖ យុត្តិធម៌​នៅ​ជើង​មេឃ 15/08/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ខ្លី, រឿង​ពិត, ស្នេហា.
Tags: , , , , ,
add a comment

គាត់​ជា​មនុស្ស​ស្មោះត្រង់​ ដែល​ខ្ញុំ​ធ្លាប់​បាន​ស្គាល់ គាត់​អាច​ចាត់​ទុក​ថា​ជា​មនុស្ស​ចេញ​ពី​គ្រួសារ​ធូរធារ​ម្នាក់ គាត់​បាន​ស្រលាញ់​គ្នា​ជាមួយ​នារី​ម្នាក់​នៅ​ក្នុង​ខេត្ត​ ដែល​នាង​ជា​នារី​មាន​ជីវភាព​លំបាកលំបិន​មួយ។ រឿង​ស្នេហា​របស់​ពួក​គេ​ បន្ត​បាន​មួយ​រយៈកាល​ក៏​បែក​លឺ​​ដល់ ឪពុក​ម្ដាយ​ខាង​ប្រុស ដោយសារ​តែ​នាង​​មាន​ផ្ទៃពោះ។ នា​រាត្រី​នោះ​ឪពុក​ម្ដាយ​ខាង​ប្រុស​ ស្ដី​បន្ទោស​គាត់​យ៉ាង​ខ្លាំង ហើយ​ពួក​គាត់​មិន​យល់ព្រម​ អោយ​ស្នេហា​ពួក​គេ​បាន​ជួបជុំ​គ្នា​នោះ​ទេ ដោយ​ពួក​គាត់​បង្ខំ​អោយ​កូនប្រុស​​របស់​ពួក​គាត់​ យក​លុយ​មួយ​ចំនួន​​ទៅ​អោយ​នារី​នោះ ដើម្បី​ដោះដូរ​នឹង​ការ​យក​កូន​នោះ​ចេញ។

ការ​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​សម្បើម​ ពី​សំណាក់​ឪពុកម្ដាយ​ និង ស្នេហា​ដែល​មាន​ជម្រៅ​ជ្រៅ​​ជាង​មហា​សមុទ្រ គាត់​មិន​ដឹង​គួរ​ធ្វើ​យ៉ាងណា​នោះ​ទេ តើ​គួរ​ជ្រើសរើស​ឪពុក​ម្ដាយ រឺ សង្សារ​សំណព្វ​ចិត្ត​របស់​គាត់? នៅ​ពេល​ព្រលឹម​ឡើង​គេ​បាន​ប្រទះ​ឃើញ​បុរស​នោះ​ស្លាប់ ដោយសារ​តែ​ចង​ក​ នឹង​ដើម​ស្វាយ​ក្រោយ​​​ផ្ទះ​របស់​គាត់ គាត់​ស្លាប់​ទាំង​វ័យ​នៅ​ក្មេង​នៅ​ឡើយ។

គិត​ទៅ​វា​ពិត​ជា​កម្សត់​ណាស់​​ សំរាប់​បុរស​ម្នាក់​នេះ ស្មោះ​ស្នេហ៍ ស្មោះ​គ្រួសារ​ តែ​រឿង​មួយ​ដែល​កម្សត់​ជាង​​នេះ​ទៀត​គឺ កូន​ដែល​នៅ​ក្នុង​ផ្ទៃ​នោះ​ មិនមែន​ជា​កូន​របស់​បុរស​នោះ​ទេ ព្រោះ​នៅ​ពេល​ដែល​​កូន​នោះ​កើត​មក ​ឪពុក​ម្ដាយ​ខាង​ប្រុស​​បាន​យក​កូន​នោះ​ទៅ​ពិនិត្យ DNA។ នារី​ម្នាក់​នោះ​ក៏​បាន​សារភាព​ដែរ​ថា នាង​មាន​ទំនាក់ទំនង​ជាមួយ​នឹង​បុរស​ម្នាក់​ផ្សេង​ទៀត ក្នុង​ពេល​តែ​មួយ ហើយ​ជ្រុលជ្រួស​ប្រាណ​ជាមួយ​នឹង​បុរស​នោះ​ផង និង បុរស​ដែល​បាន​ស្លាប់​ទៅ​ផង។

គិត​ទៅ​រឿង​កម្សត់​បែប​នេះ​ស្ដាប់​ទៅ​​ក្ដុកក្ដូល​ជាង​រឿង ទុំ​ទាវ របស់​ខ្មែរ និង រឿង​ Romeo and Juliet របស់  William Shakespeare ទៅ​ទៀត ស្ដាប់​បណ្ដើរ កត់ត្រា​បណ្ដើរ​ ស្រក់​ទឹកភ្នែក​បណ្ដើរ។ មនុស្ស​យ៉ាង​ដូច្នេះ​ឯង អ្នកខ្លះ​ប្រាថ្នា​ចង់​បាន​ស្នេហា​ស្មោះត្រង់​មួយ រហូត​មួយ​ជីវិត​ស្លាប់​ទៅ​វិញ​ មិន​ទទួល​បាន​ផង តែ​អ្នក​ខ្លះ​វិញ​ជួប​មនុស្ស​ស្មោះ​ម្នាក់​ហើយ​ម្នាក់​ទៀត​ច្រើន​លើស​លុប​ ហើយ​ខ្លះ​ជួប​អ្នក​ស្មោះ​ហើយ​ មែន​ចេះ​ថែ​រក្សា​បែប​ហ្នឹង​ទៅ​វិញ។

“ពេល​នេះ​ទោះ​ទឹកភ្នែក​ស្រក់​រាប់​លាន​តំណក់​ក៏​គ្មានន័យ ពេល​អ្វី​ៗ​កែប្រែ​លែង​បាន”

Related articles

រឿង​ពិត៖ ឆ្កែ​ស្រុក​ខ្មែរ​ 29/06/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, រឿង​ខ្លី, រឿង​ពិត, អត្ថបទ​តាម​សំណូមពរ.
Tags: , , ,
add a comment

កាល​ពី​មុន ​ខ្ញុំ​មាន​មិត្តភ័ក្ដិ​ជនជាតិ​បរទេស​ម្នាក់ គាត់​ធ្វើការ​នៅ​ស្រុក​ខ្មែរ​ជាច្រើន​ឆ្នាំ តែ​ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ ​ច្រើន​ឆ្នាំ​ហើយ។ ខ្ញុំ​ជួប​គាត់​ម្ដងម្កាល សំណេះសំណាល​គ្នា​លេង គាត់​និយាយ​ប្រាប់​ខ្ញុំ​ថា​ គាត់​រស់នៅ​ផ្ទះ​ជួល​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ ជីវភាព​សមញ្ញា ធ្វើ​ដំណើរ​ទៅ​ធ្វើការ​តាម​ម៉ូតូ​ឌុប។ គាត់​ជា​មនុស្ស​មាន​សន្ដាន​ចិត្ត​ល្អ ស្អប់​ខ្ពើម​ការ​ជិះជាន់ ស្អប់​ខ្ពើម​អំពើ​អាក្រក់ និង ជា​មនុស្ស​ជួយ​យក​អសារ​គ្នា​ណាស់។

ថ្ងៃ​មួយ​គាត់​ប្រាប់​ខ្ញុំ​ថា​ គាត់​ចិញ្ចឹម​ឆ្កែ​មួយ​ក្បាល​នៅ​ស្រុក​ខ្មែរ គាត់​នឹក​វា​ខ្លាំង​ណាស់ តែ​គាត់​មិន​អាច​យក​វា​មក​ប្រទេស​ក្រៅ ​តាម​គាត់​បាន​ទេ ត្បិត​អី​តាម​យន្តហោះ​ហាម​យក​សត្វ​តាម​ជាមួយ។ ដូច្នេះ​ហើយ​បាន​ជា​គាត់ ​ត្រូវ​ចំណាយ​លុយ​ទិញ​សំបុត្រ​យន្តហោះ ទៅ​លេង​ឆ្កែ​របស់​គាត់​រៀងរាល់​ឆ្នាំ។

គាត់​ថា​ឆ្កែ​គាត់​ពិសេស​ណាស់ ខុស​ពី​ឆ្កែ​​គេ​ផ្សេង​នៅ​ប្រទេស​កម្ពុជា។ ខ្ញុំ​ក៏​សួរ​សំណួរ​បន្ថែម​​ទៅ​គាត់​ចង់​ដឹង​ភាព​អស្ចារ្យ​នោះ គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា “កុំ​ថា​ឡើយ​មនុស្ស​ខ្មែរ សូម្បី​តែ​ឆ្កែ​ខ្មែរ​ក៏​មិន​ចេះ​ប្រព្រឹត្ត​ខ្លួន​ដែរ – Not only Khmer people even though Khmer dogs don’t know how to behave”។ គាត់​ថា​ឆ្កែ​គាត់​មិន​ចេះ​តែ​ព្រុស​​រញ៉េរញ៉ៃ​​ ដោយ​មិន​មាន​ដឹង​មាន​អី​ច្បាស់​លាស់ មិន​ដេញ​ខាំ​មនុស្ស មិន​ដេញ​ខាំ​គ្នា​វា ញ៉ាំ​ក៏​ដឹង​កន្លែង ជុះ​ក៏​ដឹង​កន្លែង និង តែងតែ​បង្ហាញ​កាយវិការ​សុភាព​រាបសា​ ស្លូតបូត ចំពោះ​មនុស្ស និង សត្វ​ឆ្កែ​គ្នា​វាទៀត​​ផង។

%d bloggers like this: